កម្ពុជា​ដើរតួ​ជា​អ្នក​ផ្សា​ភ្ជាប់​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​ និង​អាស៊ាន​

No Comments Share:
Cambodia europ

ទស្សនៈ​​៖​ ​ប្រទេស​កម្ពុជា​និង​សហភាព​អឺរ៉ុប​ទទួល​បាន​កិច្ច​សហប្រតិបត្តិ​ការ​ពហុ​វិស័យ​ដ៏​រឹងមាំ​អស់​រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ​។​ ​ជាមួយនឹង​ការ​វិវត្ត​នៃ​ភូមិសាស្ត្រ​នយោបាយ​ ​សង្គ្រាម​ពាណិជ្ជកម្ម​ ​និង​ការ​ធ្វើ​ឱ្យ​ពហុភាគី​និយម​កាន់តែ​ចុះ​ខ្សោយ​ ​ភាគី​ទាំងពីរ​យល់​ពីសា​រៈសំ​ខាន់​ក្នុង​ការជំរុញ​ចំណង​ទំនាក់ទំនង​ថា​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​លើកកម្ពស់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។​

​ទី១​-​បើ​ទោះបីជា​ប្រជាធិបតេយ្យ​របស់​ខ្លួន​នៅ​មាន​ភាព​ក្មេងខ្ចី​យ៉ាងណាក៏ដោយ​ ​ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​កុម្មុយនីស្ត​ ​និង​សង្គមនិយម​នោះ​ទេ​ ​ខណៈ​ដែល​ខ្លួន​អាច​សម្រប​ខ្លួន​បាន​យ៉ាង​ងាយស្រួល​ជាមួយនឹង​តម្លៃ​យុទ្ធសាស្ត្រ​ ​និង​គោលការណ៍​របស់​សហភាព​អឺរ៉ុប​។​ ​ប្រទេស​កម្ពុជា​តែងតែ​ចូលរួម​យ៉ាង​ខ្លាំងក្លា​ចំពោះ​ទំនាក់ទំនង​ប្រកបដោយ​គុណភាព​ជាមួយ​សហ​គម​ន៍​អ៊ឺ​រ៉ុប​ដែល​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ប្រកបដោយ​សន្តិភាព​យូរអង្វែង​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​ ​លទ្ធិប្រជាធិបតេយ្យ​ដោយសន្តិវិធី​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​ផ្តោត​លើ​ធនធានមនុស្ស​។​

​សម្រាប់​សហភាព​អឺរ៉ុប​ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​មើលឃើញ​ថា​ជា​អ្នក​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ក្នុង​អាស៊ាន​។​ ​ទោះបី​ខ្លួន​ជា​ប្រទេស​ដ៏​តូច​មួយ​យ៉ាងណាក៏ដោយ​ ​ក៏​កម្ពុជា​បាន​បង្ហាញថា​ ​ខ្លួន​គឺជា​ប្រទេស​ដែល​គាំទ្រ​ពហុភាគី​និយម​យ៉ាងសកម្ម​។​ ​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើជា​ប្រធាន​អាស៊ាន​ជាលើកដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ​២០០២​ ​បន្ទាប់ពី​ចូល​ជាស​មា​ជិ​ក​ត្រឹមតែ​រយៈពេល​ ​៣​ ​ឆ្នាំ​ ​បាន​បង្ហាញ​នូវ​ឆន្ទៈ​នយោបាយ​ដ៏​រឹងមាំ​និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការអនុវត្ត​តាម​ពហុភាគី​និយម​។​ ​ប្រជាជាតិ​ដ៏​តូច​មួយ​នេះ​ ​នឹង​ទទួលយក​ការងារ​ដ៏​សំខាន់​នេះ​ម្តង​ទៀត​នៅ​ឆ្នាំ​ ​២០២២​ ​ខាងមុខ​​។​

