Sanofi/Calcium Corbiere

No Comments Share:

បំពេញតម្រូវការកាល់ស្យូមរបស់អ្នក នៅពេលអ្នកជួបបញ្ហាមិនអាចរំលាយស្ករទឹកដោះបាន
 
ប្រសិនបើអ្នកតាមដានស៊េរីអត្ថបទយើងខ្ញុំស្តីអំពីកាល់ស្យូម អ្នកគួរតែដឹងហើយថា ប្រភពសំខាន់នៃជីវជាតិបំប៉ន គឺបានមកពីផលិតផលទឹកដោះដូចជា ទឹកដោះគោ ឈីស និងយ៉ាអួ។ អាហារទាំងនោះប្រៀបដូចជានំមួយដុំដែលត្រូ បន្ថែមលើរបបអាហាររបស់អ្នក តើមានអ្វីកើតឡើងចំពោះរបបតម្រូវការកាល់ស្យូមរបស់អ្នក ប្រសិនបើអ្នកជួបបញ្ហាមិនអាចរំលាយស្ករទឹកដោះបាន?
 
កាល់ស្យូមសំខាន់បំផុតពិសេសនៅពេលអ្នកមានផ្ទៃពោះចាប់ពីថ្ងៃដំបូងនៃការចាប់កំណើតរបស់ទារក។ 
 
កាល់ស្យូមជាសារធាតុមួយដែលសំខាន់ និងចាំបាច់បំផុតសម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញរឹងមាំទាំងម្តាយ និងទារក។កាល់ស្យូម ក៏ជួយបង្ការជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹងដែលបង្កឡើងដោយសារឆ្អឹងស្រួយបញ្ហាទាក់ទងនឹងឆ្អឹង។
កាល់ស្យូមក៏ផ្ដល់អត្ថប្រយោជន៍ដល់ប្រព័ន្ធប្រសាទ ប្រព័ន្ធសាច់ដុំ និងប្រព័ន្ធរបត់ឈាមរបស់អ្នក និងកូនក្នុងផ្ទៃ និងមានប្រសិទ្ធភាពក្នុងការសម្រួលបញ្ហារមួលក្រពើ និងសម្ពាធឈាមខ្ពស់ក្នុងពេលមានផ្ទៃពោះ ហើយសូមចងចាំថា អ្វីដែលអ្នកមានថ្ងៃនេះ អំឡុងពេល១០០០ថ្ងៃដំបូង នឹងជះឥទ្ធិពលដល់អ្នក និងកូនអ្នកក្នុងពេលអនាគត ហើយអ្វីដែលពួកគេមានថ្ងៃនេះ នឹងបង្កើតទម្លាប់ក្នុងការទទួលទានបានល្អសម្រាប់ពួកគេនៅពេលកើត។
 
ប្រភពកាល់ស្យូមជាច្រើនទៀតក្រៅពីទឹកដោះគោ
 
ដូច្នេះតើអ្នកអាចជ្រើសរើសអាហារអ្វីខ្លះប្រសិនអ្នកជួបបញ្ហាមិនអាចរំលាយស្ករទឹកដោះ? ដំណឹងល្អនោះ គឺមានប្រភពអាហារជាច្រើនផ្សេងក្រៅពីអាហារផលិតពីទឹកដោះដែលសម្បូរកាល់ស្យូម។ អាហារទាំងនេះរួមមានបន្លែស្លឹកបៃតង (ផ្កាស្ពៃខៀវ ស្ពៃតឿ) សៀងសាប គ្រាប់ធញ្ញជាតិ (អាល់ម៉ុន គ្រាប់ម៉ាកាដាមៀ) ក្រូច ល្វា តៅហ៊ូផលិតពីកាល់ស្យូមស៊ុលហ្វាត និងប្រភេទត្រីមានឆ្អឹងដូចជា សាឌីន និង សាឌីនធំជាដើម។
 
ប្រសិនបើអ្នកមិនទាន់អស់ជម្រើសទេ អ្នកក៏អាចទិញអាហារមានជាតិកាល់ស្យូមខ្ពស់ដូចជាទឹកក្រូចស្រស់ នំប៉័ង ធញ្ញជាតិ និងអាហារសម្រន់ជាដើម។ អាហារទាំងនេះមានផ្ទុកកាល់ស្យូមមិនតិចដែរ។

 
ម្យ៉ាងវិញទៀតវាក៏ងាយស្រួលក្នុងការបន្ថែមប្រភេទអាហារដែលផ្ទុកកាល់ស្យូមខ្ពស់ទាំងនេះទៅក្នុងគម្រោងមុខអាហារប្រចាំថ្ងៃរបស់អ្នកបានដែរ។ នេះជាមុខអាហារដែលអ្នកអាចសាកល្បងបាន៖

មុខអាហារទី១
អាហារពេលព្រឹក៖ ចេកជាមួយស៊ុតពីរគ្រាប់
អាហារសម្រន់៖ អំបុក 
អាហារថ្ងៃត្រង់៖ ត្រីខសាឌីនកំប៉ុងជាមួយផ្កាស្ពៃខៀវ ឬស្ពៃតឿ
អាហារល្ងាច៖ បាយ តៅហ៊ូ សាច់មាន់ ឬត្រីធូណាកំប៉ុង 

