ស​ ​ខេង​ ​បដិសេធ​លិខិត​ក្លែងក្លាយ​ពី​បាត់ដំបង​ ​ចង់​ដក​លោក​ ​ហ៊ុន​ ​សែន​ ​ពី​បេក្ខជន​នាយក​រដ្ឋ​មន្រ្ដី​

​តាំង​ ​វី​ដា / Khmer Times No Comments Share:
​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ​ស​ ​ខេង។ KT/ ជរ សុគន្ធា

​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ​ស​ ​ខេង​ ​បាន​ច្រានចោល​លិខិត​មួយ​ដែល​ថ្លែង​ថា​ ​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង​ ​បាន​ស្នើសុំ​ឱ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ ​ដក​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​ចេញពី​ប្រធាន​គណបក្ស​ ​ព្រមទាំង​ដក​លោក​ចេញពី​បេក្ខជន​នាយក​រដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​អណ្ណ​តិ​ក្រោយ​។​

​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តី​ពី​ការសន្ទនា​អន្តរ​សាសនា​ស្តី​ពី​ការ​ពង្រឹង​ភាព​សុខដុម​ខាង​សាសនា​នៅ​កម្ពុជា​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​លោក​ ​ស​ ​ខេង​ ​បាន​មានប្រសាសន៍​ថា​ ​លិខិត​ដែល​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ ​គឺជា​លិខិត​ក្លែងបន្លំ​ព័ត៌មាន​ ​និង​បង្កើត​ឡើង​ដោយក្រុម​ប្រឆាំង​មួយចំនួន​ ​ដែល​បាន​ប៉ុនប៉ង​បំបែកបំបាក់​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្សប្រជាជន​កម្ពុជា​។​

​លិខិត​នោះ​មក​ពី​ក្រុម​បក្ស​ប្រឆាំង​។​ ​ខ្ញុំ​បាន​រៀបចំ​ ​ឲ្យ​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ ​នៅ​ខេត្តបាត់ដំបង​ធ្វើការ​បដិសេធ​ហើយ​”​។​ ​“​វា​ច្បាស់​ណាស់​ថា​ ​នេះ​ចេតនា​អាក្រក់​របស់​ក្រុមប្រឆាំង​ ​គឺ​ក្នុង​គោលបំណង​បំបែកបំបាក់​ផ្ទៃក្នុង​ ​ដែល​យើង​ប្រឆាំង​ដាច់ខាត​។​ ​រឿង​នេះ​នឹង​មិន​អាច​អត់អោន​ឱ្យ​បានទេ​។​

​លិខិត​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណេត​កាលពី​ថ្ងៃទី​ ​១៤​ ​ខែវិច្ឆិកា​ ​បាន​ស្នើសុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្សប្រជាជន​កម្ពុជា​បើក​កិច្ចប្រជុំ​ ​និង​បោះឆ្នោត​ដើម្បី​ដក​តំណែង​ពី​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​។​

​ថ្លែង​នៅ​ឯ​ខេ​ត្ដ​កំពត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោកនាយក​រដ្ឋមន្រ្តី​បាន​ចំអក​ឱ្យ​ក្រុមប្រឆាំង​ ​ដែល​បរាជ័យ​ក្នុង​ការប៉ុនប៉ង​បំបែក​សមាជិក​គណបក្សប្រជាជន​កម្ពុជា​នា​ពេល​កន្លងមក​។​

​លោក​បាន​កត់សម្គាល់​ថា​ ​គណបក្សប្រជាជន​កម្ពុជា​បាន​បង្កើន​ការ​គាំទ្រ​ពី​អ្នកបោះឆ្នោត​ ​ដោយសារតែ​ភាព​សាមគ្គី​គ្នា​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស​ ​និង​ពី​សមាជិក​របស់​ខ្លួន​យ៉ាង​រឹងមាំ​។​

Share and Like this post

Related Posts

Previous Article

អាជ្ញាធរ​ខេត្តសៀមរាប​រុះរើ​សំណង់​ ​និង​ខ្ទម​ជិត​ ​៥០ខ្នង​

Next Article

កម្ពុជា​ដើរតួ​ជា​អ្នក​ផ្សា​ភ្ជាប់​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​ និង​អាស៊ាន​