ana-air canadia-bank Silk-air nissan acleda cab-bank

មតិ​អ្នក​អាន​៖ ប្រៀប​ធៀប​រឿង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​កម្ពុជា​និង​នៅ​វៀតណាម​

លាភ ចន្ថាវី​ / No Comments Share:

​នៅពេល​សង្គ្រាម​ត្រជាក់​ថ្មី​រវាង​អាមេរិក ​និង​ចិន​កំពុងតែ​ឡើងក​ម្តៅ ជាពិសេស​នៅពេល​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ខិតជិត​មកដល់ ការចោទប្រកាន់​ និង​ការ​សមគំនិត​ប្រឆាំងនឹង​អ្វីដែល​គេ​ហៅថា «​រដ្ឋ​ចំណុះ​» របស់​ចិន​ដូចជា​ប្រទេស​កម្ពុជា​ត្រូវបាន​សារព័ត៌មាន​ជាច្រើន​បាន​រាយការណ៍ ​និង​វិភាគ​។​

​សំណួរ​សំខាន់​មួយ​សម្រាប់​អ្នកអាន​ដែល​ដឹង​ខុសត្រូវ​គឺថា តើ​ធ្វើ​ដូចម្តេច​ដើម្បី​ផ្សះផ្សា​មនសិការ ​និង​តក្កវិជ្ជា​របស់ខ្លួន​នៅពេលដែល​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​លើ​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​មូលដ្ឋាន​យោធា ខណៈដែល​កិច្ចព្រមព្រៀង ​និង​ការអនុវត្ត​ដែលមាន​ស្រាប់​ដែល​បង្ហាញ​ពី​បរទេស​អាច​ចូលទៅ​កាន់​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​មួយចំនួន​រួចទៅហើយ បែរជា​បាន​រួច​ផុតពី​ការរិះគន់​របស់​អ្នកសរសេរ​ទាំងនោះ​?

​ក្នុងចំណោម​អ្នកដទៃ​ទៀត​លោក David Hutt និង​លោក Carlyle Thayer គឺជា​អ្នក​វាយប្រហារ​ដ៏​កាច​សាហាវ​ប្រឆាំងនឹង​ប្រទេស​កម្ពុជា ប៉ុន្តែ​ពួកគេ​មិនដែល​លាក់ទុក​ការអាណិតអាសូរ​របស់​ពួកគេ​ចំពោះ​ប្រទេស​វៀតណាម​ទេ​។ បើ​មើល​ទៅលើ​ការប្រៀបធៀប​រឿង​របស់​ពួកគេ​លើ​ប្រទេស​កម្ពុជា ​និង​វៀតណាម គេ​មិនអាច​យល់បាន​នោះទេ ពី​របៀប​កំណត់​និយមន័យ​កុ​ម្មុយ​និ​ស្ត មូលធននិយម ផ្តាច់ការនិយម រដ្ឋអំណាច​ផ្ដាច់ការ ប្រយោជន៍​យុទ្ធសាស្ត្រ និង​ការស្រឡាញ់​ងាយស្រួល​។​

​លោក David Hutt ជា​ស្មេរ​មួយរូប​ដែល​បានមក​កម្ពុជា​ និង​ជា​សព្វវចនាធិប្បាយ​ដែល​និយាយ​អំពី​រឿង​អាក្រក់​អំពី​ប្រទេស​កម្ពុជា​។ គាត់​អាច​សរសេរ​ជា​រៀងរាល់​សប្តាហ៍ ​និង​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​ការមើល​ខុស​អ្វីៗ​ដែល​ប្រទេស​កម្ពុជា​កំពុង​ធ្វើ រួមទាំង​វិធានការណ៍​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ផងដែរ ។ ប៉ុន្តែ​សំណួរ​ស្ថិត​នៅត្រង់ថា តើ​លោក​ពិតជា​បានមក​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះដែរ​ឬទេ​? ហើយក៏​មានការ​គួរ​ឲ្យ​សង្ស័យ​ផងដែរ​ថា តើ​លោក​ធ្លាប់​និយាយ​ជាមួយ​មនុស្ស​ពិតប្រាកដ ​ឬ​អ្នកធ្វើ​គោលនយោបាយ​ពិតប្រាកដ​នៅ​កម្ពុជា​ក្រៅពី​អាន​បណ្តា​ប្រភពព័ត៌មាន​ដែល​ប្រឆាំងនឹង​លោក ហ៊ុន សែន ដូចជា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​និង​អង្គការ Global Witness ដែលជា​ម៉ាស៊ីន​ប្រឆាំងនឹង​លោក ហ៊ុន សែន ដែរឬទេ​។​

