«ប្រាសាក់» ដំណោះស្រាយផ្នែកហិរញ្ញវត្ថុដែលផ្តល់នូវភាពចម្រើនជាមួយគ្នា

ខ្មែរថាមស័ No Comments Share:

សេដ្ឋកិច្ច​កម្ពុជា​បាន​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ អំឡុង ​ពេល​ ជាង​ពី​រទសវត្សរ៍ កន្លង មកនេះ​ដែល​វិស័យ មីក្រូហិរញ្ញ​វត្ថុ ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់ កំណើន​សេដ្ឋកិច្ច​ជាតិ  ​និង​បាន​ចូលរួម​ចំណែក​ក្នុង​ យុទ្ធសាស្រ្ត​ចតុកោណ​របស់ ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាពក្រីក្រ។​

ដោយ​មាន​ការ​គាំទ្រ​ពីរាជ- រដ្ឋាភិបាល​ និង​ជាពិសេស ​ពីធនាគារ​ជាតិ នៃ កម្ពុជា​វិស័យ​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​ បាន ​រីកចម្រើន​យ៉ាង​ខ្លាំង ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ក្នុង​ការ​ផ្តល់ ​សេវាហិរញ្ញវត្ថុ​ជូន​ដល់​ប្រជាជន​នៅ​តំបន់​ជនបទ​ និង​ចូល​រួម​ចំណែក​ ក្នុង​ការ​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​ប្រសើរ​ឡើង​ជា​លំដាប់។​

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ប្រាសាក់ គឺ​ជា​គ្រឹះស្ថាន​ឯកជន និង​មិន​មែន​ជា​របស់​រដ្ឋ​ទេ។ ប្រាសាក់​មាន ចក្ខុវិស័យ​ក្នុង​ការ​ធ្វើ​ឲ្យ​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ជនបទ​ប្រសើរ​ឡើង​និង​រួមចំណែក​ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព​តាមរយៈ​គ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុ​ដែល​មាន​និរន្តរ​ភាព​ហិរញ្ញវត្ថុ។ ជាមួយ​នឹង​បទពិសោធន៍ដ៏​ប៉ិន-​ប្រសប់​ក្នុង​រយៈពេល ​២២ឆ្នាំ​មក​នេះ ​ប្រាសាក់​កំពុង​រីកចម្រើន​ប្រកប​ដោយ​សក្តានុពល​ដែល​បាន​ប្រែក្លាយ​ប្រាសាក់​ទៅ​ជា​គ្រឹះស្ថានហិរញ្ញវត្ថុ​ដែល​ធំជាង​គេ​និង​មាន​ភាព​រឹងមាំ​នៅ​កម្ពុជា​ដោយ​ឈរលើ​មូលដ្ឋាន​សំខាន់ៗ​ដូចជា​ភាព​ល្អ​ប្រសើរ​ផ្នែក​អាជីវកម្មការ​បម្រើ​សេវាកម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ​ការផ្តល់​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​ដែល​មាន​ភាព​បត់​បែន​និង​សម្បូរបែប​វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ​គ្រប​ដណ្ដប់​ទូទាំង​ប្រទេស ការ​បំពាក់​ម៉ាស៊ីន​អេធីអឹម (ATM) និង ប្រព័ន្ធ​ធនាគារស្នូល ប្រកប​ដោយ​ភាព​ទំនើប​ តម្លាភាព​និង​សុក្រឹតភាព។

. .

