ប្រភពកាល់ស្យូមល្អបំផុតសម្រាប់បុត្រធីតាលោកអ្នក

No Comments Share:
Breastfeeding practices
ផ្ទាំង​ណែនាំ​បផុស​មាតា​ពី​អត្ថប្រយោជនៃការបំបៅកូនឲ្យបានយ៉ាងតិច ៦ ខែដំបូង។ ជរ សុគន្ធា

ដោយសារកូនលោកអ្នកកំពុងធំលូតលាស់ជារៀងរាល់ថ្ងៃ រាងកាយពួកគេត្រូវការសារធាតុចិញ្ចឹមផ្សេងៗគ្នា។ សារធាតុចិញ្ចឹមទាំងនេះរួមទាំង កាល់ស្យូម វីតាមីន រ៉ែខនិក កាបូអ៊ីដ្រាត

ប្រូតេអ៊ីន និងខ្លាញ់សុទ្ធតែជាតម្រូវការចាំបាច់ដូចគ្នាសម្រាប់មនុស្សពេញវ័យគ្រាន់តែបរិមាណខុសគ្នាប៉ុណ្ណោះ។ តម្រូវការសម្រាប់ការលូតលាស់របស់កុមាររួមទាំងការធ្វើលំហាត់ប្រាណ និងកត្តាជីវសាស្ត្រដូចជាភេទ និងមាឌនៃរាងកាយជាដើម មានតួនាទីសំខាន់ក្នុងការកំណត់តម្រូវការអាហារូបត្ថម្ភរបស់ពួកគេ។ គន្លឹះចាំបាច់ក្នុងការបំពេញតម្រូវការរបស់ពួកគេ គឺអាស្រ័យតាមរបបអាហារចម្រុះផ្សេងៗ។

នេះគឺដោយសារតែរបបអាហារដែលមានតុល្យភាពល្អ ផ្គត់ផ្គង់សារធាតុចិញ្ចឹមដែលសំខាន់ដែលកូនលោកអ្នកត្រូវការ។ ក្នុងចំណោមសារធាតុចិញ្ចឹមទាំងនេះ កាល់ស្យូម គឺជាសារធាតុចិញ្ចឹមដែលត្រូវបានស្គាល់ថា ជាតម្រូវការចាំបាច់បំផុតសម្រាប់ការលូតលាស់សុខភាពឆ្អឹង និងធ្មេញ។ ជំងឺពុកឆ្អឹងដែលបណ្ដាលឲ្យឆ្អឹងផុយបង្កើននូវហានិភ័យឆ្អឹងបាក់កម្រិតខ្ពស់ដោយសារឆ្អឹងមិនរឹងមាំ ចាប់ផ្តើមតាំងពីនៅវ័យកុមារប្រសិនបើការផ្ដល់នូវរបបអាហារមិនបានគ្រប់គ្រាន់ពិសេសអាហារដែលសម្បូរជាតិកាល់ស្យូម។

. .

យ៉ាងណាកាល់ស្យូម មិនសុទ្ធតែសម្រាប់ជួយឲ្យឆ្អឹង និងធ្មេញរឹងមាំនោះទេ។ វាក៏សំខាន់ណាស់ ដែរសម្រាប់ជំរុញមុខងារសរសៃប្រសាទ និងសាច់ដុំ ជួយកំណកឈាម និងជំរុញមុខងារអង់ហ្ស៊ីមដែលបំប្លែងអាហារទៅជាថាមពល។ រ៉ែខនិកនេះក៏ជួយបង្ការជំងឺក្រិន (កម្ពស់ទាបធៀបអាយុ) ដែលបណ្តាលឲ្យឆ្អឹងកុមារទន់។

កម្រិតរបបអាហារទ្រទ្រង់ប្រចាំថ្ងៃ (RDA)

