នយោបាយ​ការបរទេស​កម្ពុជា​:​ ​ភាព​ប្រឈម​ ​និង​ក្តី​រំពឹង​ទុក​

ឯក​ ​ថា​ / Khmer Times No Comments Share:
រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អត្ដរជាតិ លោក ប្រាក់ សុខុន ជួបជាមួយ លោកស្រី Cecilia Malmström ក្នុងទីក្រុង Brussels MOFA

សូម​គោរព​ជូន​នូវ​សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​ក្នុង​អត្ថបទ​ការ​បញ្ចេញ​ទស្សនៈ​ ​”​នយោបាយ​ការបរទេស​កម្ពុជា​:​ ​ភាព​ប្រឈម​ ​និង​ក្តី​រំពឹង​ទុក​”​ ​បាន​ចុះផ្សាយ​លើ​គេហទំព័រ​ Khmer​ ​Times​ ​នៅ​ថ្ងៃទី២៩​/​០១​/​២០១៩​៖​

​​១​-​ ​លោក​ ​ឈាង​ ​វណ្ណ​រិទ្ធិ​ ​ជានា​យក​នៃ​វិទ្យាស្ថាន​ទស្សនវិស័យ​អាស៊ី​មាន​ទឡ្ហីករណ៍​ថា​ ​ជា​យុទ្ធសាស្ត្រ​ ​កម្ពុជា​ត្រូវ​បោះ​ជំហរ​ខ្លួន​នៅ​ចំ​កណ្តាល​តំបន់​ទន្លេរ​មេគង្គ​ ​និង​អាស៊ី​អាគ្នេយ៍​ ​ដោយសារតែ​កម្ពុជា​មាន​សក្តា​នុ​ពល​ដ៏​សម្បើម​ ​ដើម្បី​ក្លាយ​ខ្លួន​ទៅជា​រដ្ឋ​ស្ពានមេត្រី​ ​នៅក្នុង​តំបន់​នេះ​ ​និង​ពង្រឹង​តួនាទី​ភាពជា​អ្នកដឹកនាំ​របស់​ខ្លួន​នៅក្នុង​អាស៊ាន​ ​ក៏ដូចជា​ស្ថាប័ន​ផ្សេង​ៗ​ទៀត​នៅក្នុង​អនុ​តំបន់​។​

២​-​ ​នយោបាយ​បរទេស​កម្ពុជា​ ​មិន​ត្រឹមតែ​ពង្រីក​នយោបាយ​ក្នុង​ស្រុក​ប៉ុណ្ណោះទេ​ ​ក៏ប៉ុន្តែ​ថែមទាំង​ ​សម្រប​ខ្លួន​ទៅ​នឹង​ទិដ្ឋភាព​ខាងក្រៅ​ផង​ដែរ​។​

. .

៣​-​ ​នយោបាយ​ការបរទេស​កម្ពុជា​ ​មាន​កំណែទម្រង់​ខ្លាំង​នៅក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​កន្លងមក​នេះ​ ​ជាពិសេស​ផ្នែក​កសាង​សមត្ថភាព​ ​និង​ការវិភាគ​យុទ្ធសាស្ត្រ​ ​តាមរយៈ​ការបង្កើត​ឱ្យ​មាន​​វិទ្យាស្ថាន​​ជាតិ​ ​សម្រាប់​ការទូត​ ​និង​ទំនាក់ទំនង​អន្តរជាតិ​ ​ដើម្បី​ជួយ​អ្នកការទូត​ក្នុង​ជំនាញ​វិភាគ​ ​ក៏ដូចជា​ផ្នែក​ទុន​។​ ​យើង​ត្រូវការ​រយៈពេល​ច្រើន​ឆ្នាំ​ទៀត​ ​ដែល​កើត​ចេញពី​កម្មវិធី​ការ​កសាង​សមត្ថភាព​នេះ​។​

៤​-​ ​គោលការណ៍​ណែនាំ​ជា​មូលដ្ឋាន​នៃ​នយោបាយ​ការបរទេស​កម្ពុជា​ ​គឺ​អព្យា​ក្រិត្យ​ជាអចិន្ត្រៃយ៍​ ​មិន​ចូលបក្ស​សម្ព័ន្ធ​ ​សន្តិ​សហវិជ្ជមាន​ ​មិន​ជ្រៀតជ្រែក​ ​គ្មាន​កិច្ច​ព្រមព្រៀង​យោធា​ ​ឬ​សម្ព័ន្ធ​មិត្ត​ ​យោធា​នៅ​លើទឹក​ដី​របស់​ខ្លួន​។​ ​