នៅ​ត្រឹម​ដំណាច់​ខែកុម្ភៈ​ ឆ្នាំ២០១៧​ ប្រាសាក់មាន​ទ្រព្យ​សកម្ម​សរុប​ច្រើនជាង​ ១,២៩ប៊ីលាន​ដុល្លារអាមេរិក ដើម​ទុន​ចុះ​បញ្ជី១១០លានដុល្លារអាមេរិក​សំពៀត​ឥណទាន​១,១០ប៊ីលានដុល្លារ​អាមេរិក​អតិថិជន​ឥណទាន​ជាង ៣៥៣ពាន់នាក់ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ច្រើន​ជាង​ ៦៥៧លានដុល្លារ​អាេមរិក អតិថិជន​ប្រាក់​បញ្ញើ​សន្សំជាង ៥០៤ពាន់នាក់ បុគ្គលិក ៦.៤00​នាក់ បណ្តា​ញការិយាល័យ​ ១៨១ ​ទីតាំង ​និង​ មាន​ម៉ាស៊ីន​អេធីអឹម​ ១១៩ ផង​ដែរ។ លើសពីនេះ​​ ប្រាសាក់​ក៏​បាន​ទទួល​ពានរង្វាន់ ​និង​វិញ្ញាបនបត្រ​ជា​ច្រើន​បញ្ជាក់​ពីគុណភាព​សេវាកម្ម និង​ប្រតិ-​បត្តិការ​របស់​ខ្លួន​ ក្នុង​នោះ​មាន​វិញ្ញាបនប័ត្រ​តម្លាភាព​ និង​ការការ​ពារ​អតិថិជន​ពី Smart  Campaign ដែល​ជា​ស្ថាប័ន​កម្រិត​ពិភពលោក​ក្នុង ការ​ផ្តល់​ពិន្ទុ​ដល់​គ្រឹះ​ស្ថានមីក្រូហិរញ្ញ​វត្ថុ និង​ការ​ទទួលស្គាល់​ជា​ច្រើន​ដទៃទៀត​ពី​មជ្ឈដ្ឋាន​ជាតិ និង អន្តរជាតិ។ ក្រៅ​ពី​ផ្តល់​សេវា​ប្រាក់​បញ្ញើ និង​កម្ចី​ជូន​ដល់​អតិថិជន​ ប្រាសាក់​បាន​ផ្តល់​សេវា​ធនាគារ​ជាច្រើន​ទៀត ​រួម​មាន​សេវា​ធនាគារ​ចល័ត​ (Mobile & Internet Banking)សេវា​ទូទាត់​វិក្កយ​បត្រ​ទឹក សេវា​ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរ​ប្រាក់​ Cash-by-Code សេវាអេធីអឹម សេវា​ទិញកាត​ទូរស័ព្ទ​ សេវា​ទូទាត់​វិក្កយបត្រ​ថ្លៃទំនិញ​និង​សេវា សេវាម៉ាស៊ីន​ឆូតកាត សេវា​ទូទាត់​រហ័ស សេវា​បើក​ប្រាក់​បៀវត្ស និង​សេវា​ផ្សេងៗ​ទៀត។ប្រាសាក់តែង-​តែ​ប្រតិបត្តិ​ដោយ​អនុលោម​តាម​ច្បាប់​ និង​បទបញ្ញត្តិ​នានា​ដែល​ចេញ​ដោយ ធនា​គារជាតិ នៃ​កម្ពុជា និង​បាន​ចូលរួម​ក្នុង​ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់ ប្រាក់រៀល ក្នុង​គ្រប់​ប្រតិបត្តិ​ការ​អាជីវកម្ម​​ ទាំងអស់។ជាក់​ស្ដែង​ក្នុង​ឆ្នាំ២០១៦​ប្រាសាក់​បាន​ធ្វើការ​ជាមួយ​ធនាគារ​ជាតិ នៃ កម្ពុជា និង​គ្រឹះស្ថានហិរញ្ញ​វត្ថុ​ផ្សេងៗ​ទៀត​បង្កើត​នូវ​សេវាកម្ម​ថ្មី​ដែល​មាន​ ឈ្មោះ​ថា «សេវាទូទាត់​រហ័ស» ដែល​អាច​អនុញ្ញាត ឲ្យ​ធនាគារពាណិជ្ជនិង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរប្រាក់និង​ទូទាត់​ប្រាក់ ជា​ប្រាក់រៀល​ ឆ្លង​គ្រឹះស្ថាន​ សម្រាប់​អតិថិជន​ របស់​ខ្លួន​នៅ​គ្រប់​ខេត្តក្រុង​ទូទាំង​កម្ពុជា។ ប្រាសាក់ ​កំពុង​ធ្វើ​ការ​ជា​មួយធនាគារជាតិ នៃ កម្ពុជា លើ ប្រព័ន្ធ Central Shared Switch ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ប្រើប្រាស់​ប័ណ្ណ ATM​ ទាំងអស់​អាច​ដកប្រាក់ ឬ ទូទាត់​ចំណាយ​ឆ្លង​ធនាគារ​ ឬ​ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១៧​នេះ​ផង​ដែរ។​

