រូបិយប័ណ្ណ​​ថ្មី​នាំ​មក​នូវ​មោទនភាពជាតិ

ខ្មែរថាមស័ No Comments Share:

ធនាគារ​កណ្តាល​មាន​គោល​បំណង​ឲ្យ​មាន​ការ​ធ្វើ​ចរាចរ​នៃ​ក្រដាស​ប្រាក់​កាន់​តែ​ច្រើន ដើម្បី បង្ហាញ​អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត និង​វប្បធម៌​ដល់​ប្រជាជន​កម្ពុជា។
នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ធនាគារជាតិ នៃ កម្ពុជា លោក ហេង បូមករា បាន​ជម្រាប អំពី​ដំណាក់​កាល​នៃ​ការ​វិវត្ត​រូបិយវត្ថុ​របស់​កម្ពុជា។ ដំបូងឡើយ ​ប្រាក់​កាស​ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​ ។ ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​កម្រ​ឃើញ​កាក់​ទាំង​នោះ​ណាស់ ប៉ុន្តែ នៅលើ e-bay កាក់​ទាំង​នោះ​កំពុង​ត្រូវ​បាន​ប្រមូល​ដាក់​ឱ្យ​ដេញ​ថ្លៃ​នៅ​ទូទាំង​ពិភព​លោក ជា​រៀង​រាល់​ថ្ងៃ។

ប្រធាន​នាយកដ្ឋាន​អាជ្ញាបណ្ណ​នៃ​ធនាគារជាតិ នៃ កម្ពុជា​បាន​ឱ្យ​ដឹង​ថា «កាល​ពី​ក្មេង តម្លៃ​ប្រាក់ ធំ​បំផុត​ដែល​ខ្ញុំ​ចាំ​បាន​គឺ​ប្រហែល​ជា ៥០០ ឬ ១,០០០ រៀល» ។

បច្ចុប្បន្ន លោក មករា បាន​ចូល​រួម​ចំណែក​ក្នុង​ការងារ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាជន​កម្ពុជា ប្រើប្រាស់ រូបិយ​វត្ថុ​ជាតិ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។ លោក និង​សហការី​របស់​លោក បាន​ដឹង​អំពី​បញ្ហា​ដែល​បាន​ជួប​ប្រទះ ប៉ុន្តែ​បញ្ហា​ប្រឈម​ទាំង​នោះ​កំពុង​ត្រូវ​បាន​ដោះស្រាយ​ ជា​បណ្តើរៗ​ហើយ។ គោល​ដៅ​រយៈ​ពេល​វែង​នៃ​ការងារ​នេះ​គឺ លើក​កម្ពស់​ឯករាជ្យភាព រូបិយវត្ថុ ដោយ​ពង្រឹង​ជំនឿ​ទុក​ចិត្ត និង​មោទនភាព​មក​លើ​ប្រាក់​រៀល ដែល​ត្រូវ​បាន​លុប​បំបាត់ ដោយ​ពួក​ប៉ុល ពត នៅ​ឆ្នាំ ១៩៧៥ ។

. .

ប្រាក់​រៀល​មិន​ត្រូវ​បាន​ចរាចរ​នៅ​ក្នុង​សេដ្ឋកិច្ច​រហូត​ដល់​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​១៩៨០ ។ កម្ពុជាបាន​ក្លាយ​ជា​សេដ្ឋកិច្ច​ដោះ​ដូរ​ទំនិញ និង​ទំនិញ​ ដែល​ការ​ទូទាត់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ ការដោះដូរ​ទំនិញ​ដូចជា អង្ករ មាស​ ឬ​របស់​ផ្សេងៗ ជា​ជាង​ការ​ប្រើប្រាស់​ក្រដាស​ប្រាក់។ បញ្ហា​ប្រឈម​ទី​ពីរ បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩៩២ នៅ​ពេល​ដែល​អាជ្ញាធ​របណ្តោះ-​អាសន្ន នៃ អង្គការ​សហ​ប្រជាជាតិ​បាន​ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ជំនួយ ការពារ​សន្តិសុខ និង រៀបចំ​ការ​បោះឆ្នោត​លើក​ដំបូង​នៅ​កម្ពុជា ព្រម​ទាំង​បាន​នាំ​ចូល​ប្រាក់​ដុល្លារ​អាមេរិក​ដែល​ស្ទើរ​តែ​ធ្វើ​ឱ្យ​ប្រាក់​រៀល​ត្រូវ​បាត់បង់។

ធនាគារជាតិ នៃ កម្ពុជា​បាន​និង​កំពុង​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល តាមរយៈ​ការ​បញ្រ្ជាប ពី​សារៈសំខាន់​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ដល់​សាធារណជន។ មន្រ្តី​ជំនាញ​នៃ​ធនាគារជាតិ​នៃ កម្ពុជា​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ធនាគារជាតិ នៃ កម្ពុជា​មិន​មាន​បំណង​លុប​បំបាត់​ចរាចរ​ប្រាក់ ដុល្លារ​អាមេរិក​នៅ​ក្នុង​សេដ្ឋកិច្ច​ទេ (បដិដុលារូបនីយកម្ម)  ប៉ុន្តែធនាគារជាតិនៃកម្ពុជានឹង​បន្ត លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល តាមរយៈ​ការ​ពង្រឹង​គុណភាព​ក្រដាស​ប្រាក់ និង​រចនា ក្រដាស​ប្រាក់​ជាមួយ​នឹង​រូបភាព​ដែល​ជាប់​ដិត​ក្នុង​អារម្មណ៍​របស់​ប្រជាជន​កម្ពុជា​អំពី អត្តសញ្ញាណជាតិ​និង​សាមគ្គីភាព ។ ម្យ៉ាង​ទៀត តម្លៃ​ប្រាក់​រៀល​មាន​ស្ថិរភាព​ល្អ​ប្រសើរ​ធៀប ជាមួយ​រូបិយប័ណ្ណ​អន្តរជាតិ​ចម្បងៗ ហើយ​ការ​អង្កេត​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង JICA បាន​បង្ហាញ​ថា​ប្រាក់​រៀល​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​នៅ​តាម​ជនបទ។

