cellcard cellcard

ក្នុង​ស្ថាន​ភាព​នៃ​ជំងឺ​រាត​ត្បាត​កូវីត​១៩​ធនាគារ​ភីភី​ស៊ី​ប៊ែង​បញ្ចប់់​ដំណើរ​ការ​បរិវិសកម្ម​មូល​បត្រ​បំណុល​ដោយ​ជោគជ័យ​ក្នុង​ការ​បោះផ្សាយ​លើក​ដំបូង​ជា​សាធារណៈ​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា​

Khmer Times Share:

PPCBank ​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា​ដែល​បានធ្វើ​ដំណើរការ​បរិវិសក​ម្ម​នៃ​មូល​ប​ត្រ​បំណុល​សាជីវកម្ម​និង​ផ្សាយ​ចេញ​លទ្ធផល​នៃ​ដំណើរការ​នេះ​ដោយ​អនុម័ត​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០​។​

​ដោយ​ពិចារណា​លើ​ការអភិវឌ្ឍន៍​ក្នុងស្ថានភាព​នៃ​ជំងឺ​កូ​វីត​១៩ ធនាគារ PPCBank​ បានសម្រេច​បោះផ្សាយ​នូវ​សញ្ញាប័ណ្ណ​សាជីវកម្ម​ដែលមាន​ទឹកប្រាក់​សរុប ៨០ ពាន់​លាន​រៀល​ជា ២ ដំណាក់កាល​៖​ដំណាក់កាល​ទី ១ ធនាគារ​បាន​ប្រមូល​ទុន​ចំនួន ៤០ ពាន់​លាន​រៀល​និង​ដំណាក់កាល​ទី ២ ធនាគារ​គ្រោង​នឹង​ប្រមូល​ទុន​ដែល​នៅសល់​ចំនួន ៤០ ពាន់​លាន​រៀល​ក្នុង​កំឡុង​នៃ​រយៈពេល​ប្រាំ​មួយខែ​បន្ទាប់​។ សញ្ញាប័ណ្ណ​សាជីវកម្ម​មាន​រយៈពេល ៣ ឆ្នាំ​និង​អត្រា​គូ​ប៉ុង​ចុងក្រោយ​ប្រចាំឆ្នាំ​របស់​សញ្ញាប័ណ្ណ​គឺ ៦.៥% ។​

​ឆ្លើយតប​ទៅនឹង​ភាគ​ជោគជ័យ​នេះ​លោក Shin Chang Moo នាយក​ប្រតិបត្តិ​នៃ​ធនាគារ ​PPCBank ​បាន​លើកឡើងថា​៖ “​យើង​ពិត​ជាមាន​សេចក្តីសោមនស្ស​រីករាយ​ជាមួយនឹង​ការបញ្ចប់​ទៅ​នៃ​ដំណើរការ​បរិវិសកម្ម​សាធារណៈ​ជា​លើក​ទី ១ របស់​យើង​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ដោយ​ជោគជ័យ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​និយ័ត​ករ (NBC, SECC, CSX) វិនិយោគិន​និង​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ដែល​បានធ្វើឱ្យ​ដំណើរការ​នេះ​អាច​ប្រព្រឹត្តទៅបាន​។

​លោក​បន្តថា​៖​ស្ថិតក្នុង​ភាពមិនប្រាកដប្រជា​ខ្ពស់​និង​ភាពមិន​ចុះសម្រុង​នៅលើ​ទីផ្សារ​ការធានា​លំហូរ​សាច់ប្រាក់​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុងពេល​បច្ចុប្បន្ន PPCBank គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយចំនួន​តូច​ប៉ុណ្ណោះ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​នូវ​ប្រភព​ទុន​ថ្មី​មួយទៀត​ក្នុង​រយៈពេល​វែង​ពី​ការលក់​សញ្ញាប័ណ្ណ​នេះ​។ ការបោះ​ផ្សាយ​លក់​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នេះ​ទៀតសោត​ត្រូវបាន​រំពឹងទុក​ថា​នឹង​ជួយ​ឱ្យ​ធនាគារ​នេះ​មាន​ភាពបត់បែន​បន្ថែម និង​ស្ថិរភាព​នៃ​ប្រភព​ទុន​ក្នុងការ​វិនិយោគ​សម្រាប់​រយៈពេល​មធ្យម​និង​រយៈពេល​វែង​។​