ប្រាសាក់​តែង​ផ្សារ​ភ្ជាប់​ខ្លួន​ជានិច្ច​ក្នុង​វិភាគ​ទាន​សង្គម​ សំខាន់ៗ​ដូចជា​កម្ម​វិធី​អប់រំ​ កម្មវិធី​បរិច្ចាគ​ឈាម កម្ម​វិធី​សប្បុរសធម៌ និង​សកម្មភាព​ផ្សេង​ទៀត​ ដែល​រួម- ចំណែក​លើក​ស្ទួយ​សុខុមាល​ភាព​សង្គម ​បរិស្ថាន ​និង​សេដ្ឋកិច្ច។ ជាក់​ស្ដែង​ប្រាសាក់​បាន​សាងសង់​អគារ​ បណ្ណាល័យ​ចំនួន​១៩ខ្នង​ ដែល​បំពាក់​ដោយ​គ្រឿង​ បរិក្ខារ សម្ភារ​សិក្សា ​និង​ ឯកសារ​គ្រប់​គ្រាន់​ដើម្បី ​ឆ្លើយ​តបតម្រូវ​ការ​ក្នុង​ការអាន​ និង​សិក្សា​ស្រាវ​ជ្រាវ​របស់សិស្សា​នុសិស្ស ​និង​គ្រូ​បង្រៀន​ជាង ១២.៨០០ នាក់​ ក្នុង​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា និង​ជាង​នេះ​ទៅ​ទៀត​ គឺ​ការបណ្តុះ​ទម្លាប់​អាន និង​ជំរុញ​វប្បធម៌អាន​របស់សិស្សានុសិស្ស​ ជំនាន់​ក្រោយៗ។

ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៣៧ នៃ​ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​ ប្រាសាក់​សូម​ប្រសិទ្ធពរ ជ័យ​សិរីបវរ និង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះ​ធនាគារជាតិ នៃ កម្ពុជា ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់  និង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​គាំទ្រ​ និង​ផ្តល់​អនុសាសន៍​ ល្អៗ​ដល់​ប្រាសាក់​ក្នុង​រយៈពេល​២២ឆ្នាំ​មក​នេះ​​​ ឲ្យ ​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់។ ព្រម​ជា​មួយ​គ្នា​នេះ​ដែរ​ប្រាសាក់​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​អតិថិជន​ដែល​បាន​ និង​បន្តការ​ប្រើប្រាស់​សេវាកម្ម​របស់​ប្រាសាក់​ និង​សូម​ជូនពរជ័យ​ដល់ អតិថិជន​ទាំងអស់​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច ​និង​បន្ត​ការ​រីកចម្រើន​ជា​មួយ​គ្នា​ប្រកប​ដោយ​និរន្តរភាព៕

. .
Share and Like this post

Related Posts

Previous Article

Wing promotes Khmer riel circulation among its customers

Next Article

ក្រុមហ៊ុន​ អង្គរ​អ៊ែរ ​បើក​ការ​ដឹកជញ្ជូន​ទំនិញ​​ក្នុង​ស្រុក​ ​