ប្រាក់​រៀល​គឺជា​គ្រឹះ​គាំទ្រ​កំណើន​ ​និង​ ​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ ​និង​ ​ជា​រូបិយវត្ថុ​ ​ដែល​មាន​ប្រវត្តិ​ដ៏​សម្បូរ​បែប​ជាងគេ​បំផុត​ ​នៅ​លើ​ពិភពលោក​

Khmer Times No Comments Share:
1956-sell-$750-e-bay
ក្រដាស​ប្រាក់ ហាសិបរៀល ដែល​បាន​ធ្វើ​ចរាចរ​​ប្រើ​ប្រាស់​ពេញ​ផ្ទៃ​ប្រទេស​កាល​ពី​ឆ្នាំ​១៩៥៦  ពេល​នេះ​មាន​ដាក់​លក់​នៅ​លើ​បណ្តាញ​ទិញទំនិញ E-bay ក្នុង​តម្លៃ ៧៥០ដុល្លារ​អាមេរិក។  រូបភាព​ផ្តល់​ដោយ ធនាគារ​ជាតិ នៃ កម្ពុជា

ថ្វីត្បិតតែ​មិន​មាន​ភស្តុតាង​ច្បាស់លាស់​ថា​កម្ពុជា​មិនបាន​បោះផ្សាយ​រូបិយវត្ថុ​ជាតិ​សម្រាប់​ចរាចរ​ក្នុង​សេដ្ឋកិច្ច​ ​រហូតដល់​ពេល​ដែល​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ​ ​១៩៥៣​ ​ប៉ុន្តែ​ប្រាក់កាស​ត្រូវ​បាន​ប្រើប្រាស់​ជាង​ ​២០០០ឆ្នាំ​ ​គឺ​មុន​យុគសម័យ​រីកចម្រើន​នៃ​អាណាចក្រ​អង្គរ​ក្នុង​សតវត្ស​ន៍​ទី៩​ ​ទៅទៀត​។​

ប្រាក់កាស​ទាំងនេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ទីតាំង​កំណាយ​ជាច្រើន​ហើយ​បុរាណ​វិទូ​ជឿជាក់​ថា​មាន​ប្រាក់កាស​បែបនេះ​ច្រើន​ទៀត​ដែល​នៅ​មិនទាន់​គាស់កកាយ​យោងទៅតាម​ការ​ពិ​ណ៌​នា​អំពី​ប្រាក់កាស​នៅ​លើ​វត្ថុ​នានា​ដែល​បន្សល់ទុក​ពី​សម័យ​នគរ​ភ្នំ​ ​(​ឬហៅ​ថា​ ​សម័យ​ហ្វូណន​)​ ​នា​សតវត្ស​ន៍​ទី១​ ​ដែល​ត្រូវ​បាន​គេ​ទទួល​ ​ស្គាល់​ថា​ជា​អាណាចក្រ​ដំបូង​គេ​បង្អស់​ដែល​បាន​កើតឡើង​នៅក្នុង​តំបន់​។​

ពួកគេ​អះអាង​ថា​ ​អាណាចក្រ​មុន​សម័យ​អង្គរ​នេះ​ ​និង​ក្រោយមក​ជា​នគរចេនឡា​ ​ធ្លាប់​បាន​ប្រើប្រាស់​រូបិយវត្ថុ​ ​និង​ប្រហែលជា​ត្រូវ​បាន​ផលិត​ប្រាក់កាស​ខ្លួនឯង​ ​ដែល​ស្រដៀងនឹង​ប្រាក់កាស​ ​ដែល​បាន​បោះផ្សាយ​នៅ​ទី​កន្លែង​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់​។

. .

​ប្រាក់កាស​ដែល​បាន​រក​ឃើញ​ពី​កំណាយ​នា​ពេល​កន្លងមក​មាន​ច្រើន​ប្រភេទ​ ​ដោយធ្វើ​អំពី​លោហធាតុ​ ​ដូចជា​ ​ទង់ដែង​ ​សំណ​ ​ប្រាក់​និង​មាស​ ​ហើយ​មាន​ឆ្លាក់រូប​ទេវតា​ ​និង​សត្វ​ដែល​មាន​លក្ខណៈ​ជា​អ​រូបិយ​ ​និង​រូបិយ​ ​ក៏ដូចជា​រូប​ព្រះច័ន្ទ​ឬ​ព្រះអាទិត្យ​រះ​និង​និម​ត្ត​សញ្ញា​សាសនា​ហិណ្ឌូ​។​ ​ប្រាក់កាស​ទាំងនេះ​ក៏​បង្ហាញ​អំពី​អំណាច​ ​ភាព​បើក​ចំហរ​ ​និង​ភាព​ទំនើប​នៃ​អាណាចក្រ​ដ៏​ធំ​ដែល​បាន​ធ្វើជំនួញ​ជាមួយ​ប្រទេស​ចិន​ ​និង​ឥណ្ឌា​និង​ប្រទេស​ផ្សេងទៀត​។​

