ជា​វេជ្ជបណ្ឌិត​ ​និងជា​តារា​សម្តែង

​តាំង​ ​រី​និត្យ​ / Khmer Times No Comments Share:
Samnang and actress
លោក​ ​វេជ្ជបណ្ឌិត ជា​ ​សំណាង ក្នុងឈុតមួយ​នៃរឿង​ "ស្នាមក្រែម" សម្ដែង​ជាមួយ​ អ្នកនាង​ ស្វែង សុជាតា។ រូបថត សហការី

​នៅក្នុង​វិស័យ​ភាពយន្ត​កម្ពុជា​ ​ដែល​ផ្តល់​អ​ទិ​ភាព​ទៅលើ​យុវវ័យ​និង​ភាព​សមសួន​នៃ​រាងកាយ​ ​គេក​ម្រ​នឹង​បានឃើញ​តារា​សម្តែង​នៅតែ​បន្ត​សម្តែង​នៅ​ក្នុង​មជ្ឈឹ​ម​វ័យ​ណាស់​។​ ​មានតែ​តារា​សម្តែង​មួយ​ចំ​នួន​ន​តែប៉ុណ្ណោះ​ដែល​នៅតែ​ទទួល​បាន​ឱកាស​ការងារ​ដូច​តារា​សម្តែង​វ័យ​ក្មេង​ៗ​។​ ​ក្នុងចំណោម​នោះ​មាន​លោក​ ​ជា​ ​សំណាង​ ​ម្នាក់​ផង​ដែរ​។​ ​អូ​មិនមែនទេ​!​ ​គឹ​លោក​វេជ្ជបណ្ឌិត​ ​ជា​ ​សំណាង​។​ ​ក្នុង​អាជីព​សិល្បៈ​ដែល​អួស​បន្លាយ​ជាង​ ​២៥​ ​ឆ្នាំ​ ​វេជ្ជបណ្ឌិត​រូប​នេះ​បាន​សម្តែង​នៅ​លើ​ភាពយន្ត​ ​និង​រឿង​ភាគ​ជាច្រើន​ ​ស្រប​ពេល​ដែល​លោក​បាន​ផ្តោត​ទៅលើ​អាជីព​ជា​វេជ្ជបណ្ឌិត​ផង​ដែរ​។​ ​លោក​ក៏​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​តាមរយៈ​ការប្រើ​ប្រាស់​ជំនាញ​ទាំងពីរ​របស់​លោក​ដើម្បី​អប់រំ​សាធារណជន​អំពី​បញ្ហា​ជំងឺ​និង​មេរោគ​អេដស៍​ ​ព្រមទាំង​បញ្ហា​សង្គម​ដទៃទៀត​។​ ​

​ខ្មែ​រថា​មស៍​៖​ ​តើ​លោក​អាច​ប្រាប់​យើង​ដោយសង្ខេប​ពី​ជីវិត​កាលពីក្មេង​របស់​លោក​បានទេ​?​
​ជា​ ​សំណាង​៖​ ​ខ្ញុំ​កើត​នៅ​ឆ្នាំ​ ​១៩៧១​ ​បួន​ឆ្នាំមុន​ពេល​ខ្មែរក្រហម​កាន់កាប់​ប្រទេស​ ​នៅ​សង្កាត់​លេខ​ប្រាំ​ ​ក្រុងភ្នំពេញ​។​ ​ជាអកុសល​ ​ខ្ញុំ​ត្រូវ​ធំឡើង​នៅក្នុង​របប​ដ៏​ខ្មៅ​ងងឹត​នៅ​ប្រទេស​កម្ពុជា​ ​ដោយ​ត្រូវ​បាន​គេ​ឲ្យ​ធ្វើការ​នៅក្នុង​កងកុមារ​មួយ​នៅ​ខេត្ត​កំពង់ចាម​ ​ហើយ​ត្រូវ​ឃ្លាតពី​ឪពុក​ម្តាយ​។​ ​នៅ​ឆ្នាំ​ ​១៩៨១​ ​ពីរ​ឆ្នាំ​បន្ទាប់ពី​ខ្មែរក្រហម​ដួល​ ​ឪពុក​ខ្ញុំ​បាន​នាំ​គ្រួសារ​មក​ភ្នំពេញ​វិញ​។​ ​កាលនោះ​យើង​មាន​ជីវភាព​លំបាក​ណាស់​ ​ដោយសារតែ​មានតែ​ក្រៅពី​ខ្ញុំ​ជា​កូនច្បង​ ​ឪពុក​ម្តាយ​ខ្ញុំ​មានកូន​ចំនួន​ ​៨​ ​នាក់​ទៀត​។​ ​ក្រោយពី​ចប់​វី​ទ្យាល័យ​ ​ខ្ញុំ​បាន​ជាប់​ចូល​ទៅ​សាលា​យោធា​ ​ហើយ​ក្រោយមក​ទៀត​ក៏បាន​ជាប់​ចូលរៀន​ផ្នែក​វេជ្ជបណ្ឌិត​។​ ​

