ក្រេឌី​ប្យូរ៉ូ​ កម្ពុជា (Credit Bureau Cambodia) ពង្រីក​ប្រព័ន្ធ​ទិន្នន័យ ​និង​ប្ដូ​រ​ទៅ​ប្រាក់​រៀល

ខ្មែរថាមស័ No Comments Share:

ឥឡូវ​នេះ ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ទិន្នន័យ​ដែល​ផ្ទុក​ប្រវត្តិ​ឥណទាន​នៃ​អ្នកខ្ចី​ប្រាក់​៤​លាន​នាក់
សាវតារ​ឥណទាន​របស់​អ្នក​ខ្ចី​ប្រាក់​ប្រមាណ ៤០០.០០០នាក់ ត្រូវ​បាន​បញ្ចូល​បន្ថែម​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​របស់ ក្រេឌីត ប្យូរ៉ូ កម្ពុជា (Credit Bureau Cambodia) កាល​ពី​ឆ្នាំ​ទៅ​មិញ ដោយ​នាំ​ឲ្យ​ចំនួន​សរុប​ឡើង​ដល់​ជាង ៤លាន​នាក់។ នេះ​បើតាម​ប្រសាសន៍ ​ប្រធាន​ CBC លោក អឿ សុធារ័ត្ន ដែល​ថ្លែង​នៅ​ក្នុង​ឱកាស​សម្ពោធ​បើក​ការិយាល័យ​ថ្មី នៅ​អគារ​ វឌ្ឍនៈ​កាពីតាល់ នា​ពេល​ថ្មីៗ​កន្លង​មក​នេះ។

លោក សុធារ័ត្ន ពន្យល់ថា ទិន្នន័យ​ទាំងអស់​នេះ រក្សា​ទុក​នៅ​ក្នុង​ម៉ាស៊ីន​ Power7 servers និង​គ្រប់គ្រង​ដោយ​មាន​​ជំនួយ​ពី​ក្រុមហ៊ុន​ IT នៅ​កម្ពុជា និង​នៅ​ញូវហ្ស៊ីលែន ដោយ​លោក​កត់​សម្គាល់​ផង​ដែរថា CBC ខ្លួន​ឯង​ មាន​បុគ្គលិក​តែ​ ២៤នាក់។

វា​ពិតជា​តួលេខ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល! បុគ្គលិក​ ២៤នាក់ និង​ទិន្នន័យ​សាវតារ​ឥណទាន​របស់​អ្នក​ខ្ចី​ប្រាក់ ៤លាន​នាក់ ប៉ុន្តែ ខណៈ​ដែលលោក សុធារ័ត្ន ធ្វើការពន្យល់​ទូទៅ​អំពី​ការផ្ដល់​ប្រាក់​កម្ចី​នៅ​កម្ពុជា ដែល​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​លឿន តួលេខ​មួយ​ផ្សេង​ទៀត​ក៏​លេច​ឡើង។ ក្នុង​ទំហំ​កម្ចី​សរុប ១២​ប៊ីលាន​ដុល្លារ​អាមេរិក​នៃ​កម្ចី​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​តែប្រហែល ៥%​ប៉ុណ្ណោះ ដែល​ធ្វើ​ឡើង​ជា​ប្រាក់​រៀល ក្រៅ​ពី​នោះ​គឺ​ជា​ប្រាក់​ដុល្លារ​ទាំងអស់។

. .

លោក សុធារ័ត្ន លើក​ឡើង​ថា ការ​ផ្ដល់​កម្ចី​ជា​ប្រាក់​ដុល្លារ​ភាគ​ច្រើន​បំផុត​នេះ គឺ​ដោយសារ​​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ខ្ចី​មូលនិធិ​របស់​ខ្លួន​មួយ​ភាគ​ធំ​បំផុត​មក​ពី​ប្រភព​​ក្រៅ​ប្រទេស ​ហើយ​រូបិយប័ណ្ណ​ដែល​ពួកគេ​ខ្ចី ជា​ធម្មតា គឺ​ជា​ប្រាក់​ដុល្លារ។

លោក សុធារ័ត្ន មាន​ប្រសាសន៍​សំដៅ​ទៅ​លើ​ហានិភ័យ​នៃ​អត្រា​ប្ដូរ​ប្រាក់​បរទេស ដូច្នេះ​ថា៖ «វិនិយោគិន​ចូលចិត្ត​ផ្ដល់​កម្ចី​ជា​ប្រាក់​ដុល្លារអាមេរិក ទៅ​ឲ្យ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ដើម្បី​ជៀសវាង​ហានិភ័យ​នៃ​អត្រា​ប្ដូរប្រាក់»។

