ana-air canadia-bank Silk-air nissan acleda cab-bank

លោក ហ៊ុន សែន​៖ រឿង​ក្តី​លោក កឹម សុខា អាច​នឹង​ត្រូវ​បាន​ពន្យារ​រហូត​ដល់​ឆ្នាំ​ក្រោយ​

ប៊ិន សុខហ៊ាន / Khmer Times No Comments Share:

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា ការជំនុំជម្រះ​រឿងក្តី​ចោទ​ប្រកាន់ទោស​ក្បត់ជាតិ​របស់​អតីត​មេដឹកនាំ​បក្សប្រឆាំង លោក កឹម សុខា អាច​នឹងត្រូវ​ពន្យារពេល​រហូតដល់​ឆ្នាំក្រោយ ​និង​មិនត្រូវ​ធ្វើឡើង​នៅត្រឹម​ខែសីហា​ដែ ល​ជា​ពេលដែល​សហភាព​អ៊ឺរ៉ុប​ធ្វើការ​សម្រេចចិត្ត​ចុងក្រោយ​ស្តីពី​ការដក​ហូ​ដោយ​ផ្នែក​នូវ​ការលើកលែង​ពន្ធ​ពាណិជ្ជកម្ម «​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ​» (EBA)​។​

​បច្ចុប្បន្ន លោក កឹម សុខា កំពុងតែ​ស្ថិតនៅក្នុង​ដំណើរការ​ជំនុំជម្រះ​នៅ​ពីបទ​សមគំនិត​ជាមួយ​មហាអំណាច​បរទេស​ហើយ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល ៣០ ឆ្នាំ​ប្រសិនបើ​ត្រូវបាន​រកឃើញថា​មាន​ពិរុទ្ធភាព​។ ទោះយ៉ាងណា ការជំនុំជម្រះ​របស់លោក​ដែល​បានចាប់ផ្តើម​នៅក្នុង​ខែមករា​និង​ត្រូវបាន​រំពឹងថា នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល​បី​ខែ ត្រូវ​បាន​ផ្អាក​នៅ​ខែមីនា​ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ ។​

​ថ្លែង​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​បិទទ្វា​នៅ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃ​សុក្រ លោក ហ៊ុន សែន បាន​និយាយថា បញ្ហា​ជាច្រើន​ត្រូវបាន​ពិភាក្សា​នៅក្នុង​ជំនួប​ថ្មីៗ​នេះ​របស់លោក​ជាមួយ​លោក​សុខា​អំឡុង​ពិធី​បុណ្យសព​ម្តាយ​ក្មេក​របស់លោក​នៅ​រាជធានី​ភ្នំពេញ​កាលពី​ដើមខែ​នេះ​។​

«​នៅពេលដែល​យើង​បាន​ជួប​នៅ​បុណ្យសព​របស់​ម្តាយក្មេក​ខ្ញុំ​ថ្មីៗ​នេះ យើង​មិនបាន​ពិភាក្សា​អ្វី​ថ្មី​ទេ​។ ករណី​របស់លោក កឹម សុខា ពឹង​ផ្អែកលើ​សកម្មភាព​របស់​តុលាការ​”​។ ខ្ញុំ​បាន​ប្រា​ប់លោក កឹម សុខា ថា ឋានៈ​ពាណិជ្ជកម្ម EBA និង​ជោគវាសនា​របស់​លោកមា​ន​ទាក់ទង​គ្នា​ខ្លះ​»​។​

​គណៈកម្មការ​អឺរ៉ុប​កាលពី​ខែកុម្ភៈ​បានប្រកាសថា ខ្លួន​បានផ្តល់​អនុសាសន៍​ឱ្យ​ដក​ផ្នែក​ខ្លះ​នៃ EBA បន្ទាប់ពី​ខ្លួន​យល់ថា កម្ពុជា​មិនបាន​ធ្វើបាន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តាម​ការទាមទារ​ជាក់លាក់​។​

