រៀលនីយកម្ម​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​

សុខ ចាន់ / Khmer Times No Comments Share:
Chea-Serey
​លោកជំទាវ​ ​ជា​ ​សិរី​ ​ឧបការី​​ទេសាភិបាល​ ​និង​ជា​អគ្គនាយក​​បច្ចេកទេស​ ​ធន​គារ​ជាតិ​នៃ​កម្ពុជា​​។

សម្រាប់​សេដ្ឋកិច្ច​ដែល​កំពុង​លូតលាស់​ដូចជា​កម្ពុជា​ ​ការកំណត់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​មាន​សារៈសំខាន់​ណាស់​ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​ដល់​ប្រជាជន​កម្ពុជា​។​ ​ជាច្រើន​ទសវត្សរ៍​មកនេះ​ ​ដុល្លា​រូប​នី​យក​ម្ម​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ប៉ុន្តែ​សេដ្ឋកិច្ច​ដុល្លា​រូប​នី​យក​ម្ម​នេះ​ក៏បាន​ធ្វើ​ឱ្យ​បាត់បង់​មោទនភាព​ជាតិ​ ​និង​អធិបតេយ្យ​ផ្នែក​រូបិយវត្ថុ​ ​ខណៈ​ពេល​ដែល​ប្រាក់​ ​រៀល​បាន​ក្លាយជា​ ​រូបិយវត្ថុ​ទីពីរ​ទៅវិញ​ក្នុង​ប្រទេស​។​

​ក្រោយ​ការ​ចាប់​បដិ​សន្និ​របស់​ធនាគារជាតិនៃកម្ពុជា​ ​នៅ​ថ្ងៃទី២៣​ ​ខែធ្នូ​ ​ឆ្នាំ១៩៥៤​ ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ផ្តើម​ដាក់ឲ្យ​ចរាចរ​ប្រាក់​រៀល​ ​នៅ​ខែកញ្ញា​ ​ឆ្នាំ១៩៥៥​ ​ហើយ​កម្ពុជា​អាច​កំណត់​ដោយខ្លួនឯង​នូវ​តម្លៃ​រូបិយវត្ថុ​ជាតិ​ ​បរិមាណ​រូបិយវត្ថុ​ត្រូវ​បោះផ្សាយ​ ​បុរេប្រទាន​រូបិយវត្ថុ​ដល់​រាជរដ្ឋាភិបាល​ ​ព្រមទាំង​គោលនយោបាយ​ពាណិជ្ជកម្ម​ ​និង​ពន្ធគយ​។​ ​ប្រាក់​រៀល​ត្រូវ​បាន​បន្ត​ប្រើប្រាស់​រហូតដល់​ឆ្នាំ១៩៧៥ប៉ុន្តែ​ឈាន​ដល់​របប​ប៉ុ​លព​ត​ ​បាន​លុបបំបាត់​ការ​ចាយប្រាក់​ ​ហើយ​បាន​ ​ជម្លៀស​ប្រជាជន​ចេញពី​រាជធានី​ភ្នំពេញ​ ​និង​ក្រុង​ដទៃទៀត​(​ក្នុង​របប​ ​ប៉ុល​ ​ពត​)​។​

​ក្នុង​ពេលនោះ​ ​រូបិយវត្ថុ​ក៏​ត្រូវ​បាន​ផលិត​ផង​ដែរ​ ​ប៉ុន្តែ​មិន​ត្រូវ​បាន​ដាក់ឲ្យ​ចរាចរ​ទេ​។​ ​បន្ទាប់ពី​របប​ ​ប៉ុល​ ​ពត​ ​ត្រូវ​បាន​ផ្តួល​រលំ​នៅ​ឆ្នាំ​ ​១៩៧៩​ ​មក​ ​នៅ​ថ្ងៃទី​ ​២០​ ​ខែមីនា​ ​ឆ្នាំ​ ​១៩៨០​ ​មានការ​បោះពុម្ព​ឡើងវិញ​នូវ​ប្រាក់​រៀល​ ​ហើយ​ប្រាក់​រៀល​ត្រូវ​បាន​ដាក់ឲ្យ​ចរាចរណ៍​ឡើងវិញ​ ​នៅ​ថ្ងៃទី២០​ ​ខែមីនា​ ​ឆ្នាំ១៩៨០​។​

. .

