គម្រោង​ពង្រីកផ្លូវជាតិ​លេខ៥​ ដើម្បីតភ្ជាប់ អាស៊ាន-ចិន

សុខ ចាន់ / Khmer Times No Comments Share:
national road 5
ផ្លូវជាតិលេខ៥​ ដែលនឹងតភ្ជាប់តាមខេត្តជាច្រើនរហូតដល់​តំបន់​ អាស៊ាន-ចិន។ ខេធី / ទេព សូឌី

​​ការងារ​សាងសង់​ដំណាក់កាល​ដំបូង​នៃ​គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ​ ​5​ ​ពី​ខេត្តបាត់ដំបង​ ​ទៅ​ខេត្ត​បន្ទាយមានជ័យ​ ​បច្ចុ​បន្ប​សម្រេច​បាន​ប្រហែល​ ​៤០​ ​ភាគរយ​ហើយ​ ​ចាប់តាំងពី​បាន​ចាប់ផ្តើម​កាលពី​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៧​ ​នេះ​បើ​យោង​តាម​មន្រ្តី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​។​

​លោក​ ​ឈឹម​ ​ផល្លា​ ​នាយក​ ​នាយកដ្ឋាន​ផ្លូវថ្នល់​ ​នៃ​ក្រសួងមហាផ្ទៃ​ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​គម្រោង​ដែល​មាន​ទឹកប្រាក់​ចំនួន​ ​១៤៣​ ​លាន​ដុល្លារ​ ​នេះ​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ ​ដោយ​រដ្ឋាភិបាល​ជប៉ុន​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​គម្រោង​នេះ​ពាក់ព័ន្ធ​នឹង​ការសាងសង់​ផ្លូវ​ប្រវែង​ ​៨៤,៧៤​ ​គីឡូម៉ែត្រ​ ​ពី​ខេត្តបាត់ដំបង​ទៅកាន់​ក្រុង​សិរី​សោភ័ណ្​ឌ​ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ ​ផល្លា​ ​បាន​និយាយ​ថា​គម្រោង​ទីពីរ​ ​លាតសន្ធឹង​ពី​ ​ធ្លា​ម្អម​ ​ខេត្តពោធិ៍សាត់​ ​ទៅដល់​ ​ខេត្តបាត់ដំបង​ ​និង​ ​គម្រោង​ទីបី​ ​ចាប់ពី​ ​ព្រែក​ក្តាម​ ​ទៅ​ ​ធ្លា​ម្អម​ ​ខេត្តពោធិ៍សាត់​។​

​លោក​បាន​កត់សម្គាល់​ថា​ ​ការងារ​នៅ​ដំណាក់កាល​ទីបី​ ​បាន​ចាប់ផ្តើម​កាលពី​ ​ខែឧសភា​ ​ឆ្នាំមុន​ ​មាន​ប្រវែង​ ​១៣៥​ ​គីឡូម៉ែត្រ​។​ ​ផ្លូវថ្នល់​នឹង​ត្រូវ​ពង្រីក​ទៅជា​ ​៤​ ​គន្លង​ផ្លូវ​ ​ដែល​មានតម្លៃ​ ​២៦១​ ​លាន​ដុល្លារ​។​

​លោក​ ​ផល្លា​ ​បាន​និយាយ​ថា​ ​គម្រោង​ទីមួយ​ ​ចាប់ពី​បាត់ដំបង​ ​ទៅ​ ​សិរីសោភ័ណ​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​បញ្ចប់​នៅ​ ​ខែមីនា​ ​ឆ្នាំ​ ​២០២០​ ​។​ ​គម្រោង​នេះ​ ​កំពុង​ត្រូវ​បាន​អនុវត្ត​ ​នៅក្នុង​កញ្ចប់​កិច្ចសន្យា​ចំនួន​ពីរ​។​

​លោក​បាន​បន្ថែម​ថា​ ​គម្រោង​ទាំងមូល​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​ ​៦០០​ ​លាន​ដុល្លារ​ ​ក្រោម​កម្ចីសម្បទាន​ពី​ប្រទេស​ជប៉ុន​។​ ​លោក​បាន​កត់សម្គាល់​ថា​ ​អ្នកម៉ៅការ​ត្រូវ​បាន​ជ្រើសរើស​រួចហើយ​សម្រាប់​ការសាងសង់​គម្រោង​ ​ទី២​ ​។​