​សហ​ភាព​អ៊ឺ​រ៉ុ​បក៏​ដឹង​ដែរ​ថា​ ​ប្រទេស​កម្ពុជា​តែងតែ​គាំទ្រ​ដល់​ការបង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​ ​និង​សហភាព​អឺរ៉ុប​។​ ​ការ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​សន្ទនា​អាស៊ី​-​អឺរ៉ុប​លើក​ទី១៣​ ​(​ASEM13​)​ ​របស់​ប្រទេស​កម្ពុជា​នា​ឆ្នាំក្រោយ​ ​នឹង​ក្លាយជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយទៀត​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​អាស៊ាន​-​អឺរ៉ុប​ ​ខណៈ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ទីតាំង​នៃ​វេទិកា។​ ​

​ការ​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ឡើង​របស់​សហ​គម​ន៍​អ៊ឺ​រ៉ុប​ចំពោះ​អាស៊ាន​មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ​បើ​គិត​អំពី​ស្ថាបត្យកម្ម​ក្នុង​តំបន់​និង​លទ្ធផល​ដ៏​រឹងមាំ​ជា​មជ្ឈមណ្ឌល​សម្រាប់​តំបន់​និយម​ ​ពហុភាគី​និយម​ ​និង​ជា​ក្បាលម៉ាស៊ីន​កំណើន​ដ៏​មាន​ឥទ្ធិពល​នៃ​សេដ្ឋកិច្ច​ពិភពលោក​ជាមួយនឹង​ទីផ្សារ​រួមបញ្ចូល​គ្នា​កាន់តែ​ខ្លាំង​ឡើង​។​

​តាម​ទស្សនវិស័យ​របស់​ប្រទេស​កម្ពុជា​ ​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​សហ​ភាព​អ៊ឺ​រ៉ុប​ ​ដែល​មាន​ដូចជា​ប្រទេស​បារាំង​ ​អាល្លឺម៉ង់​ ​និង​ទី​ក្រុង​ព្រុច​សែល​គឺ​មាន​សារសំខាន់​បំផុត​។​

​គួរ​បញ្ជាក់ឲ្យដឹង​ផង​ដែរ​ថា​ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់ទុក​ដោយ​ប្រទេស​បារាំង​ថា​ ​ជា​មិត្ត​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប​ ​ខណៈ​ដែល​កម្ពុជា​គឺជា​មរតក​នៃ​អតីតកាល​របស់​ប្រទេស​បារាំង​នៅ​អាស៊ី​អាគ្នេយ៍​។​ ​ការ​ផ្សារភ្ជាប់​គ្នា​នេះ​ត្រូវ​បាន​គេ​មើលឃើញ​យ៉ាង​ច្បាស់​នៅក្នុង​សង្គម​ ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​នៅតែ​ជា​ប្រទេស​និយាយ​ភាសា​បារាំង​ដែល​មាន​សាកល​វិទ្យាល័យ​ជាច្រើន​សិក្សា​ជា​ភាសា​បារាំង​ ​ដូចជា​សាលា​ច្បាប់​ ​ជំនាញ​រដ្ឋបាល​សាធារណៈ​ ​វិស្វកម្ម​ ​បច្ចេកវិទ្យា​ ​និង​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ជាដើម​។​

​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ជាច្រើន​រូប​ជានិច្ចកាល​តែងតែ​ថ្លែង​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ជា​ភាសា​បារាំង​និង​អង់គ្លេស​ ​ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​គឺថា​ភាសា​បារាំង​ ​ត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​ផ្នែក​សំ​ខាន់​ៗ​ជាច្រើន​ក្នុង​សុន្ទរកថា​ ​ដើម្បី​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​កម្ពុជា​។​ ​ជាមួយគ្នា​នេះ​ផង​ដែរ​ ​ក្រុមហ៊ុន​បារាំង​ប្រហែលជា​ ​១៤០​ ​ក្រុមហ៊ុន​ក្នុងចំណោម​ក្រុមហ៊ុន​អឺរ៉ុប​សរុប​ប្រមាណ​ជា​ ​៤០០​ ​បាន​បើក​ដំណើ​ការ​នៅ​កម្ពុជា​។​ ​ប្រទេស​បារាំង​គឺជា​អ្នកបញ្ជា​ទិញ​អង្ករ​ដ៏​ធំជាង​គេ​ពី​កម្ពុជា​នៅ​អឺរ៉ុប​ ​ជាមួយ​និង​ការនាំចូល​ដែល​មាន​ចំនួន​ ​៨៦.០៥០​ ​តោន​ក្នុង​ឆ្នាំ​ ​២០១៨​ ​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​ទី​ ​៥​ ​របស់​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា​ ​បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់​ ​ចក្រភព​អង់គ្លេស​ ​អេស្ប៉ាញ​ ​និង​ហូ​ឡង់​។​