​រហូតមកដល់​ពេលនេះ​ ​ធនាគារ​​ជាតិ​នៃ​កម្ពុជា​ ​(​NBC​)​ ​បាន​ចាប់ផ្តើម​​បង្កើន​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​​ទូលាយ​ពី​ការប្រើ​ប្រាស់​ប្រាក់​រៀល​ ​ដែល​វា​នឹង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​អនាគត​។​

​លោកជំទាវ​ ​ជា​ ​សិរី​ ​ឧបការី​​ទេសាភិបាល​ ​និង​ជា​អគ្គនាយក​​បច្ចេកទេស​ ​ធន​គារ​ជាតិ​នៃ​កម្ពុជា​​មានប្រសាសន៍​ថា​ ​នា​ពេល​បច្ចុប្បន្ន​​នេះ​ ​ប្រាក់​រៀល​មាន​ប្រមាណ​តែ​ ​១០ភាគរយ​ប៉ុណ្ណោះ​នៃ​ផលិតផល​​សរុប​ក្នុង​ស្រុក​ ​ឬ​ ​GDP​ ​ដែល​មាន​​ចំនួន​តិចតួច​នៅឡើយ​។​

national-bank-of-cambodia

​លោកជំទាវ​ថា​ការ​បន្ត​ផ្សព្វផ្សាយ​​ប្រាក់​រៀល​ដើម្បី​លើកទឹកចិត្ត​ដល់​​ការប្រើ​ប្រាស់​ប្រាក់​រៀល​ឲ្យបាន​ទូលំ​​ទូលាយ​បាន​ចាប់ផ្តើម​កាលពី​ប៉ុន្មាន​​ឆ្នាំ​មក​ហើយ​ ​ក្នុង​នោះ​ក៏​មាន​គោល​​នយោបាយ​មួយ​ ​តម្រូវឲ្យ​ធនាគារ​​ពាណិជ្ជ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​មាន​​សំពៀត​ឥណទាន​ជា​ប្រាក់​រៀល​ ​ចំនួន១០ភាគរយ​នៃ​សំពៀត​​ឥណទាន​សរុប​របស់​គេ​ ​ព្រម​ជាមួយ​​នឹង​កិច្ច​សហប្រតិបត្តិ​ការ​ពី​វិស័យ​ឯក​ជន​ផ្សេង​ៗ​ទៀត​។​

​លោកជំទាវ​ថា​ ​ទោះជា​ក្នុង​ស្ថាន​​ភាព​ណាក៏ដោយ​ ​ការ​ចាក់​បំពេញ​ប្រាក់​រៀល​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​គឺ​​ត្រូវ​ធ្វើ​បន្ទាន់​ ​និង​ឲ្យ​ទាន់ពេល​វេលា​ ​ខណៈ​ពេល​ដែល​អ្វី​ៗ​កំពុង​ផ្លាស់​ប្តូរ​​ឬ​អភិវឌ្ឍន៍​រីកចម្រើន​យ៉ាង​ឆាប់​​រហ័ស​នៅក្នុង​ពិភពលោក​នេះ​។​

​លោកជំទាវ​ ​ជា​ ​សិរី​ ​មានប្រសាសន៍​​ថា​៖​«​យើង​មិនដឹង​ថា​នឹង​មាន​អ្វី​​កើតឡើង​ទេ​ ​(​ប៉ុន្តែ​)​ ​ទីផ្សារ​​អន្តរជាតិ​ក៏ដូចជា​នយោបាយ​ពិភព​​លោក​កំពុង​ផ្លាស់​ប្តូរ​។​ ​នេះ​ជា​អ្វី​ដែល​​ធនាគារ​គួរតែ​ដឹង​និង​ចាត់វិធានការ​​ជាមុន​ដើម្បី​កុំឱ្យ​យឺត​ពេល​ ​ដែល​​អាច​បណ្តាល​ឱ្យ​ពួកគេ​មានការ​​ភ័យ​ស្លន់ស្លោ​»​។​

. .