អគ្គនាយក​​រង​ត្រួត​ពិនិត្យ​នៃ​ធនាគារជាតិ នៃ កម្ពុជា លោក គិត សុវណ្ណារិទ្ធ បាន​ពន្យល់​ឲ្យ​ដឹង​ថា «យើង បាន​ធ្វើ​ឱ្យ​ប្រាក់​រៀល​កាន់​តែ​មាន​ការ​ទាក់ទាញ​ជាង​ប្រាក់​ដុល្លារ​អាមេរិក។ ប្រាក់​រៀល​មាន​ពណ៌​ចម្រុះ កាន់​តែ​ច្រើន​និង​មាន​ភាព​ធន់​ជាង​មុន។ យើង​ក៏​កំពុង​តែ​ព្យាយាម​យក​ក្រដាស​ប្រាក់​ចាស់ៗ​ចេញ​ពី ចរាចរ និង​ជំនួស​មក​វិញ​នូវ​ក្រដាស​ប្រាក់​ដែល​ថ្មី។ យុវជន​កម្ពុជា​ចូល​ចិត្ត​ក្រដាស​ប្រាក់​ដែល​រចនា​ថ្មី ជាង​ក្រដាស​ប្រាក់​ចាស់ៗ។

ក្រដាស​ប្រាក់​រៀល​សម័យ​ទំនើប​ចាប់​ពី​ក្រដាស ៥០ ទៅ​ដល់​ក្រដាស ១០០,០០០ រៀល ក៏​បាន បង្ហាញ​អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ ក៏​ដូចជា​កំណើន​សកម្មភាព​សេដ្ឋកិច្ច។ ឧទាហរណ៍​ដូចជា ក្បួន​ដង្ហែរ​ព្រះបរម​រតន​កោដ្ឋ​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​សីហនុ​ត្រូវ​បាន​ដាក់​នៅ​លើ ក្រដាស​ប្រាក់ ១,០០០ រៀល និង​រូបភាព​ព្រះបាទ​នរោត្តម​សីហមុនី​ ជាមួយ​ព្រះ​បិតា និង ព្រះ​មាតា នៅ​ថ្ងៃ​ឡើង​គ្រោង​រាជ្យ​ត្រូវ​បាន​ដាក់​នៅ​លើ​ក្រដាស​ប្រាក់ ១០០,០០០ រៀល។

ស្នាម​មុខ​ញញឹម​នៃ​ស្រ្តី​ជា​កសិករ​កំពុង​ប្រមូល​ផល​ស្រូវ​លេច​ឡើង​នៅ​ផ្ទៃ​ខាង​ខ្នង​ក្រដាស​ប្រាក់ ២,០០០ រៀល ដែល​បាន​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា។ នៅ​ផ្ទៃ​ខាង​មុខ ក្រដាស​ប្រាក់​វិញ គឺ​ជា​រូប​ខ្លោង​ទ្វារ​ប្រាសាទ​ព្រះវិហារ ដែល​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​នៅ អង្គការ​យូណេស្កូ ក្នុង​ឆ្នាំ ២០០៨ និង​រូប​នេះ​បាន​បង្ហាញ​ពី​ប្រវត្តិសាស្រ្ត​ដ៏​យូរ​លង់ និង​វប្បធម៍​ដ៏​រុងរឿង របស់​កម្ពុជា។

. .

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចេញ​ក្រដាស​ប្រាក់​សេរ៊ី​ថ្មី​ចុង​ក្រោយ​នៅ​ឆ្នាំ ២០១៣ ដែល​មាន​លក្ខណៈ ពិសេស​ដើម្បី​សម្រួល​ដល់​ជន​ពិការ​​ភ្នែក។ ក្រដាស​ប្រាក់ ៥,០០០ ១០,០០០ ២០,០០០ និង ១០០,០០០ រៀល និង​មាន​ទំហំ​ផ្សេង​គ្នា​ដែល​អនុញ្ញាត​ឱ្យ​ជន​ពិការ​អាច​កំណត់​ក្រដាស់​ប្រាក់​ទាំង​នោះ​បាន។

លោក ឃូ វុឍ្ឍី អគ្គនាយក​រង​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ពន្យល់​ឲ្យ​ដឹង​ថា «គ្រប់​ពេល​ដែល ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​យើង​អាច​មើល​ឃើញ​រូបភាព​នៅ​លើ​រូបិយវត្ថុ និង​ទទួល​អារម្មណ៍​ថា យើង​ស្ថិត​នៅ​ក្នុង​សង្គម និង​ប្រជាជាតិ​តែ​មួយ។ ដូច្នេះ​មោទនភាព​កម្ពុជា​ទាំង​នេះ​បាន​បង្កប់ នៅ​ក្នុង​រូបិយវត្ថុ​ជាតិ៕

. .
Share and Like this post

Related Posts

Previous Article

Wing promotes Khmer riel circulation among its customers

Next Article

វា​ជា​ការ​ពិត​ដែរ ឬ​ទេ?