ការស៊ើបអង្កេត​លើ​បទ​ចោទ​លោ​ក​ កឹ​ម ​សុខា​ ត្រូវ​បាន​បញ្ចប់​ ​នឹង​រង់ចាំ​ការ​ជំនុំជម្រះ​

តាំង វីដា / Khmer Times No Comments Share:
Kem Sokha
លោក​ កឹម សុខា ឈរជាមួយ​និង​មេធាវី​របស់​លោក។ KT/ ស៊ីវ​ ចាន់ណា

​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ចប់​ការស៊ើបអង្កេត​របស់​ខ្លួន​លើ​បទចោទប្រកាន់​ក្បត់ជាតិ​របស់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ ​កឹម​ ​សុខា​ ​និង​បាន​បញ្ជា​ឱ្យ​អនុវត្ត​តាម​នីតិវិធី​តុលាការ​ជា​បន្ត​ទៀត​ ​ដើម្បី​ឈាន​ដល់​ការ​ជំនុំជម្រះ​នា​ពេល​ខាងមុខ​។​

​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​តុលាការ​ដែល​ចេញ​នៅ​ថ្ងៃនេះ​បាន​ឲ្យដឹង​ថា​ ​ចៅក្រម​ស៊ើបសួរ​ ​គី​ ​រិទ្ធី​ ​បាន​ជូនដំណឹង​ដល់​លោក​ ​ផេង​ ​ហេង​ ​មេធាវី​របស់​លោក​ ​កឹម​ ​សុខា​ ​ថា​ការស៊ើបអង្កេត​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃទី​ ​១៥​ ​ខែវិច្ឆិកា​។​

​លោក​ ​ហេង​ ​បាន​និយាយ​ថា​ ​លោក​បាន​ទទួល​សេចក្តី​ថ្លែងការណ៍​នេះ​ហើយ​ ​ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថា​ធិប្បាយ​បន្ថែម​ទេ​។​

​លោក​ ​កឹម​ ​សុខា​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៧​ ​និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ដោយ​ឃុបឃិតជាមួយ​ ​សហរដ្ឋអាមេរិក​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។​

​កាលពី​ថ្ងៃអាទិត្យ​តុលាការក្រុង​ភ្នំពេញ​ ​បានសម្រេច​បន្ធូរបន្ថយ​ការ​រឹតត្បិត​ ​លោក​ ​កឹម​ ​សុខា​ ​បន្ទាប់ពី​បាន​ពិចារណា​លើ​បញ្ហា​សុខភាព​ ​និង​ការគោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​ ​ក្នុងរយៈពេល​ពីរ​ឆ្នាំ​កន្លងមក​។​

​លោក​ ​កឹម​ ​សុខា​ ​នៅតែ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ ​ប៉ុន្តែ​លោក​អាច​ចេញក្រៅ​ពី​បរិវេណ​ផ្ទះ​របស់​លោក​បាន​ ​ហើយក៏​អាច​ធ្វើការ​ជួប​ប្រជុំ​ផង​ដែរ​។​

​លោក​នៅតែ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ​ឬ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ ​ហើយ​មាន​កាតព្វកិច្ច​បង្ហាញខ្លួន​នៅពេល​ដែល​អាជ្ញាធរ​កោះហៅ​។​

Share and Like this post

Related Posts

Previous Article

កម្ពុជា​ដើរតួ​ជា​អ្នក​ផ្សា​ភ្ជាប់​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​ និង​អាស៊ាន​

Next Article

​អាជ្ញាធរ​ជាតិ​អប្សរា​ជញ្ជូន​សត្វ​ដំរី​ចេញ​ពី​រមណីយដ្ឋាន​អង្គរ​