សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​ក្នុង​អត្ថបទ​ ​”​តៃវ៉ាន់​និយាយ​ថា​ ​គ្មាន​កិច្ច​ព្រមព្រៀង​ដ៏​រាប​ណា​ចិន​ប្រើប្រាស់​កម្លាំង​”

ឯក​ ​ថា / Khmer Times No Comments Share:
Tsai​ ​Ing​-​wen
លោកស្រី​ប្រធានាធិបតី​ តៃវ៉ាន់​Tsai​ ​Ing​-​wen​។ Reuters

សូម​គោរព​ជូន​សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​ក្នុង​អត្ថបទ​ ​”​តៃវ៉ាន់​និយាយ​ថា​ ​គ្មាន​កិច្ច​ព្រមព្រៀង​ដ៏​រាប​ណា​ចិន​ហាម​ប្រើប្រាស់​កម្លាំង​”​ ​បាន​ចុះផ្សាយ​ក្នុង​ ​Phnom​ ​Penh​ ​Post​ ​នៅ​ថ្ងៃទី២១​/​០២​/​២០១៩​

១​-​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ ​Tsai​ ​Ing​-​wen​ ​និយាយ​កាលពី​ថ្ងៃពុធ​ថា​ ​មិន​មាន​កិច្ច​ព្រមព្រៀង​ណាមួយ​ជា​ផ្លូវការ​អាច​ត្រូវ​បាន​ចុះហត្ថលេខា​ជាមួយ​ចិន​ឡើយ​ ​ដរាបណា​មេដឹកនាំ​ក្រុង​ប៉េកាំង​ហាម​ការប្រើ​ប្រាស់​កម្លាំង​ប្រឆាំង​កោះ​តៃវ៉ាន់​។​

​លោកស្រី​និយាយ​ដូច្នេះ​មួយថ្ងៃ​បន្ទាប់ពី​គាត់​បាន​បញ្ជាក់​ថា​ ​នឹង​ឈរឈ្មោះ​បោះឆ្នោត​សារ​ជាថ្មី​នៅដើម​ឆ្នាំ​ ​២០២០​ ​បើ​ទោះបីជា​ ​មានការ​ប្រេះស្រាំ​នៅក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​កាន់តែ​ខ្លាំង​ឡើង​ក៏ដោយ​។​

​ប្រធានាធិបតី​ស្រី​រូប​នេះ​ ​ឆ្លើយតបទៅនឹង​យោបល់​របស់​មេ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​តៃវ៉ាន់​គឺ​លោក​ ​Wu​ ​Den​-​yih​ ​នៃ​បក្ស​គុម​មិញ​តាំង​ ​(​KMT​)​ ​ដែល​អះអាង​ថា​ ​បក្ស​របស់​គាត់​ ​នឹង​ប្រកាន់យក​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​ចិន​ ​ប្រសិនជា​ ​បក្ស​ ​KMT​ ​នឹង​ជាប់ឆ្នោត​ម្តង​ទៀត​នៅ​ឆ្នាំក្រោយ​។​

២​-​លោកស្រី​ប្រធានាធិបតី​ ​Tsai​ ​Ing​-​wen​ ​និយាយ​ថា​ ​មិន​មានការ​ចរចា​ណាមួយ​ស្មើមុខស្មើមាត់​គ្នា​ឡើយ​ ​ហើយក៏​គ្មាន​សន្តិភាព​ពិតប្រាកដ​ដែរ​ ​ដោយសារតែ​ចិន​បដិសេធ​បោះបង់ចោល​ការប្រើ​ប្រាស់​កងកម្លាំង​ប្រឆាំង​តៃវ៉ាន់​ ​ហើយ​ជំរុញ​ដោយបង្ខំ​ឲ្យ​ទទួលយក​ផែនការ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​។​ ​

លោកស្រី​និយាយ​បន្ថែម​ថា​ ​បំណង​យោធា​របស់​ចិន​ ​និង​ការ​បដិសេធ​របស់​ខ្លួន​ ​ក្នុង​ការប្រើ​ប្រាស់​កម្លាំង​ប្រឆាំង​តៃវ៉ាន់​គឺជា​ប្រភព​នៃ​អស្ថិរភាព​តំបន់​ ​ក៏ដូចជា​ការ​គំរាម​សន្តិភាព​តំបន់​ផង​ដែរ​។​ ​ក្រោយពី​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​ឆ្នាំ​ ​២០១៦​ ​តៃវ៉ាន់​បាន​កាត់​ផ្តាច់​ទំនាក់ទំនង​រដ្ឋបាល​ជាមួយ​ចិន​ ​ហើយ​បង្កើន​សមយុទ្ធ​យោធា​។​ ​