ដោយសារតែកុមារមានការលូតលាស់ឆ្អឹងខ្ចីគ្រប់ពេល ពួកគេត្រូវការផ្គត់ផ្គង់កាល់ស្យូមទៀងទាត់ដើម្បីជួយឲ្យការលូតលាស់ល្អ។ ដើម្បីឲ្យការលូតលាស់បានល្អប្រសើរបំផុត វិទ្យាស្ថានឱសថសាស្ត្រ (IOM) នៃសហរដ្ឋអាមេរិក បានបង្កើតនូវគោលការណ៍ណែនាំដូចខាងក្រោម៖

– កុមារអាយុចន្លោះពី១ ទៅ៣ឆ្នាំ ត្រូវបានណែនាំឲ្យទទួលទានកាល់ស្យូម ៧០០មិល្លីក្រាម ជារៀងរាល់ថ្ងៃ។
– កុមារដែលមានអាយុចន្លោះពី៤ ទៅ៨ឆ្នាំ ត្រូវការ ១.០០០មិល្លីក្រាមប្រចាំថ្ងៃ។
– ឯកុមារដែលមានអាយុចន្លោះពី៩ ទៅ១៨ឆ្នាំ ត្រូវការ ១៣០០មិល្លីក្រាមក្នុងមួយថ្ងៃ។
https://ods.od.nih.gov/factsheets/Iron-HealthProfessional/

វាមានសារៈសំខាន់សម្រាប់កុមារក្នុងការបំពេញតម្រូវការកាល់ស្យូមគ្រប់គ្រាន់តាមកម្រិតរបបអាហារទ្រទ្រង់ប្រចាំថ្ងៃ (RDAs) ដើម្បីទប់ស្កាត់ក្រិន ឬបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ។ កុមារដែលក្រិនតែងតែបង្ហាញនូវរូបរាងសមាមាត្រធម្មតា ប៉ុន្តែតាមពិតបើប្រៀបធៀបទៅនឹងការលូតលាស់របស់កុមារដែលមានវ័យស្របាលគ្នា គឺគេមានកម្ពស់ទាបជាងកម្រិតធម្មតា។ តាមរបាយការណ៍ស្ទង់មតិប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០១៤ បានបង្ហាញឲ្យឃើញថា កុមារកម្ពុជា អាយុក្រោមប្រាំឆ្នាំជាង ៣២ភាគរយ ជួបបញ្ហាក្រិន។

. .

សូមចាំថា ប្រសិនបើកូនលោកអ្នកមិនបានទទួលជាតិកាល់ស្យូមតាមកម្រិតរបបអាហារទ្រទ្រង់ប្រចាំថ្ងៃពីវ័យដំបូងរបស់គេនោះទេ ពួកគេនឹងប្រឈមហានិភ័យដោយសារមានមូលដ្ឋានសុខភាពឆ្អឹងមិនរឹងមាំនៅពេលធំពេញវ័យ។

ប្រភពកាល់ស្យូមដ៏ល្អបំផុត

ប្រភេទបន្លែបៃតងចាស់ ដូចជាផ្កាស្ពៃបៃតង (ប្រូខូលី) ស្ពៃតឿ មើមបន្លែ និងស្ពៃក្រញាញ់ម្យ៉ាង មានផ្ទុកជាតិកាល់ស្យូមខ្ពស់។ ប៉ុន្តែអ្នកនឹងឃើញមានកាល់ស្យូមនៅក្នុងតៅហ៊ូ ត្រីដែលមានឆ្អឹងដូចជាសាឌីនតូច និងធំ ឬត្រីសាល់ម៉ុង គ្រាប់អាល់ម៉ុន សណ្តែក និងសណ្តែកក្រហម និងអាហារផលិតពីទឹកដោះដូចជាទឹកដោះគោស្រស់ ទឹកដោះគោជូរ (យ៉ាអ៊ួ) និងឈីសជាដើម សុទ្ធសឹងតែផ្ទុកនូវជាតិកាល់ស្យូមខ្ពស់ដែលរាងកាយត្រូវការស្រូបយក។ ដោយសារអាហារផលិតពីទឹកដោះទាំងនោះមិនសម្បូរនៅកម្ពុជា ប្រជាជនខ្មែរ ភាគច្រើនទទួលបានរបបកាល់ស្យូមទ្រទ្រង់ប្រចាំថ្ងៃ (RDA) តាមរយៈបន្លែ និងត្រីជាដើម។
http://pubs.iclarm.net/resource_centre/3494-11879-1-PB.pdf

