កុំញ៉ាំអាហារនេះ! អ្វីដែលស្ត្រីមានផ្ទៃពោះត្រូវធ្វើ និងមិនត្រូវធ្វើ

No Comments Share:

ត្រូវទទួលទានផ្លែឈើនេះ។ កុំចេញក្រៅនៅពេលនេះឲ្យសោះ។ ញ៉ាំភេសជ្ជៈនេះ។ ចាំបន្តិច អ្នកមិនអាចធ្វើដូច្នេះបានទេ!
 
ប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ពាក្យទាំងនេះអ្នកគួរតែធ្លាប់ឮញឹកញាប់ហើយ។ មនុស្សស្ទើរគ្រប់គ្នាមានដំបូន្មាន ឬគំនិតណែនាំពីវិធីដែលល្អបំផុតក្នុងការថែរក្សាគភ៌ និងសុខភាពអ្នកឲ្យបានល្អ។ ប៉ុន្តែថ្វីបើពួកគេមានបំណងល្អ ឬនិយាយត្រូវច្រើនយ៉ាងណាក្ដី តើអ្នកដឹងទេថា មានប៉ុន្មានដែលចាស់ៗគ្រាន់តែប្រឌិតឡើង ឬនិយាយតគ្នា?
 
 
អ្នកពិតជាត្រូវការការផ្ដល់ដំបូន្មានដ៏ល្អបំផុតដើម្បីកូនក្នុងផ្ទៃរបស់អ្នកមានការលូតលាស់បានល្អ និងសុខភាពរឹងមាំ។ ការយល់ដឹងពីអ្វីដែលត្រូវធ្វើ និងអ្វីដែលត្រូវចៀសវាង អាចជួយអ្នកមានជម្រើសសម្រាប់សុខភាពកាន់តែល្អប្រសើរ និងសម្រាប់កូនរបស់អ្នក ព្រមទាំងសុខភាពអ្នកទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
 
 
ខាងក្រោមនេះជាបញ្ជីបង្ហាញអំពីអ្វីត្រូវធ្វើ និងមិនត្រូវធ្វើ ដែលអាចជួយបំភ្លឺនូវអ្វីដែលអ្នកអាចធ្វើបាន និងគួរតែធ្វើ ព្រមទាំងអ្វីដែលអ្នកមិនគួរធ្វើដើម្បីរក្សាគភ៌ និងសុខភាពអ្នកឲ្យមានសុវត្ថិភាព។
 
 
អ្វីដែលស្ត្រីមានផ្ទៃពោះត្រូវធ្វើ
 
១/ ទៅជួបគ្រូពេទ្យឲ្យបានទៀងទាត់តាមការណាត់៖ ការពិនិត្យផ្ទៃពោះអាចជួយអ្នក និងកូនក្នុងផ្ទៃបានល្អក្នុងករណីខ្លះដែលអាចរកឃើញពីជំងឺផ្សេងៗ។ 
 
២/ ទទួលទានអាហារសុខភាពសម្បូរជីវជាតិបំប៉ន៖ សូមបន្ថែមប្រភេទអាហារសុខភាពចម្រុះឲ្យបានច្រើនក្នុងរបបអាហាររបស់អ្នក។ ប្រភេទអាហារទាំងនោះរួមមានបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ អាហារមានជាតិកាល់ស្យូមខ្ពស់ សាច់សុទ្ធ និងអាហារសមុទ្រជាដើម។
 
 
៣/ ទទួលទានជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់៖ បរិមាណកាល់ស្យូម ១៣០០មិល្លីក្រាម ពីផលិតផលធ្វើពីទឹកដោះគោ បន្លែបៃតងចាស់ និងសារធាតុរ៉ែខនិកល្អៗដទៃទៀត មានតួនាទីសំខាន់ក្នុងការជួយឲ្យធ្មេញ និងឆ្អឹងទារកក្នុងផ្ទៃលូតលាស់រឹងមាំល្អ។ សូមចងចាំថា ទារកក្នុងផ្ទៃអាចស្រូបយកជាតិកាល់ស្យូមពីរាងកាយអ្នក ដូច្នេះសូមទទួលទានកាល់ស្យូម និងសារធាតុរ៉ែខនិកឲ្យបានគ្រប់គ្រាន់ដើម្បីការពារឆ្អឹងរបស់អ្នកផងដែរ។
 
