កាត់ទោស​អតីត​ចៅសង្កាត់​ ​បឹង​ទំ​ពន់​ ​ពី​បទ​លួច​លក់​ដី​រួមគ្នា​

ប៉ិច សុធារី / Khmer Times No Comments Share:
arrest

កាលពី​ម្សិលមិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ផ្តន្ទា​ទោស​អតីត​ចៅសង្កាត់​ ​បឹង​ទំ​ពន់​ ​ឱ្យ​ជាប់គុក​មួយឆ្នាំ​ ​ហើយ​បាន​បង្គាប់​ឱ្យ​គាត់​បង់ប្រាក់​ជាង​ ​៤០.០០០​ ​ដុល្លារ​ ​ទៅ​ឱ្យ​ដើម​បណ្តឹង​ក្នុងករណី​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ ​ដែល​ទាក់ទង​នឹង​ការ​លក់​ដីធ្លី​មួយ​កន្លែង​ ​ក្នុង​ខណ្ឌចំការមន​។​

​ចៅក្រម​ ​គឿត​ ​សៀង​ ​បាន​កំណត់​អត្តសញ្ញាណ​គាត់​ថា​ ​ប៊ី​ន​ ​ឡន​ ​អាយុ​ ​៦៩​ ​ឆ្នាំ​ដែល​រស់នៅ​ក្នុង​សង្កាត់​ខាងលើ​នេះ​។​

​លោក​បាន​មានប្រសាសន៍​ថា​លោក​ ​ឡន​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ ​និង​ការ​លួច​លក់​ទ្រព្យសម្បត្តិ​របស់​អ្នក​ដ៏​ទៃ​។​ ​គាត់​ត្រូវ​បាន​ប្តឹង​ដោយ​លោក​ ​សឿន​ ​ម៉េ​ង​លី​ ​អាយុ​ ​៥២​ ​ឆ្នាំ​ ​ជា​ឈ្មួញ​ជើង​សារ​រស់នៅ​ក្នុង​ ​សង្កាត់​ដង្កោ​ ​ខណ្ឌដង្កោ​។​

​លោក​ចៅក្រម​ ​សៀង​ ​បាន​និយាយ​ថា​ ​”​តុលាការ​បាន​សំរេច​កាត់ទោស​ ​និង​ផ្តន្ទា​ទោស​គាត់​ឱ្យ​ជាប់ពន្ធ​នា​គារ​ ​មួយឆ្នាំ​”​ ​។​ ​តុលាការ​បាន​បង្គាប់​ឱ្យ​គាត់​បង់ប្រាក់​សំណង​ចំនួន​ ​៤០.០០០​ ​ដុល្លារ​ហើយនិង​ ​៥០០​ ​ដុល្លារ​ជា​សំណង​ជំងឺចិត្ត​ចំពោះ​ ​លោក​ ​ម៉េ​ង​លី​ ​ជាដើម​ចោទ​ក្នុងករណី​នេះ​។​

​លោក​បាន​មានប្រសាសន៍​ថា​នៅ​ថ្ងៃទី​ ​២១​ ​ខែមករា​ ​ឆ្នាំ២០១៣​ ​ប្រពន្ធ​របស់​លោក​ឈ្មោះ​លោកស្រី​ ​ចាន់​ ​ធួក​ ​អាយុ​ ​៦៥​ ​ឆ្នាំ​ ​និង​មិត្ត​ភ​ក្ត​គាត់​ ​លោកស្រី​ ​ជា​ ​សុខ​ហេង​ ​អាយុ​ ​៦០​ ​ឆ្នាំ​ ​បាន​រួមគ្នា​ទិញ​ដី​មួយ​ហិ​ក​តា​កន្លះ​ ​មានតម្លៃ​ ​១០.០០០​ ​ដុល្លារ​ ​ពី​អ្នកភូមិ​នៅក្នុង​សង្កាត់​ ​បឹងទំពុន​។​