​ស្រប​ពេលដែល​ស្ថាប័នហិរញ្ញវត្ថុ​នៅ​ជុំវិញ​ពិភពលោក​ត្រូវបាន​បង្ខំ​ឱ្យ​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ទៅនឹង​សភាពការណ៍​នេះ​ធនាគារ PPCBank បានទទួល​ជោគជ័យ​ក្នុង​គម្រោង​នៃ​ការប្រមូល​ទុន​ថ្មី​របស់ខ្លួន​នេះ​។​

​អគ្គនាយក ក្រុមហ៊ុន យាន់​តា ស៊ី​ឃ្យូ​រឹ​ធី (​ខេ​ម​បូ​ឌា​) ភីអិលស៊ី​ដែលជា​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ​និង​ទីប្រឹក្សា​ហិរញ្ញវត្ថុ​នៃ​ការបោះ​ផ្សាយ​លក់​សញ្ញាប័ណ្ណ​សាជីវកម្ម​របស់​ធនាគា​រ​PPCBank បាន​លើកឡើងថា​៖ “​ទោះបី​មានការ​វិវឌ្ឍន៍​មិន​នឹកស្មាន​ដល់​ក្នុង​ដំណើរការ​នៃ​ការចេញ​ប័ណ្ណបំណុល​ដូចជា​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល​កូ​វីត​១៩ និង​ប្រកាស​ថ្មី​ស្តីពី​ការលើកទឹកចិត្ត​ពន្ធដារ​សម្រាប់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​មូល​ប​ត្រ​ក៏ដោយ​ធនាគារ​PPCBank​បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការបំពេញ​ការសន្យា​របស់ខ្លួន​ជាមួយ​វិនិយោគិន​និង​ទទួលបាន​ការជឿទុកចិត្ត​ពី​និយ័ត​ករ​ដែល​បាន​យល់ព្រម​លើ​គម្រោង​នេះ​។​

​លោក​បន្ដថា “​យើង​មាន​សេចក្តី​រីករាយ​ដែល​បាន​គាំទ្រ​PPCBank បញ្ចប់​ដំណាក់កាល​ទី​១​នៃ​ការលក់​មូល​ប​ត្រ​បំណុល​នេះ​ដោយ​ជោគជ័យ​។ យើង​ជឿជាក់ថា​វា​ជាការ​ចាប់ផ្តើម​ដ៏​ល្អប្រសើរ​មួយ​សម្រាប់​ធនាគារ​ព្រោះថា​ការធានា​លំហូរ​សាច់ប្រាក់ គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​កំពូល​សម្រាប់​ធនាគារ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។ យើង​មាន​គម្រោង​អនុវត្ត​ការប្រមូល​ទុន​ដំណាក់កាល​ទី ២ ដោយ​យកចិត្តទុកដាក់​បន្ត​ការតាមដាន​នៃ​ការ​វិវឌ្ឍន៍​ផ្សេងៗ​ទាក់ទង​នឹង​ស្ថានភាព​ជំងឺ​កូ​វីត​ក្នុងពេល​បច្ចុប្បន្ន​។​

​កាលបរិច្ឆេទ​ចុះបញ្ជី​សម្រាប់​មូល​ប​ត្រ​បំណុល​ត្រូវបាន​រំពឹងថា​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ២១ ខែមេសា​ឆ្នាំ ២០២០​។ ដើម្បី​គោរព​តាម​សេចក្ដីណែនាំ​និង​វិធានការ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការប្រមូលផ្តុំ​ជា​សាធារណៈ​និង​ការ​បំលាស់​ទី​ធនាគារ​PPCBank នឹង​រៀបចំ​ព្រឹត្តិការណ៍​ចុះបញ្ជី​នេះ​នៅ​ថ្ងៃទី ២១ ដោយ​ចំនួន​អ្នកចូលរួម​មានកំណត់​៕

Previous Article

Prince Bank Participates in the SME Co-Financing Scheme 2020

Next Article

ប្រាសាក់​ស្វាគមន៍​ភាគ​ទុនិក​ថ្មី​ក្នុង​ការ​គាំទ្រ​ដល់​ការ​រីក​ចម្រើន​ជាមួយ​គ្នា​