​ប្រសិនបើ​សភា​អឺរ៉ុប​និង​ក្រុមប្រឹក្សា​អឺរ៉ុប​យល់ព្រម​លើ​អនុសាសន៍​នេះ ការដកហូត​ដោយ​ផ្នែក​ខ្លះ​នៃ​ការលើកលែង​ពន្ធ​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១២ ខែសីហា​។​

​លោក​ហ៊ុនសែន​បាន​បន្ថែមទៀតថា​៖ «​សហគមន៍​អឺរ៉ុប​នឹងដាក់​ទណ្ឌកម្ម​រូបលោក [​កឹម​សុខា​] ដោយ​ដកហូត​ឋានៈ EBA ពី​ប្រទេស​កម្ពុជា ។ ករណីនេះ​ឥឡូវ​អាច​អូសបន្លាយ​ដល់​ខែសីហា​ហើយ​អាច​ដល់​ឆ្នាំ ២០២១» ។​

​លោក​ហ៊ុនសែន​បាន​កត់សម្គាល់ថា​៖« គ្មានអ្វី​ថ្មី​ត្រូវបាន​ពិភាក្សា​នោះទេ ព្រោះ​គ្មាន​ការអភិវឌ្ឍន៍​ថ្មី​ទេ ហើយ​តុលាការ​នឹង​បើកសវនាការ​ជំនុំជម្រះ​ស្របតាម​ច្បាប់​» ។​

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​និយាយ​កាល ពី​ម្សិលមិញ​ថា តុលាការ​មាន​ភាព​ឯករាជ្យ​ក្នុងការ​ធ្វើការ​វិនិច្ឆ័យ​។ លោក​បាន​និយាយថា លោក​មិនអាច​ព្យាករណ៍​បានទេ​ថា តើ​ករណី​លោក​កឹម​សុខា​នឹងត្រូវ​បញ្ចប់​នៅពេលណា​។​

​លោក​បាន​មានប្រសាសន៍ថា​៖ « ករណី​លោក​កឹម​សុខា​កំពុងដំណើរការ​ដោយ​ផ្អែកលើ​នីតិវិធី​ច្បាប់​របស់​តុលា​ការដែល​ឯករាជ្យ​ហើយ​គ្មាន​នរណាម្នាក់​អាច​ជ្រៀតជ្រែក​ឬ បង្ខំ​ឲ្យ​តុលាការ​ធ្វើ​អ្វី​បានឡើយ ។ វា​អាស្រ័យ​លើ​លទ្ធផល​នៃ​ការស៊ើបអង្កេត​និង​ដំណើរការ​ជំនុំជម្រះ​» ។​

​លោក​បន្តថា​៖ « បច្ចុប្បន្ន ករណីនេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​ជំនុំជម្រះ​ហើយ​មេធាវី​មកពី​ភាគី​ទាំងពីរ​កំពុង​តស៊ូ​ដើម្បី​ការពារ​ជំហរ​របស់​ពួកគាត់​ដោយ​ផ្អែកលើ​ច្បាប់ ។ ពួកគាត់​កំពុងផ្តល់​ភស្តុតាង​ថ្មី​ដែល​អាច​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​បង្ហាញ​» ។​

​លោក ជិន ម៉ា​លីន​ថា ករណី​របស់លោក​កឹម​សុខា​អាច​ចំណាយពេល​យូរ​ជាង​នេះ​ដោយសារ​បញ្ហា​ប្រឈម​ពី​សំណាក់​មេធាវី​របស់លោក កឹម សុខា និង​រដ្ឋាភិបាល​។​

​លោក​និយាយថា​៖ «​វា​គ្រាន់តែ​ជា​នីតិវិធី​ច្បាប់​និង​ស្វែងរក​យុត្តិធម៌​ប៉ុណ្ណោះ​។ តុលាការ​ផ្តល់ឱកាស​ឱ្យ​ភាគី​ទាំងពីរ​មាន​សិទ្ធិ​ស្មើគ្នា​និង​នាំយក​ភស្ដុតាង​ជាច្រើន​មក​»​។​

