cellcard cellcard

អភិបាលខេត្តបាត់ដំបង អំពាវនាវអ្នកវិនិយោគ ផ្កោតលើវិស័យកសិកម្ម

ឈុត ប៊ុនធឿន / Khmer Times Share:
AKP

អភិបាលខេត្តបាត់ដំបងបានធ្វើការអំពា​វនាវដល់វិនិយោគិនក្នុង​ស្រុកនិងបរទេសក្នុងការស្វែងរក ឱកាស​វិនិយោគក្នុងខេត្តនេះ​ ដោយអះអាងថា ខេត្តបាត់ដំបង​​​មាន​សក្តានុពលខ្លាំង ខណៈដែលចំនួននៃ​អ្នកវិនិយោគ នៅ​មិនទាន់​​​មា​​នការចាប់អារម្មណ៏នៅឡើយ។

យោងតាមអ​ភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានឲ្យដឹងថា បច្ចុប្បន្នខេត្តនេះមានការ
វិនិយោគទ្រ​ង់ទ្រា​យធំដោយវិនិយោគិនជនជាតិកូរ៉េនិងចិនក្នុងការផលិតឱសថមីពីម្សៅដំឡូងមី។

លោក ងួន រតនៈ បានបន្តឲ្យដឹងថា ដំឡូងមីគឺជាបន្លែមួយប្រភេទដែលសំបូរទៅដោយកាឡូរី
កាបូអ៊ីដ្រាត វីតាមីននិងសារធាតុរ៉ែសំខាន់ៗជាច្រើនទៀត។ យើងក៏អា​ចធ្វើការបរិភោគស្លឹករបស់វាបានដែរ ប្រសិនបើយើងចម្អិនឬហាលក្រោមពន្លឺព្រះអាទិត្យ ខណៈដែលវាផ្ទុកនូវប្រូតេអ៊ីនរហូតដល់ ២៥ ភាគរយ។ បច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងតែធ្វើការកែច្នៃម្សៅដំឡូងមីទៅជាឱសថដែលនឹងនាំចេញទៅទីផ្សារអន្តរជាតិ។

លោកបានមានប្រសាសន៍ថា៖ «យើងចង់ឲ្យមានការវិនិយោគបែបនេះនៅក្នុងខេត្ត ជាពិសេសការផលិតចេញពីវត្ថុធាតុដើមដើម្បីវេចខ្ចប់ពួកគេសម្រាប់ការនាំចេញ។ ការវិនិយោគបន្ថែមទៀតគឺត្រូវការដើម្បីជំរុញនិងបង្កើនតម្លៃនៅក្នុងវិស័យកសិកម្ម។»

លោកបានបន្ថែមឲ្យដឹងថាវិស័យធំៗ ចំនួន ៣ ដែលមានដូចជាវិស័យទេសចរណ៍ កសិកម្ម
សហគ្រាសធុនតូចនិងមធ្យម កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចក្នុងតំបន់។

លោកបា​នមានប្រសាសន៍ថា ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ខេត្តបាត់ដំបងបាននាំចេញអង្ករប្រហែល ១ ម៉ឺនតោនដែលស្មើនឹង ៣០ ភាគរយនៃការនាំចេញអង្ករសរុសបរបស់ប្រទេស ខណៈ
ដែលក្រុមហ៊ុននាំចេញអង្ករក្នុងខេត្តនេះមានចំនួន ១៥ ក្រុមហ៊ុន។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ប្រទេសកម្ពុជាបាននាំចេញផលិតផលកសិកម្មប្រមាណជា ៧ លានតោន​កាលពីឆ្នាំ ២០១៩ កន្លងទៅ នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ។

ក្នុងនោះ ​របាយការណ៍ក៏បានឲ្យដឹងផងដែរថា ប្រទេសកម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួនប្រមាណជា ១,៦០៨ លានតោន ចំណិតដំឡូងមី ១,៦២៦ លានតោននិងម្សៅដំឡូងមី ៥៦,៨៧៤ តោន៕ ប្រែសម្រូល ភុន ច័ន្ទឧសភា

Previous Article

Buzzfeed closes news operations in Britain, Australia

Next Article

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា ៩០ ភាគរយ នៃការរៀបចំរចនាសម្ព័ន្ធឥណទានឡើងវិញត្រូវបានអនុម័ត