cellcard cellcard

ចំបក់់​់​​​ រមណីយដ្ឋានអេកូទេសចរណ៍សហគមន៍

ឌុច ឡាលីន / Khmer Times Share:

បរិវេណអេកូទេសចរណ៍សហគមន៍ នៃរមណីយដ្ឋានចំបក់មានភូមិជនបទ ចំនួន៩ ដែលស្ថិតនៅប្រមាណពីរ ម៉ោងចេញពីក្រុងភ្នំពេញ ហើយមាន ចំងាយ១៦គីឡូម៉ែតពីឧទ្យានជាតិ គិរីរម្យ។ ដំណើរកំសាន្តរបៀបនេះ បាន នឹងកំពុងក្លាយជាគោលដៅគួរ ឲ្យទាក់ទាញយ៉ាងឆាប់រហ័ស សម្រាប់ អ្នកទេសចរណ៍បែបផ្សងព្រេងដែលចង់ដកយកបទពិសោធន៍ពីធម្មជាតិដោយផ្ទាល់។

អ្នកទេសចរណ៏អាចជិះរទេះគោ ជួលកង់ រឺឡើងភ្នំដើម្បីទៅទស្សនា ទឹកជ្រោះ និងកន្លែងកំសាន្តផ្សេង ទៀតនៅក្នុងព្រៃ។ វិធីដែលល្អនៅ ពេលមកទស្សនា ទីនេះ អ្នកទេស ចរណ៍គួរតែរៀបចំការស្នាក់នៅ កំសាន្តរយៈពេលពីរ ទៅបីថ្ងៃដោយ សារសហគមន៍នេះបានផ្តល់ឱកាស ក្នុងស្នាក់នៅតាមផ្ទះ ហើយអ្នកទេស ចរណ៍អាចរីករាយជាមួយនឹងសកម្ម ភាព ជាច្រើនដូចជាទស្សនាការ សំដែងសិល្បៈ យល់ដឹងពីសិប្បកម្ម សហគមន៍ ផ្សេងៗ និងធ្វើនំក្រឡាន ផងដែរ។

អ្នកមគ្គុទេសសហគមន៍អាចនាំ ភ្ញៀវទេសចរណ៍ទៅកាន់ព្រៃប្រឹក្សា និង វាលស្រែដែលមានទេសភាពគួរឲ្យទាក់ភ្នែក។ ភ្ញៀវទាំងនោះក៏អាច រីករាយជាមួយការដើរទស្សនាសត្វស្លាបនានា ហែលទឹកនៅក្នុងទឹកជ្រោះទាំងប្រាំមួយរបស់សហគមន៍ និងអាចចូលទស្សនារូងភ្នំសត្វប្រជៀវទៀតផង។ ការបោះតង់កំសាន្តក៏អាចរៀបចំសម្រាប់ភ្ញៀវទេសចរណ៍បានដែរ។

 បង្កើតឡើងនៅក្នុងឆ្នាំ២០០៣ សហគមន៍ចំបក់មានគោលបំណង អភិរក្សព្រៃឈើ និងសត្វព្រៃសហគ មន៍។ ហេតុដូច្នេះហើយ អេកូទេស ចរណ៍ គឺជាជម្រើសច្បាស់បំផុតដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋសហគមន៍ ទន្ទឹមនឹងនេះវាក៏ជាការឃាត់ឃាំងពួកគាត់ពីការកាប់ព្រៃឈើសម្រាប់រកចំណូល។ 

លោក ទូច ម៉ន ប្រធានសហគមន៍ ចំបក់បាន មានប្រសាសន៍ “អ្នកទេស ចរណ៍យើងខ្លះបាននិយាយថាចំបក់ គឺជាតំបន់អេកូទេសចរណ៍ពិតមែន ព្រោះយើងបានអភិរក្សបរិស្ថានតំបន់ នេះ។ ផ្លូវទៅកាន់កន្លែងនីមួយៗមិន អនុញ្ញាតឲ្យមានម៉ូតូ ឬឡាន បើក ឡើយ។” 

កែវ ចាន់ម៉ាលីស ជាអ្នកទេស ចរណ៍មានវ័យ១៨ឆ្នាំ និងជានិស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញបានលើកឡើងថា “ខ្ញុំស្រលាញ់ទឹកជ្រោះនៅចំបក់ណាស់។ វាអស្ចារ្យមែនទែន ហើយមានភាពស្រស់ស្អាត និង ត្រជាក់ទៀត។ ទីនេះផ្តល់ភាព លំហែកាយមែនទែន បន្ទាប់ពីខ្ញុំបានឡើងភ្នំអស់រយៈពេលប៉ុន្មានម៉ោងមកកាន់ទីនេះ។”

ដោយមានការទទួលស្គាល់ជា តំបន់អេកូទេសចរណ៍ប្រកបដោយ សេវាកម្មខ្ពស់ និងទទួលបានមតិវិជ្ជ មានច្រើន តំបន់អេកូទេសចរណ៍សហគមន៍ចំបក់ថ្មីៗនេះបានទទួលពានរង្វាន់ពីររួមមាន រង្វាន់មួយពីសំណាក់រាជរដ្ឋាភិបាល។ សហគមន៍នេះនឹងមានកិត្តិយសទទួលបានពានរង្វាន់ការស្នាក់នៅតាមផ្ទះនៅតំបន់អាស៊ាន ដែលនឹងទទួលបាននៅទីក្រុងសឹង្ហបុរីនៅចុងខែនេះ។
 

Previous Article

ក្រសួង​មហា​ផ្ទៃ​េធ្វី​វិេសាធន​កម្ម​មាត្រា​មួយ​ចំនួន​នៃច្បាប់​ចរាចណ៍​ផ្លូវ​េគាក​ថ្មី

Next Article

អ្នកលេងព្យាណូវ័យក្មេងមានអនាគតភ្លឺស្វាង