លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃនេះថា លោកបានសម្រេចលុបចោលពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលគ្រោងនឹងត្រូវបានប្រារព្ធនៅសប្តាហ៍ក្រោយក្នុងគោលបំណងរារាំងការរីករាលដាលនៃ ជំងឺCOVID-១៩ ទៅសហគមន៍មូលដ្ឋាន។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយ លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖« រដ្ឋាភិបាលបានសម្រេចលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ» ។
លោកបន្តថា៖ «រដ្ឋាភិបាលចង់កាត់បន្ថយការធ្វើដំណើររបស់ប្រជាជនដើម្បីការពារការឆ្លងរាលដាលពីកន្លែងមួយទៅកន្លែងមួយ។ វិធានការណ៍នេះគឺដើម្បីការពារប្រជាជនពីការឆ្លង
វីរុសនេះ» ។
លោកបានមានប្រសាសន៍ថា៖« កន្លែងដែលមានសុវត្ថិភាពបំផុតគឺនៅកន្លែងធ្វើការ»។
លោកនាយករដ្ឋមន្ត្រីនិយាយថា ស្ថាប័នរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនជាពិសេសកម្មករ-កម្មការីនីកាត់ដេរគួរតែបន្តធ្វើការដូចធម្មតា ព្រមទាំងបញ្ជាក់ផងដែរថា ថ្ងៃឈប់សម្រាក ៥ ថ្ងៃដែលត្រូវបានលុបចោលនឹងត្រូវផ្តល់ជូនអ្នកធ្វើការវិញនៅពេលដែលបញ្ហាវីរុសកូរ៉ូណាត្រូវបានបញ្ចប់។
ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទនិងបញ្ចប់ទៅវិញនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ៕