ចោទប្រកាន់​ប្រធាន​ក្រុមហ៊ុន​បោក​ប្រាក់​ ​៣០​​លាន​ដុល្លារ​

លី លីវសៀ / Khmer Times No Comments Share:
Forex fraud
ប្រធាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ ​Forex​ ​អន្តរជាតិ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឆបោក​ ​និង​ចេញ​សែក​ស្អុយ។​ រូបថត សហការី

​​ប្រធាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ ​Forex​ ​អន្តរជាតិ​ ​ត្រូវ​បាន​ចោទប្រកាន់​កាលពី​ម្សិលមិញ​ ​ពី​បទ​បោកប្រាស់​លុយ​ជិត​ ​៣០​ ​លាន​ដុល្លារ​ពី​អ្នក​វិនិយោគ​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ ​គុជ​ ​គឹម​ឡុង​ ​បាន​និយាយ​ថា​ ​លោក​ ​យ៉ា​រី​ ​អាយុ​ ​៣៤​ ​ឆ្នាំ​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឆបោក​ ​និង​ចេញ​សែក​ស្អុយ។​

​លោក​ ​គឹម​ឡុង​ ​បាន​មានប្រសាសន៍​ថា​“​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​គាត់​ ​ពី​បទ​ឆបោក​ ​និង​ចេញ​សែក​ស្អុយ​ ​ស្របតាម​ច្បាប់​មាត្រា​ ​៣៧៧​ ​និង​ ​២៩​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ​និង​មាត្រា​ ​២៣១​ ​នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន​ ​និង​ប្រតិបត្តិ​ការ​ទូទាត់​សង​ប្រាក់​”​។​ ​លោក​បាន​កត់សម្គាល់​ថា​ ​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ ​ដោយ​មន្ត្រី​នគរបាល​ ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ។​

​លោក​ថា​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស​ ​ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន។​

​លោក​ឧត្តមសេនីយ៍​ទោ​ ​ហួត​ ​តាំង​ហឿ​ត​ ​អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ​ក្នុងនាម​ជា​ប្រធាន​ក្រុមហ៊ុន​ ​ជនសង្ស័យ​បាន​រាយការណ៍​ពី​ប្រាក់ចំណេញ​ខ្ពស់​ដល់​វិនិយោគិន​ ​ហើយ​បាន​ចេញ​សែក​ស្អុយ​ចំនួន​ ​៣០​ ​លាន​ដុល្លារ។​

​លោក​ ​តាំង​ហួត​ ​បាន​មានប្រសាសន៍​ថា​ ​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​ ​ដោយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ក្នុង​តំបន់​ ​និង​ថ្នាក់​ជាតិ​ខេត្ត។​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​លោក​ ​ជូ​ ​យ៉ា​រី​ ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ ​និង​នគរបាល​ជាតិ​ចាប់ខ្លួន​នៅ​ថ្ងៃទី​ ​២៧​ ​ខែកក្កដា​ ​បន្ទាប់ពី​តុលាការក្រុង​ភ្នំពេញ​ចេញដីកា​ចាប់ខ្លួន​”​ ​។​ ​ក្រោយមក​ជនសង្ស័យ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ​ក្នុង​រាជធានី​ភ្នំពេញ​”។​
​យោង​តាម​ដីកា​ចាប់ខ្លួន​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ព្រះរាជអាជ្ញា​ ​កែវ​ ​សុធា​ ​ជនសង្ស័យ​ត្រូវ​បាន​កោះហៅ​ជុំវិញ​ការចោទប្រកាន់​ពី​បទ​ឆបោក​ ​និង​រំលោភ​លើ​ទំនុកចិត្ត​របស់​ម្ចាស់ភាគហ៊ុន​ ​ដោយ​កត់សម្គាល់​ថា​ ​ក្រសួងមហាផ្ទៃ​បាន​បើក​ការស៊ើបអង្កេត​ ​លើ​ករណីនេះ​ចាប់តាំងពី​ថ្ងៃទី​ ​៤​ ​ខែកក្កដា​មក។​

​យោង​តាម​របាយការណ៍​របស់​នគរបាល​ ​ដើម​បណ្តឹង​ម្នាក់​បាន​និយាយ​ថា​ ​នាង​បាន​វិនិយោគ​នៅក្នុង​ក្រុមហ៊ុន​របស់​ជនសង្ស័យ​ ​ហើយ​នាង​បាន​បាត់បង់​ប្រាក់​ចំនួន​ ​១០​ ​លាន​ដុល្លារ។​

Share and Like this post

Related Posts

Previous Article

សិល្បករ​សិល្បៈ​បុរាណ៖ ទីផ្សារ​មិន​មែន​ជា​បញ្ហា

Next Article

តំណាងសហគមន៍​នៅដង​ទន្លេមេគង្គ ​​​​ជំរុញ​ដល់​​រាជរដ្ឋាភិបាល ​​គួរ​​​ផ្អាក​នូវ​រាល់​​គម្រោងសាង​សង់​ទំនប់​វារី​អគ្គិសនី​​​នៅ​លើ​ដង​ទន្លេមេគង្គ