​សម្រាប់​ប្រទេស​អាល្លឺម៉ង់​វិញ​ ​ត្រូវ​បាន​មើលឃើញ​ថា​ជា​ដៃគូ​ដ៏​រឹងមាំ​និង​អាច​ទុកចិត្ត​បាន​សម្រាប់​ប្រទេស​កម្ពុជា​។​ ​ក្នុងនាម​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​និង​ជា​មិត្ត​ដ៏​ស្និត​ស្នាល​ ​ប្រទេស​អាល្លឺម៉ង់​បាន​គាំទ្រ​ដល់​លទ្ធិប្រជាធិបតេយ្យ​ភាវូបនីយកម្ម​នៅ​កម្ពុជា​តាមរយៈ​ការ​ផ្ដល់​ជា​ជំនួយ​ឆ្ពោះទៅ​រក​កំណែទម្រង់​រចនាសម្ព័ន្ធ​ ​ការ​វិនិយោគ​សង្គម​ ​ការ​ធ្វើ​ទំនើបកម្ម​ ​និង​ការ​ពង្រឹង​សមត្ថភាព​នៃ​រចនាសម្ព័ន្ធ​របស់​រដ្ឋ​។​ ​ការ​ធ្វើទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​កម្ពុជា​ជាច្រើន​រូប​កាលពី​ខែ​តុ​លា​ថ្មី​ៗ​នេះ​គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​និង​ភាពជា​មិត្ត​ដ៏​ស្និត​ស្នាល​រវាង​ប្រទេស​ទាំងពីរ​។​ ​ដូច្នេះហើយ​ ​វា​បង្ហាញ​ឲ្យ​ឃើញថា​ ​ប្រទេស​អាល្លឺម៉ង់​គឺជា​តួអង្គ​សំខាន់​បំផុត​មួយ​នៅក្នុង​សហភាព​អឺរ៉ុប​។​

​ប្រទេស​អាល្លឺម៉ង់​បច្ចុប្បន្ន​បាន​បញ្ជូន​សមាជិកសភា​ចំនួន​ ​៩៦​ ​រូប​ទៅកាន់​សភា​អឺរ៉ុប​។​ ​វា​គឺជា​ការចូលរួម​ធំជាង​គេ​ដល់​សហ​គម​ន៍​អ៊ឺ​រ៉ុ​បក្នុង​ឆ្នាំ​ ​២០១៧​ ​និង​បាន​ចំណាយ​ទឹកប្រាក់​ចំនួន​ ​១៣​ ​ពាន់​លាន​អឺ​រ៉ូ​ ​បន្ថែម​ទៀត​ដល់​សហ​គម​ន៍​អ៊ឺ​រ៉ុប​ ​។​ ​អាល្លឺម៉ង់​នឹង​ធ្វើជា​ប្រធាន​ប្ដូរ​វេន​នៃ​សហភាព​អឺរ៉ុប​សារ​ជាថ្មី​ម្តង​ទៀត​ចាប់ពី​ខែកក្កដា​ដល់​ខែធ្នូ​ឆ្នាំ​ ​២០២០​ ​ខាងមុខ​។​ ​ជាមួយគ្នា​នេះ​ផង​ដែរ​ ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​គឺ​ ​លោកស្រី​ ​អួរ​ស៊ូ​ឡា​ ​វ៉ុន​ឌែរ​ ​ឡេយែន​ ​(​Ursula​ ​von​ ​der​ ​Leyen​)​ ​ក៏​ជា​ជនជាតិ​អាល្លឺម៉ង់​ផង​ដែរ​។​