5000-riel-1974
ក្រដាស​ប្រាក់​ប្រាំ​ពាន់​រៀល ដែល​បានប្រើ​ប្រាស់​ត្រឹម​ឆ្នាំ​១៩៧៤ មុន​របប​ខ្មែរ​ក្រហមចូល​មក​គ្រប់​គ្រង​ប្រទេស​កម្ពុជា។ រូបភាព​ផ្តល់​ដោយ ធនាគារ​ជាតិ នៃ កម្ពុជា

ប្រាក់កាស​ពី​ចក្រ​ភព​រ៉ូមាំ​ង​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តាមបុរាណ​ដ្ឋាន​មួយចំនួន​ដែល​បង្ហាញថា​ពាណិជ្ជកម្ម​ ​ត្រូវ​បាន​ពង្រីក​មិន​ត្រឹមតែ​តំបន់​អាស៊ី​ប៉ុន្តែ​ដល់​តំបន់​អឺរ៉ុប​ផង​ដែរ​។​ ​ពោល​ចន្លោះ​ឆ្នាំ១៨៦៣​ ​ដល់​ ​១៩៥៣​ ​ដែល​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង​ ​បារាំង​បាន​ដាក់ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​រូបិយវត្ថុ​មួយ​រូ​ម​គ្នា​ជាមួយ​ប្រទេស​វៀតណាម​ ​និង​ឡាវ​ ​ដែល​ស្ថិតនៅ​ក្រោម​អាណានិគម​បារាំង​ផង​ដែរ​។​

ប្រទេស​ទាំង​បី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ឥណ្ឌូចិន​ ​ប្រើប្រាស់​រូបិយវត្ថុ​ដូចគ្នា​ដែល​បោះផ្សាយ​ដោយ​ធនាគារ​ឥណ្ឌូចិន​(​ធនាគារពាណិជ្ជ​បារាំង​ដែល​ទទួល​បាន​សិទ្ធិ​ពិសេស​ផ្តាច់​មុខ​ក្នុង​ការបោះផ្សាយ​ក្រដាសប្រាក់​សម្រាប់​ឥណ្ឌូចិន​ ​(​Banque​ ​de​ ​L​ ​Indochine​)​ ​។​ ​តម្លៃ​នៃ​ធនប័ត្រ​ទាំងនេះ​ត្រូវ​បាន​កំណត់​ដោយ​ផ្អែកលើ​ ​រូបិយប័ណ្ណ​បារាំង​ ​និង​មានតម្លៃ​ដូចគ្នា​ក្នុងចំណោម​ប្រទេស​ក្រោម​អាណានិគម​ទាំង​បី​។​

លុះដល់​ក្រោយពេល​ដែល​ ​អតីត​ព្រះមហាក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ​ ​ព្រះបាទ​នរោត្តម​សីហនុ​ ​ទាមទារ​បាន​ឯករាជ្យ​ពេញលេញ​នៅ​ថ្ងៃទី​ ​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ១៩៥៣​ ​និង​ក្រោយ​ការ​ចាប់បដិសន្ធិ​របស់​ធនាគារជាតិនៃកម្ពុជា​ ​នៅ​ថ្ងៃទី២៣​ ​ខែធ្នូ​ ​ឆ្នាំ១៩៥៤​ ​ទើប​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ផ្តើម​ដាក់ឲ្យ​ចរាចរ​ប្រាក់​រៀល​ ​នៅ​ខែកញ្ញា​ ​ឆ្នាំ១៩៥៥​ ​ហើយ​កម្ពុជា​អាច​កំណត់​ដោយខ្លួនឯង​នូវ​តម្លៃ​រូបិយវត្ថុ​ជាតិ​ ​បរិមាណ​រូបិយវត្ថុ​ត្រូវ​បោះផ្សាយ​ ​បុរេប្រទាន​រូបិយវត្ថុ​ដល់​រដ្ឋាភិបាល​ ​ព្រមទាំង​គោលនយោបាយ​ពាណិជ្ជកម្ម​និង​ពន្ធគយ​។​ ​នេះ​បើ​យោង​តាម​ ​លោកជំទាវ​ ​ជា​ ​សិរី​ ​អគ្គនាយក​បច្ចេកទេស​ ​ធនាគារជាតិនៃកម្ពុជា​ ​និង​ជា​អ្នកដឹកនាំ​វ័យក្មេង​ ​ពិភពលោក​ ​(​Young​ ​Global​ ​Leaders​)​របស់​កម្ពុជា​មួយ​រូប​ក្នុងចំណោម​ឥស្សរជន​ ​១២៧រូប​លើ​ពិភពលោក​។

