ana-air canadia-bank Silk-air nissan acleda cab-bank

មាន​ការ​យល់​ច្រលំ​គ្នា​មួយ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​កាល​ពី​ម្សិលមិញ​

ឃួន ណារឹម / Khmer Times No Comments Share:

​កាលពី​ថ្ងៃ​ម្សិលមិញ​អាជ្ញាធរ​ថៃ​បាន​រារាំង​អាជ្ញាធរ​កម្ពុជា​មិន​ឲ្យ​ដំឡើង​តង់​បន្ថែម​ដើម្បី​ដាក់​ម៉ាស៊ីន​សម្រាប់​ស្កេ​ន​ជំងឺ​កូ​វីដ​១៩ ដើម្បី​ពិនិត្យ​សុខភាព​របស់​ពលករ​ចំណាកស្រុក​ដែល​ឆ្លងកាត់​ព្រំដែន​នៅ​ច្រក​អន្តរជាតិ​អូ​ស្មាច​។​

​លោក ប៉ែន កុសល អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ថៃ​បាន​ចូលមក បន្ទាប់ពី​បានឃើញ​ក្រុមការងារ​មួយ​បានរៀបចំ​តង់​ជាមួយ​ឧបករណ៍​ស្កេ​ន​នៅ​ជិត​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។​

​លោក​បាន​មានប្រសាសន៍ថា​៖« យើង​បាន​ដំឡើង​តង់​និង​ម៉ាស៊ីន​ដើម្បី​វាស់​សីតុណ្ហភាព​ពលករ ប្រហែល​ពីរ​ម៉ែត្រ​ពី​ព្រំដែន​»​។​

​លោក​បាន​បន្តថា​៖« បន្ទាប់ពី​យើង​បាន​ពន្យល់ថា យើង​នឹង​ដកតង់​នោះ​ចោល​បន្ទាប់ពី​ស្ថាន​ភាំ​ព​ជំងឺ​កូ​វីដ​១៩​បាន​ធូរស្រាល អាជ្ញាធរ​ថៃ​បាន​យល់ព្រម ហើយ​ចាកចេញ​» ។​

​សូមបញ្ជាក់​ផងដែរ​ថា ប្រទេស​ថៃ​នៅ​បិទ​ព្រំប្រទល់​មិន​ឲ្យ​អ្នកធ្វើដំណើរ​ចូល​នៅឡើយ ប៉ុន្តែ​ប្រទេស​នេះ​នៅ​អនុញ្ញាត​ឱ្យមាន​ការដឹក​ជញ្ជូន​ទំនិញ​ចូល​ប្រទេស​។​

​លោក ក្លូ​ក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​និយាយ​កាលពី​ម្សិលមិញ​ថា ការឈ្លោះប្រកែក​គ្នា​មួយ​បាន​កើតឡើង​នៅពេលដែល​អាជ្ញាធរ​ថៃ​ទាមទារ​ឱ្យ​រុះ​តង់​នោះ​ចេញ​។​

​លោក​បាន​បន្តថា តង់​ថ្មី​មួយ​មាន​ទំហំ ៣ គុណ​នឹង ៥ ម៉ែត្រ​ត្រូវបាន​ដំឡើង​ឡើង​កាលពី​ថ្ងៃ​ពុធ​ដើម្បី​វ៉ាស់​សីតុណ្ហភាព​របស់​ព​លករ​ចំណាកស្រុក​ដែល​ឆ្លងកាត់​ព្រំដែន​។​

លោក ក្លូ​ក ហួត បាន​ឲ្យ​ដឹង​ទៀតថា​៖« អាជ្ញាធរ​ថៃ​ថែមទាំង​ចង់​ហាមឃាត់​ការចូល​របស់​យានយន្ត​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ​ទៀតផង ប៉ុន្តែ​បន្ទាប់ពី​បាន​ចរចា​ជាមួយ​អធិការនគរបាល​ព្រំដែន​នៃ​ច្រកព្រំដែន​អូ​ស្មាច់​ពួកគេ​បាន​ថមថយ​វិញ​និង​អនុញ្ញាតឱ្យ​បន្ត​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ » ។​

​លោក​បាន​បន្ថែមថា​៖« ជា​មធ្យម មាន​មនុស្ស ១០០ នាក់​ដែល​ឆ្លង​ព្រំដែន​ជា​រៀងរាល់ថ្ងៃ​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​។ ចាប់តាំងពី​ថ្ងៃទី ២៣ ខែមីនា ពលករ​ចំណាកស្រុក​ចំនួន ៤ ២២២ នាក់​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឆ្លងកាត់​ព្រំដែន​»​។​

​លោក​បន្តថា​៖ « មានតែ​ពលករ​ចំណាកស្រុក​ចំនួន ២១ នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ទុក​នៅក្នុង​មណ្ឌល​ដាច់ដោយឡែក​។ ចំណែក​កម្មករ​ផ្សេងទៀត​ត្រូវបាន​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ​»​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កម្មករ​ចំណាកស្រុក​ចំនួន ២១២ នាក់​ត្រូវបាន​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ហើយ​លទ្ធផល​ទាំងអស់​គឺ​អ​វិ​ជ្ច​មាន​» ៕

Related Posts

Previous Article

លោក ហ៊ុន សែន​៖ រឿង​ក្តី​លោក កឹម សុខា អាច​នឹង​ត្រូវ​បាន​ពន្យារ​រហូត​ដល់​ឆ្នាំ​ក្រោយ​

Next Article

អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​ម្នាក់​ទៀត​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ​នៅ​រដ្ឋ​ម៉ាសា​ឈូ​សែត​