អាហារផ្សេងពីទឹកដោះគោទាំងនេះបន្ថែមជាតិកាល់ស្យូមដល់កូនលោកអ្នក ដូច្នេះសូមកុំ មើលរំលងពួកវាឲ្យសោះ ត្រូវចាំថា សុខភាពត្រូវការរបបអាហារចម្រុះ។ ប្រសិនបើអ្នកត្រូវការជម្រើសជាតិកាល់ស្យូមច្រើននោះ ក៏មានអាហារផ្ទុកជាតិកាល់ស្យូមជាច្រើនទៀតដែលផ្តល់នូវសារធាតុចិញ្ចឹមដែលសំខាន់ចាំបាច់។ ប្រសិនបើអ្នកត្រូវការជម្រើសជាតិកាល់ស្យូមច្រើននោះក៏មានអាហារផ្ទុកជាតិកាល់ស្យូមជាច្រើនទៀតដែលផ្តល់នូវសារធាតុចិញ្ចឹមដែលសំខាន់ចាំបាច់។ ប្រសិនបើកូនអ្នកមិនចូលចិត្តញ៉ាំទឹកដោះគោ ឬបន្លែផ្សេងៗ អាចរកទិញបាននូវសារធាតុកាល់ស្យូមពីផលិតផលនានាដែលងាយញ៉ាំដូចជាកាល់ស្យូមអំពូលសម្រាប់ក្មេងជាដើម។

នៅពេលលោកអ្នកដើរផ្សាររកទិញអាហារបំពេញតម្រូវការជាតិកាល់ស្យូមសម្រាប់កូនលោកអ្នក កុំភ្លេចទិញអាហារណាដែលផ្ទុកជាតិកាល់ស្យូមឲ្យបានច្រើនមានដូចជា ទឹកក្រូចស្រស់ ផលិតផលអាហារធ្វើពីសណ្ដែក តៅហ៊ូ នំប៉័ង និងគ្រាប់ធញ្ញជាតិ។ សូមអានស្លាកបិទលើ អាហារដោយប្រុងប្រយ័ត្នដើម្បីធានាថា អ្នកទិញអាហារដែលមានជាតិកាល់ស្យូមខ្ពស់ ហើយចងចាំពីអ្វីដែលជាតម្រូវការអាហារូបត្ថម្ភកូនលោកនៅពេលជ្រើសរើសផលិតផលទាំងនេះ។

តើមានអ្វីទៀតដែលអាចពង្រឹងសុខភាពឆ្អឹងកុមារ និងមនុស្សពេញវ័យ?

ខណៈដែលកាល់ស្យូមដើរតួនាទីខុសគ្នាក្នុងមុខងារជាច្រើននៃរាងកាយកូនរបស់លោកអ្នក លោកអ្នកក៏អាចមានជម្រើសជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាដល់ការលូតលាស់សុខភាពឆ្អឹងរឹងមាំ។

វីតាមីន D

រាងកាយត្រូវការវីតាមីន D ដើម្បីស្រូបយកកាល់ស្យូម។ កូនរបស់លោកអ្នកអាចទទួលយក វីតាមីន D បានច្រើនបំផុត ដែលគេត្រូវការតាមរយៈឲ្យត្រូវពន្លឺកាំរស្មីព្រះអាទិត្យ (ប្រហែលពី ១០ ទៅ ១៥នាទីក្នុងមួយថ្ងៃ) និងទទួលទានរបបអាហារ។ អាហារដែលសម្បូរទៅដោយវីតាមីន D រួមមានស៊ុត ត្រីទឹកប្រៃ ថ្លើម និងទឹកដោះគោ។
http://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/calcium-supplements/art-20047097