គោលបំណង​សំខាន់​នៃ​គោល​នយោបាយ​កម្ពុជា​ ​គឺ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​ ​សន្តិភាព​ ​និង​សន្តិសុខ​ ​អត្តសញ្ញាណ​វប្បធម៌​ ​និង​តួនាទី​ជាតិ​នៅក្នុង​ ​សហគមន៍​ពិភពលោក​។​ ​របៀបផ្ទេរ​បរិយាកាស​អន្តរជាតិ​ ​និង​តំបន់​ឱ្យ​ក្លាយ​ទៅជា​ប្រភព​នៃ​ការ​ ​អភិវឌ្ឍ​ជាតិ​ ​គឺជា​អាទិភាព​នៃ​នយោបាយ​ការបរទេស​កម្ពុជា​។​

៥​-​ ​ក្នុងឋានៈជា​ប្រទេស​តូច​ ​និង​សេដ្ឋកិច្ច​បើកចំហ​ ​កម្ពុជា​មាន​កិច្ចការ​ច្រើនណាស់​ទាក់ទង​ទៅ​នឹង​ ​សេដ្ឋកិច្ច​ប្រទេស​ផ្សេង​ៗ​ទៀត​ ​ដោយ​ពឹងផ្អែក​ទៅលើ​ទីផ្សារ​ក្រៅប្រទេស​ ​និង​លំហូរ​បច្ចេកវិទ្យា​ ​និង​ទុន​បរទេស​។​ ​កម្ពុជា​ប្រកាន់​ភ្ជាប់​ទៅ​នឹង​ទំនាក់ទំនង​ពហុភាគី​សេដ្ឋកិច្ច​ ​តាមរយៈ​ការ​ជ្រោម​ ​ជ្រែង​ឱ្យ​មាន​សណ្តាប់​ធ្នាប់​ជា​អន្តរជាតិ​ ​ផ្នែក​ទៅលើ​ច្បាប់​។​

​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​កិច្ចការ​នេះ​ ​កម្ពុជា​បាន​ប្រែក្លាយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទងគ្នា​ ​រវាង​ប្រទេស​ ​កំពុង​អភិវឌ្ឍ​ ​និង​ប្រទេស​អភិវឌ្ឍ​ ​ដែល​ជា​កិច្ចការ​ដ៏​សំខាន់​ ​ដើម្បី​ជួយ​ឱ្យ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ ​ពិភពលោក​ឱ្យ​នៅ​ដំណើរការ​បាន​។​

. .

៦​-​ ​អាស៊ាន​ក៏​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​នយោបាយ​ការបរទេស​កម្ពុជា​ផង​ដែរ​ ​ដោយសារតែ​វា​បាន​ ​ផ្តល់​នូវ​ខែល​ការពារ​ដ៏​សំខាន់​ ​ចំពោះ​អធិបតេយ្យ​ភាព​ ​និង​ឯករាជ្យ​ភាព​របស់​រដ្ឋ​ដែល​ជាស​មា​ជិ​ក​ ​ហើយក៏​ជួយ​កាត់បន្ថយ​ការ​ជ្រៀតជ្រែក​របស់​មហាអំណាច​ផង​ដែរ​។​ ​

ដរាបណា​អាស៊ាន​នៅតែ​រួប​ ​រួមគ្នា​ជារ​ដ្ឋ​សមាជិក​ ​និង​ការពារ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​នោះ​ ​ខ្ញុំ​ជឿ​ថា​ ​អាស៊ាន​អាច​ឆ្លង​ ​កាត់​ភាព​មិន​ប្រាកដប្រជា​ ​និង​ប្រឈម​ទាំងឡាយ​នៅពេលអនាគត​។​ ​កម្ពុជា​ក៏​ទទួល​បានផល​ ​ប្រយោជន៍​ដ៏​សម្បើម​ ​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ផង​ដែរ​ ​បើ​ទោះបីជា​គម្លាត​នៃ​ការ​ ​អភិវឌ្ឍ​នៅតែ​ជា​បញ្ហា​ក៏ដោយ​។​