ប៉ុន្តែ ក៏​មាន​ករណី​លើកលែង​ខ្លះ​ដែរ។ តួយ៉ាង គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ មួយច​ំនួន​តម្រូវ​ឲ្យ​វិនិយោគិន​របស់​ខ្លួន​ផ្ដល់​កម្ចី​ជា​ប្រាក់​រៀល ហើយ​បច្ចុប្បន្ន កិច្ច​ប្រឹងប្រែង​កំពុងធ្វើ​ឡើង​ដើម្បី​លើក​ទឹកចិត្ត​ដល់​ស្ថាប័ន​ផ្ដល់​កម្ចី​ដទៃ​ទៀត ឲ្យ​អនុវត្ត​តាម​គំរូ​នេះ។

លោក សុធារ័ត្ន កត់​សម្គាល់ថា៖ «ប្រសិន​បើ MFIs ទទួល​កម្ចី​ជា​ប្រាក់​រៀល វា​ងាយ​ស្រួល​សម្រាប់​ពួកគេ​ក្នុង​ការ​ផ្ដល់​កម្ចី​ទៅ​វិញ​ជា​ប្រាក់​រៀល​ដូច​គ្នា»។

ផល​វិបាក​មួយ​នៃ​ការ​ខ្ចី​ជា​ប្រាក់​ដុល្លារ គឺ​ថា អត្រា​ផ្ដល់​កម្ចី​មាន​កម្រិត​ខ្ពស់។ វិនិយោគិន​បរទេស​ដែល​ផ្ដល់​កម្ចី​ដល់ MFIs គិត​ការប្រាក់​ក្នុង​អត្រា​ ៧ ទៅ ៨ភាគរយ​ក្នុង​មួយ​ឆ្នាំ។ ការចំណាយ​ខ្ពស់​ទៅ​លើ​មូលនិធិ​នេះ គឺ​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​កម្ចី​តូចៗ​មាន​អត្រា​ការប្រាក់​ប្រចាំ​ខែ​ខ្ពស់​ខ្លាំង។

. .

លោក សុធារ័ត្ន ឲ្យ​ដឹង​ថា៖ «ប្រសិន​បើ​ MFIs អាច​រក​មូលនិធិ​

ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ខ្ចី​មូលនិធិ​របស់​ខ្លួន​មួយ​ភាគ​ធំ​បំផុត​មក​ពី​ប្រភព​​ក្រៅ​ប្រទេស ​ហើយ​រូបិយប័ណ្ណ​ដែល​ពួកគេ​ខ្ចី ជា​ធម្មតា គឺ​ជា​ប្រាក់​ដុល្លារ។

លោក សុធារ័ត្ន មាន​ប្រសាសន៍​សំដៅ​ទៅ​លើ​ហានិភ័យ​នៃ​អត្រា​ប្ដូរ​ប្រាក់​បរទេស ដូច្នេះ​ថា៖ «វិនិយោគិន​ចូលចិត្ត​ផ្ដល់​កម្ចី​ជា​ប្រាក់​ដុល្លារអាមេរិក ទៅ​ឲ្យ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ដើម្បី​ជៀសវាង​ហានិភ័យ​នៃ​អត្រា​ប្ដូរប្រាក់»។

ប៉ុន្តែ ក៏​មាន​ករណី​លើកលែង​ខ្លះ​ដែរ។ តួយ៉ាង គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ មួយច​ំនួន​តម្រូវ​ឲ្យ​វិនិយោគិន​របស់​ខ្លួន​ផ្ដល់​កម្ចី​ជា​ប្រាក់​រៀល ហើយ​បច្ចុប្បន្ន កិច្ច​ប្រឹងប្រែង​កំពុងធ្វើ​ឡើង​ដើម្បី​លើក​ទឹកចិត្ត​ដល់​ស្ថាប័ន​ផ្ដល់​កម្ចី​ដទៃ​ទៀត ឲ្យ​អនុវត្ត​តាម​គំរូ​នេះ។

លោក សុធារ័ត្ន កត់​សម្គាល់ថា៖ «ប្រសិន​បើ MFIs ទទួល​កម្ចី​ជា​ប្រាក់​រៀល វា​ងាយ​ស្រួល​សម្រាប់​ពួកគេ​ក្នុង​ការ​ផ្ដល់​កម្ចី​ទៅ​វិញ​ជា​ប្រាក់​រៀល​ដូច​គ្នា»។

. .