​លោក David Hutt បានធ្វើ​ឱ្យមាន​ពាក្យ​ចចាមអារ៉ាម​ដំបូង​អំពី​មូលដ្ឋាន​កងទ័ពជើងទឹក​ចិន​នៅ​តំបន់​ដា​រ៉ាសាគរ​ក្នុង​ខេត្តកោះកុង ដោយ​មិនមាន​ភ័ស្តុតាង​សូម្បីតែ​តិចតួច​បំផុត​ជា​អំណះអំណាង ឬ​ព័ត៌មាន​សម្រាប់​បញ្ជាក់ ដែលជា​មូលដ្ឋាន​នៃ​ក្រមសីលធម៌​ដែល​ទាមទារ​នៅក្នុង​សារព័ត៌មាន​។ លោក Carlyle Thayer បាន​អនុវត្តតាម​ការផ្តល់​ការវិភាគ​យ៉ាង​ស៊ីជម្រៅ​របស់លោក​ស្តីពី​ការទូត​អន្ទាក់​បំណុល ការ​ទ្រទ្រង់​ការរស់រានមានជីវិត​របស់រប​បលោក ​ហ៊ុន សែន ការព្រួយបារម្ភ​អំពី​ការបាត់បង់​ឯករាជ្យ​អធិបតេយ្យ ការព្រួយបារម្ភ​ចំពោះ​វត្តមាន​យោធា​ចិន​សន្តិសុខ​ក្នុង​តំបន់ ។ ល​។ នៅពេលដែល​រឿង​បាន​ស្ងប់​ទៅវិញ ស្រាប់​តែមាន​ពាក្យ​ច​ចាម​អារាម​ស្តីពី​មូលដ្ឋានទ័ព​រាម​នៅ​ខេត្ត​ព្រះសីហនុ​។ លោក George Orwell បាន​និយាយ​នៅក្នុង​សៀវភៅ​ដ៏​ល្បី​របស់គាត់​ក្នុង​ឆ្នាំ ១៩៨៤ ថា « ដំបូង​ពួកគេ​លួច​ពាក្យ បន្ទាប់មក​ពួកគេ​លួច​យក​អត្ថន័យ​» ។ នេះ​ជា​អ្វីដែល​អ្នកនិពន្ធ​ដូចជា David Hutt និង Carlyle Thayer កំពុង​ធ្វើ​ក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​ប្រទេស​កម្ពុជា​។​

​ប៉ុន្តែ​ការពិត​នៅតែ​ជា​ការពិតហើយ​មធ្យោបាយ​ដែល​អាច​ទុកចិត្តបាន​ និង​អាច​ផ្ទៀងផ្ទាត់​បាន​ដើម្បី​សម្លាប់​ពាក្យ​ច​ចាម​អារាម​របស់​ពួកគេ​គឺ ត្រូវ​ផ្ទៀងផ្ទាត់​ជាមួយ​សេនា​សម្ព័ន្ធ​យោធា​បរទេស​ដែល​បាន​ចូល​មើល​ទីតាំង​ទាំងពីរ​នេះ​ដោយផ្ទាល់​។ ជាថ្មី​ម្តងទៀត ហេតុអ្វី​បានជា​ពួកគេ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ភាពត្រឹមត្រូវ ​និង​អង្គហេតុ​?

​អត្ថបទ​គួរឱ្យ​តក់ស្លុត​បំផុត​នោះ​គឺ​នៅពេលដែល​លោក Carlyle Thayer បាន​សរសេរ​អំពី​លទ្ធភាព​នៃ​ការជួល​ឆកសមុទ្រ Cam Ranh Bay របស់​វៀតណាម​ទៅ​ឲ្យសហរដ្ឋអាមេរិក​ដែល​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី The Diplomat កាលពី​ថ្ងៃទី ៦ ខែឧសភា​។ តាម​ការ​សំណេរ​របស់លោក អ្វីដែល​វៀតណាម​បានធ្វើ​មិនមែនជា​ទង្វើ​ខុសឆ្គង​ឡើយ​។ ក្នុងនាម​ជា​អ្នកសិក្សា​ដែលមាន​ឈ្មោះ​ល្បី​មួយរូប លោក​អាច​រកឃើញ​យុត្តិកម្ម​ផ្លូវច្បាប់ នយោបាយ និង​យុទ្ធសាស្ត្រ​ទាំងអស់​សម្រាប់​សកម្មភាព​របស់​វៀតណាម​។ ហើយ​វា​ហាក់ដូចជា លោក​មើលឃើញថា អ្វី​គ្រប់យ៉ាង​គឺ​ត្រឹមត្រូវ​ជាមួយ​អ្វីដែល​វៀតណាម​កំពុង​ធ្វើ​។​