 
មានអាហារជាច្រើនមុខខុសៗគ្នាផ្សេងទៀតដែលអ្នកអាចសាកល្បងបាន។ នៅពេលវាបំពេញគ្រប់តម្រូវការរបបកាល់ស្យូមប្រចាំថ្ងៃរបស់អ្នកហើយនោះ អ្នកគ្រាន់តែលៃវាទៅតាមការយល់ដឹង និងការគិតរបស់អ្នកជាការស្រេច។

 
វិធីផ្សេងៗទៀតដើម្បីបំពេញកម្រិតរបបតម្រូវការប្រចាំថ្ងៃ

ខណៈដែលមានជម្រើសច្រើនក្នុងការទទួលទានអាហារដែលសម្បូរកាល់ស្យូមខ្ពស់ក្រៅពីអាហារផលិតពីទឹកដោះនោះ ក៏នៅមានអាហារមួយចំនួនទៀតដែលប៉ះពាល់ដល់ការស្រូបយកជាតិកាល់ស្យូមផងដែរ។ អាហារទាំងនោះរួមមានប្រភេទអាហារមានជាតិប្រៃខ្ពស់។ ការទទួលទានអាហារដែលមានជាតិប្រៃខ្ពស់បណ្ដាលឲ្យអ្នកបាត់បង់ជាតិកាល់ស្យូមដែលអាចឈានទៅធ្វើឲ្យបាត់បង់កំហាប់ឆ្អឹង ដូច្នេះសូមព្យាយាមកំណត់បរិមាណជាតិប្រៃដែលអ្នកទទួលទាន។

 
អ្នកក៏អាចកាត់បន្ថយតែនិងកាហ្វេដែលជាតិកាហ្វេអ៊ីនក្នុងភេសជ្ជៈទាំងនេះអាចបង្កើនការបញ្ចេញកាល់ស្យូមនិងកាត់បន្ថយការបឺតស្រូបយកជីវជាតិកាល់ស្យូមផងដែរ។នៅមានអាហារផ្សេងទៀតដែលមានផ្ទុកអាស៊ីតហ្វ៊ីតិកនិងអាស៊ីតអុកហ្សាឡិក ដែលអាចទប់ស្កាត់ដល់ការបឺតស្រូបកាល់ស្យូម។ អាហារទាំងនេះមានដូចជាដំឡូងជ្វា អាហារផលិតពីម្សៅស្រូវសាឡី និងសណ្ដែកសៀងជាដើម។

 
ប្រសិនបើអ្នកគិតថា អ្នកទទួលរបបកាល់ស្យូមប្រចាំថ្ងៃមិនទាន់គ្រប់គ្រាន់ទេ នៅមានមធ្យោបាយផ្សេងទៀតដែលអ្នកអាចធ្វើបាន។ ឧទាហរណ៍ ទទួលទានវីតាមីន D ឲ្យបានគ្រប់គ្រាន់ ដែលវាអាចជួយបង្កើនការស្រូបយកបរិមាណកាល់ស្យូមពីអាហារ។ សូមចៀសវាងការជក់បារី និងទទួលទានគ្រឿងស្រវឹង ព្រោះវាកាត់បន្ថយម៉ាសឆ្អឹង។

 
ជំនួយកាល់ស្យូមបន្ថែមក៏អាចជួយបានដែរ

ប្រសិនបើអ្នកគិតថា មិនទាន់ទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ពីរបបអាហារទេ សូមសាកល្បងជំនួយកាល់ស្យូមបន្ថែម។ តាមការពិតអង្គការសុខភាពពិភពលោក បានប្រកាសថា ជំនួយកាល់ស្យូមបន្ថែមអាចកាត់បន្ថយហានិភ័យបណ្ដាលមកពីសម្ពាធឈាមខ្ពស់ខុសប្រក្រតីក្នុងអំឡុងពេលមានផ្ទៃពោះ។

 
ស្ត្រីមានផ្ទៃពោះគួរទទួលទានជំនួយកាល់ស្យូមបន្ថែម ប្រសិនបើអ្នកបំបៅដោះកូន ត្រូវបង្កើនរបបកាល់ស្យូមក្នុងបរិមាណកាល់ស្យូម ២៥០មិល្លីក្រាម ត្រូវបានចេញតាមទឹកដោះប្រចាំថ្ងៃ។ មានន័យថា អ្នកត្រូវការបន្ថែមបរិមាណកាល់ស្យូមមិនថាពីរបបអាហារ ឬជំនួយកាល់ស្យូមបន្ថែមនោះទេ ដើម្បី
 

Share and Like this post

Related Posts

Previous Article

Axiata Corporate Headquarters, Axiata Tower, 9 Jalan Stesen Sentral 5, Kuala Lumpur Sentral, 50470 K

Next Article

Sanofi/Calcium Corbiere Article #3 (Children)