​លោកជំទាវ​ថ្លែង​ថា​ ​សម្រាប់​​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​​អត្ថ​ប្រយោជន៍​ពី​ការប្រើ​ប្រាស់​ប្រាក់​​រៀល​គឺ​មានតម្លៃ​និង​មាន​សារៈ​​សំខាន់​បំផុត​។​ ​អត្ថ​ប្រយោជន៍​​មួយ​ជាឧទាហរណ៍​នោះ​គឺ​ ​ធនាគារ​​កណ្តាល​អាច​រក​ប្រាក់ចំណូល​បាន​​ជិត៩៥​ ​ភាគរយ​ពី​ការ​បោះពុម្ព​​ប្រាក់​រៀល​ ​ហើយ​ការប្រើ​ប្រាស់​ប្រាក់​​រៀល​ក៏អាច​ជួយ​រដ្ឋាភិបាល​ក្នុង​គ្រប់​​គ្រង​សេដ្ឋកិច្ច​ឲ្យបាន​ល្អ​ផង​ដែរ​។​

​លោកជំទាវ​បាន​ឲ្យ​ឧទាហរណ៍​​ថា​៖​ ​«​ធនាគារជាតិនៃកម្ពុជា​​ចំណាយ​ថ្លៃដើម​បោះពុម្ព​ ​៥០០​​រៀល​ ​ដើម្បី​បោះពុម្ព​ក្រដាស​​ប្រាក់​ ​១០,០០០​ ​រៀល​។​ ​ប៉ុន្តែ​ធនាគារ​​ចំណេញ​រហូតដល់​ ​៩,៥០០រៀល​​ពី​កា​របោះ​ពុម្ភ​ក្រដាសប្រាក់​នេះ​ ​ដែល​អាច​ជួយ​បង្កើន​ចំណូល​ដល់​​សេដ្ឋកិច្ច​»​។​

​លោកជំទាវ​ថ្លែង​ថា​ ​ធនាគារ​​កណ្តាល​មាន​ឧបករណ៍​ ​និង​គោលនយោបាយ​ក្នុង​ការគ្រប់គ្រង​សេដ្ឋ​​កិច្ច​។​ ​ផល​ចំណេញ​ពី​ការប្រើ​ប្រាស់​​ប្រាក់​រៀល​ ​មាន​ចំនួន​ ​១០យ៉ាង​ ​ដែល​ក្នុង​នោះ​គុណសម្បត្តិ​មួយ​​ក្នុងចំណោម​គុណ​សម្បត្តិ​ផ្សេង​ៗ​ទៀត​នោះ​គឺ​បង្ហាញ​ពី​មោទនភាព​និង​អធិបតេយ្យ​ជាតិ​។​

នៃ​ចក្រភព​ ​និង​ ​អំណាច​

​លោក​ជំ​ទា​សិរី​ ​មានប្រសាសន៍​​ថា​ ​ប្រវត្តិ​សាស្រ្ត​បាន​ប្រាប់​យើង​​ហើយ​ថា​ ​រាជាណាចក្រ​ ​ឬចក្រ​ភព​នានា​បាន​បោះពុម្ព​ប្រាក់កាស​ ​ដើម្បី​​បញ្ជាក់​ពី​ភាព​ស្របច្បាប់​និង​អធិប​​តេយ្យ​របស់​ប្រទេស​។​

​លោកជំទាវ​ថា​៖​«​នៅពេល​យើង​​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​ផ្សេង​ៗ​ ​ហើយ​គ្រប់គ្នា​មាន​រូបិយប័ណ្ណ​ផ្ទាល់​​ខ្លួន​។​ ​ពេលនោះ​យើង​ក៏​ចោទ​ជា​​សំណួរ​ថា​ ​ហេតុអ្វីបានជា​យើង​ត្រូវ​​ធ្វើ​ឱ្យ​ជីវិត​របស់​យើង​ស្មុគស្មាញ​?​ ​ហេតុអ្វី​មិន​ប្រើ​រូបិយ​បណ្ណ​តែមួយ​ជំនួស​វិញ​ទៅ​?​ ​នេះ​គឺ​ដោយសារ​​តែ​មនុស្ស​គ្រប់គ្នា​ចង់បាន​សិទ្ធិ​​អំណាច​លើ​របៀប​ដែល​ពួកគេ​គ្រប់​​គ្រង​សេដ្ឋកិច្ច​»​។​ ​ប្រទេស​នី​មួយ​ៗ​​ចង់​បញ្ជាក់​ពីអ​ធិប​តេយ្យ​របស់​ពួក​​គេ​ ​ដូច្នេះ​នៅពេល​ជនបរទេស​ឆ្លង​​កាត់​ប្រទេស​របស់​គេ​ ​ជនបរទេស​​ទាំងនោះ​ត្រូវតែ​ប្រើប្រាស់​រូបិយវត្ថុ​​ក្នុង​ស្រុក​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​​សេដ្ឋកិច្ច​។​ ​នេះ​ជា​កត្តា​ចិត្តសាស្ត្រ​​សំខាន់​បំផុត​»​។​