​ទីកន្លែង​សំខាន់​បន្ទាប់​ទៀត​គួរតែ​ជា​ទី​ក្រុង​ព្រុច​សែល​។​ ​សហ​គម​ន៍​អ៊ឺ​រ៉ុប​គឺ​ជា​បណ្តុំ​ដ៏​សម្បូរ​បែប​ ​នៃ​មហាអំណាច​ ​និង​ផល​ប្រយោជន៍​ផ្សេង​ៗ​គ្នា​របស់​អឺរ៉ុប​។​ ​ការដែល​អាច​ឆ្លងកាត់​តួអង្គ​និង​ផល​ប្រយោជន៍​ផ្សេង​ៗ​គ្នា​ក្នុង​ទី​ក្រុង​ព្រុច​សែល​ ​ដែល​ជារ​ដ្ឋ​ធានី​នៃ​សហ​ភាព​អ៊ឺ​រ៉ុប​ ​គឺ​មាន​សារសំខាន់​បំផុត​ដើម្បី​លើកកម្ពស់​ការយល់​ដឹង​កាន់តែ​ច្បាស់​អំពី​ប្រទេស​កម្ពុជា​ក៏ដូចជា​ដើម្បី​កំណត់​តំបន់​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ជាក់ស្តែង​តាមដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ការ​ផ្ដល់​ជា​ផលប្រយោជន៍​ទៅវិញទៅមក​។​ ​

អ្នក​ពាក់ព័ន្ធ​ពហុភាគី​ទាំងឡាយ​ ​គួរតែ​ចូលរួម​នៅក្នុង​ដំណើរការ​នេះ​រួម​ទាំង​តាមរយៈ​ក្របខ័ណ្ឌ​សភា​។​

​ដោយ​គ្មាន​ការរើសអើង​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​មាន​ជាមួយ​និង​សមាជិក​សហភាព​អឺរ៉ុប​ផ្សេងទៀត​ ​ការ​ផ្តោត​សំខាន់​មួយផ្សេងទៀត​អាច​ត្រូវ​បាន​សង្កេតឃើញ​តាមរយៈ​ធនធាន​ដែល​កម្ពុជា​មាន​ទាក់ទង​នឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​អឺរ៉ុប​ខាងកើត​។​ ​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​ផង​ដែរ​នោះ​គឺ​ ​ប្រទេស​កម្ពុជា​ក៏​មាន​មិត្តភក្តិ​ជាច្រើន​នៅ​ប៉ែក​ខាងកើត​នៃ​ទ្វីប​អ៊ឺ​រ៉ុប​ដែល​បច្ចុប្បន្ន​កាន់តែ​មាន​ភាព​សំបូរ​បែបជា​មួយ​នឹង​លទ្ធិប្រជាធិបតេយ្យ​ដ៏​រស់រវើក​នៅក្នុង​សហភាព​អឺរ៉ុប​។​ ​ប្រទេស​កម្ពុជា​មិនដែល​ភ្លេច​ទេ​ថា​អឺរ៉ុប​ខាងកើត​បាន​ទទួលស្គាល់​ពី​កើតឡើង​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ហើយ​បាន​ជួយ​ជ្រោមជ្រែង​ក្នុង​អំឡុង​គ្រាលំបាក​របស់​ប្រទេស​កម្ពុជា​។​

