
លោក ហ៊ុន សែន ឲ្យនិស្សិត៩៩នាក់សិក្សាជំនាញគ្រូពេទ្យឯកទេស
ភ្នំពេញ៖(ខ្មែរថាមស៍)លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានប្រកាសទៅកាន់សិស្សចំនួន៩៩នាក់ដែលបានដាក់ពាក្យសិក្សាថ្នាក់ជំនាញគ្រូពេទ្យឯកទេសនៅសាកលវិទ្យាល័យសុខាភិបាលដែលបរាជ័យក្នុងការធ្វើតេស្ដផ្ទាល់មាត់នឹងត្រូវបានអនុញ្ញាតឲ្យសិក្សានៅសាកលវិទ្យាល័យដោយមិនចាំបាច់មានការប្រលងជាថ្មីម្តងទៀត។ ថ្លែងនៅក្នុងពិធីសម្ពោធអគារសិក្សាថ្មីសម្រាប់សាកលវិទ្យាល័យសុខាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាកលវិទ្យាល័យលុបចោលការជ្រើសបេក្ខជនបម្រុង ដើម្បីចៀសវាងបញ្ហានេះកើតឡើងជាថ្មីម្ដងទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការឆ្លើយតបក្រោយពីមានយុវជនម្នាក់បានសរសេរនៅលើទំព័របណ្ដាញសង្គមដែលបានទាមទារឲ្យលោករកយុត្តិធម៌ជូនពួកគេ។ លោក ចាយ មករា បានសរសេរនៅលើទំព័របណ្ដាញសង្គមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គាត់ជាអតីតនិស្សិតពេទ្យដែលបានប្រលងថ្នាក់ឯកទេស ប៉ុន្តែគាត់បានធ្លាក់នៅវគ្គប្រលងផ្ទាល់មាត់ ដោយមិនបានជាប់សូម្បីតែបេក្ខជនបម្រុង។ លោក មករា បានបន្ថែមថា៖ «បន្ទាប់ពីខ្ញុំបានទទួលដំណឹងថា និស្សិតបម្រុង ទាំងអស់ត្រូវបាន អនុញ្ញាត ឲ្យជាប់ទាំងអស់ជាស្ថាពរ យើងខ្ញុំពិតជាមានការអាក់អន់ចិត្តណាស់ ដោយហេតុថា ខ្លួនក៏មានសមត្ថភាព គ្រាន់បើដែរទាស់តែមិនបានជាប់បម្រុងដោយការប្រកួតប្រជែង…