​ខ្មែ​រថា​មស៍​៖​ ​តើ​អាជីព​សិល្បៈ​របស់​លោក​ចាប់ផ្តើម​ឡើង​យ៉ាងដូច​ម្តេច​?​
​ជា​ ​សំណាង​៖​ ​ខ្ញុំ​មិនដែល​មាន​សុបិន​ចង់​ក្លាយជា​តារា​ទេ​។​ ​នៅ​ឆ្នាំ​ ​១៩៩៦​ ​បី​ឆ្នាំមុន​ពេល​ខ្ញុំ​រៀនចប់​ពី​មហា​វិទ្យ​ល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ ​គ្រួសារ​ខ្ញុំ​បាន​ជួប​បញ្ហា​ជីវភាព​ខ្លាំង​ ​ហើយដោយ​ចង់​ជួយ​គ្រួសារ​ ​ខ្ញុំ​បាន​ដាក់ពាក្យ​ចូល​ប្រលង​កម្មវិធី​ប្រកួត​ ​«​គូ​សម​ជាងគេ​»​ ​ជា​ការប្រកួត​ដើរ​ម៉ូត​របស់​ទស្សនាវដ្តី​«​ជីវិត​កម្សាន្ត​»​។​ ​ក្នុងចំណោម​បេក្ខជន​ចំនួន​ ​២០០​ ​នាក់​ ​ខ្ញុំ​បាន​ជាប់លេខ​បី​។​ ​ក្នុង​ឆ្នាំ​បន្ទាប់​ ​មាន​ក្រុម​ហ៊ុន​និង​ស្ទូ​ឌី​យ៉ូ​មួយចំនួន​បាន​មករ​ក​ខ្ញុំ​ដើម្បី​ធ្វើការ​។​ ​ក្រោយពី​រៀនចប់​ ​ខ្ញុំ​ត្រូវ​បាន​ចាត់តាំង​ទៅ​ធ្វើការ​នៅ​តាម​ខេត្ត​ ​ក៏ប៉ុន្តែ​ដោយសារតែ​ប្រាក់ខែ​តិច​ ​ខ្ញុំ​ក៏​ត្រូវ​ពឹងផ្អែក​លើ​ការ​ងា​រសិ​ល្បះ​។​ ​

Chea Samnang
Chea Samnang during an interview with Good Times2 in a café in Phnom Penh. GT2/Taing Rinith

