ana-air canadia-bank Silk-air nissan acleda cab-bank

ពលរដ្ឋ​កម្ពុជា ១៧៤ នាក់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​ត្រូវបាន​រដ្ឋាភិបាល​នាំមក​ប្រទេស​វិញ​

​វ៉ា សុនី​កា / Khmer Times No Comments Share:
លោក​ ឃួន ផុនរតនៈ អគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​រ​អេហ្សីប។ រូបថត​ សហការី

ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន ១៧៤ នាក់​ដែលមាន​ក្រុមនិស្សិត​និង​សមាជិកគ្រួសារ​របស់​ពួកគេ​ដែល​កំពុងស្នាក់នៅ​ក្នុងប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​បានទទួល​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​កម្ពុជា​កាល​ពីថ្ងៃ​អាទិត្យ​បន្ទាប់ពី​មានការ​ស្នើសុំ​ពី​ពលរដ្ឋ​ទាំងនោះ​។​

​លោក ឃួន ផុន​រតនៈ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​អេ​ហ្ស៊ី​ប​ដែល​ទទួលបន្ទុក​អារ៉ាប់​ប៊ី​សា​អូឌីត​បាន​ថ្លែងថា​ក្រសួងមហាផ្ទៃ​អារ៉ាប់​ប៊ី​សា​អូឌីត​បានប្រកាស​រៀបចំ​ជើងហោះហើរ​សម្រាប់​អ្នក​ដែល​មិនមែនជា​ប្រជាពលរដ្ឋ​ខ្លួន​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ប្រសិនបើ​ពួកគេ​ចង់​។​

​ការរៀប​ចំនេះ​ត្រូវបាន​ប្រកាស​បន្ទាប់​ពីសា​កល​វិទ្យាល័យ​នានា​នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​បានចាប់ផ្តើម​វិស្សមកាល​ប្រចាំឆមាស​របស់​ពួកគេ​ចាប់ពី​ថ្ងៃទី ៧ ខែឧសភា​ដល់​ថ្ងៃទី ៣០ ខែសីហា ដែល​អនុញ្ញាតឱ្យ​និស្សិត​ឈប់សម្រាក​រយៈពេល​វែង​។​
​លោក​បាន​និយាយថា​៖ «​រដ្ឋាភិបាល​របស់​យើង​បានអនុម័ត​ការធ្វើ​មាតុភូមិនិវត្តន៍​នេះ​រួចហើយ​។ ឥឡូវនេះ​យើង​កំពុង​ទាក់ទង​ជាមួយ​មន្ត្រី​អារ៉ាប់​ប៊ី​សា​អូឌីត​ដើម្បី​បញ្ចប់​ដំណើរការ​រៀបចំ​ឯកសា​រ​ធ្វើដំណើរ​ឱ្យបាន​ឆាប់​បំផុត​»​។​

​ក្រៅពី​ជូនដំណឹង​ដល់​ក្រសួងការបរទេស​អារ៉ាប៊ីសាអ៊ូឌីត​ទាក់ទង​នឹង​ផែន​ការធ្វើ​មាតុភូមិនិវត្តន៍ ស្ថានទូត​កម្ពុជា​ក៏បាន​ស្នើសុំ​លិខិតបញ្ជាក់​សុខភាព​និង​ឯកសារ​ផ្សេងទៀត​របស់​និស្សិត​កម្ពុជា​មកពី​សាកលវិទ្យាល័យ​ទាំង ៥ ដែល​ពួកគេ​បាន​ចុះឈ្មោះ​ចូលរៀន ក៏ដូចជា​ពី​ក្រសួងសុខាភិបាល​អារ៉ាប់​ប៊ី​សា​អូឌីត​ផងដែរ​។​

​លិខិត​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​អេ​ហ្ស៊ី​ប​បាន​និយាយថា អ្នក​ដែល​ត្រូវបាន​បញ្ជូនមក​វិញ​មាន​និស្សិត ១៥៣ នាក់​និង​សមាជិកគ្រួសារ ២១ នាក់​។ អ្នក​វិលត្រឡប់​ទាំងអស់​ត្រូវមាន​លិខិតបញ្ជាក់​វេជ្ជសាស្ត្រ​ដែល​បញ្ជាក់ថា​ពួកគេ​មិនបាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ។ លើសពីនេះ​ទៀត​ពួកគេ​នឹងត្រូវ​ដាក់​ឱ្យនៅ​ដាច់​ពី​គេ​រយៈពេល ១៤ ថ្ងៃ​នៅឯ​មជ្ឈមណ្ឌល​អ៊ិ​ស្លាម​កម្ពុជា​ខេត្ដ​កណ្ដាល​ពេលមកដល់​ប្រទេស ហើយ​ដាក់​ខ្លួនឯង​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ​ទៀត​នៅក្នុង​ផ្ទះ​របស់​ពួកគេ​មុនពេល​ជួបជុំ​គ្រួសារ​វិញ​។​
​លោក ឃួន ផុន​រតនៈ បាន​និយាយថា​៖ «​សោ​ហុយ​នៃ​ជើងហោះហើរ​ធ្វើ​មាតុភូមិនិវត្តន៍​និង​លិខិតបញ្ជាក់​សុខភាព​នឹងត្រូវ​រ៉ាប់រង​ដោយ​រដ្ឋាភិបាល​អារ៉ាប់​ប៊ី​សា​អូឌីត​។ រហូតមកដល់​បច្ចុប្បន្ន​នេះ​ប្រជាជន​កម្ពុជា​ទាំង ១៧៤ នាក់​បាន​បំពេញ​រយៈពេល​កំណត់​ដាក់​ខ្លួនឯង​ដាក់​ដោយឡែក​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​រួចទៅហើយ​។ ក្នុងពេល​បច្ចុប្បន្ននេះ ពួកគាត់​កំពុង​រង់ចាំ​ឯកសារ​របស់​ពួកគេ​ធ្លា​ក់មក មុនពេល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​» ។​

​លោក​រតនៈ​ដែល​មិនអាច​កំណត់​កាលបរិច្ឆេទ​ពិតប្រាកដ​សម្រាប់​ការវិលត្រឡប់​របស់​ព​ល​រដ្ឋ​ដោយ​កត់សម្គាល់ថា កិច្ចការងារ​នឹង​ត្រូវការ​ពេលវេលា​ដោយសារតែ​និស្សិត​ទាំងនេះ​កំពុង​សិក្សា​និង​រស់នៅក្នុង​តំបន់​ផ្សេងៗ​នៃ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​៕

Related Posts

Previous Article

ប្រជាជន​ថៃ​សម្រុក​ទិញ​អីវ៉ាន់ ​បន្ទាប់ពី​រដ្ឋាភិបាល​បន្ធូរ​ការ​រឹតបន្តឹង​

Next Article

ថៃ​​បើក​ព្រំដែនពីរខេត្ដ​​ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​ទៅរក​ការព្យាបាល​បន្ទាន់​