៧​-​ ​កម្ពុជា​មាន​គោលដៅ​ដើម្បី​ឱ្យ​ក្លាយ​ខ្លួន​ជា​អ្នក​ ​រួមចំណែក​សន្តិភាព​ ​អ្នក​ភ្ជាប់​អារ្យធម៌​ ​និង​ជារ​ដ្ឋ​ស្ពានមេត្រី​នៅក្នុង​អាស៊ាន​នៅ​តំបន់​ទន្លេរ​មេគង្គ​។​ ​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ទ័ព​ជាង​ ​៥០០០​ ​នាក់​របស់​ខ្លួន​ ​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​ទៅកាន់​តំបន់​មាន​ជ​ម្លោះ​ផ្សេង​ៗ​។​ ​

នៅក្នុង​ខែ​នេះ​ ​តាមរយៈ​ការ​បើក​ជា​ផ្លូវការ​ក្រុម​វប្បធម៌​អាស៊ី​។​ ​កម្ពុជា​ក៏​ដើរតួ​សំខាន់​ផង​ដែរ​នៅក្នុង​ការ​ផ្សា​ភ្ជាប់​ ​វប្បធម៌​ ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ ​និង​និ​វានុ​វត្ត​ភាព​ ​ដែល​ជា​យុគសម័យ​ថ្មី​នៃ​ការទូត​វប្បធម៌​កម្ពុជា​ ​នៅក្នុង​ក្របខណ្ឌ​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នេះ​។​

៨​-​ ​ចំពោះ​ក្តី​រំពឹង​ទុក​វិញ​ ​នយោបាយ​ការបរទេស​កម្ពុជា​ ​និង​កាត់​តែ​ឆ្លើយតបទៅនឹង​ភូមិសាស្ត្រ​ ​នយោបាយ​សកល​ ​និង​ក្នុង​តំបន់​ដែល​មានការ​ប្រែប្រួល​យ៉ាង​លឿន​។​ ​យើង​មានតែ​ជម្រើស​មួយ​ ​ថា​ ​តើ​ត្រូវ​សម្របសម្រួល​ទៅ​នឹង​ស្ថានការណ៍​នោះ​ ​ឬក៏​ត្រូវ​បាន​គេ​ទុកចោល​។​ ​

កម្ពុជា​ត្រូវតែ​ ​សម្រប​ខ្លួន​ទៅ​នឹង​ការ​វិវឌ្ឍ​សណ្តាប់​ធ្នាប់​ពិភពលោក​ ​ក៏ដូចជា​ការប្រកួត​ប្រជែង​ទៅ​នឹង​សណ្តាប់​ ​ធ្នាប់​ថ្មី​នៅក្នុង​អាស៊ី​ប៉ាស៊ីហ្វិក​។​ ​យើង​ត្រូវតែ​រឹងមាំ​ ​និង​បោះជំហាន​ទៅ​មុន​ភាព​ប្រឈម​នៅក្នុង​យុទ្ធ​ ​សាស្ត្រ​នយោបាយ​ការបរទេស​របស់​យើង​ ​ក៏ដូចជា​យុទ្ធសាស្ត្រ​ដែល​មានការ​គិត​គូ​ច្បាស់លាស់​ ​ហើយ​កិច្ចការ​នេះ​ ​តម្រូវ​ឱ្យ​មានការ​កសាង​សមត្ថភាព​ ​និង​ធនធានមនុស្ស​ ​ដែល​ជា​កត្តា​សំខាន់​ ​ដើម្បី​ដាក់ចេញ​នូវ​នយោបាយ​ការបរទេស​មួយ​ ​ដែល​មានការ​យល់​ជ្រួតជ្រាប​ ​និង​អភិវឌ្ឍ​នូវ​ ​មនុស្ស​ជំនាន់​ថ្មី​ទៅជា​អ្នកការទូត​ដែល​មាន​អាជីព​ ​ហើយ​មាន​សមត្ថភាព​វិភាគ​ស្ថានការណ៍​អន្តរ​ ​ជាតិ​ ​និង​កសាង​ទំនុកចិត្ត​ ​ក៏ដូចជា​បង្កើត​មិត្ត​ជុំវិញ​ពិ​ភលោ​ក​៕​

​​ដោយ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ​បាទ​

​ ​ ​ ​ ​ ​ ឯក​ ​ថា​

Share and Like this post

Related Posts

Previous Article

​សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ៖ ហេតុអ្វីបានជា​រុស្ស៊ី​មាន​ជំហរ​ដកខ្លួន​ឆ្ងាយ​ ​ស្តីអំពី​ឧបទ្វីប​កូរ៉េ​

Next Article

ភាពត្រេកត្រអាល​ខ្លាំង​ប្រតិកម្ម​ទៅនឹងរូប​ភាព មូល​ដ្ឋានកងទ័​ពជើងទឹក