យុវវ័យឆ្នើម៖ សេចក្តីស្រលាញ់ចំពោះកីឡាតៃក្វាន់ដូ

Khmer Times No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – មានអាយុ ១៤ឆ្នាំ កញ្ញា ឡន ចាន់បូរមី មិនដែលចាប់អារម្មណ៍លើសិល្បៈក្បាច់គុនឡើយ កាលពីមុន។ ប៉ុន្តែ នាងបានសម្រេចចិត្តសាកល្បងហាត់តៃក្វាន់ដូកាលពីខែមករា បន្ទាប់ពីឃើញមិត្តមួយចំនួន របស់ខ្លួនហាត់កីឡានេះជាការកម្សាន្ត។ នាងមិនបានដឹងថា វានឹងផ្លាស់ប្តូរជីវិតរបស់ខ្លួនឡើយ។ 

បច្ចុប្បន្នជាសិស្សវិទ្យាល័យ នៅសាសាអន្តរជាតិភ្នំពេញ ចាន់បូរមី គឺជាសិស្សឆ្នើមម្នាក់ប្រចាំ Advance Learning Academy នៅក្នុងផ្សារទំនើបអីុអន។

នាងបានទទួលខ្សែក្រវាត់ពណ៌លឿងរួចទៅហើយ ប៉ុន្តែ ចាន់បូរមី បានចងចាំនូវគ្រាដ៏លំបាករបស់ខ្លួន កាលពីចាប់ផ្តើមហាត់តៃក្វាន់ដូ លើកដំបូង។ 

នាងថ្លែងថា ពីដំបូង នាងមានការលំបាកក្នុងការធ្វើចលនាដងខ្លួនរបស់នាងដែលនាងមិនដែលធ្លាប់ធ្វើពីមុនមក។

នាងនិយាយថា “ការទាត់គឺជាការលំបាកបំផុត។ ជួនកាលវាធ្វើឲ្យនាងហត់យ៉ាងខ្លាំង ប៉ុន្តែវាគឺជាការសប្បាយ។ វាកាន់តែលំបាកនៅពេលអ្នកឈានដល់កម្រិតកាន់តែខ្ពស់។”

ចាន់បូរមី ហាត់តែពីរដងប៉ុណ្ណោះក្នុងមួយសប្តាហ៍នៅឯ Advance Learning Academy។ នាងពុំមានកន្លែងផ្ទាល់ខ្លួនសម្រាប់ហ្វឹកហាត់នៅផ្ទះឡើយ។ ប៉ុន្តែនាងហាត់ចងខ្សែក្រវាត់ដោយខ្លួនឯង។ ជាធម្មតា នាងបានប្រើប្រាស់ តៃក្វាន់ដូលេងជាមួយបងស្រីរបស់ខ្លួន។ 

បន្ទាប់ពីការសិក្សា ចាន់បូរមី ប្រញាប់ប្រញាល់ទៅ Advance Learning Academy នៅថ្ងៃហាត់តៃកា្វន់ដូ។

នាងថ្លែងថា “តៃក្វាន់ដូ គឺជាកីឡាពិសេសសម្រាប់ខ្ញុំ ហើយខ្ញុំស្រលាញ់គ្រូបង្ហាត់របស់ខ្ញុំ។ ខ្ញុំគិតថា ខ្ញុំមិនអាចអត់ហាត់បានទេក្នុងមួយសប្តាហ៍។ ខ្ញុំកាន់តែមានភាពចាស់ទុំ កាន់តែខ្លាំង និងក្លាហានជាមុន។”

ចាន់បូរមី ថ្លែងបន្ថែមទៀតថា សិល្បៈក្បាច់គុនកូរ៉េបានធ្វើឲ្យនាងកាន់តែមានវិន័យ ហើយនាងចង់ឃើញក្មេងស្រី ដែលមានអាយុស្រករនាងកាន់តែច្រើនហាត់តៃក្វាន់ដូផងដែរ ពីព្រោះនាងជឿជាក់ថា ការការពារខ្លួនមានសារៈសំខាន់។

នាងនិយាយថា “ប្រសិនបើវាមានការលំបាកសម្រាប់អ្នកពីដំបូង សូមអ្នកកុំបោះបង់។”

Merly Laperme គ្រូបង្ហាត់តៃក្វាន់ដូដែលមានបទពិសោធន៍៣៨ឆ្នាំរបស់ចាន់បូរមី ថ្លែងថា “បូរមីគឺជាសិស្សឧស្សាហ៍។ បន្ទាប់ពីហាត់ចប់មួយម៉ោង នាងតែងតែនៅហាត់បន្តរយៈពេល៣០នាទីទៀតជាមួយខ្ញុំ។”

ចាន់បូរមី គឺជាកូនស្រីពៅក្នុងចំណោមកូនស្រីទាំងពីរនៅក្នុងគ្រួសារ ហើយនាងទទួលបានការគាំទ្រយ៉ាងពេញ ទំហឹងពីគ្រួសាររបស់នាង។ នាងថ្លែងថា “តៃក្វាន់ដូជួយធ្វើឲ្យខ្ញុំមានសុខភាពកាន់តែល្អ ហើយខ្ញុំមានក្តីរីករាយ។”

អ្នកស្នេហាកីឡាតៃក្វាន់ដូ ខ្សែក្រវាត់លឿងរូបនេះសង្ឃឹមថានឹងចូលរួមការប្រកួតនៅថ្ងៃណាមួយ ដើម្បីសាកល្បងសមត្ថភាពរបស់ខ្លួនជាមួយអ្នកដទៃ។

ប៉ុន្តែសម្រាប់បច្ចុប្បន្នភាព នាងគ្រាន់តែហាត់ ដោយសារនាងមានក្តីស្រលាញ់ចំពោះកីឡានេះប៉ុណ្ណោះ។ 

Share and Like this post

Related Posts

Previous Article

យុវវ័យឆ្នើម៖ រឿងរ៉ាងជីវិតជួយយុវជនទទួលបានឱកាសទៅចូលរួមការប្រកួតនៅប៊្រុយណេ

Next Article

នាយករដ្ឋមន្ត្រីបញ្ជាចាប់សមាជិកព្រឹទ្ធសភាបក្សប្រឆាំង