cellcard cellcard

ក្រសួង​មហា​ផ្ទៃ​េធ្វី​វិេសាធន​កម្ម​មាត្រា​មួយ​ចំនួន​នៃច្បាប់​ចរាចណ៍​ផ្លូវ​េគាក​ថ្មី

Khmer Times Share:

ភ្នំពេញ(ខ្មែរថាមស៍)-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលគណៈកម្មការនេះនឹងចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃអង្គារស្អែកនេះ។

លោក គៀត ច័ន្ទថារិទ្ធិអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យម្សិលមិញថាសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានធ្វើការប្រជុំពិនិត្យរាល់បញ្ហាទាំងអស់ហើយដែលក្នុងនោះក៏មានតម្រូវការថាត្រូវធ្វើវិសោ-ធនកម្មលើចំនុចសំខាន់ៗមួយចំនួននៃច្បាប់ចរាចរណ៍ឲ្យបានជាបន្ទាន់។

លោកបានមានប្រសាសន៍ថា៖«លោករដ្ឋមន្រ្តីបានបើកកិច្ចប្រជុំនិងបានឯកភាពគ្នាដោយសម្រេចឲ្យបង្កើតនូវគណៈកម្មការអន្តរក្រសួងមួយដែលរួមមានក្រសួងពាក់ព័ន្ធមួយចំនួនចូលរួមដូចជាក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងយុត្តិធម៌ក្រសួងពាណិជ្ជកម្មក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងឧស្សហកម្ម។ក្រុមការងារនេះបានធ្វើសេចក្តីព្រាងមួយជំហានហើយទាក់ទងនឹងមាត្រាណាខ្លះដែលត្រូវធ្វើវិសោធនកម្ម»។ 

លោក គៀត ច័ន្ទថារិទ្ធិបានបន្តទៀតថាក្រុមការងារបានឯកភាពគ្នាថានៅថ្ងៃអង្គារសប្តាហ៍នេះក្រុមការងារអន្តរក្រសួងនេះនឹងជួបជជែកគ្នាដើម្បីធ្វើយ៉ាងម៉េចឲ្យទាន់សភាពការណ៍ ពីព្រោះវាជារឿងដែលត្រូវធ្វើបន្ទាន់។ចំណុចដែលអាចនឹងលើកយកមកពិភាក្សាក្នុងការធ្វើវិសោធនកម្មនោះមានដូចជាប័ណ្ណបើកបរម៉ូតូដែលមានកំលាំងក្រោម១២៥សេសេនិងមានចំណុចមួយចំនួនផ្សេងៗទៀត។ក្រុមការងារនឹងខិតខំធ្វើឲ្យបានកាន់តែឆាប់កាន់តែល្អ។លោកបន្ថែមថា៖«យើងសង្ឃឹមថាទៅថ្ងៃអនាគតប្រជាពលរដ្ឋយើងនឹងចូលរួមចំណែកទាំងអស់គ្នាចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទោះបីជាតិចឬច្រើនតែនេះជាការសង្ឃឹមជាវិជ្ជមានរបស់យើង»។

ជាមួយគ្នានេះដែរ លោក គៀតច័ន្ទថារិទ្ធិបានបញ្ជាក់នូវចំណុចមួយទៀតថាសម្តេចក្រឡាហោម ស ខេងក៏បានសម្រេចឲ្យក្រុមការងារអន្តរក្រសួងរៀបចំបង្កើតជាវេទិកាតុមូលឲ្យបានញឹកញាប់ដើម្បីឆ្លើយឆ្លងជាមួយនឹងប្រជាពលរដ្ឋដែលមិនយល់អាចទូរសព័្ទមកសួរទាក់ទងនឹងច្បាប់ចរាចរណ៍នេះដែលវេទិកានេះនឹងធ្វើក្នុងពេលឆាប់ៗនេះផងដែរ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោកបានចេញនូវសេចក្តីជូនដំណឹងកាលពីចុងសប្តាហ៍មុននេះថា ដើម្បីដោះស្រាយការលំបាកក្នុងការចុះបញ្ជីយានយន្តនិងធានាការពារផលប្រយោជន៍ស្របច្បាប់ជូនប្រជាពលរដ្ឋសំដៅរួមចំណែកអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែប្រសើរឡើងរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ការកាន់កាប់ជាក់ស្តែងនូវយានយន្តគ្រប់ប្រភេទដែលប្រជាពលរដ្ឋកំពុងមានដោយមិនតម្រូវឲ្យមានការបញ្ជាក់ពីម្ចាស់ដើមឡើយ។ដើម្បីឲ្យកាន់កាប់និងការធ្វើចរាចរណ៍មានភាពស្របច្បាប់ម្ចាស់យានយន្តត្រូវទៅបង់ពន្ធនិងធ្វើផ្លាកលេខក្នុងករណីមិនទាន់បង់ពន្ធនិងមិនទាន់ធ្វើផ្លាកលេខ។