5-riel-1932-1936
៥រៀល បោះផ្សាយឆ្នាំ ១៩៣២ – ១៩៣៦។ រូបភាព​ផ្តល់​ដោយ ធនាគារ​ជាតិ នៃ កម្ពុជា

​លោកជំទាវ​មានប្រសាសន៍​បន្ត​ថា​ប្រាក់​រៀល​បាន​បន្ត​ប្រើប្រាស់​រហូតដល់​ឆ្នាំ១៩៧៥​ ​ប៉ុន្តែ​ឈាន​ដល់​របប​ប៉ុ​លព​ត​ ​បាន​លុបបំបាត់​ការ​ចាយប្រាក់​ ​ហើយ​បាន​ ​ជម្លៀស​ប្រជាជន​ចេញពី​រាជធានី​ភ្នំពេញ​ ​និង​ក្រុង​ដទៃទៀត​(​ក្នុង​របប​ ​ប៉ុល​ ​ពត​)​។

. .

​ក្នុង​ពេលនោះ​ ​រូបិយវត្ថុ​ក៏​ត្រូវ​បាន​ផលិត​ផង​ដែរ​ ​ប៉ុន្តែ​មិន​ត្រូវ​បាន​ដាក់ឲ្យ​ប្រើប្រាស់​ទេ​។​ ​បន្ទាប់ពី​របប​ ​ប៉ុ​លព​ត​ ​ត្រូវ​បាន​ផ្តួល​រំលំ​នៅ​ឆ្នាំ​ ​១៩៧៩​ ​មក​ ​នៅ​ថ្ងៃទី​ ​២០​ ​ខែមីនា​ឆ្នាំ​ ​១៩៨០​ ​ប្រាក់​រៀល​ត្រូវ​បាន​បោះផ្សាយ​ឡើងវិញ​ ​និង​ ​ត្រូវ​បាន​ដាក់ឲ្យ​ចរាចរណ៍​សារ​ជាថ្មី​។​

នៅ​ទសវត្សរ៍​ឆ្នាំ​ ​៩០​ ​នៅពេល​ដែល​ប្រទេស​នេះ​បាន​បើកទូលាយ​សេដ្ឋកិច្ច​របស់​ខ្លួន​ ​ប្រាក់​ដុល្លារ​ត្រូវ​បាន​ប្រើប្រាស់​ច្រើនលើស​លុប​ក្នុង​ទីផ្សារ​ហើយ​រូបិយវត្ថុ​ក្នុង​ស្រុក​បាន​ធ្លាក់​ថ្លៃ​ ​ដែល​នាំ​ឱ្យ​បាត់បង់​ទំនុកចិត្ត​របស់​ប្រជាជន​កម្ពុជា​។​ ​ដោយឡែក​នៅ​ឆ្នាំ១៩៩២​ ​នៅពេល​ដែល​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គ​កា​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​(​អ៊ុន​តាក់​)​ ​បាន​នាំ​យក​ជំនួយ​និង​កម្លាំង​សន្តិសុខ​ ​ព្រមទាំង​ចាក់​លុយ​ដុល្លារ​អាមេរិក​ ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ​មក​កម្ពុជា​។​ ​ការស្រាវជ្រាវ​ ​បង្ហាញថា​ក្នុងអំឡុងឆ្នាំ​ ​១៩៩១​ ​ដល់​ ​៩២​ ​អ៊ុន​តាក់​ ​បាន​ចំណាយ​ប្រាក់​ប្រមាណ​ ​១,៧ប៊ី​លាន​ដុល្លារ​អាមេរិក​ ​(​៧៥​ ​ភាគរយ​នៃ​ផ.ស.សរ​បស់​កម្ពុជា​នា​ពេលនោះ​)​។​

funan.1stcentury
កាស​បុរាណ​ ដែល​បាន​រកឃើញពីកំណាយនៅតំបន់អង្គរបុរីដែលជាអតីតរាជធានីក្នុងសម័យនគររភ្នំ។ រូបភាព​ផ្តល់​ដោយ ធនាគារ​ជាតិ នៃ កម្ពុជា