http://www.niams.nih.gov/health_info/bone/bone_health/nutrition/

ការធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណក៏មានសារៈសំខាន់ផងដែរចំពោះឆ្អឹងដូចជាលំហាត់ប្រាណបង្កើនការលូតលាស់ឆ្អឹង ដែលផ្តល់នូវការជំរុញភាពលូតលាស់ឆ្អឹងក្នុងរាងកាយ។ សកម្មភាពផ្សេងៗដូចជាការជិះកង់ ការរត់ត្រឹកៗ លេងបាល់ រាំ និងហាត់លើកទម្ងន់យ៉ាងហោចណាស់ ៣០ ទៅ ៦០ នាទីក្នុងមួយថ្ងៃ ឲ្យបានបីទៅប្រាំដងក្នុងមួយសបា្តហ៍អាចជួយធ្វើឲ្យកំហាប់ និងម៉ាសឆ្អឹងរឹងមាំ។

កុំជក់បារី ឬសេពគ្រឿងស្រវឹង និងកាហ្វេអ៊ីន

បើសិនជាក្នុងវ័យជំទង់ កូនលោកអ្នកជក់បារី ឬផឹកគ្រឿងស្រវឹង សូមបញ្ឈប់គេជាបន្ទាន់។ លើសពីនេះទៀតផលប៉ះពាល់អវិជ្ជមានជាច្រើនចំពោះពួកគេដូចជា បារី និងគ្រឿងស្រវឹងជាដើមធ្វើឲ្យម៉ាសកំហាប់ឆ្អឹងថយចុះ។ ម្យ៉ាងវិញទៀតកាហ្វេ តែ និងសូដាអាចធ្វើឲ្យរាងកាយកូនលោកអ្នកពិបាកស្រូបយកជាតិកាល់ស្យូម។

កាត់បន្ថយការទទួលទានប្រៃ

របបអាហារប្រៃខ្លាំងធ្វើឲ្យបាត់បង់ជាតិកាល់ស្យូមពីរាងកាយដោយបង្កើនបរិមាណក្នុងទឹកនោម។ ត្រូវយកចិត្តទុកដាក់ឲ្យកូនលោកអ្នកតមអាហារសម្រន់ដែលមានជាតិប៊ីចេងសូដ្យូមខ្ពស់ដូចជាទឹកស៊ីអ៊ីវជាដើម។

ប្រសិនបើកូនលោកអ្នកមិនបានទទួលកាល់ស្យូមគ្រប់គ្រាន់ពីរបបអាហាររបស់គេទេ សូមផ្ដល់របបកាល់ស្យូមអំពូលបន្ថែម។ ថ្វីបើវាសមស្របបំផុតសម្រាប់កុមារឲ្យទទួលបានជាតិកាល់ស្យូមពីទឹកដោះគោដែលសម្បូរជាតិកាល់ស្យូមក្ដី ជួនកាលវាមិនអាចទៅរួចទេដោយសារវាបង្កអាល្លែកហ្ស៊ី ឬមិនអាចរំលាយជាតិស្ករឡាក់តូសពីក្នុងទឹកដោះគោបាន។ ចូរពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នកអំពីបរិមាណជាតិជំនួយកាល់ស្យូមបន្ថែមដ៏ត្រឹមត្រូវសម្រាប់តម្រូវការរបស់កូនលោកអ្នក ប្រសិនបើលោកអ្នកបារម្ភក្រែងពួកគេមិនទទួលសារធាតុបំប៉ន និងរ៉ែខនិកពង្រឹងសុខភាពធ្មេញ និងឆ្អឹងគ្រប់

Share and Like this post

Related Posts

Previous Article

ស្រាបៀរ ABC អិចស្ត្រា ស្តោត ចាប់រង្វាន់ធំឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងឌូប៉ៃ

Next Article

កុំញ៉ាំអាហារនេះ! អ្វីដែលស្ត្រីមានផ្ទៃពោះត្រូវធ្វើ និងមិនត្រូវធ្វើ