cellcard cellcard

ផ្សារទំនើប២៤ម៉ោង បើកទ្វារនៅភ្នំពេញ

ដោយ នូ សុធាវី Share:

ភ្នំពេញ​ ខ្មែរថាមស៍ – សំរាប់អ្នកដែលចេញពីធ្វើ ការនៅពេលយប់នៅភ្នំពេញ ការទិញទំនិញ មិនដែលមានការងាយស្រួលនោះទេ។ ផ្សារ ធម្មតាបិទទ្វារនៅពេលយប់ ហើយផ្សារទំនើប ភាគច្រើន បិទទ្វារនៅម៉ោងប្រហែល៩យប់។
 
ផ្សារទំនើបឈ្មោះ Super Duper ដែលគ្រោង​បើកទ្វារជាផ្លូវការនៅចុងខែនេះមានគោលបំណងចង់បំពេញតំរូវការនេះ ដោយផ្តល់នូវជំរើសក្នុងការទិញទំនិញ ២៤ម៉ោងសំរាប់អ្នកមិនចង់ស្ទះចរាចរណ៍ ឬតំរង់ជួរវែងពេលមាន​មនុស្សទៅទិញទំនិញច្រើន។
 
ផ្សារនេះក៏ចង់បំរើដល់អតិថិជន ដែលចង់រករបស់ហូបចុកពេលយប់ជ្រៅផងដែរ។
 
“យើងដឹងថា មិនមែនមនុស្សគ្រប់គ្នាចង់មក ទិញទំនិញពេលពាក់កណ្តាលយប់ទេប៉ុន្តែសំរាប់អ្នក ដែលមិនមានពេល នៅពេលថ្ងៃផ្សារយើង គឺជាភាពងាយស្រួលរបស់គេ” ម្ចាស់​ក្រុមហ៊ុន ដែលមានសញ្ជាតិកាណាដា ឈ្មោះ Kirk MacManus បាននិយាយ។
 
សូម្បីតែនៅពេលថ្ងៃ ទូរតាំងទំនិញ ដែលមាន ទំនិញពេញ និងប្រលោះដើរវែងៗរបស់ផ្សារ ទំនើប Super Duper មើលទៅពិតជាគួរអោយ ចាប់អារម្មណ៍។ ផ្សារទំនើបថ្មីនេះបានបើកមិន ទាន់ផ្លូវការ កាលពីសប្តាហ៍មុន និងមានលក់ របស់របរប្រើប្រាស់ក្នុងផ្ទះ និងទំនិញគ្រឿងទេ យ៉ាងច្រើនរួមទាំងទំនិញកំរខ្លះដូចជា Cream of Wheat និង Larry the Cable Guy Corn Bread Mix ។ ផលិតផលភាគច្រើនសុទ្ធតែនាំចូលពី បរទេសប៉ុន្តែបន្លែ និងសាច់ស្រស់ៗ ត្រូវបានផ្គត់ផ្គង់ដោយកសិដ្ឋានក្នុងស្រុក។ 
 
លោក MacManus បានមើលឃើញការប្រកួត ប្រជែងពីផ្សារទំនើប ដែលមានស្រាប់ ដូចជា ផ្សារឡាក់គី ផ្សារថៃ ហួត ប៉ុន្តែលោកទទួចថាផ្សារលោកមានទំនិញ ដូចផ្សារទាំងនោះដែរ ហើយនិងច្រើនជាងហ្នឹងទៀត។ 

“យើងចង់បានផ្សារ​ទំនើបមួយ មានបុគ្គលិក រួសរាយសេវាល្អ និងមានទំនិញគ្រប់មុខព្រម​​ទាំងទំនិញ ដែលអតិថិជន មិនអាចរកបាននៅ​​ផ្សារផ្សេងទៀតក្នុងភ្នំពេញ” លោកបាន​និយាយ។ “កាលពីសប្តាហ៍មុនយើងបានទទួលការបញ្ជាទិញទំនិញជាង ១,៥០០មុខ ដែលខ្ញុំមិនដែលឃើញមានលក់នៅកម្ពុជា” ។
ផ្សារទំនើបថ្មីនេះ មានទីតាំងនៅ ផ្លូវ៤៨៨ក្នុងសង្កាត់បឹងត្របែកខាងត្បូងភ្នំពេញ។ ម្តុំនោះដូចជាមិនទំនងជាត្រូវការផ្សារទំនើបបើកទ្វារ ២៤ម៉ោងទេដោយសារវាស្ងាត់ចាប់ ពី ១០យប់ ទៅ ប៉ុន្តែលោក MacManus បានទស្សន៍ទាយការប្រែប្រួលរបស់ទីក្រុងហើយគិតថាទីតាំង នោះជាទីតាំងល្អដែលគាត់ចង់បាន។
 
គាត់និយាយថា តំបន់ដែលសំបូរផ្សារទំនើប កំពុង ប្រែប្រួលហើយយើងឃើញមានសំណង់ អគារស្នាក់នៅខ្ពស់ៗ ជាច្រើនបានរីកដុះដាលក្នុងតំបន់បឹងត្របែក និងតំបន់ផ្សារទួលទំពូង ដែលមានចំងាយតែ៦០០ម៉ែត្រខាងជើងផ្សារ​នេះ។ តំបន់នេះបានទាក់ទាញអ្នកធ្វើការមកពីបរទេស និងប្រជាជនខ្មែរដែលមានប្រាក់កាសមកស្នាក់នៅ នៅពេលដែលអ្នកលក់ដូរ និងក្លឹបកំសាន្ត ដែលមានស្រាប់បានធានាអោយមានមនុស្សចេញចូលតំបន់នេះនៅពេល យប់ជ្រៅ។
 
លោក MacManus បាននិយាយថា លោកកំពុង រង់ចាំទំនិញដែលលោកបានបញ្ជាទិញមកដល់ដើម្បីដាក់បំពេញ នៅតាមទូរតាំងលក់ ក្នុងផ្សារមុននឹងផ្សារសម្ពោធជាផ្លូវការនៅចុងខែនេះ។ ទោះជាពេលនេះផ្សារបានបើកតែមួយទីតាំងនេះក្តី គាត់បាននិយាយថាទៅអនាគតគាត់នឹងបន្តសិក្សាទីផ្សារសំរាប់ឱកាស ពង្រីកផ្សារនេះនៅទីតាំងដទៃទៀត៕ 

Previous Article

យុវវ័យឆ្នើម៖ អ្នកលេង​វីយ៉ូឡុងវ័យក្មេងមានសុបិន្តធំ

Next Article

សាក្សីនៃប្រវត្តិសាស្រ្តកម្ពុជាជាងកន្លះសតវត្ស