ការណ៍​នេះ​គឺជា​ដើមចម​ ​ដែល​នាំឲ្យមាន​ការ​ដាក់​ប្រាក់បញ្ញើ​ជា​រូបិយប័ណ្ណ​បរទេស​យ៉ាងច្រើន​ ​នៅក្នុង​ប្រព័ន្ធ​ធនាគារ​កម្ពុជា​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ដែល​មាន​ជាង​ ​៩០ភាគរយ​ ​នៃ​ប្រាក់បញ្ញើ​សរុប​ ​នៅ​កម្ពុជា​។​ ​បន្ទាប់មក​នៅ​ឆ្នាំ​ ​២០០០​ ​ការរៀបចំ​រចនាសម្ព័ន្ធ​ប្រព័ន្ធ​ធនាគារ​ដ៏​ធំ​មួយ​ ​បាន​នាំ​ឱ្យ​មានការ​បិទទ្វារ​ធនាគារ​ចំនួន​ ​១៧​ ​ជាថ្មី​ម្តង​ទៀត​ដែល​បាន​ធ្វើ​ឱ្យ​ប្រជាជន​មិន​មានទំនុក​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​ ​ដែល​មនុស្សជា​ច្រើន​បាន​បាត់បង់​ប្រាក់បញ្ញើ​របស់​ខ្លួន​។​ ​ដូច្នេះ​ដោយសារ​មានកម្រិត​ហានិភ័យ​រាប់មិនអស់​និង​ការវាយប្រហារ​ទៅលើ​ប្រព័ន្ធ​រូបិយវត្ថុ​ ​ ​វិស័យ​ធនាគារ​និង​រូបិយវត្ថុ​ក្នុង​ស្រុក​បាន​បន្សល់ទុក​នូវ​អារម្មណ៍​ជាច្រើន​ដែល​ធ្វើ​ប្រជាជន​មិន​មាន​ជំនឿ​លើ​វិស័យ​ទាំងមូល​។​

ទោះជាយ៉ាងណា​ក្តី​ ​ធនាគារជាតិនៃកម្ពុជា​ក៏​មិន​អាច​ធ្វើ​បដិ​ដុល្លា​រូប​នី​យម្ម​ក្នុង​សេដ្ឋ​កិ​ច្ច​ភ្លាម​ៗ​ទាំង​តក់ក្រហល់​ ​បានទេ​ ​ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​សិ្ថរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​កំណើន​លំហូរ​ចេញ​នៃ​មូលធន​ជាដើម​។​ ​ធនាគារជាតិនៃកម្ពុជា​បាន​និង​កំពុង​លើកកម្ពស់​ ​ការប្រើ​ប្រាស់​រូបិយវត្ថុ​ជាតិ​ ​ដោ​យស​ន្សឹមៗ​និង​តាម​យន្តការ​ទីផ្សារ​។

​លោកជំទាវ​ ​ជា​ ​សិរី​ ​មាន​ប្រសា​​សន៍​ថា​ ​ធនាគារជាតិនៃកម្ពុជា​បាន​ដាក់ចេញ​នូវ​យន្តការ​និង​គោលនយោបាយ​នានា​ ​ដើម្បី​រក្សា​បាន​នូវ​ស្ថិរភាព​ថ្លៃ​នៃ​ប្រាក់​រៀល​ ​ក្នុង​នោះ​ធនាគារជាតិនៃកម្ពុជា​កំពុង​អនុវត្ត​របប​អត្រា​ប្តូរ​ប្រាក់​អណ្តែត​មានការ​គ្រប់គ្រង​ ​និង​ផ្អែកលើ​មូលដ្ឋាន​ ​ម៉ាក្រូ​សេដ្ឋកិច្ច​។​ ​លោកជំទាវ​ថា​ធនាគារជាតិនៃកម្ពុជា​ ​និង​ធ្វើអន្តរាគមន៍​តាម​ការចាំបាច់​ ​បើសិនជា​ព្រឹត្តិ​ការណ៍​ប្រែ​ប្រួល​ផ្សេង​ៗ​ណាមួយ​ ​ទាក់ទង​នឹង​កត្តា​ចិត្ត​សាស្រ្ត​ដែល​អាច​ធ្វើឲ្យ​ថ្លៃ​ប្រាក់​រៀល​មិន​មាន​ស្ថិរភាព​ឬ​ធ្លាក់ចុះ​នៅ​លើ​ទីផ្សារ​។​