​ខ្មែ​រថា​មស៍​៖​តើ​លោក​ចាំ​ដែរ​ឬទេ​ពី​ជោគជ័យ​ទីមួយ​របស់​លោក​?​ ​តើ​លោក​អាច​ប្រាប់​យើង​បានទេ​?​
​ជា​ ​សំណាង​៖​ ​កាលពី​ដំបូង​ ​ខ្ញុំ​គ្រាន់តែ​បាន​សម្តែង​នៅក្នុង​ ​Project​ ​តូច​ៗ​ ​មាន​វីដេអូ​ចម្រៀង​ខារ៉ាអូខេ​ជាដើម​ ​ក៏ប៉ុន្តែ​ពួក​ក្រុម​ជនបរទេស​បាន​ចាប់អារម្មណ៍​មក​លើ​ខ្ញុំ​ព្រោះ​ខ្ញុំ​ ​ព្រោះ​ខ្ញុំ​ជាតា​រា​សម្តែង​ផង​ ​និង​ជា​វេជ្ជបណ្ឌិត​ផង​។​ ​ខ្ញុំ​បាន​ទទួលការ​ចាប់អារម្មណ៍​ដំបូង​នៅ​ឆ្នាំ​ ​២០០០​ ​នៅពេល​ដែល​ខ្ញុំ​បាន​ចេញមុខ​ ​សម្តែង​នៅក្នុង​វីដេអូ​ពាណិជ្ជកម្ម​ស្រោមអនាម័យ​ ​Number​ ​One​។​ ​កាលនោះ​ ​អត់មាន​អ្នក​សម្តែង​ណា​ហ៊ាន​សម្តែង​ក្នុង​វីដេអូ​នេះ​ទេ​ ​ព្រោះតែ​ខ្លាច​គេ​យល់ថា​ ​ខ្លួន​ពិតជា​កើត​អេដស៍​មែន​ ​ព្រោះ​ជំនាន់​នោះ​មានការ​រើសអើង​ខ្លាំង​ណាស់​។​ ​ប៉ុន្តែ​ខ្ញុំ​ជា​វេជ្ជបណ្ឌិត​ ​ត្រូវ​ប្តេជ្ញា​ចិត្ត​ជួយ​សាធារណជន​។​ ​ក្រោយមក​ ​ប្រជាជន​បាន​ដាក់​រហស្សនាម​ខ្ញុំ​ថា​ ​«​Mr​ ​Number​ ​One​»​។​ ​

. .

​នៅក្នុង​ឆ្នាំ​នោះ​ដែរ​ ​អង្គការ​ ​UNFPA​ ​បាន​ចាត់តាំង​ខ្ញុំ​ជាឯក​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​។​ ​នេះ​គឺជា​ការងារ​ស្ម័គ្រចិត្ត​ ​ដូច្នេះ​មិន​មានកម្រៃ​អ្វី​នោះ​ទេ​ ​ប៉ុន្តែ​ខ្ញុំ​សប្បាយចិត្ត​ដែល​អាច​ជួយ​ប្រទេស​របស់ខ្ញុំ​ដែល​កាលនោះ​កំពុងតែ​រកគ្រោះ​យ៉ាង​ខ្លាំង​ដោយសារតែ​ការ​រាតត្បាត​នៃ​មេរោគ​អេដស៍​។​ ​ក្រោយពី​នោះ​មក​ ​មាន​គេ​មករ​ក​ខ្ញុំ​ឲ្យ​សម្តែង​កាន់តែ​ច្រើន​ទៅៗ​ ​ព្រមទាំង​ធ្វើជា​ពិធីករ​កម្មវិធី​ទូរទស្សន៍​ផង​ដែរ​ ​មានកម្ម​វិធី​នាទី​ចុងក្រោយ​ជាដើម​។​ ​

