cellcard cellcard

អង្គរក្ស​និង​គូកន​ត្រូវ​បាន​ចាប់ខ្លួន​ ​ពី​បទ​លួច​ប្រាក់​ ​២,៤លាន​ដុល្លារ​ ​ពី​ហាង​វី​ងនៅ​ខណ្ឌចំការមន​

ប៊ុត រស្មីគង្គា / Khmer Times Share:
Thief
ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន ពីបទលួច​ប្រាក់​ជាង​ ​២​ ​លាន​ដុល្លារ​ពី​ម្ចាស់​ហាង​វីង​ផ្ទេរ​ប្រាក់។ រូបថត សហការី

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ​សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ​ ​កាលពី​សប្ដាហ៍​មុន​ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ ​និង​បុរស​ម្នាក់ទៀត​ដែល​សង្ស័យ​ថា​ ​បាន​លួច​ប្រាក់​ជាង​ ​២​ ​លាន​ដុល្លារ​ពី​ម្ចាស់​ហាង​វីង​ផ្ទេរ​ប្រាក់​ ​នៅ​ខណ្ឌចំការមន​។​

​លោក​ ​នួន​ ​លាង​ ​មន្ត្រី​នគរបាល​ម្នាក់​ ​ដែល​ធ្វើការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ទាំងពីរ​នាក់​ឈ្មោះ​ ​អៀម​ ​សំ​អន​ ​អាយុ​ ​៣៧​ឆ្នាំ​ ​ជាម​ន្ត្រី​យោធា​ដែល​បម្រើការ​នៅ​នាយកដ្ឋាន​កង​អង្គរក្ស​នៃ​ក្រសួងការពារជាតិ​ ​និង​ឈ្មោះ​ ​សុខ​ ​សារិ​ទ្ធ​ ​អាយុ​ ​៣៥​ឆ្នាំ​។​

​លោក​ ​លាង​ ​បាន​មានប្រសាសន៍​ថា​ ​លោក​ ​សារិ​ទ្ធ​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ផ្ទះ​ជួល​របស់​លោក​នៅ​ខណ្ឌចំការមន​ ​នៅ​ម៉ោង​ប្រហែល​ ​១០​ ​ព្រឹក​ ​ថ្ងៃ​ព្រហស្បតិ៍​ ​ខណៈ​ដែល​លោក​ ​សំ​អន​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ម៉ោង​ប្រហែល​ ​៥​ ​ព្រឹក​ ​ថ្ងៃសុក្រ​ ​នៅក្នុង​ផ្ទះ​របស់​លោក​នៅ​ខណ្ឌ​សែនសុខ​។​

​លោក​ ​លាង​ ​បាន​កត់សម្គាល់​ថា​នៅ​ម៉ោង​ ​២​ ​ព្រឹក​ ​ថ្ងៃអង្គារ​ ​ជនសង្ស័យ​ពីរ​នាក់​ ​និង​បុរស​ពីរ​នាក់​ផ្សេងទៀត​ដែល​កំពុង​រត់គេច​ខ្លួន​ ​បាន​លួច​គាស់​ហាង​ផ្ទេរ​ប្រាក់​មួយ​កន្លែង​ ​នៅ​សង្កាត់​ទួលទំពូង​ ​១ខណ្ឌចំការមន​ ​ហើយ​លួច​បាន​ប្រាក់​ចំនួន​ ​2,4​ ​លាន​ដុល្លារ​។​

​លោក​ ​លាង​ ​បាន​និយាយ​ថា​ ​ម្ចាស់​ហាង​វីង​ភ្ញាក់​ឡើង​នៅ​ម៉ោង​ប្រហែល​ ​៥​:​៣០​ ​នាទី​ព្រឹក​ ​ទើប​ដឹង​ថា​បាត់ប្រាក់​ ​ហើយក៏​បាន​ប្តឹង​សមត្ថកិច្ច​តែម្ដង​។​

