cellcard cellcard

កម្មវិធីក្តារចុចអក្សរខ្មែរថ្មីសំរាប់ទូរស័ព្ទឆ្លាតវៃ

ដោយ Ismail Vorajee Share:

ភ្នំពេញ​ ខ្មែរថាមស៍ – កម្មវិធីក្តារចុចអក្សរខ្មែរថ្មី ដែលបង្កើតឡើងដើម្បី អោយអ្នកប្រើប្រាស់ ទូរស័ព្ទដៃឆ្លាតវៃអាចវាយអក្សរខ្មែរ បានលឿន កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។
 
ការប្រើប្រាស់អក្សរខ្មែរ ក្នុងការផ្ញើរសារ ឬអីុម៉ែល នៅលើទូរស័ព្ទ ត្រូវប្រើរយៈពេលយូរដោយ សារ ភាសាខ្មែរមានព្យញ្ជនៈ និងស្រៈច្រើន ដូច​ នេះត្រូវចុចច្រើន កន្លែងក្នុងការសរសេរ។ ដូចនេះ ហើយបានជាអ្នកបង្កើតកម្មវិធីនេះ គឺ លោក គ្រុយ វណ្ណា បានយកបញ្ហានេះមកដោះ  ស្រាយ ដោយបង្កើតកម្មវិធីក្តារចុចអក្សរខ្មែរ ថ្មីនេះ ដែលហៅជាអង់គ្លេសថា Khmer Smart Keyboard ។
 
កម្មវិធីក្តារចុចថ្មីនេះ បានធ្វើអោយការសរសេរ​ អក្សរ​ ខ្មែរនៅលើទូរស័ព្ទ មានការងាយស្រួល​ សំរាប់ ​អ្នកប្រើភាសាខ្មែរ ​ហើយទទួលបាន​ ការសរសើរពីអតិថិជនដែល បានប្រើហើយជា​ច្រើន។  មានអ្នកខ្លះ បានសរសើរថាកម្មវិធីនេះ គឺជា កម្មវិធីក្តារចុចអក្សរខ្មែរល្អជាងគេនៅពេល បច្ចុប្បន្ន។
 
កម្មវិធីទូរស័ព្ទលំដាប់ខ្ពស់
 
រយៈពេលមួយសប្តាហ៍ បន្ទាប់ពីគេដាក់កម្មវិធី នេះអោយប្រើប្រាស់ កម្មវិធីនេះបានជាប់ចំ​ណាត់ថ្នាក់លេខ១ នៅលើតារាងកម្មវិធីមាន​អ្នកទាញយកប្រើច្រើនជាងគេនៅលើ Apple Store។ អ្នកដែលបានប្រើប្រាស់ហើយសុទ្ធតែ​ បានដាក់ ចំណាត់ថ្នាក់ផ្កាយប្រាំដល់​កម្មវិធី​នេះ ចាប់តាំងពីគេដាក់កម្មវិធីនេះ អោយ​ប្រើ នៅ ថ្ងៃទី២៧ តុលា ឆ្នាំមុន។ មានអតិថិជន ម្នាក់ បានសរសេរទៀតថា “ចុះបើចង់ដាក់ ផ្កាយ៦ អោយកម្មវិធីនេះ ដាក់យ៉ាងមេច?”
 
ទោះជាមានកម្មវិធី ក្តារចុចអក្សរខ្មែរពីមុនមក ជាច្រើនក្តី ក៏ភាគច្រើនកម្មវិធី ទាំងនោះនៅ​មាន​កំរិតនៅឡើយ។ ប៉ុន្តែក្រុមអ្នកបង្កើតកម្ម វិធី Khmer Smart Keyboard ផ្តោតទៅលើ ការបង្កើតកម្មវិធី ដែលងាយស្រួលប្រើហើយ​សាមញ្ញ។
 
“កម្មវិធី Khmer Smart Keyboard គ្មានកន្លែងចុច shift ទេ គឺគេគ្រាន់តែប្រើម្រាមដៃអូសចុះឡើង ជាការស្រេច។ នេះជាអ្វីដែលធ្វើអោយក្តារនេះ អាចសរសេរបានលឿន” លោកវណ្ណាបាន និយាយ។ “ឧទាហរណ៍ ប្រើម្រាមដៃអូសទៅ ឆ្វេងដើម្បីលុប អូសទៅស្តាំដើម្បីដូរប្រើសញ្ញា អូសទៅលើដើម្បីមើលសញ្ញាដែលមានទាំង អស់” ។
 
អ្នកបង្កើតកម្មវិធីម្នាក់ ដែលខិតខំប្រឹងប្រែង
 
ជាអ្នកជំនាញខាងពត៌មានវិទ្យា ដែលបាន ទទួល បរិញាប័ត្រពីសកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ឆ្នាំ២០០៧ លោក វណ្ណា បានបន្តរៀន ថ្នាក់អនុបណ្ឌិត នៅសកលវិទ្យាល័យវ៉ាសេដា ប្រទេសជប៉ុន។ 
 
លោកបានត្រលប់មកកម្ពុជា កាលពីប្រាំមួយ ខែមុន ដើម្បីធ្វើអោយសុបិន្តរបស់លោក ក្នុង ការបង្កើត ក្រុមហ៊ុន ផលិតកម្មវិធីមួយនៅ កម្ពុជា ក្លាយជាការពិត។ ក្រុមហ៊ុនដែលទើប បង្កើត ឡើងថ្មីថ្មោងនេះ មានសមាជិកចំនួន៧​ នាក់ ធ្វើការងារភាគច្រើនផ្តោតលើការបង្កើត ​កម្មវិធីសំរាប់ ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ iOS8។ ទៅអនាគតក្រុមហ៊ុនមានទស្សនៈ វិស័យពង្រីក ទៅលើប្រព័ន្ធ ប្រតិបត្តិការ Android ផងដែរ។  លើសពីនេះទៀត “យើងមានគំរោងបន្ថែម មុខងារព្យាករណ៍ពាក្យ ត្រូវសរសេរបន្ទាប់ដើម្បី អោយកម្មវិធីក្តារចុចនេះឆ្លាតវៃជាងនេះទៀត”  លោកវណ្ណាបានបន្ថែម ។
 
កម្មវិធី Khmer Smart Keyboard អាចទាញយក មកប្រើបានដោយមិនគិតថ្លៃ។ លោកវណ្ណា កំពុងធ្វើការរៃអង្គាស ប្រាក់ពីមនុស្សម្នាតាម រយៈប្រព័ន្ធអីុនធឺណីត សំរាប់គាំទ្រការពង្រីក កម្មវិធីនេះ អោយប្រើបានជាមួយ ប្រព័ន្ធប្រតិ បត្តិការ Android និងបន្ថែមចំនុចថ្មីទៀត។ គាត់បន្ថែមថា គាត់នឹងទុកចំណែកខ្លះនៃប្រាក់ ដែលគាត់រៃអង្គាសបាន ដើម្បីជួយមន្ទីរពេទ្យគន្ធៈបុប្ផានៅភ្នំពេញ។ 
 
សំរាប់ពត៌មានបន្ថែម លើការរៃអង្គាសប្រាក់ នេះសូមចូលទៅ www.KhmerSmartKeyboard.com/campaign/ 

Previous Article

រណសិរ្សរំដោះជាតិខ្មែររៀបគម្រោងបង្កើតរដ្ឋាភិបាលនិរទេស

Next Article

បេតិកភ័ណ្ឌពិភពលោកសំរាប់ទីក្រុងខ្មែរបី