Sanofi/Calcium Corbiere Article #3 (Children)

No Comments Share:

តើជំនួយកាល់ស្យូមបន្ថែមសក្ដិសមសម្រាប់កុមារដែរ ឬទេ?
 
 
អ្នកគួរកត់សម្គាល់ថា កូនៗរបស់អ្នកត្រូវការអាហារូបត្ថម្ភច្រើនដើម្បីលូតលាស់។ គ្មានអ្វីប្លែកទេដែលកុមារតែងញ៉ាំអាហារកាន់តែច្រើនតាមវ័យរបស់គេ។ ពួកគេមិនត្រឹមតែត្រូវការអាហារច្រើន ប៉ុន្តែក៏ត្រូវការប្រភេទអាហារចម្រុះផងដែរ។ កត្តានេះមានសារៈសំខាន់ណាស់ព្រោះអាហារច្រើនប្រភេទផ្ដល់នូវសារធាតុចិញ្ចឹមខុសៗគ្នាដែលជួយទ្រទ្រង់ការលូតលាស់ និងការវិវត្តរូបរាងកាយក្នុងវ័យកុមារ។
 
 
ដោយសាររាងកាយមនុស្សផ្ទាល់មិនអាចផលិតបរិមាណវីតាមីន និងរ៉ែខនិកបានគ្រប់គ្រាន់ ដូច្នេះទាមទារឲ្យយើងស្រូបយកបន្ថែមតាមរយៈរបបអាហារទទួលទាន។ ក្នុងចំណោមនោះ កាល់ស្យូម ជាសារធាតុចិញ្ចឹមយ៉ាងសំខាន់មួយ។ សារធាតុខនិកនេះមានសារៈសំខាន់បំផុតក្នុងការធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ។ កំហាប់ដង់ស៊ីតេឆ្អឹងមានបញ្ហាប៉ះពាល់កាលណាទទួលជាតិកាល់ស្យូមមិនគ្រប់គ្រាន់តាមតម្រូវការក្នុងដំណាក់កាលវ័យកុមារ។
 
 
ហេតុអ្វីបានជាកាល់ស្យូមសំខាន់?
 
កុមារតូចៗ និងទារកដែលមិនទទួលបានជាតិកាល់ស្យូម និងវីតាមីន D (ដែលជាជំនួយក្នុងការស្រូបយកជាតិកាល់ស្យូម) ក៏ប្រឈមហានិភ័យច្រើនដូចជា៖
 
ជំងឺក្រិសដែលបណ្ដាលឲ្យឆ្អឹងទារកទន់ និងជំងឺពុកឆ្អឹងដែលបណ្ដាលមកពីឆ្អឹងចុះខ្សោយ
ជំងឺឆ្អឹងទន់ដែលបណ្ដាលឲ្យជើងកោង ខ្សោយសាច់ដុំ និងការលូតលាស់យឺត។
 
 
រយៈពេលច្រើនឆ្នាំក្រោយ នៅពេលកូនរបស់អ្នកធំធាត់ គេនឹងប្រឈមមុខខ្ពស់នឹងជំងឺពុកឆ្អឹង ដែលជាជំងឺបណ្ដាលឲ្យឆ្អឹងស្រួយ ហើយវាជះឥទ្ធិពលប៉ះពាល់នៅកុមារឈានដល់ពេលពេញវ័យ ហើយជំងឺនេះច្រើនចាប់ផ្ដើមក្នុងវ័យកុមារភាព ប្រសិនបើកូនអ្នកទទួលបានកាល់ស្យូមពីរបបអាហារមិនគ្រប់គ្រាន់ទេនោះ។
 
 
កាល់ស្យូម ជួយបង្ការបញ្ហាទាំងនេះ ហើយវាជាមធ្យោបាយល្អបំផុតសម្រាប់កុមារក្នុងការទទួលបានសារធាតុខនិកប្រភេទនេះតាមរយៈរបបអាហាររបស់ខ្លួន។ អ្នកប្រហែលជាទម្លាប់បានជាមួយប្រភពអាហារល្អៗមួយចំនួនដែលសម្បូរកាល់ស្យូម ដូចជាប្រភេទអាហារផលិតពីទឹកដោះ (ទឹកដោះគោស្រស់ ឈីស និងយ៉ាអ៊ួ) និងសាច់ត្រី ប៉ុន្តែអ្នកក៏អាចទទួលបានសារធាតុខនិកនេះពីអាហារមួយចំនួនទៀត ដូចជាស៊ុត បង្គា ប៉ាស្តា ក្រូច គីវី ជាដើម។ល។
 
