
គ្រូបង្រៀន និងសាលារៀនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍអ្នកដឹកនាំប្រកបដោយទំនួល
អត្ថបទ ពាណិជ្ជកម្ម ការណែនាំសិស្សានុសិស្សឆ្ពោះទៅកាន់ទំនាក់ទំនងសង្គមវិជ្ជមានធ្វើឲ្យលទ្ធផលនៃការអប់រំមានភាពប្រសើរឡើង ក៏ដូចជាការជំរុញដល់ជំនាន់នៃអ្នកដឹកនាំប្រកបដោយទំនួលខុសត្រូវមកលើសង្គមទាំងមូល។ អ្នកដែលផ្ដល់នូវការអប់រំនិងសាលារៀនអាចដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រុមហ៊ុនទៅលើសង្គម (Corporate Social Responsibility) តាមរយៈការបង្កើតជាឧទាហរណ៍សម្រាប់សិស្សានុសិស្ស និងជាពិសេសការលើកទឹកចិត្តនៃការចូលរួមរបស់ពួកគេនៅក្នុងសកម្មភាពដែលលើកកម្ពស់ការយល់ដឹងអំពីទំនួលខុសត្រូវដែលយើងទាំងអស់គ្នាចែករំលែកក្នុងការធានាបរិយាកាសវិជ្ជមាននៅក្នុងថ្នាក់រៀន បរិវេណសាលារៀន និងសហគមន៍ដែលយើងរស់នៅ។ បទពិសោធន៍របស់យើងនៅសាលាអន្តរជាតិកាណាដា Canadian International School (CIS) នៅរាជធានីភ្នំពេញ បង្ហាញឲ្យឃើញថា កុមារមានឆន្ទៈពីធម្មជាតិក្នុងការចូលរួមសកម្មភាពដែលបង្កើតលទ្ធផលជាវិជ្ជមានសម្រាប់សហគមន៍របស់ពួកគេ។យើងបានសង្កេតឃើញថា សិស្សរបស់យើង គឺមានភាពសកម្ម ងាយយល់ដឹងពីបញ្ហាផ្សេងៗ និងមានការពេញចិត្តនៅពេលដែលពួកគេចូលរួមនៅក្នុងសកម្មភាពបង្ហាញពីលទ្ធផលសង្គមវិជ្ជមានដែលពួកគេអាចមើលឃើញកើតឡើងដោយសារលទ្ធផលនៃសកម្មភាពរបស់ពួកគេ។អ្វីដែលសំខាន់សម្រាប់សិស្សានុសិស្សជាពិសេសកុមារនិងយុវវ័យក្មេងៗគឺការមើលឃើញយ៉ាងច្បាស់នូវលទ្ធផលវិជ្ជមាននៃសកម្មភាពដែលមានអត្ថប្រយោជន៍សង្គមដែលពួកគេចូលរួម។ វាតម្រូវឲ្យមានទស្សនវិស័យក៏ដូចជាការអនុវត្តជាក់ស្តែង ជាជាងការប្រើប្រាស់វិធីសាស្ត្រទ្រឹស្ដី។ បទពិសោធន៍របស់យើងបានបង្ហាញឲ្យឃើញថា លទ្ធផល ដែលល្អបំផុតកើតចេញមកពីសកម្មភាព។ ជាឧទាហរណ៍ សាលាអន្តរជាតិ CIS បានចាប់ដៃគូជាមួយ ភូមិកុមារសេអាមេត្រី…