​លោក ផេង ហេង មេធាវី​ម្នាក់​ក្នុង​ក្រុម​មេធាវី​របស់លោក​កឹម​សុខា​បាន​ទទូច​សុំ ឲ្យ មានការ​ព​ន្លឿ​ន​ករណីនេះ​ចាប់តាំងពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ មាន​ភាពប្រសើរឡើង​ដោយ​កត់សម្គាល់ថា​ការពន្យារ​ពេលដែល​គ្មាន​កំណត់​នឹង​ប៉ះពាល់​ដល់​កូនក្តី​របស់គាត់​។​

​លោក​បន្តថា ករណីនេះ​អាច​បន្ត​ទៅមុខទៀត ប្រសិនបើ​តុលាការ​មានការ​ប្រុងប្រយ័ត្ន​ប្រឆាំងនឹង​មេរោគ​ឆ្លង​ដើម្បី​ធានា​សុវត្ថិភាព​របស់​ភាគី​ពាក់ព័ន្ធ​។​

​លោក គិ​ន ភា អគ្គនាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មានប្រសាសន៍ថា​កាលពី​ម្សិលមិញ លោក​កឹម​សុខា​និង​ករណី EBA គឺពាក់ព័ន្ធ​នឹង​ការទាមទារ​មួយ​របស់​សហភាព​អឺរ៉ុប​គឺ ការទម្លាក់​ចោលការ​ចោទប្រកាន់​របស់លោក​កឹម​សុខា​។​

​លោក​និយាយថា​៖ « រដ្ឋាភិបាល​អាច​នឹងរ​ង់​ចាំ​រហូតដល់​ខែសីហា​ដើម្បី​ដឹងថា​តើ​សហភាព​អ៊ឺរ៉ុប​នឹង​ដក EBA ដោយ​ផ្នែក​ឬក៏​យ៉ាងណា​។ ប្រសិនបើ​រដ្ឋាភិបាល​ធ្វើតាម​អ្វីដែល​សហភាព​អឺរ៉ុប​បាន​និយាយ នោះ​វា​នឹងមាន​ឥទ្ធិពល​ដល់​ករណី​រប​ស់លោក កឹម សុខា ។ លោក​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ហើយ​នឹងត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ឆ្ងាយ​ពី​ទីក្រុង​»​។​

​លោក​បន្តថា​៖ «​រដ្ឋាភិបាល​បាន​និយាយថា​ការកាត់ក្តី លោក កឹម សុខា គឺ​ស្ថិតនៅក្រោម​យុត្តាធិការ​របស់​តុលាការ​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ ប៉ុន្តែ​សហភាព​អឺរ៉ុប​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ករណីនេះ​គឺជា​ហេតុផល​នយោបាយ​និង​បាន​ព្រមាន​អំពី​ការដក EBA ចេញ​។ នេះ​បានធ្វើឱ្យ​វា​ពិបាក​សម្រាប់​ភាគី​ទាំងពីរ​ក្នុងការ​ឈានដល់​កិច្ចព្រមព្រៀង​មួយ​» ។​

​ទោះយ៉ាងណា​លោក គិ​ន ភា ជឿជាក់ថា ករណី​របស់លោក កឹម សុខា អាច​ត្រូវបាន​ដោះស្រាយ បន្ទាប់ពី​តុលាការ​ចេញ​សាលក្រម​ចុងក្រោយ​តាមរយៈ​ការស្នើសុំ​ពី​លោក​ហ៊ុនសែន​ឱ្យ​ព្រះមហាក្សត្រ​លើកលែងទោស​ដល់​រូបលោក កឹម សុខា​៕

Related Posts

Previous Article

វី​អូ​អេ​-​ខ្មែរ​ ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ផ្សាយ​បន្តតាម​វិទ្យុ​នានាឡើងវិញ

Next Article

មាន​ការ​យល់​ច្រលំ​គ្នា​មួយ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​កាល​ពី​ម្សិលមិញ​