cellcard cellcard

គ្រូវិទ្យាល័យចង់ឃើញ​ឥទ្ធិពលកំណែទំរង់អប់រំ

ដោយ​ វ៉ា សុនីកា Share:

សិស្សវិទ្យាល័យយុគន្ធរ កំពុងចេញពីសាលា (រូបថត Jonathan Pannetier)
 
ភ្នំពេញ​ ខ្មែរថាមស៍ – រដ្ឋាភិបាលកម្ពុជាបានចាត់ វិធានការណ៍ ដើម្បីពង្រឹងវិស័យអប់រំ ជាផ្នែក មួយនៃការរៀបចំខ្លួន សំរាប់សមាហរណកម្មអាស៊ានចុងឆ្នាំនេះ។
 
ក្នុងឆ្នាំ ២០១៤ ក្រសួងអប់រំបានអនុវត្តកំណែ​ ទំរង់សំខាន់មួយ ក្នុងការប្រលងសញ្ញាប័ត្រ ទុតិយភូមិ ដែលហៅថាប្រលងបាក់ឌុបដោយ ចំណាយថវិកាជាង ៧.៥លានដុល្លា ដើម្បីរឹត បណ្តឹងការប្រលងនេះ។ បន្ទាប់ពីមានការរឹត បណ្តឹង គេឃើញមានបេក្ខជន តែជាង៤០ភាគរយ ប៉ុណ្ណោះ បានប្រលងជាប់ នៅទូទាំងប្រទេស ទោះបីជាមានការប្រលងលើកទីពីរក៏ដោយ។
 
បេក្ខជនប្រលងបាក់ឌុប ជាង៥ម៉ឺននាក់ បាន ធ្លាក់ការប្រលង ដែលមានការរឹតបណ្តឹងកាលពី ឆ្នាំទៅ ហើយគ្រូរបស់ពួកគេ កំពុងតែរង់ចាំមើល ចំណុចវិជ្ជមាននៃកំណែទំរង់ ស៊ីជម្រៅក្នុងប្រព័ន្ធ អប់រំ។
 

លោកគ្រូ ជា អម្ពរ បង្រៀនគណិតវិទ្យានៅ វិទ្យាល័យសន្ធរម៉ុក បានព្យាករណ៍ថាលទ្ធផល ការប្រលងនៅឆ្នាំ ក្រោយក៏នៅមិនទាន់ដូចចង់ បានដែរ។ “ខ្ញុំឃើញថាក្មេងដែលខំប្រឹងរៀននៅ តែខំហើយ អ្នកដែលមិនប្រឹងនៅតែមិនប្រឹង” លោកគ្រូបាននិយាយ។
 
លោកគ្រូ អម្ពរ បានបើកថ្នាក់បង្រៀនគួរបន្ថែម ដើម្បីជួយសមត្ថភាពសិស្ស ក្នុងមុខវិជ្ជាគណិត វិទ្យា ប៉ុន្តែនៅតែមិនទាន់ឃើញចំនួន សិស្សមក ចូលរៀនបន្ថែមបានកើនឡើងនៅឡើយ។
 
អ្នកគ្រូ អ៊ុន សុខារី គ្រូមុខវិជ្ជាអក្សរសាស្រ្តខ្មែរ មកពីខេត្តពោធិ៍សាត់ បានទំលាប់ក្នុងការរៀន សូត្ររបស់សិស្ស នៅតែមិនទាន់ផ្លាស់ប្តូរ។ លើសពីនេះទៀត ការរឹតបណ្តឹងនៅពេលប្រលង នៅមិនទាន់ធ្វើអោយចំនួនសិស្សដែល​ ទៅរៀន គួរបន្ថែម កើនឡើងគួរ​អោយកត់សំគ​ាល់នៅ ឡើយ។ 
 