ការ​ជួយ​សង្រ្គោះ​ប្រាក់​រៀល​

​លោកជំទាវ​ ​សិរី​ ​បន្ថែម​ថា​ ​នៅ​​ក្នុង​ប្រទេស​នី​មួយ​ៗ​ ​ការប្រើ​ប្រាស់​​រូបិយវត្ថុ​ផ្ទាល់ខ្លួន​ ​ត្រូវ​បាន​គេ​​សន្មត​ថា​ទប់ស្កាត់​វិបត្តិ​រូបិយវត្ថុ​​ដោយ​ធនាគារ​កណ្តាល​អាច​មាន​​លទ្ធភាព​ធ្វើអន្តរាគមន៍​ ​ដើម្បី​ធ្វើឲ្យ​​ប្រព័ន្ធ​ធនាគារ​មាន​ស្ថេរ​ភាព​។​ ​នោះ​​បានន័យ​ថា​ ​ធនាគារ​កណ្តាល​អាច​​ផ្តល់​ប្រាក់កម្ចី​ដល់​ធនាគារ​ណា​ដែល​​មាន​បញ្ហា​សាច់ប្រាក់​ ​ដោយ​យក​ទ្រព្យ​​សកម្ម​របស់​ខ្លួន​ដាក់ជា​វត្ថុ​បញ្ចាំ​ ​ប៉ុន្តែ​ស្ថានភាព​បែបនេះ​មិន​អាច​ធ្វើ​បាន​​ទេ​នៅ​កម្ពុជា​។​ ​ធនាគារជាតិនៃកម្ពុជា​មិនមែន​ជា​អ្នក​បោះពុម្ព​​ប្រាក់​ដុល្លារ​ ​យ៉ាងណាមិញ​ ​ទុន​​បម្រុង​អន្តរជាតិ​ ​នៅ​ធនាគារជាតិ​​នៃ​កម្ពុជា​ ​ក៏​មិន​អាច​ប្រើប្រាស់​បាន​​ដោយសេរី​ដែរ​ព្រោះ​វា​រក្សាទុក​សម្រាប់​​ស្ថិរភាព​ប្រាក់​រៀល​តែប៉ុណ្ណោះ​។​

​លោកជំទាវ​បញ្ជាក់​ថា​៖​«​បើ​យើង​​ឲ្យ​ធនាគារពាណិជ្ជ​ខ្ចីប្រាក់​ដុល្លារ​អាមេរិក​ ​ហើយ​ហានិភ័យ​មួយ​អាច​​កើតឡើង​នៅពេល​ដែល​ពួកគេ​មិន​អាច​សង​ត្រឡប់​ ​ហើយ​បើ​ទោះបីជា​គេ​មាន​របស់​ដាក់បញ្ចាំ​ក៏​នៅតែ​ជា​ហានិភ័យ​ដែរ​។​ ​ធនាគារ​កណ្តាល​នឹង​មិន​ឱ្យ​ខ្ចី​នូវ​រូ​បី​យ​ប័ណ្ណ​ដែល​ធនាគារជាតិ​មិន​អាច​បោះពុម្ព​បាន​នោះ​ទេ​។​ ​ដូច្នេះ​ការ​បង្កើន​ការប្រើ​ប្រាស់​ប្រាក់​រៀល​នៅក្នុង​សេដ្ឋកិច្ច​គឺជា​រឿង​ចាំបាច់​ ​”​។​

​លោកជំទាវ​ ​សិរី​ថា​ ​ធនាគារ​ទាំងអស់​ត្រូវ​បាន​ណែនាំ​ជា​ទៀងទាត់​និង​តម្រូវឲ្យ​បង្កើន​ការ​ផ្តល់​​ឥណទាន​ជា​ប្រាក់​រៀល​ ​បើ​ទោះបីជា​​ស្ថិត​ក្នុង​ស្ថានភាព​ដែល​យើង​អាច​​គ្រប់គ្រង​បាន​នៅពេល​នេះ​ក៏ដោយ​ ​ពីព្រោះ​ថា​ស្ថានភាព​មិន​អាច​ស្ថិត​​ស្ថេរ​អ៊ីចឹង​រហូត​នោះ​ទេ​។​