​លោក​ចៅក្រម​ ​សៀង​ ​បាន​មានប្រសាសន៍​ថា​ ​នៅ​ថ្ងៃទី២២​ ​ខែកក្កដា​ ​ឆ្នាំ២០១៣​ ​លោក​ ​ឡន​ ​និង​ប្រពន្ធ​ ​បាន​លក់​ដី​នេះ​ក្នុង​តំលៃ​ ​$​៧០,០០០​ ​ទៅ​ឲ្យ​លោក​ ​ម៉េ​ង​លី​ ​ដោយ​គ្មាន​ការ​ដឹង​លឺ​ពី​ ​លោកស្រី​ ​សុខ​ហេង​ ​។​

​លោក​បាន​មានប្រសាសន៍​ថា​កាលពី​ថ្ងៃទី​ ​១៨​ ​ខែមីនា​ ​ឆ្នាំមុន​ ​បន្ទាប់ពី​បង់ប្រាក់​កក់​ចំនួន​ ​៤០.០០០​ ​ដុល្លារ​ ​ទៅ​ឱ្យ​ ​លោក​ ​ឡន​ ​លោក​ ​ម៉េ​ង​ ​លី​ ​បាន​ជួល​កម្មករ​ដើម្បី​កាប់ឆ្ការ​ដី​សម្រាប់​ទុក​លក់​បន្ត​។​

​ប៉ុន្តែ​ខណៈ​ដែល​កម្មករ​កំពុង​ឈូស​ឆាយដី​ ​នគរបាល​បាន​ឃាត់​ពួកគេ​តាម​ពាក្យ​បណ្តឹ​ងរ​បស់​ ​លោកស្រី​ ​សុខ​ហេង​ ​ថា​ជា​ដី​សហ​ម្ចាស់​ ​ហើយ​ដី​ត្រូវ​បាន​លក់​ដោយ​គ្មាន​ការយល់ព្រម​ទាំងសងខាង​។​

​លោក​ចៅក្រម​ ​សៀង​ ​បាន​និយាយ​ថា​ ​លោក​ ​ម៉េ​ង​លី​ ​នៅ​ថ្ងៃទី​ ​១៧​ ​ខែវិច្ឆិកា​ ​ឆ្នាំមុន​ ​បាន​ដាក់ពាក្យ​ប្តឹង​ ​លោក​ ​ឡន​ ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ ​នៅ​តុលាការក្រុង​។​

​លោក​បាន​បន្ថែម​ថា​ ​លោក​ ​ឡន​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ​៣​ ​ខែធ្នូ​ ​ឆ្នាំមុន​ ​ស្របតាម​ពាក្យ​បណ្តឹ​ងរ​បស់​ ​លោក​ ​ម៉េ​ង​លី​។​

​ក្នុងអំឡុងពេល​សវនាការ​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ម្សិលមិញ​ ​លោក​ ​ឡន​ ​បាន​សារភាព​ថា​ ​បាន​ប្រព្រឹត្ត​បទល្មើស​នេះ​មែន​ដោយ​លើកឡើង​ថា​ ​ដំបូង​ ​លោកស្រី​ ​សុខ​ហេង​ ​បាន​អនុញ្ញាត​ឱ្យ​គាត់​លក់​ដី​។​

​គាត់​បាន​អះអាង​ថា​ ​គាត់​បាន​លក់​ដី​នោះ​ទៅ​ឱ្យ​ ​លោក​ ​ម៉េ​ង​លី​ ​រួចហើយ​ ​ប៉ុន្តែ​លោកស្រី​បាន​ផ្លាស់ប្ដូរ​ចិត្ត​ឈប់​លក់​ ​ដី​នោះ​វិញ​ ​បន្ទាប់ពី​មាន​ជម្លោះ​មួយ​មក​៕​

Share and Like this post
Previous Article

ក្រសួង​និយាយ​ថា​ ​កម្ពុជា​នឹង​នាំចេញ​ប្រេង​នៅ​ចុងឆ្នាំ​នេះ​

Next Article

ដាក់​ពន្ធ​ធនាគារ​​​៥ឆ្នាំ​ ​កម្មករ​លាង​រថយន្ត​ ​រំលោភ​ ​កម្មករ​កាត់ដេរ​