ស្របពេលជាមួយគ្នានោះដែរអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានជូនដំណឹងដល់សាធារណជនដោយបានស្នើសុំម្ចាស់រថយន្តទាំងអស់លយករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសអាចមកដាក់ពាក្យស្នើសុំជាមុននៅតាមបញ្ជរទទួលពាក្យសុំតាមមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសនីមួយៗដើម្បីងាយស្រួលដល់មន្រ្តីត្រួតពិនិត្យចាត់ចែងធ្វើការត្រួតពិនិត្យតាមលំដាប់លេខរៀង។ម្ចាស់រថយន្តត្រូវបង់សេវាសាធារណៈតាមតម្លៃដែលបានកំណត់ក្នុងតារាងកម្រៃសេវាសាធារណៈដែលបានបិទផ្សាយនៅតាមបញ្ជរទទួលពាក្យសុំ។ក្នុងករណីមានភាពមិនប្រក្រតីណាមួយដូចជាការទាមទារកម្រៃបន្ថែមការមិនចេញបង្កាន់ដៃបង់ប្រាក់ឬការចេញបង្កាន់ដៃបង់ប្រាក់មិនគ្រប់ចំនួនខុសពីតារាងកម្រៃសេវាសាធារណៈសូមអញ្ជើញធ្វើការទាក់ទងទៅមន្រ្តីដែលមានឈ្មោះនិងលេខទូរស័ព្ទដែលបង្ហាញនៅតាមការិយាល័យត្រួតពិនិត្យលក្ខណៈបច្ចេកទេសឬនៅតាមមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស។ចាប់ពីថ្ងៃទី១ខែមីនាតទៅនគរបាលចរាចរណ៍ផ្លូវគោកនឹងធ្វើការផាកពិន័យលើរថយន្តគ្រប់ប្រភេទនៅតាមផ្លូវថ្នល់ប្រសិនបើមិនមានវិញ្ញាបន-បត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឬមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសដែលអស់សុពលភាព។

ដោយឡែកក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី៩ខែមករាឆ្នាំ២០១៦គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចាត់ទុកកម្សោយនៃការអនុវត្តច្បាប់ចរាចរណ៍គឺដោយសារភាពខ្វះចន្លោះនៃដំណើរការតាក់តែងច្បាប់ដោយមិនមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធនិងកង្វះការផ្សព្វផ្សាយទូលំទូលាយ។

ជាអនុសាសន៍គណបក្សទើបបង្កើតថ្មីនេះបានជំរុញរដ្ឋាភិបាលអនុវត្តច្បាប់ជាដំណាក់កាលអប់រំពលរដ្ឋឲ្យបានទូលំទូលាយចំណែកប្រាក់ចំណូលពីការផាកពិន័យត្រូវដាក់ចូលក្នុងថវិកាជាតិដោយនគរបាលចរាច-រណ៍ត្រូវមានប្រាក់ឧបត្តម្ភនិងប្រាក់ខែសមរម្យបពា្ឈប់ការឃាត់រថយន្តដឹកទំនិញទាររកលុយជាហេតុនាំឲ្យរាំងស្ទះចរាចរណ៍ជាដើម៕

Previous Article

អ្នកជំនាញ៖ ⁣អ្នកចិត្តវិទ្យានៅមានចំនួនតិច

Next Article

ចំបក់់​់​​​ រមណីយដ្ឋានអេកូទេសចរណ៍សហគមន៍