​លោកជំទាវ​ថា​៖​«​យើង​ត្រូវ​រៀបចំ​​ខ្លួន​យើង​។​ ​វា​ប្រៀប​ដូចជា​ការទិញ​​គោលនយោបាយ​ធានារ៉ាប់រង​​អ៊ីចឹង​ដែរ​។​ ​អ្នក​មិនមែន​ទិញ​វា​​នៅពេល​អ្នក​ឈឺ​ទេ​ ​នោះ​ភ្នាក់ងារ​​ធានារ៉ាប់រង​នឹង​មិន​លក់​ឱ្យ​អ្នក​ទេ​។​ ​យើង​កំពុង​ប្រាប់​ធនាគារ​ថា​នោះ​គឺ​អ្វី​ដែល​យើង​ត្រូវ​ ​ធ្វើការ​រួមគ្នា​ ​ដើម្បី​ជួយសង្គ្រោះ​វិស័យ​នេះ​។​ ​ធនាគារ​មួយចំនួន​អនុវត្ត​បាន​ល្អ​ ​ប៉ុន្តែ​ខ្លះ​រឹង​ចចេស​ ​ដូច្នេះ​យើង​ត្រូវ​​ធ្វើការ​ជាមួយ​ពួកគេ​»​។​

​ការ​មិន​ប្រើ​ប្រាក់​រៀល​គឺ​មាន​ភាព​ទន់ខ្សោយ​ផ្នែក​សេដ្ឋកិច្ច​​

គំនិត​នៃ​ការជំរុញ​ការប្រើ​ប្រាស់​​រូបិយវត្ថុ​គឺជា​មធ្យោបាយ​អនុញ្ញាត​​ឱ្យ​ធនាគារ​កណ្តាល​បោះផ្សាយ​​រូបិយវត្ថុ​ក្នុង​ស្រុក​កាន់តែ​ច្រើន​​ដើម្បី​រួមចំណែក​ដល់​កំណើន​សេដ្ឋ​​កិច្ច​ ​ប៉ុន្តែ​កិច្ចការ​វា​មានកំណត់​ចំពោះ​​ធនាគារជាតិនៃកម្ពុជា​ពីព្រោះ​​សកម្មភាព​ធនាគារ​ភាគច្រើន​គឺ​​ជាដុល្លារ​។​ ​ហើយ​ធនាគារ​មួយចំនួន​​ធំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទាញ​យក​ផល​​ប្រយោជន៍​តាមរយៈ​ការ​ទទួល​បាន​សន្ទនីយភាព​ពី​ធនាគារជាតិ​​នៃ​កម្ពុជា​ ​ក្នុង​អត្រា​ការប្រាក់​សមរម្យ​ ​គឺ​ពួកគេ​មិន​ធ្វើ​ដូច្នេះ​ទេ​ដោយ​ការ​​ភ័យខ្លាច​ថា​ ​ធនាគារ​កណ្តាល​នឹង​​គិតថា​ធនាគារ​ទាំងអស់​នោះ​កំពុង​​ប្រឈម​នឹង​បញ្ហា​សាច់ប្រាក់​។​

​លោកជំទាវ​ថា​៖​«​ខ្ញុំ​អាច​កំណត់​​អត្រា​ការប្រាក់​គោលនយោបាយ​ ​(​សម្រាប់​រយៈពេល​មួយ​យប់​)​ ​របស់​​ខ្ញុំ​ត្រឹម​ ​១​ ​ភាគរយ​ ​ប៉ុន្តែ​គ្មាន​នរណា​​ម្នាក់​មក​ខ្ចី​ទេ​ ​ព្រោះ​ខ្ញុំ​អាច​ឲ្យខ្ចី​បាន​​តែ​ប្រាក់​រៀល​ប៉ុណ្ណោះ​ ​ខណៈ​ពេល​​ដែល​សកម្មភាព​ភាគច្រើន​គឺ​ធ្វើឡើង​​ជា​ប្រាក់​ដុល្លារ​អាមេរិក​។​ ​ពួកគេ​​នឹង​គិតថា​ធនាគារ​កណ្តាល​ដឹង​ថា​​ពួកគេ​មាន​បញ្ហា​ជាមួយ​សាច់ប្រាក់​។​

​នេះ​ធ្វើ​ឱ្យ​ឧបករណ៍​គោ​លន​យោ​​បាយ​ ​របស់ខ្ញុំ​គ្មាន​ប្រយោជន៍​។​ ​វា​ជា​​រឿង​អកុសល​ណាស់​ ​”​។​