 
កាល់ស្យូមក៏អាចជួយបង្ការ៖
 
ជំងឺពុកឆ្អឹង៖ ដែលបណ្ដាលមកពីឆ្អឹងចុះទន់ខ្សោយដោយសារកំហាប់ឆ្អឹងមានកម្រិតទាប
ជំងឺក្រិស៖ ដែលជាមូលហេតុធ្វើឲ្យឆ្អឹងទារកទន់ 
ជំងឺឆ្អឹងទន់
ទីភ្នាក់ងារផ្សេងៗដូចជាអង្គការសុខភាពពិភពលោក (WHO) បានណែនាំឲ្យទទួលទានជាតិកាល់ស្យូមឲ្យបាន ១៥០០-២០០០មិល្លីក្រាម ក្នុងមួយថ្ងៃ ដើម្បីបង្ការជំងឺបម្រុងក្រឡាភ្លើង ជាពិសេសសម្រាប់ស្ត្រីដែលទទួលទានកាល់ស្យូមមិនគ្រប់គ្រាន់។
 
 
ប្រសិនបើអ្នកមិនអាចទទួលទានកាល់ស្យូមឲ្យបានគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃពីរបបអាហាររបស់អ្នកទេ សូមព្យាយាមទទួលទានផលិតផលជំនួយជាតិកាល់ស្យូមបន្ថែម។ យោងតាម WHO ការបន្ថែមជាតិកាល់ស្យូម អាចកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗតាមរយៈការបន្ថយហានិភ័យនៃជំងឺលើសសម្ពាធឈាមក្នុងអំឡុងពេលមានផ្ទៃពោះ។ ភាពមិនប្រក្រតីនេះ ជាកត្តាទាក់ទងនឹងអត្រាមរណភាពមាតាមានផ្ទៃពោះ និងហានិភ័យខ្ពស់ទាក់ទងនឹងទារកកើតមិនគ្រប់ខែផងដែរ។
 
http://www.who.int/elena/titles/calcium_pregnancy/en/
 
 
ទទួលទានអាហារូបត្ថម្ភសំខាន់ៗ៖ របបអាហារសុខភាព ជួនកាលប្រហែលជាមិនទាន់គ្រប់គ្រាន់ទេ។ វីតាមីនផ្សេងៗសម្រាប់ពេលមានផ្ទៃពោះ ផ្ទុកនូវអាហារូបត្ថម្ភកម្រិតខ្ពស់ដូចជា កាល់ស្យូម អាស៊ីតហ្វូឡិក និងជាតិដែក។  វីតាមីនទាំងនេះជួយដល់ការលូតលាស់ទារកក្នុងផ្ទៃ និងបង្ការពិការភាពពីកំណើត។
 
 
គេងឲ្យបានគ្រប់គ្រាន់៖ ព្យាយាមគេងឲ្យបានពី ៧ ទៅ ៩ម៉ោង។ ស្ត្រីមានផ្ទៃពោះដូចជាអ្នក ចាំបាច់ត្រូវការគេងឲ្យបានគ្រប់គ្រាន់ និងគេងឲ្យបានត្រឹមត្រូវដើម្បីធានាថា សុខភាពអ្នកល្អ។ ការសម្រាកដោយគេងផ្អៀងមកខាងឆ្វេងជួយឲ្យឈាមរត់បានស្រួលទៅកាន់ទារកក្នុងផ្ទៃ និងបង្ការជំងឺហើមបានផងដែរ។
 
 
ពិនិត្យការប្រើប្រាស់ឱសថ៖ ឱសថគ្មានវេជ្ជបញ្ជា ឬឱសថបុរាណមួយចំនួន អាចបណ្ដាលឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ យកល្អគប្បីពិគ្រោះជាមួយគ្រូពេទ្យជាមុននៅពេលចាប់ផ្ដើម ឬឈប់ប្រើប្រាស់ឱសថ។
 
 
ហាត់ប្រាណ៖ ការហាត់ប្រាណ ផ្ដល់ផលល្អដល់ម្ដាយ និងទារក! ការហាត់ប្រាណទៀងទាត់អាចជួយបង្ការបញ្ហាផ្សេងៗដែលអាចកើតមានឡើងក្នុងអំឡុងពេលមានផ្ទៃពោះ។ បញ្ហាទាំងនេះរួមមាន រោគគេងមិនលក់ ឈឺសាច់ដុំ ឡើងទម្ងន់ជ្រុល និងអារម្មណ៍ឆេវឆាវ។
 
 
 
ទទួលទានទឹកយ៉ាងតិច ១២កែវក្នុងមួយថ្ងៃ៖ ជាតិទឹកមានសារៈសំខាន់សម្រាប់ទប់ស្កាត់បញ្ហាទារកកើតមិនគ្រប់ខែ។ វាក៏ជួយទប់ស្កាត់ជំងឺឈឺក្បាល ក្រួសក្នុងតម្រងនោម វិលមុខ ជំងឺទល់លាមក និងជំងឺឫសដូងបាតផងដែរ។
 
http://www.fitpregnancy.com/nutrition/prenatal-nutrition/10-safe-and-healthy-foods-pregnancy
 