​លោក​ ​ផល្លា​ ​បាន​មានប្រសាសន៍​ថា​ ​«​គម្រោង​ទាំងមូល​ ​ចាប់ពី​ព្រែក​ក្តាម​ ​ទៅ​ ​ក្រុង​ប៉ោយប៉ែត​ ​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​ ​២០២២​»​។​ ​គម្រោង​នេះ​កំពុង​គ្រប់គ្រង​ដោយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​រួម​ជាមួយ​ ​ក្រសួងហិរញ្ញវត្ថុ​។​

​ការ​ជួសជុល​កំណាត់ផ្លូវ​ជាតិ​លេខ​ ​៥​ ​នេះ​នឹង​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាជន​ ​និង​ការ​ដឹកជញ្ជូន​ទំនិញ​ ​ជាពិសេស​ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​ ​ទៅកាន់​ទីផ្សារ​បរទេស​ ​ហើយ​ការពង្រីក​ផ្លូវជាតិ​លេខ​ ​៥​ ​គឺជា​គម្រោង​មួយ​ ​នៃ​គ​ម្រោ​ង​ធំៗ​ ​ដែល​មានលទ្ធភាព​តភ្ជាប់​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាមួយ​ ​ប្រទេស​ថៃ​ ​មីយ៉ាន់ម៉ា​ ​និង​ចុងក្រោយ​គឺ​ប្រទេស​ចិន​ ​”​។​

​លោក​បាន​កត់សម្គាល់​ថា​ ​”​នៅពេលអនាគត​ផ្លូវជាតិ​លេខ​ ​៥​ ​នឹង​ក្លាយជា​ផ្លូវ​ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់​ ​ដែល​តភ្ជាប់​យើង​ទៅកាន់​ ​ប្រទេស​ថៃ​ ​ភូមា​ ​និង​រហូតដល់​ប្រទេស​ចិន​ ​នៅ​ភាគ​ខាងជើង​ ​ផ្លូវជាតិ​លេខ​ ​៤​ ​នេះ​ផង​ដែរ​វា​ក៏​មាន​តំណរ​ភ្ជាប់​ ​ឆ្ពោះទៅ​កាន់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ ​និង​ទៅកាន់​ផ្លូវជាតិ​លេខ១​ ​និង​ទៅដល់​ប្រទេស​វៀតណាម​។​ ​
​លោក​បាន​មានប្រសាសន៍​ថា​ ​”​នៅពេល​គម្រោង​ ​NR5​ ​របស់​យើង​ត្រូវ​បាន​បញ្ចប់​ ​អ្នកបើកបរ​អាច​សន្សំ​ពេលវេលា​បាន​ ​ពីរ​ម៉ោង​ក្នុង​ការ​ធ្វើដំណើរ​ ​ពីទី​ក្រុងភ្នំពេញ​ ​ទៅ​ក្រុង​ប៉ោយប៉ែត​ដែល​ជា​ធម្មតា​ត្រូវ​ចំណាយពេល​ ​៦​ ​ម៉ោង​។​

​ផ្លូវជាតិ​លេខ​ ​៥​ ​នឹង​ក្លាយទៅជា​ផ្លូវ​ហាយ​វ៉េ​ ​ដំបូង​ដែល​តភ្ជាប់​ប្រទេស​អាស៊ាន​ ​និង​ធាតុ​សំខាន់​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ពី​ខាងកើត​ទៅ​ខាងលិច​ ​រួមមាន​ពាណិជ្ជកម្ម​ ​ទេសចរណ៍​ ​ការ​ដឹកជញ្ជូន​ ​និង​ការ​វិនិយោគ​៕​

Share and Like this post

Related Posts

Previous Article

ចៅក្រម៖ កញ្ញា យិន ឃុនម៉ី អាចជាប់ពន្ធធនាគារពី ១ឆ្នាំដល់ ៣ឆ្នាំ

Next Article

ចិន នឹងសិក្សាលទ្ធភាព សាងសង់ រថភ្លើងផ្លូវទោលនៅ​ភ្នំពេញ