2-cen-1979
ក្រដាស​ប្រាក់​​តម្លៃ​២កាក់។ រូបភាព​ផ្តល់​ដោយ ធនាគារ​ជាតិ នៃ កម្ពុជា

លោកជំទាវ​មានប្រសាសន៍​ថា​ ​៖​«​ប្រាក់​រៀល​មាន​ប្រវត្តិ​ជូរចត់​ប៉ុន្តែ​អស់​រយៈពេល​ ​២០​ ​ឆ្នាំ​មក​ហើយ​ ​ដែល​យើង​អាច​រក្សា​បាន​ស្ថិរភាព​នៃ​ប្រាក់​រៀល​។​ ​វា​មាន​សារៈសំខាន់​ ​ហើយ​យើង​កំពុងធ្វើការ​យ៉ាង​ខ្លាំង​ដើម្បី​រក្សា​សន្ទុះ​នោះ​»​។​ ​លោកជំទាវ​ ​សិរី​ ​ពន្យល់​ថា​៖​ ​«​យើង​ធ្វើអន្តរាគមន៍​នៅពេល​យើង​ឃើញ​ចលនា​ណាមួយ​ជា​លទ្ធផល​នៃ​កត្តា​ចិត្តសាស្ត្រ​ជាជាង​កត្តា​ម៉ាក្រូ​សេដ្ឋកិច្ច​។​ ​ឧទាហរណ៍​មានការ​ព្រួយបារម្ភ​នៅក្នុង​ប្រទេស​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​ទូទៅ​ឆ្នាំ​ ​២០១៣​ ​ដែល​បណ្តាល​ឱ្យ​ប្រជាជន​ប្តូរ​ប្រាក់​រៀល​របស់​ពួកគាត់​ជា​ប្រាក់​ដុល្លារ​ដែល​បាន​ធ្វើ​ឱ្យប្រាក់​រៀល​ចុះ​ខ្សោយ​។​ ​យើង​ដឹង​ថា​វា​មិនមែន​ដោយសារតែ​មូលដ្ឋាន​គ្រឹះ​នៃ​ម៉ាក្រូ​សេដ្ឋកិច្ច​នោះ​ទេ​ប៉ុន្តែ​វា​គឺជា​ចិត្តសាស្ត្រ​ដូច្នេះ​យើង​ត្រូវ​ធ្វើអន្តរាគមន៍​ដើម្បី​ឱ្យ​វា​ត្រលប់​ទៅ​ធម្មតា​វិញ​។​

លោកជំទាវ​ពន្យល់​ទៀត​ថា​ ​ធនាគារ​កណ្តាល​តែងតែ​តាមដាន​ជាប្រចាំ​ទៅលើ​ទំនោរទី​ផ្សារ​ ​ដោយ​ការ​ចាក់​បញ្ចូល​ប្រាក់​រៀល​ទៅ​ក្នុង​ទីផ្សារ​ឬ​ការទិញ​ដុល្លារ​អាមេរិក​ពី​ក្នុង​ទីផ្សារ​ដើម្បី​ធានា​ស្ថិរភាព​ថ្លៃ​ប្រាក់​រៀល​។​ដោយឡែក​ចាប់តាំងពី​ឆ្នាំ​ ​២០១២​ ​មក​ ​ធនាគារជាតិ​ ​បាន​ចូលរួម​កាន់តែ​ច្រើន​ក្នុង​ការទិញ​ដុល្លារ​ជាជាង​ការ​លក់​ដែល​បង្ហាញថា​មានការ​កើនឡើង​នូវ​តម្រូវការ​រូបិយវត្ថុ​ក្នុង​ស្រុក​។

