cellcard cellcard

រដ្ឋាភិបាល​ដក​ចេញ​នូវ​បម្រាម​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស​

បែន សុខហ៊ាន / Khmer Times Share:

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ​បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​នឹង​ដក​បម្រាម​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​ទូទាំង​ប្រទេស ដើម្បី​បន្ធូរ​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​។​

​កាលពី​ថ្ងៃទី ៩ ខែមេសា លោក ហ៊ុន សែន បាន​ចេញ​បម្រាម​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងខេត្ត​ក្នុង​គោល​បំណង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 បន្ទាប់ពី​បាន​លុបចោល​ការឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។​

​នៅក្នុង​លិខិត​មួយ​ចេញ​នៅថ្ងៃនេះ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​បម្រាម​នេះ​នឹងត្រូវ​ដក​ចេញ​នៅ​ថ្ងៃ​នេះ​ដើម្បី​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍​នៅ​ទូទាំងប្រទេស​។​

​លោក​បាន​មាន​ប្រសាសន៍​ថា​៖« យោង​លើ​តម្រូវការ​ជាក់​ស្តែង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ និង​ចៀសវាង​ការ​កកស្ទះ​ដោយសារ​ការរង់ចាំ​នូវ​ការបើក​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ទៀត​ឡើង​វិញ នៅ​ម៉ោង ២៤:០០ ថ្ងៃទី ១៦ ខែមេសា​ឆ្នាំ ២០២០ រដ្ឋាភិបាល​សម្រេច​បញ្ឈប់​សុពលភាព​…​ស្តីពី​ការ​ដាក់​កំហិត​ក្នុងការ​ធ្វើដំណើរ​ទូទាំង​ប្រទេស​»​។​

​លោក​បញ្ជាក់​ទៀតថា ផ្លូវ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​នឹងត្រូវ​បាន​បើក​ឡើងវិញ​នៅវេលា​ព្រឹក​នេះ​៕

Previous Article

កម្មករ​-​កម្មការិនី​ដែល​ត្រលប់​មក​ភ្នំពេញ​វិញ​ក្រោយ​ចូល​ឆ្នាំ​នឹង​ត្រូវ​បាន​ដាក់​ដាច់​ដោយ​ឡែក​រយៈពេល ១៤ ថ្ងៃ​

Next Article

ករណី​សះ​ស្បើយ​នៅ​កម្ពុជា​កើន​ឡើង​ដល់ ៩៨ បង្ហាញ​ពី​ការ​អនុវត្ត​ដ៏​ល្អ​ប្រសើរ