សេចក្តីព្រាងច្បាប់ប្រឆាំងការលាងលុយកខ្វក់នៅកម្ពុជាត្រូវបានអនុម័តនៅថ្ងៃនេះនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីជួយដល់អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់និងហិរញ្ញប្បទាននៃអំពើភេរវកម្ម ដោយកំណត់នូវវិធានការណ៍នានាដើម្បី «ទប់ស្កាត់ បង្ក្រាប និងប្រយុទ្ធ» ចំពោះសកម្មភាពបែបនេះនៅកម្ពុជា។ ឥឡូវនេះ សេចក្តីព្រាងច្បាប់ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីហើយវានឹងត្រូវបញ្ជូនទៅរដ្ឋសភាដើម្បីពិនិត្យ។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើឡើង បន្ទាប់ពីអង្គការអាស៊ីប៉ាស៊ីហ្វិកគ្រុបស្តីពីការលាងលុយកខ្វក់រកឃើញថាប្រទេសកម្ពុជាមិនមានមូលដ្ឋានច្បាប់សមស្របនិងយន្តការអនុវត្តឱ្យបានគ្រប់គ្រាន់ទាក់ទងទៅនឹងការពិន័យចំពោះការលាងលុយកខ្វក់និងហិរញ្ញប្បទានភេរវកម្មស្របតាមស្តង់ដារអន្តរជាតិនោះឡើយ៕