​លោកជំទាវ​ថា​ ​ធនាគារជាតិនៃកម្ពុជា​នឹង​បន្ត​ចូលរួម​ជាមួយ​វិស័យ​ឯកជន​ដោយ​ពន្យល់​ដល់​ពួកគេ​ថា​ ​កុំ​ត្អូញត្អែរ​អំពី​អត្រា​ការប្រាក់​ខ្ពស់​នៅពេល​ដែល​ពួកគេ​បន្ត​ប្រើ​​ប្រាស់​ដុល្លារ​អាមេរិក​សម្រាប់​ប្រតិ​​បត្តិ​ការ​។​

​លោកជំទាវ​សិរី​បញ្ជាក់​ថា​៖​​«​យើង​ចង់​ជួយ​អ្នក​ ​ប៉ុន្តែ​អ្នក​ក៏​ត្រូវ​​ជួយ​ខ្ញុំ​ដែរ​ ​អ៊ីចឹង​ទើប​ខ្ញុំ​អាច​ជួយ​​អ្នក​បាន​។​ ​ប្រសិនបើ​អ្នករាល់គ្នា​អាច​​ចាប់ផ្តើម​ប្រើប្រាស់​ប្រាក់​រៀល​នោះ​ ​វា​អាច​ជា​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​»​។​ ​រហូតមកដល់​ពេលនេះ​ ​យើង​សង្កេត​​ឃើញ​មាន​សញ្ញា​វិជ្ជមាន​ខ្លះ​ ​ប៉ុន្តែ​​អាជីវ​កម្ម​ធំៗ​ ​នៅ​ជួប​ផល​លំបាក​​មួយចំនួន​ទោះជាយ៉ាងណា​ពួកគេ​​មាន​គម្រោង​ផ្លាស់​ប្តូរ​ជា​ជំ​ហាន​ៗ​ ​។​

​លោកជំទាវ​ថា​៖​«​សម្រាប់​យើង​​នេះ​គឺជា​ការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ​​យ៉ាងហោចណាស់​យើង​ផ្តល់​ឱ្យ​​ប្រជាជន​កម្ពុជា​យល់​នូវ​អត្ថន័យ​ដ៏​ល្អ​ប្រសើរ​នៃ​តម្លៃ​នៃ​រូបិយវត្ថុ​​ក្នុង​ស្រុក​របស់​យើង​។​ ​ឧទាហរណ៍​ ​ប្រសិនបើ​កាហ្វេ​មួយ​កែវ​មានតម្លៃ​ ​១ម៉ឺន​រៀល​ ​អ្នក​អាច​គិតទៅ​ជាដុល្លារ​​អាមេរិក​បា​នភ្លាមៗ​ ​ដោយ​អ្នកដឹង​​ពី​តម្លៃ​របស់​វា​។​ ​ប៉ុន្តែ​បើសិនជា​​បរិមាណ​ធំជាង​នេះ​ ​វា​នៅតែ​មាន​​ការ​លំបាក​សូម្បីតែ​ខ្លួនខ្ញុំ​។​ ​នៅពេល​​អ្នក​និយាយ​ថា​ ​១៣ប៊ី​លាន​រៀល​​ខ្ញុំ​មិន​អាច​ស្រមៃ​ថា​វា​នឹង​ស្នើ​ប៉ុន្មាន​​ជាដុល្លារ​ទេ​។​ ​ដូច្នេះ​យើង​កំពុង​​បាត់បង់​នូវ​តម្លៃ​រូបិយវត្ថុ​របស់​ជាតិ​​យើង​។​ ​វា​មាន​សារៈសំខាន់​ណាស់​​សម្រាប់​វិស័យ​ឯកជន​ក្នុង​ការ​ដាក់​​ស្លាក​តម្លៃ​ទំនិញ​របស់​ខ្លួន​ជា​ប្រាក់​​រៀល​ ​ព្រោះ​វា​នាំមក​នូវ​តម្លៃ​នៃ​រូបិយ​​វត្ថុ​ក្នុង​ស្រុក​»​។​

​អា​ថ៍​កំបាំង​នៃ​ស្ថេរ​ភាព​

​ប្រាក់​រៀល​លោកជំទាវ​ ​ជា​ ​សិរី​ ​ថា​រយៈពេល​​ជិត​ ​២ទសវត្សរ៍​មកនេះ​ ​ប្រាក់​​រៀល​រក្សា​ស្ថេរ​ភាព​ក្នុង​តម្លៃ​ចន្លោះ​​ពី​ ​៤.០៥០​ ​រៀល​ក្នុង​ ​១ដុល្លារ​ ​ជា​​មួយ​នឹង​អតិផរណា​ទាប​ប្រមាណ​​៣​ ​ភាគរយ​និង​ការទិញ​ប្រាក់​ដុល្លារ​​ជាប្រចាំ​ដោយ​ធនាគារ​កណ្តាល​។​