 
ប្រសិនបើទទួលទានអាហារដែលគ្មានជាតិកាល់ស្យូមគ្រប់គ្រាន់
 
ទោះបីការខិតខំប្រឹងប្រែងខ្លាំងយ៉ាងណា ជួនកាលកូនលោកអ្នកក៏នៅតែមិនអាចទទួលបាន តម្រូវការកាល់ស្យូមប្រចាំថ្ងៃគ្រប់គ្រាន់ពីរបបអាហារដែរ។ នេះអាចជាកត្តាមួយបង្កមកពីហេតុផល ឬកត្តាផ្សេងៗដូចខាងក្រោម៖
 
ប្រតិកម្មជាមួយស្ករទឹកដោះឡាក់តូស
 
អាល្លែកហ្ស៊ីអាហារ
 
ក្មេងធំ ភាគច្រើនចំពោះក្មេងស្រី ប្រហែលជាអាចបដិសេធលើអាហារដែលផលិតពីទឹកដោះព្រោះខ្លាចធាត់។
 
 
ប្រសិនបើកូនលោកអ្នកប្រឈមស្ថានភាពដូចបានរៀបរាប់ខាងលើ សូមគិតដល់ជំនួយកាល់ស្យូមបន្ថែម។ យ៉ាងណាវាជាមធ្យោបាយល្អមួយសម្រាប់កុមារដើម្បីទទួលបានកាល់ស្យូមគ្រប់គ្រាន់តាមតម្រូវការពីរបបអាហារទទួលទានរបស់ខ្លួន ហើយជំនួយកាល់ស្យូមបន្ថែមជាទូទៅមានសុវត្ថិភាពកាលណាអ្នកប្រើតាមការណែនាំរបស់ផលិតផលនោះត្រឹមត្រូវ។
 
 
ការជ្រើសរើសជំនួយកាល់ស្យូមបន្ថែមសម្រាប់កុមារ
 
នៅពេលជ្រើសរើសជំនួយកាល់ស្យូមបន្ថែមសម្រាប់កុមារ គប្បីពិចារណាលើចំណុចមួយចំនួន៖
 
ជ្រើសរើសរបបអាហារ ឬផលិតផលដែលមានកាល់ស្យូមខ្ពស់
 
បរិមាណ និងការស្រូបយក៖ សូមពិនិត្យស្លាកសញ្ញាដើម្បីកំណត់បរិមាណកាល់ស្យូមដែលត្រូវទទួលទានម្ដង។
 
ការណែនាំ
 
សម្រាប់កុមារ និងមនុស្សពេញវ័យដែលទទួលមិនបានបរិមាណកាល់ស្យូមគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ គប្បីប្រើកាល់ស្យូមជំនួយបន្ថែមដូចជាកាល់ស្យូមអំពូលជាដើម។ យ៉ាងណា កាល់ស្យូមជំនួយ មានកម្រិតជ្រាបចូលសរសៃឈាមរបស់វាខុសគ្នា កម្រិតជ្រាបចូលក្នុងសរសៃឈាមអាចប្រហាក់ប្រហែលគ្នា ឬខ្ពស់ជាងផលិតផលធ្វើពីទឹកដោះ និងអាហារដែលសម្បូរជាតិកាល់ស្យូម។
 
 
គ្រូពេទ្យកុមារ ឬឱសថការីជាបុគ្គលសំខាន់ដែលអាចណែនាំអ្នកអំពីវិធីប្រើប្រាស់ជំនួយកាល់ស្យូមបន្ថែមដែលត្រូវការ។ សូមជម្រាបប្រាប់ទម្លាប់ទទួលទានអាហារប្រចាំថ្ងៃរបស់កូនអ្នក ពិនិត្យកម្រិតប្រើប្រាស់ និងរបៀបប្រើប្រាស់ ប្រភេទជំនួយកាល់ស្យូម និងរយៈពេល។ នៅពេលអ្នកទទួលបានការពន្យល់គ្រប់គ្រាន់ អ្នកប្រាកដជាមានភាពងាយស្រូលក្នុងការសម្រេចចិត្តជ្រើសរើសយកផលិតផលកាល់ស្យូម ឬអាហារសម្បូរជាតិកាល់ស្យូមបែបណាសម្រាប់កូន។
 

Share and Like this post

Related Posts

Previous Article

Prime Minister Hun Sen Met With Huawei Southeast Asia President David Sun to Enhance National ICT

Next Article

Minister of Posts and Telecommunications of Cambodia lead delegation to attend ITU TelecomWorld 2016