ផល​វិបាក​មួយ​នៃ​ការ​ខ្ចី​ជា​ប្រាក់​ដុល្លារ គឺ​ថា អត្រា​ផ្ដល់​កម្ចី​មាន​កម្រិត​ខ្ពស់។ វិនិយោគិន​បរទេស​ដែល​ផ្ដល់​កម្ចី​ដល់ MFIs គិត​ការប្រាក់​ក្នុង​អត្រា​ ៧ ទៅ ៨ភាគរយ​ក្នុង​មួយ​ឆ្នាំ។ ការចំណាយ​ខ្ពស់​ទៅ​លើ​មូលនិធិ​នេះ គឺ​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​កម្ចី​តូចៗ​មាន​អត្រា​ការប្រាក់​ប្រចាំ​ខែ​ខ្ពស់​ខ្លាំង។

លោក សុធារ័ត្ន ឲ្យ​ដឹង​ថា៖ «ប្រសិន​បើ​ MFIs អាច​រក​មូលនិធិ​បាន​ក្នុង​អត្រា​ការប្រាក់​ទាប ពួកគេ​

ក៏​ផ្ដល់​កម្ចី​ក្នុង​អត្រា​ទាប​ទៅ​តាម​ហ្នឹង​ដែរ។ ប៉ុន្តែ ទោះ​យ៉ាងណា អត្រា​ការប្រាក់​ក៏​ធ្លាក់​ចុះ​ដោយសារ​កំណើន​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​ចំណោម​ MFIs ផង​ដែរ»។

MFIs ខ្លះ​គិត​ការប្រាក់​ទាប​ត្រឹម ១ ឬ ១,១ភាគរយ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ប៉ុន្តែ ក៏​មាន​ MFIs ខ្លះ​គិត​ការប្រាក់​ខ្ពស់​ដល់​ទៅ ៣​ភាគរយ​ក្នុង​មួយ​ខែ ដែរ។ ចំណុច​នេះ លោក សុធារ័ត្ន ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «ជាទូទៅ អ្វី​ដែល​គេ​មើល​ឃើញ គឺ​ អត្រា​ការប្រាក់​ខ្ពស់​នៅ​ពេល​ណា​ដែល​ MFI មួយ ចូល​ទៅ​ដល់​កន្លែង​មួយ​ដែល​គ្មានការ​ផ្ដល់​​សេវា​ឥណទាន ប៉ុន្តែ អត្រា​ការប្រាក់​នេះ​ធ្លាក់​ចុះ​វិញ នៅ​ពេល​ដែល​មាន​ MFIs ដទៃ​ទៀត​ ចូល​ទៅ​កន្លែង​នោះ​ដែរ»។

លោក សុធារ័ត្ន មានប្រសាសន៍​ផង​ដែរថា ទោះបី​មាន​ MFIs ដែល​មាន​អាជ្ញាប័ណ្ណ​ដល់​ទៅ​ជាង ៦០​ក្ដី នៅ​កម្ពុជា ប៉ុន្តែ MFIs ច្រើន​មិន​ដល់​ចំនួន​នេះ​ទេ ដែល​មានប្រតិបត្តិការ​ទូទាំង​ប្រទេស។

ទំហំ​នៃ​ប្រាក់​កម្ចី​ក៏​កើន​ឡើង​ផង​ដែរ៖ គឺ​កើន​ប្រហែល ២០០​ ទៅ ៣០០​ដុល្លារ​ កាល​ពី​ឆ្នាំ​ទៅ​មិញ។ លោក សុធារ័ត្ន មាន​ប្រសាសន៍ថា ឆ្នាំទៅមិញ ប្រាក់​កម្ចី​ជា​មធ្យម​ គឺ​ចន្លោះ​ពី ១៥០០​ដុល្លារ ទៅ ១៦០០​ដុល្លារ ខ្ពស់​ជាង​កាល​ពី​ឆ្នាំ​២០១៤ ដែល​មាន​ចំនួន​ត្រឹម ៩០០​ដុល្លារ និង​ឆ្នាំ​២០១៥ ដែល​កម្ចី​ជា​មធ្យម​គឺ​ត្រឹម ១២០០​ដុល្លារ។ កម្ចី​បុគ្គល​មានចំនួន​សរុប​ប្រហែល ១២ប៊ីលាន​ដុល្លារ​អាមេរិក​ កាល​ពី​ឆ្នាំ​ទៅ​មិញ ដែល​ស្រប​គ្នា​ទៅ​នឹង​ទំហំ​សេដ្ឋកិច្ច និង​អត្រា​កំណើន​សេដ្ឋកិច្ច។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក អឿ សុធារ័ត្ន។

