សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ឃាតករ​ដ៏​ព្រៃផ្សៃ​ ​ករណី​ឃាតកម្ម​លើ​កុមារ​ពីរ​នាក់​

សែន ដាវីដ / Khmer Times No Comments Share:
sihanoukville-child-murder
ភស្ដុតាង​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ។ រូបថត សហការី

សមត្ថកិច្ច​ក្រុង​ព្រះសីហនុ​ ​កំពុង​តាម​ប្រមាញ់​ជនល្មើស​ដែល​សង្ស័យ​ថា​ ​បាន​ចាប់រំលោភ​ ​និង​សម្លាប់​ក្មេង​ពីរ​នាក់​​នៅក្នុង​ ​ឃុំ​បិតត្រាំង​ ​ស្រុក​ព្រៃនប់​ កាលពី​ថ្ងៃពុធ​។​

​ឧត្ដមសេនីយ៍​ទោ​ ​ជួន​ ​ណា​រិន​ ​ស្នងការ​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​ ​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ថា​ឈ្មោះ​ ​ឈឹម​ ​វិចិត្រ​ ​អាយុ​ ​៣០​ ​ឆ្នាំ​។​

​លោក​បាន​កត់សម្គាល់​ថា​ ​មន្ត្រី​របស់​លោក​កំពុង​សហការ​ជាមួយ​មន្រ្តី​នគរបាល​ជាតិ​ ​និង​អ្នកជំនាញ​អង្គភាព​ការពារ​កុមារ​ ​ដើម្បី​ស្វែងរក​ជនសង្ស័យ​ដែល​បាន​រំលោភ​ ​និង​សម្លាប់​កុមារ​ពីរ​នាក់​នោះ។​

​លោក​បាន​បន្ថែម​ថា​សមត្ថកិច្ច​ក៏បាន​ផ្តល់​ប្រាក់​ ​ដល់​គ្រួសារ​ជនរងគ្រោះ​ផង​ដែរ​ ​សម្រាប់​ពិធីបុណ្យ​សព​។​ ក្មេង​រងគ្រោះ​ពីរ​នាក់​បងប្អូន​ ​មានឈ្មោះ​ថា​ ​ផា​ ​ស្រី​ល័ក្ខ​ ​អាយុ​ ​១០​ ​ឆ្នាំ​ ​ភេទ​ស្រី​ ​និង​ប្អូនប្រុស​ ​ផា​ ​សុខ​លី​ ​អាយុ​ ​២ឆ្នាំ​។​

​អង្គភាព​ការពារ​កុមារ​ ​(​CPU​)​ ​បាន​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សបុ​ក​ ​កាលពី​ម្សិលមិញ​ថា​ ​ខ្លួន​កំពុងធ្វើការ​ជាមួយ​នគរបាល​ខេត្ត​ព្រះសីហនុ​ ​និង​ក្រសួងមហាផ្ទៃ​ដើម្បី​ស៊ើបអង្កេត​ឃាតកម្ម​នេះ​។​

​CPU​ ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ ​”​ជា​ឃាតកម្ម​ឃោរឃៅ​ជាងគេ​បំផុត​ ​ដែល​យើង​ត្រូវតែ​ស៊ើបអង្កេត​”​។​

​CPU​ ​បាន​បន្ថែម​ទៀត​ថា​ក្រុម​អ្នកស៊ើប​អង្កេត​,​ ​អ្នកត្រួត​ពិនិត្យ​កន្លែង​កើតហេតុ​ ​និង​អ្នកឯកទេស​ ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​ ​របស់​អង្គភាព​ការពារ​កុមារ​ ​កំពុង​ស្ថិតនៅ​កន្លែង​កើតហេតុ​ ​ក្នុង​ឃុំ​បិតត្រាំង​។​

​CPU​ ​បាន​រំឭក​ថា​ ​សាកសព​របស់​កុមារ​រងគ្រោះ​ទាំងពីរ​នាក់​ ​ត្រូវ​បានឃើញ​នៅក្នុង​ផ្ទះ​របស់​ពួកគេ​ ​នៅ​ម៉ោង​ប្រហែល​ ​៣​:​១៥​ ​នាទី​ល្ងាច​ ​ថ្ងៃពុធ​ ​បន្ទាប់ពី​ឪពុក​របស់​ពួកគេ​ចេញទៅ​ធ្វើការ​ ​ដោយ​ទុក​កូន​ចោល​នៅផ្ទះ​តែ​ពីរ​នាក់​បងប្អូន​។​

​សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា​ ​ក្មេងស្រី​រងគ្រោះ​អាយុ​ ​១០​ ​ឆ្នាំ​ ​នៅ​មាន​ដង្ហើម​នៅឡើយ​ពេល​ដែល​រក​ឃើញ​ ​ភ្លាម​ៗ​នាង​ត្រូវ​បាន​បញ្ជូន​នៅ​មន្ទី​ពេទ្យ​ ​ក្រុង​ព្រះសីហនុ​ ​ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ ​នាង​បាន​ស្លាប់​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ ​បន្ទាប់ពី​ ​CPUរៀបចំ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ ​ទៅ​ទីក្រុង​ភ្នំពេញ​។​

Child Killer
Suspect Chhim Vichet. Supplied

​“​ភាព​ព្រៃផ្សៃ​នៃ​ព្រឹត្តិ​ការណ៍​នេះ​ ​បាន​ធ្វើអោយ​មាន​ភាព​រន្ធត់​ ​និង​រក​ពាក្យ​និយាយ​មិនបាន​ ​សូម្បីតែ​អ្នកជំនាញ​ដែល​មានបទពិសោធន៍​ច្រើន​ឆ្នាំ​។​”​

​សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បាន​បន្ត​ថា​ ​យើង​នឹង​ប្រើប្រាស់​គ្រប់​ធនធាន​ដែល​យើង​មាន​ ​ដើម្បី​រក​អត្តសញ្ញាណ​របស់​ជនល្មើស​។​ ​យើង​និង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ចាប់​ជនល្មើស​ ​មក​ផ្តន្ទា​ទោស​តាមច្បាប់​ឲ្យ​ខាន​តែ​បាន​។​

​យើង​មិន​អាច​រក​ពាក្យ​ថ្លែង​ពីក​ម្រឹត​នៃ​អំ​ពើ​ហឹ​ង្សា​ ​ដែល​បាន​វាយប្រហារ​មក​លើ​ក្មេង​ទាំងពីរ​រូប​នេះ​បានទេ​។​ ​សូមឲ្យ​អ្នក​ទាំងពីរ​ទៅ​សុខ​តិ​ភព​ដោយ​ស្ងប់​ចុះ​ ​យើង​សន្យា​ថា​ ​គ្រប់​កងកម្លាំង​យើង​ ​នឹង​មិន​សម្រាក​ឡើយ​ ​លុះត្រាតែ​យើង​បាន​ធ្វើការ​ចាប់ខ្លួន​ ​និង​ធ្វើការ​ផ្តន្ទា​ទោស​ជនល្មើស​បាន​។​

​លោក​ ​អូន​ ​ផា​ ​ឪពុក​របស់​ក្មេង​រងគ្រោះ​បាន​និយាយ​ថា​ ​គាត់​ធ្វើការ​សំណង់​ដោយសារ​ជីវភាព​គ្រួសារ​ក្រីក្រ​។​ ​ពួកគាត់​មក​ពី​ស្រុកកំណើត​ខេត្ត​ត្បូងឃ្មុំ​ ​ហើយ​គ្រោង​នឹង​ស្នាក់នៅ​ក្នុង​ស្រុក​ព្រៃនប់​ ​ប្រហែល​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​។​

​លោក​ ​ផា​ ​បាន​និយាយ​ថា​ ​”​នៅ​ថ្ងៃកើត​ហេតុ​ ​ខ្ញុំ​និង​ភរិយា​មិន​នៅផ្ទះ​ទេ​ ​ខ្ញុំ​បាន​ចាកចេញ​ទៅ​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​ ​រី​ឯ​ភរិយា​ ​ចេញទៅ​ធ្វើការ​ជា​អ្នក​រត់​តុ​ ​ក្នុង​ភោជនីយដ្ឋាន​”​។​

​លោក​ ​ផា​ ​បានបន្ថែមថា​ ​”​ពួកយើង​បាន​ប្រាប់​កូន​ឲ្យ​នៅ​លេង​ក្នុង​ផ្ទះ​។​ ​ពេល​ខ្ញុំ​ត្រឡប់​មក​ពី​ធ្វើការ​វិញ​ ​ស្រាប់តែ​ឃើញ​ពួកគេ​ដេក​លើ​ដី​ជាមួយនឹង​ឈាម​ហូរ​ដាប​”​។​

​គាត់​បាន​បន្ថែម​ថា​ ​”​ខ្ញុំ​ភ័យ​ស្លន់ស្លោ​នៅពេល​ខ្ញុំ​បានឃើញ​ពួកគេ​ដូច្នេះ​។​ ​ខ្ញុំ​សូមឲ្យ​សមត្ថកិច្ច​ ​និង​អាជ្ញាធរ​ ​ជួយ​រក​យុត្តិធម៌​ជូន​កូនស្រី​ ​និង​កូនប្រុស​ខ្ញុំ​ដោយតាម​ចាប់ខ្លួន​ជនសង្ស័យ​ឲ្យបាន​”​។​

​កាលពី​ខែមីនា​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​ពិចារណា​ ​លើ​ការ​ដាក់ទោស​ប្រហារជីវិត​ ​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​រក​ឃើញថា​ ​មានទោស​ពី​បទ​ហិង្សា​ផ្លូវភេទ​លើ​កុមារ​។​ ​ទោះជាយ៉ាងណា​ក៏ដោយ​ ​មួយថ្ងៃ​ក្រោយមក​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ផ្លាស់​ប្តូរ​ជំហរ​របស់​លោក​ ​បន្ទាប់ពី​ទទួល​បានការ​ប្រឹក្សា​ផ្នែក​ច្បាប់​។​

​លោក​បាន​កត់សម្គាល់​ថា​ ​ការ​កាត់ទោស​ប្រហារជីវិត​ត្រូវ​បាន​លុបចោល​កាល​ឆ្នាំ​ ​១៩៨៩​ ​ដូច្នេះ​មិន​ចាំបាច់​កែប្រែ​រដ្ឋធម្មនុញ្ញ​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​អំពាវនាវ​ឱ្យ​មានការ​ពង្រឹង​ការអប់រំ​ ​ផ្នែក​សីលធម៌​៕​

Share and Like this post

Related Posts

Previous Article

ជា​វេជ្ជបណ្ឌិត​ ​និងជា​តារា​សម្តែង

Next Article

ផ្សារ​ដ៏​ទំនើប​ ​YT​ Mall​ ​គ្រោង​នឹង​បើក​នៅ​ស្ទឹងមានជ័យ​ ​ឆ្នាំក្រោយ​