Sanofi/Calcium Corbiere Article #3 (Pregnant women)

No Comments Share:

តើអ្នកចាំបាច់ត្រូវការ កាល់ស្យូមបំពេញបន្ថែមដែរ ឬ ទេ?
 
អាហារូបត្ថម្ភសម្រាប់ជីវិតពីរនាក់ពិតជាចាំបាច់ខ្លាំងណាស់ក្នុងអំឡុងពេលមានផ្ទៃពោះ។ សូមចងចាំថា អ្វីដែលអ្នកទទួលទានប្រចាំថ្ងៃ នឹងផ្ដល់អត្ថប្រយោជន៍ចំពោះអ្នក និងទារកក្នុងផ្ទៃរបស់អ្នកទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
 
 
អាហារូបត្ថម្ភល្អមានន័យថា ជារបបអាហារដែលសម្បូរសារធាតុចិញ្ចឹមចម្រុះក្នុងបរិមាណដ៏ត្រឹមត្រូវដើម្បីធានាថា អ្នកទទួលបានសារធាតុចិញ្ចឹមសំខាន់ៗគ្រប់គ្រាន់។ នៅពេលដែលអ្នកទទួលទានសារធាតុចិញ្ចឹមមិនត្រឹមត្រូវ អាចបណ្ដាលឲ្យសុខភាពចុះទន់ខ្សោយ និងបង្កបញ្ហាស្មុគស្មាញដែលអាចបង្កផលប៉ះពាល់ដល់ម្ដាយ និងទារកក្នុងផ្ទៃដូចជា៖
 
សម្រាលកូនមុនខែ
ទារកកើតមិនគ្រប់ទម្ងន់
កំណើនអត្រាមិនប្រក្រតីភាពពីកំណើត
ជំងឺបម្រុងក្រឡាភ្លើង
ជំងឺពុកឆ្អឹង
 
 
ឥទ្ធិពលកាល់ស្យូម
 
បច្ចុប្បន្នដូចលោកអ្នកដឹងស្រាប់ហើយថា កាល់ស្យូម គឺជាប្រភពសារធាតុចិញ្ចឹមដ៏សំខាន់មួយដែលត្រូវតែយកចិត្តទុកដាក់ជាពិសេស។ ទាំងរូបអ្នកផ្ទាល់ និងទារកក្នុងផ្ទៃសុទ្ធតែត្រូវការសារធាតុខនិកនេះដើម្បីជួយឲ្យឆ្អឹងលូតលាស់រឹងមាំ។ វាមិនត្រឹមតែការពារពីជំងឺពុកឆ្អឹងដែលជាកត្តាបង្កឲ្យឆ្អឹងផុយស្រួយ និងបញ្ហាឆ្អឹងផ្សេងៗនោះទេ ប៉ុន្តែវាក៏មានប្រយោជន៍ចំពោះប្រព័ន្ធសរសៃប្រសាទ សាច់ដុំ និងចរន្តឈាមផងដែរ។
 
 
ជាក់ស្ដែង អង្គការសុខភាពពិភពលោក (WHO) បានណែនាំថា កាលណាទទួលទានរបបអាហារមានជាតិកាល់ស្យូមតិចពេក អាចស្វែងរកផលិតផលកាល់ស្យូមបន្ថែមដែលជាកត្តាសំខាន់សម្រាប់ថែរក្សាគភ៌ក្នុងការទប់ស្កាត់ជំងឺបម្រុងក្រឡាភ្លើង (សម្ពាធឈាមខ្ពស់ និងការរកឃើញជាតិសាច់ក្នុងទឹកនោមក្នុងអំឡុងពេលមានផ្ទៃពោះ)។
 
 
អ្នកអាចទទួលបានរបបកាល់ស្យូមប្រចាំថ្ងៃគ្រប់គ្រាន់ពីប្រភេទអាហារផលិតពីទឹកដោះដូចជា ទឹកដោះគោ យ៉ាអ៊ួ និងឈីស។ បន្លែបៃតងចាស់ដូចជា ផ្កាស្ពៃខៀវ (ប្រូខូលី) និងមើមស្ពៃ ប្រភេទសាច់ត្រី ដូចជាត្រីសាឌីន និងធូណា គ្រាប់ធញ្ញជាតិ និងសណ្ដែក ដូចជាអាល់ម៉ុន និងសណ្ដែកហូឡាន់តាវ ក៏ជាប្រភពនៃកាល់ស្យូមខ្ពស់ផងដែរ។ ក្រៅពីនេះក៏មានទឹកផ្លែឈើ របបអាហារពេលព្រឹកមានគ្រាប់ធញ្ញជាតិ និងនំប៉័ងជាដើម ក៏សម្បូរជាតិកាល់ស្យូមផងដែរ។
 