​លោក​បាន​បន្ថែម​ថា​ ​នគរបាល​បាន​ពិនិត្យមើល​វីដេអូ​ ​ពី​កាមេរ៉ា​សុវត្ថិភាព​ ​ហើយ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ ​និង​ស្វែងរក​ចាប់​ពួកគេ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​ការស៊ើបអង្កេត​របស់​នគរបាល​បាន​ធ្វើ​ឱ្យ​មានការ​ចាប់ខ្លួន​ ​[​លោក​ ​សា​រិទ្ធិ​]​ ​នៅក្នុង​ផ្ទះ​ជួល​របស់​គាត់​នៅ​ខណ្ឌចំការមន​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​”​ ​។​ ​”​នគរបាល​បាន​រឹបអូស​ប្រាក់​ជាង​ ​១សែន​ ​ដុល្លារ​ដែល​បាន​លួច​យក​ទៅ​។​ ​”​

​លោក​ ​លាង​ ​បាន​កត់សម្គាល់​ថា​ ​ការ​សារភាព​របស់​លោក​ ​សា​រិទ្ធិ​ ​បាន​នាំ​ឱ្យ​មានការ​ចាប់ខ្លួន​លោក​ ​សំ​អន​ ​នៅ​ថ្ងៃបន្ទាប់​។​

​លោក​ ​សំ​អន​ ​ត្រូវ​បាន​ឃាត់ខ្លួន​បន្ទាប់ពី​នគរបាល​បាន​ឆ្មក់​ចូលផ្ទះ​របស់​គាត់​ ​នៅក្នុង​សង្កាត់​ភ្នំពេញថ្មី​កាលពី​ថ្ងៃសុក្រ​។​ ​នគរបាល​បាន​រឹបអូស​ប្រាក់​ចំនួន​ ​២សែន​ ​៥ម៉ឺន​ ​ដុល្លារ​ ​ដែល​បាន​លួច​ ​ជាមួយ​កាំភ្លើងខ្លី​មួយ​ដើម​ ​និង​សំភារៈ​ដែល​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​សមត្ថកិច្ច​បាន​និយាយ​ថា​ ​ពួកគេ​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ផ្សេងទៀត​ ​ដែល​កំពុង​រត់គេច​ខ្លួន​ដើម្បី​យក​មក​ដាក់ទោស​តាមច្បាប់​។​

​លោក​ ​តៃ​ ​វិសាល​ ​អនុប្រធាន​នាយកដ្ឋាន​ឧក្រិដ្ឋ​កម្ម​ក្រុង​កាលពី​ម្សិលមិញ​ ​បាន​បញ្ជាក់​ថា​បុរស​ទាំងពីរ​នាក់​នេះ​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​ ​ដោយមាន​ស្ថាន​ទម្ងន់ទោស​ ​ដែល​អាច​មានទោស​ជាប់ពន្ធ​នា​គារ​ពី​ ​៥​ ​ទៅ​ ​១០​ ​ឆ្នាំ​។​

​លោក​ ​វិសាល​ ​បាន​បន្ថែម​ថា​ ​បុរស​ទាំងពីរ​នៅតែ​ត្រូវ​បាន​គេ​ឃុំខ្លួន​ ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត​ ​នៅ​មន្ទីរ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​។​

​ពួកគេ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការក្រុង​ភ្នំពេញ​ ​ដើម្បី​សាកសួរ​នៅ​ថ្ងៃនេះ​៕​

Previous Article

​មន្រ្ដីអត្តសញ្ញាណកម្មពីរនាក់ និងអន្តោប្រវេសន៍ម្នាក់​ ​ស៊ីសំណូក​ ៤ម៉ឺនដុល្លារ ដោះលែង​ចិន​ ​១៨នាក់​

Next Article

សាកសួរប្រធានក្រុមហ៊ុន ពីបទបោកប្រាស់អ្នកចូលហ៊ុនជាង ៣០០លានដុល្លារ