ana-air canadia-bank Silk-air nissan acleda cab-bank

វី​អូ​អេ​-​ខ្មែរ​ ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ផ្សាយ​បន្តតាម​វិទ្យុ​នានាឡើងវិញ

​ស៊ុំ កន្និការ​ / Khmer Times No Comments Share:
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​បាន​អនុញ្ញាតឱ្យ​វិទ្យុ​វី​អូ​អេ​ជា​ខេមរភាសា​ដំណើរការ​ផ្សាយ​ឡើងវិញ​តាមរយៈ​មជ្ឍមណ្ឌល​ព័ត៌មាន​ស្ត្រី​អេ​ហ្វ​អឹម ១០២ និង​វិទ្យុ​អេ​ហ្វ​អឹម ១០៣.៥០MHz បន្ទាប់ពី​ការផ្អាក​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១៧ ដោយសារ​មិនបាន​បំពេញ​នូវ​តម្រូវការ​សម្រាប់​ការចុះឈ្មោះ​ស្របច្បាប់​នៅ​ក្រសួង​ព័ត៌មាន​។​

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុ​ភ័​ណ្ឌ បាន​ថ្លែងថា ការដាក់​ឲ្យ​ដំណើការ​ផ្សាយ​ឡើងវិញ​របស់​ស្ថានីយ៍​វិទ្យុ​ត្រូវបាន​អនុ​ញ្ញាត់​បន្ទាប់ពី​សារព័ត៌មាន​នេះ​បំពេញ​នូវ​តម្រូវ​ការដែល​ចេញ​ដោយ​ក្រសួង​ហើយ​បាន​ចុះឈ្មោះ​នៅក្នុង​បញ្ជី​របស់​ក្រសួង​ព័ត៌មាន​។ ជាមួយនឹង​ការប្រកាន់​ខ្ជាប់​តាមច្បាប់​របស់​បណ្តាញ​ផ្សព្វផ្សាយ​នេះ លោក មាស សុ​ភ័​ណ្ឌ​បាន​មាន​ឲ្យ​ដឹង​ទៀតថា វិទ្យុ​វី​អូ​អេ​ឥឡូវ​មាន​សិទ្ធិ​ចែកចាយ​ព័ត៌មាន​នៅ​ទូទាំងប្រទេស​កម្ពុជា​ដូចគ្នា​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត​ដែរ​។​

​ការវិលត្រឡប់​របស់​វី​អូ​អេ​ជា​ភាសា​ខ្មែរ​ត្រូវបាន​ស្វាគមន៍​ដោយ​លោក​មាស សុ​ភ័​ណ្ឌ​ដែល​បាន​និយាយថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជូនដំណឹង​ដល់​ប្រជាជន​ជាមួយនឹង​រដ្ឋាភិបាល​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​៖ «​ការវិលត្រឡប់​នៃ​កម្មវិធី​វី​អូ​អេ​ជា​ភាសា​ខ្មែរ​តាមរយៈ​វិទ្យុ​អេ​ហ្វ​អឹម ១០៣.៥០ មេ​ហ្គា​ហឺត​នឹងត្រូវ​ចាក់ផ្សាយ​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តបាត់ដំបង កំពង់ចាម​និង​សៀមរាប​ចាប់ពី​ការចេញផ្សាយ​លិខិត​នេះ​តទៅ​» ។​

អ្នកសម្របសម្រួល​នៃ​វី​អូ​អេ​ខេមរា​ភាសា លោក ស៊ុន ណារិន មានប្រសាសន៍ថា មុន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ផ្សាយ​ជា​សម្លេង​ឡើងវិញ ស្ថាប័ន​របស់លោក​បាន​អនុវត្តតាម​លក្ខខណ្ឌ​ទាំងអស់ ហើយ​ទទួលបាន​ការទទួលស្គាល់​ពី​ក្រសួង​ដើម្បី​បន្ត​កម្មវិធី​នៅ​ថ្ងៃ​សុក្រ​។​

​មុនពេល​ការផ្អាក​កាលពី​៣​ឆ្នាំមុន កម្មវិធី​វិទ្យុ​វី​អូ​អេ​ជា​ខេមរា​ភាសា ត្រូវបាន​ចាក់ផ្សាយ​នៅលើ​ស្ថានីយ៍​វិទ្យុ​អេ​ហ្វ​អឹម​ចំនួន ៧ ក្នុងនោះ​មាន​វិទ្យុ​សំបុក​ឃ្មុំ FM១០៥ និង​មណ្ឌល​ព័ត៌មាន​ស្ត្រី​អេ​ហ្វ​អឹម ១០២ នៅ​ភ្នំពេញ​និង វិទ្យុ​រដ្ឋា FM៩៥.៥ នៅ​ខេត្តសៀមរាប​។ សេចក្តីរាយការណ៍​រប​ស់​វី​អូ​អេ​មួយ​បាន​ឲ្យ​ដឹងថា កម្មវិធី​ទូរទស្សន៍​របស់ខ្លួន​ត្រូវបាន​ផ្សាយ​នៅលើ​ទូរទស្សន៍​ជាតិ​កម្ពុជា​និង​ទូរទស្សន៍​ស៊ី​ធី​អិន​៕

Related Posts

Previous Article

សមាជិកSCC ត្រូវបានបញ្ឈប់ឲ្យចុះដោះស្រាយទំនាស់ដីធ្លីដែលបញ្ចប់រួចដោយនាយករដ្ឋមន្ត្រី

Next Article

លោក ហ៊ុន សែន​៖ រឿង​ក្តី​លោក កឹម សុខា អាច​នឹង​ត្រូវ​បាន​ពន្យារ​រហូត​ដល់​ឆ្នាំ​ក្រោយ​