​លោកជំទាវ​ថា​៖​«​សន្តិភាព​និង​ស្ថេរ​ភាព​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ​ហើយ​ចំណុច​ទីពីរ​នេះ​គឺជា​ទស្សនវិស័យ​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​យើង​។​ ​យើង​បន្ត​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​​កាន់​ប្រទេស​កម្ពុជា​។​ ​ទាំងអស់​នេះ​​មានន័យថា​ ​ការ​ពូន​គរ​ទុនបម្រុង​អន្តរជាតិ​កាន់តែ​ច្រើន​នឹង​ជួយ​រក្សា​​ស្ថិរភាព​រូបិយវត្ថុ​ជាតិ​»​។​

​ដោយឡែក​ ​គិត​ត្រឹម​ខែធ្នូ​ ​ឆ្នាំ​ ​២០១៨​ ​ទុនបម្រុង​អន្តរជាតិ​សរុប​​មាន​ចំនួន​ ​១០,១៤​ ​ប៊ី​លាន​ដុល្លារ​​ដែល​បាន​កើនឡើង​ ​១៥,៨២​ ​ភាគ​​រយ​ធៀប​នឹង​ឆ្នាំមុន​ ​និង៣,៤៦​​ភាគរយ​ក្នុង​មួយ​ខែ​។​ ​រូបិយវត្ថុ​ដែល​​កំពុង​ចរាចរ​មាន​ចំនួន​ ​២,៤៩​ ​ប៊ី​លាន​ដុល្លារ​ខណៈ​ទ្រព្យសកម្ម​​សរុប​របស់​ធនាគារ​កណ្តាល​មាន​​ចំនួន១៥,៣៧​ ​ប៊ី​លាន​ដុល្លារ​។​

​ធនាគារ​កណ្តាល​តែងតែ​ធ្វើ​​អន្តរាគមន៍​ជាប្រចាំ​ ​ដោយ​សម្លឹង​​មើល​និន្នាការ​ទីផ្សារ​និង​បំពេញ​​តម្រូវការ​រូបិយវត្ថុ​ក្នុង​ស្រុក​ ​តាមរយៈ​ការ​លក់​ឬ​ទិញ​ប្រាក់​​ដុល្លារ​។​ ​ក្នុង​ឆ្នាំមុន​ ​ធនាគារជាតិ​នៃ​​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​​ការទិញ​ប្រាក់​ដុល្លារ​ ​ដែល​នេះ​ជា​​សញ្ញា​មួយ​បង្ហាញថា​តម្រូវការ​​ប្រាក់​រៀល​នៅក្នុង​សេដ្ឋកិច្ច​បាន​កើន​​ឡើង​។​ ​ធនាគារ​កណ្តាល​អនុវត្ត​​របប​អត្រា​ប្តូរ​ប្រាក់​អណ្តែត​ ​មានការ​គ្រប់គ្រង​ ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ ​ម៉ាក្រូ​សេដ្ឋកិច្ច​។​

​លោកជំទាវ​ថា​៖​«​អត្រា​ប្តូរ​ប្រាក់​អាច​ប្រែប្រួល​ ​ផ្អែក​ទៅតាម​មូលដ្ឋាន​គ្រឹះ​នៃ​ម៉ាក្រូ​សេដ្ឋកិច្ច​ ​ប៉ុន្តែ​យើង​ធ្វើអន្តរាគមន៍​នៅពេល​យើង​ឃើញ​ចលនា​ណាមួយ​ដែល​ជា​លទ្ធផល​កើត​ចេញពី​កត្តា​ចិត្តសាស្ត្រ​ ​ដែល​មិនមែន​ជា​កត្តា​ម៉ាក្រូ​សេដ្ឋ​​កិច្ច​។​ ​ការធ្វើអន្តរាគមន៍​ចុងក្រោយ​​ដើម្បី​រក្សា​ស្ថិរភាព​រូបិយវត្ថុ​នោះ​គឺ​​នៅក្នុង​ឆ្នាំ​ ​២០១១​ ​នៅពេល​ដែល​​ធនាគារជាតិនៃកម្ពុជា​បាន​លក់​​ប្រាក់​ដុល្លារ​ចំនួន ១៤០.០០០​ ​ដុល្លារ​ ​ហើយ​មួយឆ្នាំ​មុន​នោះ​ ​យើង​បាន​លក់​ដុល្លារ​ក្នុង​តម្លៃ​ចំនួន​ ​៤៨លាន​ដុល្លារ​។​»​