​ពី​អត្ថបទ​របស់លោក Carlyle Thayer យើង​អាច​គូរ​ទ្រឹស្តី​ដូចខាងក្រោម​។ ទីមួយ​អាច​ផ្តល់​សេវាកម្ម​ដល់ក​ប៉ាល់​យោធា​បរទេស​នៅតាម​ទីតាំង​ស៊ីវិល​នានា​នៅ​ឆកសមុទ្រ Cam Ranh Bay ដូចដែល​បានធ្វើ​ទៅលើ​នាវា USNS Richard E. Byrd កាលពី​ខែសីហា​ឆ្នាំ ២០១១ និង​ខែមិថុនា ​ឆ្នាំ២០១២  នាវា USNS Walter S. Diehl នៅ​ខែតុលា ​ឆ្នាំ២០១១ និង​នាវា USNS Rappahannock នៅ​ខែកុម្ភៈ​ ឆ្នាំ២០១២ ។ ទី​ពីរ លោក Carlyle Thayer បានសរសេរថា រុស្ស៊ី​អាចមាន​សិទ្ធិ​ចូល​ពិសេស​នៅ​កំពង់ផែ​យោធា Cam Ranh ពីព្រោះ​កង​នាវាចរ​វៀតណាម​ភាគច្រើន​សាងសង់​ដោយ​រុស្ស៊ី​។ ចំណុច​នេះ​ត្រូវការ​ការផ្ទៀងផ្ទាត់​បន្ថែ​ម​ទៀត​។ ឧបមា​ថា​កង​នាវាចរ​របស់​ប្រទេសមួយ​គឺ​សាងសង់​ដោយ​ចិន​តើ​វា​មិន​អី​ទេ​ដែល​អនុញ្ញាតឱ្យ​ចិន​ចូល​កំពង់ផែ​យោធា​នោះ​? ឬ​តើ​វា​អាច​ត្រូវបាន​ទទួលស្គាល់​សម្រាប់​ប្រទេសក្រៅ​ផ្សេងទៀត​លើកលែងតែ​ប្រទេស​ចិន​? ទី​បី លោក Thayer ហាក់ដូចជា​ស្នើថា ប្រសិនបើ​ប្រទេស​វៀតណាម​ស្ថិតក្រោម​«​ស្ថានភាព​ និង​លក្ខខណ្ឌ​ជាក់លាក់​» ហើយ​ដរាបណា​សេវាកម្ម​ទៅ​កង​នាវាចរ​បរទេស​គ្រាន់តែ​ជាការ​ឈប់​សំចត​មួយ ដែល​មិនមែនជា​មូលដ្ឋាន​រយៈពេល​វែង វា​ជាការ​សម​ហេតុផល​ និង​អាច​ទទួលយកបាន​។​

​យ៉ាងណាមិញ លោក Carlyle Thayer  បង្ហាញថា​ពាក្យ​ច​ចាម​អារាម​នៅក្នុង​ប្រទេស​កម្ពុជា​ពិត​ជាមាន​គ្រោះថ្នាក់​ជាង​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់ ​និង​ការអនុវត្ត​ជាក់ស្តែង​នៅលើ​ទឹកដី​ប្រទេស​ដទៃទៀត​។ ដូច្នេះ​មធ្យោបាយ​ដែលមាន​សុវត្ថិភាព​បំផុត​សម្រាប់​អ្នក​ដើម្បី​គេចចេញ​ពី​ពាក្យ​ច​ចាម​អារាម​បែបនេះ​គឺ​ប្រហែលជា​ត្រូវធ្វើ​យ៉ាងណា​ឲ្យ លោក Carlyle Thayer និង David Hutt ស្ថិតនៅ​ខាង​របស់​អ្នក​។ ប៉ុន្តែ​តើ​គួរ​ឲ្យ​ប្រទេស​ធ្វើ​យ៉ាងនេះ​យ៉ាងដូច​ម្តេចទៅ​?

​លោក លាភ ចន្ថា​វី ជា​អ្នកវិភាគ​កម្ពុ​ជាមាន​មូលដ្ឋាន​នៅ​ភ្នំពេញ

 

Related Posts

Previous Article

ការ​កាត់​ក្តី​លើ​លោក កឹម សុខា នៅ​តែ​ត្រូវ​បាន​ពន្យារ​ពេល ទោះ​គ្មាន​ករណី​កូវីដ​១៩ ថ្មី​ជាង​មួយ​ខែ​នៅ​កម្ពុជា​

Next Article

ប៉ូលីសចរាចរណាដែលបើកបរល្មើសច្បាប់ នឹងផាកពិន័យតាមច្បាប់ដោយគ្មានការលើកលែង