ជម្រើសមានតិចសម្រាប់ប្រជានេសាទនៅខេត្តកំពតដែលប្រឆាំងនឹងការនេសាទខុសច្បាប់

ដោយ James Reddick No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) –  លោកស្រី នួន ភិមាន គឺជាប្រធានអង្គការ លើកស្ទួយប្រជាពលរដ្ឋ។មានស្រុកកំណើតនៅខេត្តកំពង់ចាម លោកស្រីបានធ្វើការអស់រយៈពេលជាង១២ឆ្នាំជាមួយអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត។ បច្ចុប្បន្ន លោកស្រីកំពុងជួយក្មេងក្រីក្របំផុតមួយចំនួននៅកម្ពុជា។ 

លោកស្រីបានពង្រីកអង្គការរបស់ខ្លួន ជាបីសាខា ក្នុងនោះមាននៅស្ទឹងមានជ័យ បូរីកីឡា និងបូរីសន្តិភាព។ អង្គការនេះបានជួយឧបត្ថម្ភសិស្សវិទ្យាល័យចំនួនប្រហែល៩០នាក់ ហើយ បានផ្តល់ជម្រកដល់ក្មេងចំនួន៧៥នាក់ផ្សេងទៀត ដែលក្នុងនោះចំនួនពាក់កណ្តាលត្រូវបានឧបត្ថម្ភទាំងស្រុងដោយអង្គការនេះ។ 

លោកស្រី ភិមាន នៅចងចាំបាន កាលពីរសៀលមួយ ដែលគាត់កំពុងបរិភោគសាច់មាន់អាំងសម្រាប់អាហារថ្ងៃត្រង់នៅក្បែរមាត់ទន្លេ ហើយដែលពេលនោះ មានក្មេងអនាថាមួយក្រុម បានចូលមកសុំលុយទិញបាយហូប។ ហេតុការណ៍នោះបានធ្វើឲ្យជីវិតរបស់លោកស្រីមានការផ្លាស់ប្តូរ ដោយបានជម្រុញឲ្យគាត់មានគំនិតចង់ជួយក្មេងៗ។ 

គាត់នៅចាំបានទៀតថា គាត់មើលក្មេងទាំងនោះក្នុងភាពភ្ញាក់ផ្អើល នៅពេលពួកគេរត់ទៅរើសឆ្អឹងមាន់ពីធុងសំរាម ដែលគាត់បានបោះវាចោលនៅទីនោះ។ 

នៅពេលឃើញក្មេងៗញ៉ាំឆ្អឹងមាន់ គាត់ក៏បានហៅពួកគេមកអង្គុយនៅលើស្មៅជាមួយគ្នា។ គាត់ចាប់ផ្តើមជជែកគ្នាជាមួយពួកគេ បន្ទាប់ពីឲ្យពួកគេញ៉ាំសាច់មាន់មួយចាន។

គាត់បានសួរថា “ហេតុអ្វីបានអ្នកទាំងអស់គ្នាមិនទៅរៀន?”

ពួកគេបានប្រាប់គាត់អំពីបញ្ហាជីវភាព ដែលធ្វើឲ្យឪពុកម្តាយរបស់ពួកគេ មិនបានយកចិត្តទុកដាក់ចំពោះការអប់រំរបស់ខ្លួន។ លោក ស្រី ភិមាន ថ្លែងថា រឿងរ៉ាវទាំងនោះធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលជាខ្លាំង។ 

ឪពុកម្តាយរបស់លោកស្រី ភិមាន បានលែងលះគ្នាតាំងពីគាត់នៅក្មេង ហើយម្តាយរបស់គាត់បានស្លាប់ដោយសារជំងឺមហារីក។ ដោយការសរសេរសៀវភៅរឿងទើបគាត់មានលទ្ធភាពចូលរៀន។ គាត់យល់ពីទុក្ខលំបាករបស់ពួកគេ ហើយប្តេជ្ញាថានឹងផ្តល់ឱកាសសម្រាប់ក្មេងៗដើម្បីទទួលបានការអប់រំមួយដ៏សមរម្យ។ 

ដោយពុំបានបោះបង់ចោលនូវការប្តេជ្ញារបស់ខ្លួន គាត់មានការប្តេជ្ញាកាន់តែខ្លាំងឡើង ដើម្បី ជួយដល់សង្គម។ គាត់បានអនុវត្តផែនការរបស់ខ្លួនជាបណ្តើរៗ ដើម្បីកែប្រែអនាគតរបស់ក្មេងក្រីក្រ តាមរយៈការអប់រំ។ គាត់បានដឹងថា ក្មេងទាំងនោះមានសមត្ថភាពជួយប្រទេសជាតិ និងពិភពលោក។

លោកស្រី ភិមាន ថ្លែងថា “នៅក្នុងឆ្នាំ២០០១ ខ្ញុំក៏បាន សម្រេចចិត្តឈប់ពីការងាររបស់ខ្ញុំ ហើយបង្កើតអង្គការ ដើម្បីជួយក្មេងទាំងនេះ។”

គាត់ថ្លែងទៀតថា “ខ្ញុំតែងតែលើកទឹកចិត្តសិស្ស ជាពិសេសក្មេងស្រីកុំឲ្យបោះបង់ចោលនូវ គោលដៅរបស់ខ្លួន។” គាត់សម្គាល់ឃើញថា ក្មេងមានការផ្លាស់ប្តូរច្រើន នៅពេលពួកគេចូល សាលារៀន។ ក្មេងអនាថា ដែលធ្លាប់មិនស្តាប់បង្គាប់ និងមានអត្តចរិតឆេវឆាវ បានក្លាយជា ក្មេងមានសុជីវធម៌ និងត្រឹមត្រូវ បន្ទាប់ពីពួកគេទទួលបានការយកចិត្តទុកដាក់ និងកាថែទាំ។

កាលពីខែវិច្ឆិកា ឆ្នាំ២០០៨ លោកស្រី ភិមាន បានជាប់ឈ្មោះក្នុងចំណោមមនុស្សចំនួន៤ពាន់នាក់ មកពីជុំវិញពិភពលោកក្នុងការប្រកួតប្រជែងដើម្បីទទួលជ័យលាភីផ្នែក មនុស្សធម៌។ គាត់បានឈានដល់វគ្គ ១០នាក់ចុងក្រោយ។ ចាប់ពីពេលនោះមក ការងាររបស់គាត់ត្រូវបានគេទទួលស្គាល់ ដោយសហគមន៍អន្តរ-ជាតិ។ 

លោកស្រី ភិមាន គ្រោងនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍរបស់ក្មេងស្រី។ សិស្សនារីជាច្រើនត្រូវការជំនួយដើម្បីបញ្ចប់ការសិក្សា នៅវិទ្យាល័យ ខណៈសិស្ស នារីផ្សេងទៀតត្រូវការការបណ្តុះបណ្តាលវិជ្ជាជីវៈ។ កាយវិការមនុស្សធម៌របស់លោកស្រី ភិមាន ពុំមានទីបញ្ចប់ទេ ពីព្រោះរូបគាត់ផ្ទាល់ក៏កំពុងស្វែងយល់អំពីជីវិតរបស់ខ្លួនឯងផងដែរ។  

Share and Like this post

Related Posts

Previous Article

កង្វះអាហារូបត្ថម្ភនៅតែជាបញ្ហារបស់កុមារនៅសហគមន៍ក្រីក្រ

Next Article

ភាពចម្រូងចម្រាសនៃកម្មវិធីផ្លាស់ប្តូរម្ជុលចាក់ថ្នាំ