ខ្មែ​រថា​មស៍​៖​ ​ក្នុងចំណោម​ភាពយន្ត​ទាំងអស់​ដែល​លោក​បាន​សម្តែង​ ​តើ​លោក​ពេញចិត្ត​មួយ​ណា​ជាងគេ​?​
​ជា​ ​សំណាង​៖​ ​រឿង​ទាំងអស់​របស់ខ្ញុំ​មួយ​ណា​ក៏​សុទ្ធតែ​ជា​ការ​ពេញចិត្ត​របស់ខ្ញុំ​ទាំងអស់​ ​ព្រោះ​រឿង​នី​មួយ​ៗ​ ​សុទ្ធតែ​ជា​រឿង​ថ្មី​ ​និង​ផ្តល់​បទពិសោធន៍​ថ្មី​មក​ឲ្យ​ខ្ញុំ​។​ ​ក្នុង​រឿង​ព្រះបាទ​ត្រសក់ផ្អែម​ ​ដែល​ផ្អែកលើ​ព្រឹត្ត​ការណ៍​ប្រវត្តិសាស្ត្រ​ ​ខ្ញុំ​ត្រូវ​ដើរតួ​ជាតា​ត្រសក់ផ្អែម​ ​ដែល​ជា​តួអង្គ​ប្រវត្តិ​សាស្រ្ត​សំខាន់​មួយ​។​ ​ខ្ញុំ​បាន​ដើរតួ​នៅ​ក្នុង​ភាំ​ពយ​ន្ត​អន្តរជាតិ​បាន​ប៉ុន្មាន​រឿង​ ​ប៉ុន្តែ​រឿង​ដែល​ធ្វើឲ្យ​ខ្ញុំ​ដេកមិនលក់​ ​បាយ​មិន​ឆ្ងាញ់​គឺ​រឿង​ ​First​ ​They​ ​Killed​ ​My​ ​Father​ ​របស់​អ្នកស្រី​ ​អេ​ជោ​លី​ណា​ ​ជូ​លី​ ​ដែល​តម្រូវឲ្យ​ខ្ញុំ​និយាយ​ភាសា​បារាំង​។​ ​ក៏ប៉ុន្តែ​ប្រជាជន​ភាគច្រើន​ប្រហែលជា​ចងចាំ​ខ្ញុំ​ជាងគេ​សម្រាប់​ការ​សម្តែង​របស់ខ្ញុំ​ក្នុង​ភាព​យន្ត​និង​ស្ព​ត់​អប់រំ​ ​ដែល​ប្រើ​ដើមទុន​តិច​។​ ​តាមការពិត​ទៅ​ ​ខ្ញុំ​ស្រលាញ់​ការងារ​បែបនេះ​ជាងគេ​ ​ទោះបីជា​វា​ផ្តល់​ចំណូល​មិន​ច្រើន​ក៏ដោយ​ ​តែ​វា​ឲ្យ​ខ្ញុំ​ប្រើ​ជំនាញ​របស់ខ្ញុំ​ដើម្បី​ជួយ​ដល់​ប្រជាជន​ស្វែងយល់​ពី​បញ្ហា​នានា​ ​តាំងពី​សុខភាព​បន្ត​ពូជ​រហូតដល់​ការ​ជួញដូរ​មនុស្ស​។​ ​​

​ខ្មែ​រថា​មស៍​៖​ ​វ័យ​ដែល​មាន​ទីផ្សារ​ខ្លាំង​បំផុត​សម្រាប់​តារា​សម្តែង​នៅ​កម្ពុជា​គឺ​ខ្ទង់​ ​២០​ ​ឆ្នាំ​ ​និង​ ​៣០​ ​ឆ្នាំ​ស្តើង​ ​ប៉ុន្តែ​លោក​បាន​ឆ្លងផុត​វ័យ​នោះ​យូរ​មក​ហើយ​ ​ប៉ុន្តែ​នៅតែ​មាន​ក្រុមហ៊ុន​និង​ផលិតកម្ម​ច្រើន​មករ​ក​លោក​ឲ្យ​សម្តែង​។​ ​តើ​លោក​អាច​ធ្វើបែប​នេះ​បាន​ដោយ​របៀបណា​?​
​ជា​ ​សំណាង​៖​ ​ដំបូង​បំផុត​គឺ​ជំនាញ​របស់​យើង​។​ ​វា​មិនមែន​ជា​ជំនាញ​ចេញពី​ធម្មជាតិ​ ​ហើយ​ខ្ញុំ​ក៏​មិនបាន​ចូល​សាលា​សម្តែង​ដែរ​ ​ប៉ុន្តែ​វា​ជា​អ្វី​ដែល​ខ្ញុំ​បាន​សិក្សា​ពី​ជុំវិញ​ខ្លួន​។​ ​ប្រសិនជា​យើង​ត្រូវ​សម្តែង​ជា​អ្នកជំនួញ​ ​យើង​ត្រូវតែ​តាមដាន​ពី​អាកប្ប​កិរិយា​របស់​សហគ្រិន​ណា​ម្នាក់​ឲ្យបាន​ស្អិត​។​ ​ហើយ​បើ​យើង​ត្រូវ​សម្តែង​ជា​អ្នកសុំទាន​ ​យើង​ត្រូវតែ​តាមដានមើល​អ្នកសុំទាន​។​ ​គន្លឹះ​គឺ​យើង​ត្រូវតែ​ដក​ ​«​ខ្លួន​យើង​»​ ​ចេញពី​រាងកាយ​ ​ហើយ​ដាក់​តួ​ដែល​យើង​ត្រូវ​សម្តែង​ចូល​វិញ​។​ ​ប្រសិនជា​យើង​ត្រូវ​សម្តែង​ជា​ប្តី​របស់​នរណា​ម្នាក់​ ​យើង​ត្រូវតែ​ចំណាយពេល​ជាមួយនឹង​តួ​ស្រី​ដែល​ត្រូវ​សម្តែង​ជា​តួ​ប្រពន្ធ​របស់​យើង​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ក្នុងនាម​ជា​វេ​ជ្ច​បណ្ឌិត​ម្នាក់​ ​ខ្ញុំ​ដឹងពី​វិធី​សាស្រ្ត​ថែរក្សា​សុខភាព​ ​និង​រាងកាយ​ឲ្យ​សមសួន​ ​ដែល​ជួយ​ទៅដល់​អា​ជី​ពសិ​ល្បះ​របស់ខ្ញុំ​។​ ​ម្យ៉ាងទៀត​ ​ខ្ញុំ​ក៏​មិន​មានគ្រួសារ​ ​ដែល​ជា​កត្តា​មួយ​ជួយ​ឲ្យ​ខ្ញុំ​ផ្តោត​ទៅលើ​ការងារ​របស់ខ្ញុំ​ទាំងពីរ​។​ ​