​លោកជំទាវ​បន្ថែម​ថា​ ​៖​«​យើង​មាន​អត្រា​ប្តូរ​ប្រាក់​ថេរ​សម្រាប់​រយៈពេល​ ​២០​ ​ឆ្នាំ​ចុងក្រោយ​ ​ហើយ​អតិផរណា​ប្រហែលជា​ ​៣​ ​ភាគរយ​ ​និង​មាន​កំណើន​សេដ្ឋកិច្ច​ល្អ​។​ ​ដូច្នេះ​ទាំងអស់​នេះ​ដើរតួ​នាទី​សំខាន់​ក្នុង​ស្ថិរភាព​ប្រាក់​រៀល​»​។​

លោកជំទាវ​ក៏បាន​ឲ្យដឹង​ទៀត​ថា​ ​កាលពី​បី​ឆ្នាំមុន​ធនាគារជាតិនៃកម្ពុជា​បាន​ចេញប្រកាស​តម្រូវឲ្យ​ធនាគារពាណិជ្ជ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​មាន​សំពៀត​ឥណទាន​ជា​ប្រាក់​រៀល​ ​យ៉ាងហោចណាស់​ ​១០ភាគរយ​នៃ​ឥណទាន​សរុប​ ​ ​ដោយ​គ្រឹះស្ថាន​ទាំ​អស់​ត្រូវ​អនុវត្ត​តាម​ប្រកាស​នេះ​អោយ​បាន​នៅ​ថ្ងៃទី​ ​៣១​ ​ខែធ្នូ​ឆ្នាំ​ ​២០១៩នេះ​ ​។​ ​គោលបំណង​នៃ​ប្រកាស​នេះ​គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​ការប្រើ​ប្រាស់​រូបិយវត្ថុ​កាន់តែ​ទូលំទូលាយ​ ​បង្កើន​ជំនឿ​ទុកចិត្ត​ ​និង​មោទនភាព​ជាតិ​ក្នុងចំណោម​ប្រជាជន​។​

100000-riel
ក្រដាស​ប្រាក់​​តម្លៃ​មួយ​សែន​រៀល​។ រូបភាព​ផ្តល់​ដោយ ធនាគារ​ជាតិ នៃ កម្ពុជា

ធនាគារ​កណ្តាល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៀត​ថា​នឹង​មិន​មានការ​ពន្យារពេល​ទេ​។​ ​លោកជំទាវ​ ​ជា​ ​សិរី​ ​មានប្រសាសន៍​ថា​ ​រហូតមកដល់​ពេលនេះ​ ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មាន​សំពៀត​ឥណទាន​ជា​ប្រាក់​រៀល​ប្រមាណ​ជា​ ​៦ទៅ​ ​៧ភាគរយ​ក្នុងចំណោម​សំពៀត​ឥណទាន​សរុប​ ​ហើយ​រំពឹង​ថា​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​នឹង​សម្រេច​បាន​សំពៀត​ឥណទាន​ ​ជា​ប្រាក់​រៀល​យ៉ាងតិច១០ភាគរយ​ ​នៅ​ត្រឹម​បំណាច់​ឆ្នាំ២០១៩នេះ​។

​លោកជំទាវ​បន្ថែម​ថា​ ​នា​ពេលនេះ​ ​ប្រាក់​រៀល​មាន​ប្រមាណ​ ​១០ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ ​(​GDP​)​។​ ​ដូច្នេះ​ការ​ផ្សព្វផ្សាយ​និង​តាមរយៈ​ប្រព័ន្ធ​ធនាគារ​យើង​កំពុង​លើកកម្ពស់​នូវ​មធ្យោបាយ​ដែល​មាន​ស័​ក្កសិទ្ធ​ភាព​ដើម្បី​ជំរុញ​ការប្រើ​ប្រាស់​ប្រាក់​រៀល​បន្ថែម​ទៀត​។​ ​ដោយឡែក​ ​ធនាគារជាតិនៃកម្ពុជា​បាន​និង​កំពុងធ្វើការ​ជាមួយ​វិស័យ​ឯកជន​ ​ដទៃទៀត​ដើម្បី​ពន្យល់​ពីអ​ត្ថ​ប្រយោជន៍​នៃ​ការប្រើ​ប្រាស់​ប្រាក់​រៀល​។