អ្នកគ្រូ បានបន្ថែមថាសិស្សភាគច្រើន ដែល ប្រលងធ្លាក់ពីឆ្នាំមុន បានសំរេចចិត្តឈប់រៀន ជាជាងរៀនឌុបថ្នាក់ទី១២មួយឆ្នាំទៀត។ “ក្នុង ចំណោមសិស្ស ដែលខ្ញុំបង្រៀននៅសាលាខ្ញុំ មានសិស្សតែ ២នាក់ប៉ុណ្ណោះ បានត្រលប់មក ចូល​រៀនវិញបន្ទាប់ពីប្រលងធ្លាក់។ សិស្សផ្សេងៗ ទៀតទំនងជាគ្មានសង្ឃឹមថា ប្រលងជាប់នៅ​ឆ្នាំក្រោយ” អ្នកគ្រូបាននិយាយ។
 
អ្នកគ្រូបានបន្តថា កំណែទំរង់នៅពេលប្រលងគឺ​​ ជាកត្តាសំខាន់ ប៉ុន្តែកង្​វះ​ខាតសៀវភៅមេរៀន ឧបករណ៍ពិសោធន៍ កុំព្យូទ័រ និងធនធានផ្សេង​​ ទៀត នៅតែជាឧបសគ្គចំបងក្នុងការលើកកំពស់ គុណភាពអប់រំជាទូទៅ។
 
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ ហង្ស ជួនណារុន បាននិយាយថា​ កំណែទំរង់ស៊ីជំរៅ​ក្នុងប្រព័ន្ធ​ អប់រំ មានគោលដៅពង្រឹងសមត្ថភាពយុវជន​កម្ពុជា ដើម្បីអោយគេមាន លទ្ធភាពប្រកួត ប្រជែង ដោយស្មើភាពគ្នា ជាមួយប្រជាជនក្នុង​ប្រទេស អាស៊ានដទៃទៀត នៅពេលដែល​ សមា​ហរណកម្មអាស៊ាន​កំពុងតែឈានកាន់តែ ​ជិតមកដល់។
 
កញ្ញា លាង សុខលីន បេក្ខជនដែលប្រលង​ជាប់ ក្នុងការប្រលងលើកទីពីរ កាលពីឆ្នាំមុន បាននិយាយថា កញ្ញាកោតសរសើរចំពោះការ ប្រលងដែល​គ្មានការសីុសំណូក។ នាងក៏បាន​ ធ្វើការកោតសរសើរដល់ ការខិតខំប្រឹងប្រែង​របស់គ្រូនាង ដែលយកចិត្តទុកដាក់បង្រៀន​នាង បន្ថែម ដើម្បីប្រលងលើកទីពីរ។ នាងក៏ទទួល​ ស្គាល់ផងដែរថាឯកសារត្រៀមប្រលង ដែល ចេញដោយក្រសួងអប់រំ​ សំរាប់ការប្រលងលើក ទីពីរ ក៏បានជួយអោយ​នាង​បានទទួលជោគជ័យ ដែរ។
 
“ទោះបីខ្ញុំប្រលងធ្លាក់នៅលើកទីពីរ ក៏ខ្ញុំទទួល ស្គាល់លទ្ធផលដែរ” កញ្ញាសុខលីនដែលឥឡូវ​ ជានិស្សិត នៅសកលវិទ្យាល័យភូមិន្ទសេដ្ឋកិច្ច និងនិតិសាស្រ្តបានបន្ថែម។ ពេលនាងរៀននៅ​ វិទ្យាល័យ នាងធ្លាប់បានឃើញសិស្សមួយចំនួន ដែលមិនខិតខំប្រឹងរៀន តែទទួលបានចំណាត់ ថ្នាក់ល្អ។ “ខ្ញុំចង់ឃើញ​ការប្រលងដែលគ្មានការ​ បើកចំលងនៅកម្ពុជាដើម្បីអោយ យុវជនខ្មែរ ទទួលបានចំណេះដឹងពិតប្រាកដ” នាងបាន និយាយ៕ 

Previous Article

កូនប្រុសលោកស៊ីន ស៊ីសាមុត ទទួលមរណភាព

Next Article

ទិដ្ឋភាពនយោបាយប្រែប្រួលក្នុងឆ្នាំ២០១៥