មន្ទីរសុខាភិបាលខេត្ដសៀមរាបបានដាក់ដោយឡែកពីគេនូវក្រុមគ្រួសារមួយដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់រួមហើយបានរត់ចេញពីមណ្ឌលចត្តាឡីស័កមួយនៅរាជធានីភ្នំពេញ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានថ្លែងកាលពីម្សិលមិញថា មនុស្សចំនួន ៤ នាក់មកពីក្រុមគ្រួសារបានមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃសៅរ៍ហើយត្រូវបានគេយកទៅដាក់នៅមណ្ឌលចត្តាឡីស័កចាក់អង្រែក្រោមក្នុងរាជធានីភ្នំពេញ។
លោកបាននិយាយថាពួកគាត់បានមកដល់មណ្ឌលចត្តាឡីស័កនៅម៉ោងប្រហែល ១២ យប់ ប៉ុន្តែពួកគាត់បានត្អូញត្អែរអំពីការស្នាក់នៅទីនោះពីព្រោះផ្ទះរបស់ពួកគាត់ស្ថិតនៅក្នុងខេត្តសៀមរាប។ ពួកគេបានយល់ព្រមស្នាក់នៅបន្ទាប់ពីមន្ត្រីពន្យល់ពីស្ថានភាពបច្ចុប្បន្ន។
លោក ងី មានហេង បានមានប្រសាសន៍ថា៖« ប៉ុន្តែនៅម៉ោងប្រហែល ១ ព្រឹក ពួកគេបានគេចខ្លួនចេញពីមណ្ឌល ខណៈបុគ្គលិកប្រចាំការកំពុងដេក។ យើងបានជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធ ហើយពួកគាត់ត្រូវបានរកឃើញនៅខេត្តសៀមរាប» ។
នៅថ្ងៃសុក្រនេះស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅគុយវែតបានជួយក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ក្រុមគ្រួសារកម្ពុជាមួយនេះ ដែលជាប់គាំងនៅក្នុងប្រទេសអារ៉ាប់រួមបន្ទាប់ពីមានការរឹតត្បិតក្នុងការធ្វើដំណើរដែលបានដាក់ចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតបានឲ្យដឹងថា ជនជាតិខ្មែរទាំង ៤ នាក់បានជាប់គាំងនៅក្នុងប្រទេសអារ៉ាប់រួមចាប់តាំងពីថ្ងៃទី ២៨ ខែមីនា។
ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសគុយវ៉ែតបានដឹកនាំកិច្ចប្រឹងប្រែងធ្វើមាតុភូមិនិវត្តន៍ដោយមានការសម្របសម្រួលពីស្ថានទូតកូរ៉េខាងត្បូងនៅកូវ៉ែតនិងក្រុមហ៊ុនអាកាសចរណ៍ Etihad Airways របស់ប្រទេសអារ៉ាប់រួម។
លោកក្រសាសារ៉ាត់ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថាថ្ងៃនេះក្រុមគ្រួសារដែលរត់គេចខ្លួនត្រូវបានប៉ូលីសនាំទៅឃុំខ្លួន។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមប៉ូលីសបានយកគ្រួសារដែលបានគេចខ្លួននេះមកដាក់ដាច់ដោយឡែកពីគេហើយ។
លោកបានមានប្រសាសន៍ថា៖« ឥឡូវពួកគាត់ត្រូវបានដាក់ ឲ្យ នៅដាច់ពីគេរយៈពេល ១៤ ថ្ងៃនៅមន្ទីរពេទ្យបង្អែកខេត្ត»ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ៕ ប្រែសម្រូល តាំង រីនិត្យ