ប្រធានាធិបតី​ចិន​លោក​ ​Xi​ ​Jinping​ ​បាន​និយាយឡើង​វិញ​កាលពី​ខែមុន​ថា​ ​ចិន​នឹង​មិន​បោះបង់ចោល​ជម្រើស​ការប្រើ​ប្រាស់​កម្លាំងយោធា​នោះ​ទេ​ ​ដើម្បី​បញ្ចូល​តៃវ៉ាន់​រួម​ជាមួយ​ចិន​ ​ហើយ​បាន​និយាយ​ថា​ ​ការ​រួបរួម​ជាមួយ​ចិនដីគោក​ជា​រឿង​ដែល​មិន​អាច​ជៀស​ផុត​បាន​។​

៣​-​បើសិនជា​ ​បក្ស​ប្រឆាំង​ ​KMT​ ​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​នៅដើម​ឆ្នាំ​ ​២០២០​ ​ជាថ្មី​ម្តង​ទៀត​ ​ខ្លួន​នឹង​ទំនងជា​បំពេញចិត្ត​មេដឹកនាំ​ចិន​ ​ដោយសារតែ​ ​រដ្ឋបាល​ដឹកនាំ​របស់​ប្រធានាធិបតី​លោក​ ​Ma​ ​Ying​-​jeou​ ​ពីមុន​មាន​ទំនង​ទំនង​ជិតស្និទ្ធ​ខ្លាំង​ជាមួយ​ចិន​។​ ​

៤​-​ ​Wu​ ​Den​-​yih​ ​ក៏​ជា​អតីត​អនុ​ប្រធានាធិបតី​តៃវ៉ាន់​ជា​មនុស្ស​សំខាន់​ផង​ដែរ​នៅក្នុង​បក្ស​ ​KMT​ ​ហើយ​ទទួល​បាន​តម្រុយ​ថា​គាត់​ឈរឈ្មោះជាបេក្ខជន​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត​ពេល​ខាងមុខនេះ​។​ ​ប្រធានាធិបតី​ ​Tsai​ ​Ing​-​wen​ ​និយាយ​ថា​ ​អ្នកបោះឆ្នោត​តៃវ៉ាន់​នឹង​បដិសេធ​សំ​ណើរ​បង្រួបបង្រួម​ជាមួយ​ចិន​ ​ដរាបណា​ចិន​មិនព្រម​ដកចេញ​ ​ការ​គំរាម​របស់​ខ្លួន​ក្នុង​ប្រើប្រាស់​កម្លាំង​។​ ​លោកស្រី​ ​Tsai​ ​Ing​-​wen​ ​និយាយ​ថា​ ​ខ្ញុំ​ជឿ​ថា​ ​សង្គម​តៃវ៉ាន់​នឹង​មិន​ទទួលយក​កិច្ច​ព្រមព្រៀង​នយោបាយ​ណាមួយ​ដែល​ធ្វើឲ្យ​ឈឺចាប់​ ​ឬ​លុបបំបាត់​អធិបតេយ្យ​ភាព​របស់​យើង​ ​ឬ​លុបបំបាត់​ប្រជាធិបតេយ្យ​តៃវ៉ាន់​៕​

ដោយ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ​បាទ​

បកប្រែ​ដោយ​ ​ឯក​ ​ថា​

Share and Like this post

Related Posts

Previous Article

នៅពេល​ដែល​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ត្រូវ​បាន​ប្រើប្រាស់​ជា ​ឧបករណ៏​នយោបាយ

Next Article

សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​ក្នុង​អត្ថបទ​វិភាគ​ ​”​ការបាត់បង់​ពន្ធ​អនុគ្រោះ​ ​EBA​ ​នឹង​ធ្វើឲ្យ​មានការ​ប្រទាញប្រទង់​រវាង​ចិន​ ​និង​បស្ចឹម​ប្រទេស​កាន់តែ​អាក្រក់​ឡើង​”