ana-air canadia-bank Silk-air nissan acleda cab-bank

ប្រជាជន​ថៃ​សម្រុក​ទិញ​អីវ៉ាន់ ​បន្ទាប់ពី​រដ្ឋាភិបាល​បន្ធូរ​ការ​រឹតបន្តឹង​

Khmer Times No Comments Share:
អ្នកដើរ​ទិញ​ឥ​វ៉ាន់​គឺ​លើសពី​ការរំពឹងទុក​បន្ទាប់ពី​មាន​វិធានការ​បន្ធូរបន្ថយ​នៅ​ថ្ងៃអាទិត្យ​។ រូបថត​ សហការី

​បាងកក​៖ អាជ្ញាធរ​កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ចៀសវាង​ការ​កកកុញ​នៅលើ​រថភ្លើង​អគ្គីសនី​និង​រឹតត្បិត​ចរាចរណ៍​កកស្ទះ​នៅក្នុង​ទីក្រុង​បាងកក នៅពេលដែល​មនុស្ស​ជាច្រើន​ចាក​ចេញពីផ្ទះ​បន្ទាប់ពី​មាន​វិធានការ​បន្ធូរបន្ថយ​នៅ​ថ្ងៃអាទិត្យ​។​

​មន្ត្រី​ដឹកជញ្ជូន​និង​ប៉ូលីស​កំពុង​ប្រឈម​នឹង​បញ្ហា​ប្រឈម​នៃ​ការរក្សា​នូវ​វិធានការណ៍​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ខណៈពេលដែល​ចំនួន​អ្នកបើកបរ​និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​កាន់តែច្រើន​ឡើង ៗ ខណៈ​អាជីវកម្ម​មួយចំនួន​រួមទាំង​ផ្សារ​ទំនើប​ផងដែរ​បាន​បើក​ដំណើរការ​វិញ​។ នោះបាន​កើតឡើង​នៅពេលដែល​អត្រា​ឆ្លង​ប្រចាំថ្ងៃ​បាន​ធ្លាក់ចុះ​ដល់​ខ្ទង់រាយ​។​

​នៅ​ថ្ងៃ​ធ្វើកា រ​ចំនួន​អ្នកដំណើរ​ប្រចាំថ្ងៃ​បាន​កើន​ឡើងជា​មធ្យម​ពី ៣០ ០០០ ទៅ ៤០ ០០០ នាក់​។​

​លោក Soraphong Phaithunphong ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវដែក​បាន​ឲ្យ​ដឹងថា​៖« ចំនួន​អ្នកធ្វើដំណើរ​ជា​មធ្យម​ប្រចាំថ្ងៃ​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ចំនួន ៥ ម៉ឺន​នាក់ បន្ទាប់ពី​ផ្សារ​ទំនើប​ចាប់ផ្តើម​ដំណើរការ​សេវាកម្ម​របស់​ពួកគេ​នៅក្នុង​ដំណាក់កាល​ទី ២ នៃ​ការបិទ​ទីក្រុង​»​។​

​លោក​បន្តថា ប្រតិបត្តិ​ករ​ចាំបាច់​ត្រូវ​រក្សា​គោលការណ៍​ណែនាំ​គម្លាត​សង្គម​នៅតាម​រថភ្លើង​និង​ស្ថានីយ៍​របស់​ពួកគេ ហើយ​ពួកគេ​ត្រូវបាន​គេ​ប្រាប់​ឱ្យ​ពង្រីក​សេវាកម្ម​របស់ខ្លួន​ដល់​ម៉ោង ១០.៣០ យប់​បន្ទាប់ពី​រដ្ឋាភិបាល​បាន​កាត់បន្ថយ​រយៈពេល​បម្រាម​គោចរ​មក​ត្រឹម ៥ ម៉ោង គឺ​ចាប់ពី​ម៉ោង ១១ យប់​ដល់​ម៉ោង ៤ ព្រឹក​។​

ប៉ូលីស​ក៏​កំពុងធ្វើការ​កែសម្រួល​នីតិវិធី​គ្រប់គ្រង​ចរាចរណ៍​បន្ទា​ប់​ពី​អ្នកដើរ​ផ្សារ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បាន​បង្ខំ​ឱ្យ​ប្រតិបត្តិ​ករ​ផ្សារ​មួយចំនួន​បិទទ្វារ នៅ​រសៀល​ថ្ងៃអាទិត្យ​។​

​ជំនួយការ​អគ្គស្នងការ​នគរបាល​ជាតិ លោក Damrongsak Kittipraphat បាន​និយាយថា​៖ ចំនួន​អ្នកដើរ​ទិញ​ឥ​វ៉ាន់​គឺ​លើសពី​ការរំពឹងទុក​» ៕​

Related Posts

Previous Article

កូនអណ្តើក​ហ្លួង​ជាង ២០ ក្បាល​ត្រូវបាន​គេ​ប្រទះឃើញ​ញាស់​នៅ​ខេត្តកោះកុង​

Next Article

ពលរដ្ឋ​កម្ពុជា ១៧៤ នាក់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​ត្រូវបាន​រដ្ឋាភិបាល​នាំមក​ប្រទេស​វិញ​