​នៅពេលអនាគត​ ​ជាមួយ​និង​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ ​ប្រទេស​កម្ពុជា​នឹង​បញ្ចប់​ឈ្មោះ​ពី​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ​(​LDC​)​ ​ហើយ​លទ្ធភាព​នៃ​ការ​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​ ​២០៣០​ ​និង​សេដ្ឋកិច្ច​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ​២០៥០​ ​មិនមែន​ជា​រឿង​ដែល​មិន​អាច​កើតឡើង​ចំពោះ​កម្ពុជា​នោះ​ទេ​។​ ​នៅក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មីនេះ​ជំនួយ​ផ្សេង​ៗ​នឹង​ត្រូវ​បាន​កាត់បន្ថយ​ ​ហើយ​ត្រូវ​បាន​ជំនួស​មកវិញ​ដោយ​ពាណិជ្ជកម្ម​ ​ដែល​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​និង​និរន្តរភាព​ជាង​មុន​ទាក់ទង​នឹង​ការ​រីកចម្រើន​ ​ការបង្កើត​ការងារ​ ​និង​ការកាត់បន្ថយ​ភាព​អាស្រ័យ​លើ​ប្រទេស​ដ៏​ទៃ​។​ ​ដូចគ្នា​ទៅ​នឹង​ប្រទេស​ផ្តល់​ជំនួយ​ដទៃ​ៗ​ទៀត​ ​សហភាព​អឺរ៉ុប​នឹង​កាត់បន្ថយ​ជា​បណ្តើរ​ៗ​នូវ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ ​(​ODA​)​ ​របស់​ខ្លួន​ពី​កម្ពុជា​។​

​ក្នុង​បរិបទ​នេះ​ ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​ ​ប្រទេស​កម្ពុជា​និង​សហភាព​អឺរ៉ុប​ក៏​គួរតែ​ចាប់ផ្តើម​ពិភាក្សា​លើ​ប្រធានបទ​ដូចជា​ ​យុទ្ធសាស្ត្រ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​មហាអំណាច​ជាជាង​ការ​ទទួល​ជំនួយ​ ​(​trade​-​not​-​aid​ ​strategy​)​ ​ដើម្បី​ធានា​ឲ្យបាន​នូវ​និរន្តរភាព​សេដ្ឋកិច្ច​តាមរយៈ​ការ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​និង​ទីផ្សារ​។​

​អនាគត​ដ៏​ល្អ​អស្ចារ្យ​ត្រូវ​បាន​មើលឃើញ​សម្រាប់​ភាគី​ទាំងពីរ​ទាក់ទង​នឹង​ការ​លើកកម្ពស់​ផលប្រយោជន៍​ទ្វេភាគី​ក៏ដូចជា​ពហុភាគី​និយម​ដែល​គាំទ្រ​ដល់​សន្តិភាព​និង​វិបុលភាព​រួមគ្នា​នៅក្នុង​តំបន់​។​

​ចំពោះ​ប្រទេស​កម្ពុជា​និង​សហ​គម​ន៍​អ៊ឺ​រ៉ុប​ ​គឺ​នៅតែ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​រឹងមាំ​ឆ្ពោះទៅ​រក​អនាគត​ដ៏​ត្រចះត្រចង់​រួមគ្នា​៕​

​លោក​ ​ស៊ឹម​ ​វីរៈ​ ​គឺជា​ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ ​(​AVI​)​។​ ​

ប្រែ​សម្រួល​ដោយ​ ​ភុន​ ​ច័ន្ទ​ឧសភា​ ​

Share and Like this post

Related Posts

Previous Article

ស​ ​ខេង​ ​បដិសេធ​លិខិត​ក្លែងក្លាយ​ពី​បាត់ដំបង​ ​ចង់​ដក​លោក​ ​ហ៊ុន​ ​សែន​ ​ពី​បេក្ខជន​នាយក​រដ្ឋ​មន្រ្ដី​

Next Article

ការស៊ើបអង្កេត​លើ​បទ​ចោទ​លោ​ក​ កឹ​ម ​សុខា​ ត្រូវ​បាន​បញ្ចប់​ ​នឹង​រង់ចាំ​ការ​ជំនុំជម្រះ​