ស្រាបៀរ ABC អិចស្ត្រា ស្តោត ចាប់រង្វាន់ធំឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងឌូប៉ៃ

No Comments Share:

រាជធានីភ្នំពេញ៖  កាលពីថ្ងៃសៅរ៍ទី ២៩  ខែ តុលា នៅស្ថានីទូរទស្សន៍ហង្សមាស HD TV   ស្រាបៀរABC អិចស្ត្រាស្តោតបានរៀបចំកម្មវិធីចាប់រង្វាន់ធំ ឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងឌូប៉ៃជូនដល់គូស្វាមីភរិយាថ្មីដែលបានជាវស្រាបៀរ ABC អិចស្ត្រាស្តោតក្នុងកម្មវិធីអាពាហ៍ពិពាហ៍។
 
ពិធីចាប់រង្វាន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនដែលតែងតែគាំទ្រ និងនិយមពិសាស្រាបៀរ ABC អិចស្ត្រាស្តោតជាពិសេសបានជាវស្រាបៀរ ABC អិចស្ត្រាស្តោតយកទៅទទួលភ្ញៀវកិត្តិយសនៅក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ 
 
គូស្វាមីភរិយាថ្មីចំនួន ៥ គូដែលមានសំណាងបានឈ្នះរង្វាន់សំបុត្រដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម បានទៅលើអតិថិជន
 
លេខរៀង    ឈ្មោះកូនកំលោះ    ឈ្មោះកូនក្រមុំ    អាសយដ្ធាន    លេខទូរស័ព្ទ
 

 
ស្រាបៀរ  ABC អិចស្ត្រាស្តោត គឺជាស្រាបៀរ ទឹកខ្មៅដែលមានគុណភាពខ្ពស់ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ ហើយជាពិសេសជាស្រាបៀរ ដែលស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។ 
 
កាន់តែអស្ចារ្យសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ថ្មី ឆ្នាំ ២០១៦ – ២០១៧      រាល់ការជាវស្រាបៀរ ABC Extra Stout កំប៉ុង/ដប ពី ២០-៣៩ កេស  លោកអ្នកនឹងទទួលបាន ស្រាបៀរ ABC Extra Stout កំប៉ុង ចំនួន ១កេស សៀវភៅកត់ចំណងដៃដ៏ប្រណិត ចំនួន ២ក្បាល កែវគូស្នេហ៍កិត្តិយស ចំនួន ១គូ និង សំរាប់ការជាវចាប់ពី ៤០កេសឡើងទៅនឹងទទួលបានសៀវភៅកត់ចំណងដៃដ៏ប្រណិត ចំនួន ២ក្បាល កែវគូស្នេហ៍កិត្តិយស ចំនួន ១គូ  ទទួលបានការស្នាក់នៅសណ្ឋាគារផ្កាយ៥ មួយយប់រួមជាមួយអាហារពេលល្ងាច និងទទួលបានឆ្នោតផ្សងសំណាង ១សន្លឹក ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំ និងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៧  នៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី ។ កម្មវិធីពិសេសនេះចាប់ផ្តើមពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៦ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧។  ដូច្នេះសូមកុំភ្លេចជាវស្រាបៀរ  ABC អិចស្ត្រាស្តោត  អាពាហ៍ពិពាហ៍របស់លោកអ្នកនឹងកាន់តែពោរពេញទៅដោយកិត្តិយសដ៏ឧត្តុង្គឧត្តម  និងសម្រេចក្តីសុបិន្តនៃដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់លោកអ្នកដែលមានតែម្តងគត់ក្នុង១ឆាកជីវិត។
 
ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក៖  www.facebook.com/ABC.ExtraStoutCambodia/ ឬទូរស័ព្ទលេខ៖ 011 222 400 / 011 333 500
 
សូមរីករាយទទួលទានស្រាបៀរ  ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ ។
 

Share and Like this post

Related Posts

Previous Article

Tony Fernandes Named Capa Airline CEO of the Year

Next Article

ប្រភពកាល់ស្យូមល្អបំផុតសម្រាប់បុត្រធីតាលោកអ្នក