 
អ្វីដែលស្ត្រីមានផ្ទៃពោះមិនត្រូវធ្វើ
 
មិនត្រូវទទួលទានជាតិកាហ្វេអ៊ីនហួសកម្រិត ៖ គ្រឿងទទួលទានប្រភេទនេះ អាចប៉ះពាល់ដល់បេះដូងទារកក្នុងផ្ទៃ។ ការសិក្សាមួយចំនួនក៏បានណែនាំដែរថា បរិមាណជាតិកាហ្វេអ៊ីនច្រើនជ្រុល អាចប្រឈមហានិភ័យខ្ពស់ដែលបណ្ដាលឲ្យរលូតទារកក្នុងផ្ទៃ។
 
http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-nutrition/art-20043844?pg=2
 
 
ចៀសវាងគ្រឿងស្រវឹង៖ ប្រសិនបើអ្នកទទួលទានគ្រឿងស្រវឹង សូមបញ្ឈប់ជាបន្ទាន់។ ការទទួលទានគ្រឿងស្រវឹងតែម្ដងនោះ អាចមិនបង្កបញ្ហាដល់កូនក្នុងផ្ទៃអ្នកទេ ប៉ុន្តែយកល្អត្រូវចៀសវាងគ្រឿងស្រវឹងជាដាច់ខាត។ ការទទួលទានគ្រឿងស្រវឹងក្នុងអំឡុងពេលមានផ្ទៃពោះ ប្រឈមនឹងហានិភ័យខ្ពស់ដែលបណ្ដាលឲ្យរលូតទារកក្នុងផ្ទៃ និងស្លាប់ទារកក្នុងផ្ទៃទៀតផង។
 
http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-nutrition/art-20043844?pg=2
 
 
មិនត្រូវជក់បារីទេ៖ ចំណុចនេះគឺពុំចាំបាច់រំឭកច្រើនទេ បើទោះជាអ្នកគ្មានផ្ទៃពោះនោះក៏ដោយ។ ប៉ុន្តែការជក់បារីក្នុងអំឡុងពេលមានផ្ទៃពោះ វាបានបញ្ជូនជាតិនីកូទីន និងសារជាតិពុលទៅកាន់កូនក្នុងផ្ទៃរបស់អ្នក។ ការជក់បារីក៏ប៉ះពាល់ដល់ការលូតលាស់ធំធាត់របស់ទារក និងប្រឈមហានិភ័យខ្ពស់ដែលបណ្ដាលឲ្យរលូត ទារកកើតមិនគ្រប់ខែ និងអត្រាមរណភាពទារកផងដែរ។
 
http://www.upmc.com/patients-visitors/education/pregnancy/Pages/smoking-alcohol-and-drugs-can-harm-your-baby.aspx
 
 
ត្រូវចៀសឲ្យឆ្ងាយពីការទទួលទានប្រភេទត្រីទាំងនេះ៖ មិនត្រូវទទួលទានត្រីចំពុះដាវ ត្រីម៉ាកេរ៉ែល ឆ្លាម និងត្រីអណ្ដាតឆ្កែឡើយ ព្រោះត្រីទាំងនេះមានសារធាតុគីមីបារតខ្ពស់។ ជាតិបារតខ្ពស់អាចបណ្ដាលឲ្យប៉ះពាល់ដល់ការលូតលាស់ប្រព័ន្ធប្រសាទទារកក្នុងផ្ទៃអ្នក។
 
http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-nutrition/art-20043844?pg=1
 
 
 
ពិនិត្យសីតុណ្ហភាពទឹក៖ មិនត្រូវងូតទឹកក្ដៅ ឬត្រាំទឹកក្ដៅឡើយ។ សីតុណ្ហភាពខ្ពស់ អាចប៉ះពាល់ដល់ ទារកក្នុងផ្ទៃ និងបណ្ដាលឲ្យអ្នកសន្លប់បាន។ 
 

Pregnant in a Hot Tub


 
 
តមអាហារសម្បូរជាតិកាបូនអ៊ីដ្រាត៖ អាហារទាំងនេះមានដូចជានំប៉័ង បាយស បង្អែម និងសូដា តែងបង្កឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់។ កត្តាទាំងនេះបណ្ដាលឲ្យទារកឡើងទម្ងន់
 
និងប្រឈមហានិភ័យខ្ពស់ក្នុងការធ្វើឲ្យកូនរបស់អ្នកមានជំងឺធាត់ជ្រុលនៅពេលគេធំធាត់ដឹងក្ដី។
 
http://www.fitpregnancy.com/nutrition/prenatal-nutrition/10-safe-and-healthy-foods-pregnancy
 

 

Share and Like this post

Related Posts

Previous Article

ប្រភពកាល់ស្យូមល្អបំផុតសម្រាប់បុត្រធីតាលោកអ្នក

Next Article

Metfone to Bring Innovative Technology Closer to Millions to Cambodian Students