លោក​ ​ហ៊ុន​ ​សែន​ ​លើកទឹកចិត្ត​ឱ្យ​កែច្នៃ​សំរាម​មាន​ស្រាប់ ​ដើម្បី​ផលិត​អគ្គិសនី​

តាំង វីដា / Khmer Times No Comments Share:
Phsar-Kab-Kou
បុរសម្នាក់កំពុងយកថង់សំរាមមកចោលលើគំនរសំរាមនៅឯផ្សារកាប់គោ។ KT/ ស៊ីវ ចាន់ណា

​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​លើកទឹកចិត្ត​ដល់​វិស័យ​សាធារណៈ​និង​ឯកជន​ទាំងអស់​ ​ឱ្យ​កែច្នៃ​សំរាម​ក្នុង​មូលដ្ឋាន​ដើម្បី​ផលិត​អគ្គិសនី​ដើម្បី​ការពារ​បរិស្ថាន​ ​និង​ដោះស្រាយ​បញ្ហា​កើនឡើង​លើសលប់​នៃ​សំរាម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ ​ដែល​ត្រូវ​បាន​ចេញ​ផ្យា​យ​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​នៅ​ថ្ងៃនេះ​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​កត់សម្គាល់​ថា​ ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​គួរតែ​ត្រូវ​បាន​លើកទឹកចិត្ត​ ​ឱ្យ​កែច្នៃ​កាកសំណល់​ក្នុង​ស្រុក​ដែល​មានស្រាប់​ ​ដើម្បី​បង្កើត​ថាមពល​អគ្គិសនី​បន្ថែម​។​ ​ទោះ​យ៉ាងណា​លោក​បាន​កត់សម្គាល់​ថា​ ​សំរាម​ដែល​នាំចូល​ត្រូវ​បាន​ហាមឃាត់​។​

​លោក​បាន​សង្កត់ធ្ងន់​ថា​ ​“​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​នាំចូល​កាកសំណល់​ពី​បរទេស​ ​សម្រាប់​ការកែច្នៃ​ ​ឬក្រោម​គោលបំណង​ផលិត​អគ្គិសនី​ ​នៅក្នុង​ព្រះរាជាណាចក្រ​ឡើយ​”​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បាន​កត់សម្គាល់​ថា​ ​ការ​លើកទឹកចិត្ត​នេះ​ ​នឹង​ជួយការ​ពារ​បរិស្ថាន​ក្នុង​តំបន់​ ​និង​កាត់បន្ថយ​បរិមាណ​សំរាម​ ​ដែល​ត្រូវ​បោះចោល​នៅ​តាម​កន្លែង​ចាក់សំរាម​ ​ជាពិសេស​នៅ​ភ្នំពេញ​ ​និង​ក្រុង​ព្រះសីហនុ​។​

​យោង​តាម​របាយការណ៍​របស់ក្រ​សួង​បរិស្ថាន​ថ្មី​ៗ​នេះ​ ​បរិមាណ​សំរាម​ដែល​ប្រមូល​នៅក្នុង​ប្រទេស​ ​បាន​កើនឡើង​ប្រមាណ​ ​១០​ ​ភាគរយ​ ​ជា​រៀងរាល់​ឆ្នាំ​ ​ដោយសារតែ​កំណើនប្រជាជន​ ​ការ​ផ្លាស់​ប្តូរ​របៀបរស់នៅ​ ​និង​កង្វះ​ការយល់​ដឹង​អំពី​របៀប​បែងចែក​សំរាម​។​

​ប្រភព​ដដែល​បន្ត​ថា​ ​ជា​រៀងរាល់ថ្ងៃ​រាជធានី​ភ្នំពេញ​ ​ប្រមូល​សំរាម​បាន​ប្រមាណ​ ​៣​ ​ពាន់​ ​តោន​ ​រី​ឯ​ក្រុង​ព្រះសីហនុ​ប្រមូល​បាន​ប្រហែល​ ​៦០០​ ​តោន។​

​អង្គការ​នេះ​បាន​បន្ថែម​ថា​ ​កាកសំណល់​ប្រហែល​ ​១,៥​ ​លាន​តោន​ ​ត្រូវ​បាន​បញ្ជូន​ជា​រៀងរាល់​ឆ្នាំទៅ​កន្លែង​ចាក់សំរាម​ ​ដោយ​ក្នុង​នោះ​ចំនួន​ ​៤០០​ ​ពាន់​តោន​ ​ត្រូវ​បាន​កែច្នៃ​ ​ដោយឡែក​សំរាម​នៅសល់​ត្រូវ​បាន​ដុត​ ​ឬ​បោះចោល​ទៅ​ក្នុង​ប្រភព​ទឹក​។​

Share and Like this post

Related Posts

Previous Article

ស្ថានីយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ថ្មី​មួយទៀត​ ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​

Next Article

បន្លែ​សុ​វត្ថ​ភាព​ ​នឹង​មាន​ចែកចាយ​ពី​មជ្ឈ​មណ្ឌល​ត្រូ​ត​ពិនិត្យ​ក្រោម​ជំនួយ​ជប៉ុន​