លោក សុធារ័ត្ន ពន្យល់​ថា សាវតារ​ឥណទាន​គឺ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការជួយ​ឲ្យ​ម្ចាស់​កម្ចី​ផ្លាស់ប្ដូរ​ពី​ការ​ពឹងផ្អែក​ជ្រុល​ទៅ​លើ​​ទ្រព្យ​បញ្ចាំ​នៅ​ពេល​វាយ​តម្លៃ​សំណើ​សុំ​ខ្ចី​ប្រាក់ បែរ​មក​ពិចារណា​ទៅ​លើ​លទ្ធភាព​សង​វិញ​របស់​អតិថិជន​វិញ​។ សាវតារ​ឥណទាន​ក៏​ជួយ​ទប់ស្កាត់​មិន​ឲ្យ​អ្នក​ខ្ចី​អាច​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​ច្រើន​កន្លែង​បាន​ផង​ដែរ។ ធនាគារ​ពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំងអស់ ត្រូវ​បាន​តម្រូវ​ឲ្យ​បញ្ចូល​ព័ត៌មាន​អំពី​អតិថិជន​ម្ដង​ក្នុង​មួយ​ខែ និង​ត្រួត​ពិនិត្យ​របាយការណ៍​ឥណទាន​ នៅ​មុន​ពេល​ផ្ដល់ ឬ​ពន្យារ​ប្រាក់​កម្ចី។ ការ​ប្រមូល​ទិន្នន័យ​បន្ថែម​ជា​ហូរហែ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ដើម្បី​ធានាការ​ផ្ដល់​កម្ចី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ​និង​ហ្មត់ចត់ នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ការកើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ការ​ផ្ដល់​កម្ចីអាច​បង្ក​ជា​បញ្ហា។

លោក សុធារ័ត្ន មិន​បារម្ភ​អំពី​រឿង​នេះ​ទេ ដោយ​លោក​លើក​ឡើង​ថា អត្រា​នៃ​​កម្ចី​ដែល​ដំណើរការ​មិន​ល្អ​នៅ​ក្នុង​ចំណោម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា គឺ​មាន​ត្រឹមតែប្រហែល ១,៤ភាគរយ​ប៉ុណ្ណោះ គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦ ធៀប​នឹង​អត្រា​មធ្យមភាគ​ពិភព​លោក ពី ៣ ទៅ ៥ភាគរយ។

ជាង​នេះ​ទៅទៀត កំណើន​នៃ​ការ​ផ្ដល់​កម្ចី​ក៏​កំពុង​ថមថយ​​​មក​វិញ​ផង​ដែរ។ ឆ្នាំ​២០១៦ កំណើន​នៃ​ការ​ផ្ដល់​កម្ចី​​គឺ​ត្រឹម​ប្រហែល ២០ភាគរយ យឺត​ជាង​កាល​ពី​ឆ្នាំ​២០១៥ ដែល​កំណើន​កម្ចី​មាន​អត្រា​ដល់​ទៅ​ជាង ៣០ភាគរយ និង​ឆ្នាំ​២០១៤ ដែល​អត្រា​កំណើន​នៃ​កម្ចី​ មាន​ដល់​ទៅ​ ៤០ ទៅ ៥០​ភាគរយ។

CBC ដែល​គិត​មក​ដល់​ថ្ងៃទី១៩ ខែ​មីនា នឹងមាន​អាយុគ្រប់​ ៥ឆ្នាំ ក៏​បាន​ចាប់​ផ្ដើម​អនុវត្ត​ដំណើរ​ការ​បី​ជំហាន​នៃ​ការ​ប្ដូរ​ពី​ប្រាក់​ដុល្លារ​អាមេរិក មក​ជា​ប្រាក់​រៀល នៅ​ខែ​មករា។ CBC បាន​ចាប់ផ្ដើម​ពី​​កម្រៃ​សេវា​ដែល​ខ្លួន​ប្រមូល​​ពី​អតិថិជន​ ដែល​ស្នើ​សុំ​របាយការណ៍​ឥណទាន។ ប្រហែល ៨០ភាគរយ​នៃ​កម្រៃ គឺ​បង់​ជា​ប្រាក់​រៀល។ នេះ​បើ​តាម​ប្រសាសន៍​របស់​អគ្គនាយក CBC លោក អឿ សុធារ័ត្ន។

ការ​សម្រេច​បាន​លទ្ធផល​បែប​នេះ គឺ​អាស្រ័យ​ដោយ​មាន​ការ​លើក​ទឹកចិត្ត។ កម្រៃ​សេវា​ជា​ប្រាក់​រៀល គឺ​ទាប​ជាង​ ខណៈ​ដែល​អត្រា​ប្ដូរ​ប្រាក់​គិត​ត្រឹម ៤០០០​រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក។ ជំហាន​បន្ទាប់ CBC នឹង​ចាប់​ផ្ដើម​បើក​​ប្រាក់​បៀវត្ស​រ៍ជា​ប្រាក់​រៀល និង​នៅ​ដំណាច់ឆ្នាំ​នេះ ខ្លួន​នឹង​ប្រើ​ប្រាស់​ប្រាក់​រៀល​ជា​កូដ​គណនេយ្យ​ចម្បង​របស់​ខ្លួន៕

. .
Share and Like this post

Related Posts

Previous Article

Wing promotes Khmer riel circulation among its customers

Next Article

វា​ជា​ការ​ពិត​ដែរ ឬ​ទេ?