Chea Samnang

​ខ្មែ​រថា​មស៍​៖​ ​តើ​ការងារ​សម្តែង​ប៉ះពាល់​ទៅលើ​ការងារ​ជា​វេជ្ជបណ្ឌិត​របស់​លោក​ឬទេ​?​
​ជា​ ​សំណាង​៖​ ​ប្រាកដជា​ប៉ះពាល់​ ​ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវការ​បំផុត​គឺ​ការគ្រប់គ្រង​ពេលវេលា​ឲ្យបាន​ល្អ​។​ ​វិស័យ​ភាពយន្ត​កម្ពុជា​បច្ចុប្បន្ន​នេះ​កំពុងតែ​រីក​លូតលាស់​យ៉ាង​ខ្លាំង​ ​បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាង​គំហក​អស់​ប៉ុន្មាន​ឆ្នាំ​។​ ​ខ្ញុំ​ជឿជាក់​ថា​ ​សេដ្ឋកិច្ច​យើង​សព្វថ្ងៃ​មិនទាន់​អាច​ឲ្យ​សិល្បករ​ពឹងផ្អែក​តែ​លើ​ការ​ងា​រសិ​ល្បះ​មួយ​មុខ​នោះ​ទេ​។​ ​ចំពោះ​ខ្ញុំ​ ​ខ្ញុំ​នៅ​មាន​របរ​មួយទៀត​សម្រាប់​ទប់ទល់​។​ ​សារ​របស់ខ្ញុំ​ទៅកាន់​យុវជន​ទាំងឡាយ​ដែល​ចង់​ក្លាយជា​សិល្បករ​សម្តែង​ ​ឬ​សិល្បករ​ដទៃទៀត​គឺ​ ​ពួកគេ​អាច​រក្សា​សុបិន​របស់​គេ​បាន​ ​ក៏ប៉ុន្តែ​ដើម្បី​សម្រេច​ក្តី​សុបិន​ទាំងនោះ​ ​ពួកគេ​ត្រូវតែ​ខំរៀន​ដើម្បី​មាន​ជំនាញ​ ​ឬ​របររកស៊ី​មួយទៀត​ដើម្បី​ចិញ្ចឹម​ខ្លួន​ជាមុន​សិន​៕​ ​

Share and Like this post

Related Posts

Previous Article

សមត្ថកិច្ច​ចាប់​ខ្លួន​ជនសង្ស័យ​ក្នុង​ករណី​រំលោភ​និង​សម្លាប់​ក្មេង​ពីរ​នាក់​ក្នុង​ខេត្ត​ព្រះសីហនុ​

Next Article

សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ឃាតករ​ដ៏​ព្រៃផ្សៃ​ ​ករណី​ឃាតកម្ម​លើ​កុមារ​ពីរ​នាក់​