cellcard cellcard

ហ្រ្វី​ ​ហ្រ្វី​ ​ហ្រ្វី​ ​ឆ្នាំ​ថ្មី​ ​ប្រា​សាក់​ ​ផ្ដល់​សេវា​ទូទាត់​ទឹក​ភ្លើង​ ​ផ្ទេរ​ប្រាក់​ ​ដោយ​ឥតគិតថ្លៃ​

Share:
ប្រាសាក់

ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ធំជាង​គេ​នៅ​កម្ពុជា​ ​មាន​សេចក្ដីរីករាយ​សូមជម្រាប​ជូន​អតិថិជន​មេត្តា​ជ្រាប​ថា​ ​ចាប់ពី​ថ្ងៃទី​ ​12​ ​ខែមេសា​ ​ឆ្នាំ​ ​2019​ ​នេះ​តទៅ​ ​លោកអ្នក​អាច​ធ្វើ​ប្រតិ​បត្ដិ​ការ​ទូទាត់​ទឹក​ភ្លើង​ ​ផ្ទេរ​ប្រាក់​ ​ផ្ទេរ​ប្រាក់​តាម​លេខសម្ងាត់​ ​(​Cash​-​by​-​Code​)​ ​តាមរយៈ​ម៉ាស៊ីន​អេ​ធី​អឹម​ ​និង​សេវា​ធនាគារ​ចល័ត​ ​បាន​ដោយ​ឥតគិតថ្លៃ​។​ ​ការ​ផ្ដល់​ជូន​ដ៏​ពិសេស​នេះ​ ​ធ្វើឡើង​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​អតិថិជន​ដែល​បាន​ប្រើប្រាស់​សេវាកម្ម​របស់​ប្រា​សាក់​។​
ប្រាសាក់
​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​ ​«​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិខ្មែរ​ ​ក៏ដូចជា​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​អតិថិជន​ ​ប្រា​សាក់​បាន​ធ្វើការ​ផ្ដល់​ជូន​ដោយ​ឥតគិតថ្លៃ​នូវ​សេវា​ទូទាត់​ទឹក​ភ្លើង​ ​ផ្ទេរ​ប្រាក់​ ​និង​ផ្ទេរ​ប្រាក់​តាម​លេខសម្ងាត់​ ​(​Cash​-​by​-​Code​)​។​ ​រាល់​ប្រតិបត្តិ​ការ​ទាំងអស់​នេះ​ ​គឺ​អាច​ធ្វើឡើង​ដោយ​មិន​គិតថ្លៃ​។​ ​ដូច្នេះ​អតិថិជន​អាច​រីករាយ​ចាត់ចែង​សាច់ប្រាក់​របស់​ខ្លួន​ ​តាមរយៈ​ម៉ាស៊ីន​អេ​ធី​អឹម​ ​និង​សេវា​ធនាគារ​ចល័ត​ ​បាន​គ្រប់ពេលវេលា​ ​គ្រប់​ទីកន្លែង​ ​24​ ​ម៉ោង​ក្នុង​មួយថ្ងៃ​ ​7​ ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​»​។​ ​
ប្រាសាក់

​លោក​ ​សូ​នី​ ​បន្ត​ទៀត​ថា​ ​«​ចំពោះ​អតិថិជន​ដែល​មិនទាន់​បាន​បើក​គណនី​ជាមួយ​ប្រា​សាក់​ ​សូម​មេត្តា​រួសរាន់​ឡើង​!​ ​លោកអ្នក​នឹង​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​ម​ដ៏​ស្រស់​ស្អាត​ ​និង​ការ​ភ្ជាប់​សេវា​ធនាគារ​ចល័ត​ ​ដោយ​ឥតគិតថ្លៃ​ ​ដែល​អនុញ្ញាត​ឱ្យ​លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិ​ការ​ផ្សេង​ៗ​បាន​ដោយ​ស្រួល​ ​លឿន​រហ័ស​ ​និង​សុវត្ថិភាព​»​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មក​ទូរស័ព្ទ​លេខ​ ​086​ ​999​ ​911​ ​ឬ​ ​023​ ​999​ ​911​ ​ឬ​ចូល​ទៅកាន់​ ​www.prasac.com.kh​ ​។​

Previous Article

Free! Free! Free! PRASAC Offers Water and Electricity Bill Payment and Transfer Service with Free of Charge

Next Article

SIAM KUBOTA Corporation launches KUBOTA Leasing (Cambodia) in its foray into ASEAN’s farming machinery leasing market