​ធ្វើ​ពាណិជ្ជកម្ម​ឬមិន​ធ្វើ​ពាណិជ្ជកម្ម​?​ ​

លោកជំទាវ​ថា​ ​ដោយ​សម្លឹង​​ទៅមុខ​ ​ធនាគារ​កណ្តាល​អាច​នឹង​​ពិចារណា​លើ​ការ​ជួញដូរ​ប្រាក់​រៀល​លើ​ទីផ្សារ​អន្តរជាតិ​ ​នៅពេល​​តម្រូវការ​ប្រាក់​រៀល​សម្រាប់​ការ​​ជួញដូរ​នៅក្នុង​ប្រទេស​មានការ​​កើនឡើង​។​ ​ប៉ុន្តែ​ដំបូង​ ​យើង​ចង់​​ធ្វើការ​ជាមួយ​ធនាគារ​បរទេស​​ដើម្បី​ឱ្យប្រាក់​រៀល​ត្រូវ​បាន​ដាក់​​បង្ហាញ​នៅ​លើ​តារាងអត្រា​ប្តូរ​ប្រាក់​របស់​ពួកគេ​នៅ​ក្រៅប្រទេស​។​

​ធនាគារ​មួយចំនួន​ដែល​មាន​ប្រតិ​​បត្តិ​ការ​ក្នុង​តំបន់​អាស៊ាន​ ​បាន​យល់​​ព្រម​ចុះបញ្ជី​ប្រាក់​រៀល​ខ្មែរ​ ​និង​អនុញ្ញាត​ឱ្យ​មាន​សេវា​ប្តូរ​ប្រាក់​ជា​លុយ​រៀល​។​ ​នេះ​មានន័យថា​​ប្រជាជន​កម្ពុជា​ដែល​ធ្វើដំណើរ​ក្នុង​​តំបន់​អាស៊ាន​អាចយ​ក​ប្រាក់​រៀល​​ទៅ​ប្តូរ​ជាមួយ​រូបិយប័ណ្ណ​ផ្សេង​​ទៀត​ ​ដូចជា​ប្រាក់​បាត​ថៃ​ ​ដុល្លារ​​សិង្ហបុរី​ ​ឬ​រីង​ហ្គី​ត​ម៉ាឡេស៊ី​ជា​​ដើម​»​។​

​លោកជំទាវ​ថា​ ​ជា​ជំហាន​ដំបូង​​នេះ​ ​ធនាគារ​បរទេស​ដំបូងបង្អស់​​នៅ​ខេត្ត​ក្វាង​ស៊ី​ ​ប្រទេស​ចិន​​បាន​ចុះបញ្ជី​ប្រាក់​រៀល​ខ្មែរ​នៅ​​លើ​តារាងអត្រា​ប្តូរ​ប្រាក់​របស់​​ពួកគេ​ ​ដូច្នេះ​រូបិយវត្ថុ​ជាតិ​យើង​​ត្រូវ​បាន​ជួញដូរ​នៅក្នុង​ខេត្ត​នោះ​។​ ​«​វា​គឺជា​និមិត្តរូប​នៃ​ការ​ផ្លាស់​ប្តូរ​​យ៉ាង​សំខាន់​ ​ទោះ​បិ​ជា​ប្រតិបត្តិ​ការ​​ប្តូរ​ប្រាក់​អាច​មាន​ចំនួន​តិចតួច​​ប៉ុន្តែ​វា​ជា​ជំហាន​ឆ្ពោះទៅ​មុខ​​ខណៈ​អ្នកដំណើរ​កម្ពុជា​អាច​មាន​​មោទនភាព​ចំពោះ​រូបិយវត្ថុ​របស់​​ខ្លួន​»​។​

Share and Like this post

Related Posts

Previous Article

ប្រាក់​រៀល​គឺជា​គ្រឹះ​គាំទ្រ​កំណើន​ ​និង​ ​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ ​និង​ ​ជា​រូបិយវត្ថុ​ ​ដែល​មាន​ប្រវត្តិ​ដ៏​សម្បូរ​បែប​ជាងគេ​បំផុត​ ​នៅ​លើ​ពិភពលោក​

Next Article

Chinese New Year 2019