​គួរ​បញ្ជាក់​ថា​ក្រដាសប្រាក់​រៀល​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើងជា​លំដាប់​ ​ដោយមាន​រូបភាព​វីរបុរស​ខ្មែរ​ ​និង​ប្រជាជន​ ​និង​សកម្មភាព​អភិវឌ្ឍ​សេដ្ឋកិច្ច​ដើម្បី​ជំរុញ​សាមគ្គីភាព​។​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ស្ថិរភាព​តម្លៃ​ប្រាក់​រៀល​ ​គួបផ្សំ​នឹង​ការ​បន្ត​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​របស់​ប្រជាជន​នៅ​តាម​ជនបទ​។​

ក្រដាសប្រាក់​រៀល​ ​ដែល​មានតម្លៃ​ ​៥០រៀល​ ​ដល់​ ​១០០.០០០​ ​(​មួយ​សែន​)​ ​រៀល​ ​ក៏​បង្ហាញ​ពី​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្រ្ត​ ​និង​វប្បធម៌​សំ​ខាន់​ៗ​ ​ក៏ដូចជា​សកម្មភាព​សេដ្ឋកិច្ច​ផង​ដែរ​។​ ​ជាក់ស្តែង​ ​រូបភាព​នៃ​ស្នាមញញឹម​របស់​នារី​កសិករ​ ​ដែល​កំពុង​ច្រូតស្រូវ​ ​រំលេច​នៅ​លើ​ផ្នែក​ខាងក្រោយ​នៃ​ក្រដាសប្រាក់​ ​២.០០០រៀល​ ​គឺជា​ការ​ឆ្លុះបញ្ចាំង​ពីសា​រៈសំ​ខាន់​នៃ​វិស័យ​កសិកម្ម​របស់​កម្ពុជា​នា​គ្រប់​សម័យកាល​។​ ​នៅ​ផ្ទៃ​ខាងមុខ​ ​មាន​រូប​ប្រាសាទព្រះវិហារ​ ​ដែល​ចុះបញ្ជី​ក្នុង​បេតិកភណ្ឌ​ពិភពលោក​ ​របស់​យូ​ណេស្កូ​ ​នៅ​ឆ្នាំ​ ​២០០៨​ ​បង្ហាញ​ពី​ប្រវត្តិ​សាស្រ្ត​ដ៏​រុងរឿង​ ​និង​វប្បធម៌​រឹងមាំ​របស់​កម្ពុជា​។​

ក្រដាសប្រាក់​ថ្មី​មានគុណ​ភាពល្អ​ ​និង​សុវត្ថិភាព​ខ្ពស់​ ​ព្រោះ​ក្រដាសប្រាក់​រៀល​ថ្មីនេះ​មាន​បង្កប់​លក្ខណៈ​ពិសេស​ ​ដូចជា​នៅ​ក្រដាសប្រាក់​រៀល​ចាប់ពី​ ​១០.០០០រៀល​ ​ឡើង​ទៅ​។​ ​នៅ​លើ​ក្រដាសប្រាក់​ ​១០០.០០០​ ​រៀល​មាន​បង្កប់​លក្ខណៈ​ពិសេស​ ​៣៧មុខ​ហើយ​នៅ​លើ​ក្រដាសប្រាក់​ ​១០.០០០រៀល​ ​២០.០០០រៀល​ ​និង​ ​៥០.០០០​រៀល​ ​មាន​បង្កប់​លក្ខណៈ​ពិសេស​ជាង​ ​៣០មុខ​។​ ​ក្រដាសប្រាក់​ថ្មី​ទាំងនេះ​ ​ក៏​មាន​លក្ខណៈ​ពិសេស​ជំនួយ​ដល់​អ្នក​ពិការ​ភ្នែក​ផង​ដែរ​។​ ​ក្រដាសប្រាក់​ ​៥.០០០រៀល​ ​១០.០០០រៀល​ ​២០.០០០រៀល​ ​និង​ ​១០០.០០០រៀល​សុទ្ធតែ​មាន​តួ​អ​ក្ស​រប្រៃល៍ ​(​Brai​-​lle​)​ ​សម្រាប់​អ្នក​ពិការ​ភ្នែក​ស្ទាប​ចំណែក​ក្រដាសប្រាក់​តម្លៃ​ទាប​ជាង​នេះ​ ​គឺ​បោះពុម្ព​ក្នុង​ទំ​ហំ​ខុស​ៗ​គ្នា​ ​ដើម្បី​ជួយ​ឲ្យ​ជន​ពិការ​ភ្នែក​ស្រួល​ចំណាំ​៕​

 

Share and Like this post
Previous Article

Wing – strengthening riel currency digitally

Next Article

រៀលនីយកម្ម​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​