 
ទទួលបានរបបតម្រូវការកាល់ស្យូមប្រចាំថ្ងៃគ្រប់គ្រាន់តាមរយៈការប្រើប្រាស់កាល់ស្យូមអំពូល 
 
 
ការទទួលជីវជាតិកាល់ស្យូមឲ្យគ្រប់គ្រាន់មើលទៅមានភាពងាយស្រួលណាស់ ប៉ុន្តែជាជាក់ស្ដែងមនុស្សមួយចំនួននៅតែទទួលទានជីវជាតិកាល់ស្យូមប្រចាំថ្ងៃមិនបានគ្រប់គ្រាន់ពីអាហារប្រចាំថ្ងៃ។ បញ្ហានេះអាចបណ្ដាលមកពីកត្តាផ្សេងៗ ដូចជាការមានប្រតិកម្មជាមួយស្ករទឹកដោះឡាក់តូស និងមានបញ្ហាជំងឺប្រដាប់រំលាយអាហារជាដើម។
 
 
ដូច្នេះទើបតម្រូវឲ្យញ៉ាំប្រភេទអាហារជំនួយបន្ថែមដែលមានជាតិកាល់ស្យូមដូចកាល់ស្យូមអំពូល។ តាមសេចក្ដីប្រកាសរបស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ការផ្ដល់កាល់ស្យូមបំពេញបន្ថែម ជួយបំពេញតម្រូវការកាល់ស្យូមឲ្យប្រសើរឡើង និងកាត់បន្ថយហានិភ័យលើសសម្ពាធឈាម (សម្ពាធឈាមខ្ពស់) ក្នុងអំឡុងពេលមានផ្ទៃពោះ។ 
 
http://www.who.int/elena/titles/calcium_pregnancy/en/
 

តើជំនួយកាល់ស្យូមអំពូលសក្ដិសមសម្រាប់អ្នកដែរ ឬទេ?
 
កត្តាដែលធ្វើឲ្យអ្នកបឺតស្រូបកាល់ស្យូមមិនបានល្អ៖
 
មានប្រតិកម្មជាមួយស្ករទឹកដោះឡាក់តូស
កើតជំងឺពុកឆ្អឹង
 
ទទួលទានប្រូតេអ៊ីន និងសូដ្យូមច្រើនលើសកម្រិត (កត្តានេះអាចបណ្ដាលឲ្យតម្រងនោមបញ្ចេញជាតិកាល់ស្យូមច្រើនតាមទឹកនោម)
 
មានជំងឺពោះវៀន ឬប្រដាប់រំលាយអាហារ។ ឧទាហរណ៍៖ ជំងឺរលាកពោះវៀន ឬជំងឺរលាកពោះវៀនតូចដោយសារជាតិគ្លូថិន (gluten) ដែលកាត់បន្ថយសមត្ថភាពស្រូបយកជាតិកាល់ស្យូមរបស់រាងកាយអ្នក។
 
 
http://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/calcium-supplements/art-20047097?pg=2
 
 
ជ្រើសយកជំនួយកាល់ស្យូមបន្ថែមដែលសក្ដិសមសម្រាប់អ្នក
 
នៅពេលជ្រើសរើសជំនួយកាល់ស្យូមបន្ថែម អ្នកត្រូវប្រាកដថា អ្នកបានជាវផលិតផលជំនួយកាល់ស្យូមត្រឹមត្រូវក្នុងចំនួនសមស្រប។ សូមពិចារណាលើចំណុចខាងក្រោម៖
 
 
ជ្រើសរើសរបបអាហារ ឬផលិតផលដែលមានកាល់ស្យូមខ្ពស់
 
បរិមាណ និងការស្រូបយក៖ សូមពិនិត្យស្លាកសញ្ញាដើម្បីកំណត់បរិមាណកាល់ស្យូមដែលត្រូវទទួលទានម្ដង។
 
 
សូមចងចាំថា ប្រសិនបើអ្នកត្រូវការជំនួយកាល់ស្យូមបន្ថែម គប្បីប្រឹក្សាជាមួយគ្រូពេទ្យ។ សូមសាកសួរអំពីប្រតិកម្មផ្សេងដែលអាចកើតមានប្រភេទជំនួយកាល់ស្យូមដែលមានប្រសិទ្ធភាពសម្រាប់អ្នក និងព័ត៌មានផ្សេងៗទៀតដែលគួរឲ្យទុកចិត្តមុននឹងសម្រេចចិត្តប្រើប្រាស់។
 

Share and Like this post

Related Posts

Previous Article

Prime Minister Hun Sen Met With Huawei Southeast Asia President David Sun to Enhance National ICT

Next Article

Minister of Posts and Telecommunications of Cambodia lead delegation to attend ITU TelecomWorld 2016