cellcard cellcard

សំបុត្រចូលអង្គរវត្តលក់បាន៦០លានដុល្លាក្នុង២០១៤

ដោយ ជា វណ្ណៈ Share:

ភ្នំពេញ​ ខ្មែរថាមស៍ – ចំនូលបានមកពីតម្លៃ សំបុត្រ ចូលទស្សនាតំបន់អង្គរវត្ត ត្រូវបាន ប្រមូលបាន ៦០លានដុល្លា ក្នុងឆ្នាំ២០១៤ កើនឡើងចំនួន ១.៦លានដុល្លា ពីឆ្នាំមុន នេះបើតាមប្រភពពីមន្រ្តីអាជ្ញាធរអប្សរា។
 
កាលពីខែមុន តំណាងរាស្រ្តមកពីគណបក្ស សង្រ្គោះជាតិ លោកស៊ុន  ឆៃ ដែលជាអនុប្រធានគណកម្មការសេដ្ឋកិច្ច នៃ រដ្ឋសភា ជាតិបានអះ អាងថា មានភ្ញៀវទេសចរណ៍យ៉ាងតិច៣លាន នាក់បានទិញសំបុត្រចូល ទស្សនា អង្គរវត្តដែល ភាគច្រើនទិញសំបុត្រ រយៈពេលបីថ្ងៃ ដែល មានតម្លៃ ៤០ដុល្លា។ គាត់បាននិយាយថា ចំនូលសរុបដែលបានមក ពីការលក់សំបុត្រ នេះ គួរតែប្រមូលបានចំនួន ១២០ លានដុល្លា បើតាមការគណនារបស់គាត់។
 
ប៉ុន្មានថ្ងៃក្រោយ ការអះអាងរបស់លោក ស៊ុន ឆៃ អាជ្ញាធរអប្សរា បានចេញសេចក្តីប្រកាស មួយ ចោទប្រ កាន់លោកថាបាននិយាយកុហក ភូតភរអំពីការងារគ្រប់គ្រង របស់អាជ្ញាធរនេះ​ ហើយបានចោទផងដែរថា លោកព្យាយាមធ្វើ ការសងសឹកអាជ្ញាធរអប្សរា ដែលបានឈ្នះ ក្នុងរឿងក្តី ពាក់ព័ន្ធដីរបស់លោក កាលពីឆ្នាំ ២០០០។
 
តំបន់ប្រវត្តិសាស្រ្តអង្គរវត្ត ទទួលភ្ញៀវទេស​ចរណ៍បាន ជាងពីរលាននាក់ កាលពីឆ្នាំមុន កើនឡើងប្រហែល ៥ភាគរយ ប្រៀបធៀបនឹង ឆ្នាំ ២០១៣។ សេចក្តីប្រកាសពត៌មាន ក៏បាន បន្ថែមដែរថាភ្ញៀវទេសចរណ៍ ច្រើនជាងគេ មកពីប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន។
 
ភ្ញៀវចំនួនច្រើនជាង ពីរភាគបី បានជ្រើសរើស ទិញសំបុត្រទស្សនាមួយថ្ងៃ (២០ដុល្លា) ជា ជាងទិញសំបុត្របីថ្ងៃ (៤០ដុល្លា) និង ៧ថ្ងៃ (៦០ដុល្លា) បើតាមសំដីអ្នកនាំពាក្យរបស់អាជ្ញា ធរអប្សរា លោកស្រី ចៅស៊ុន កិរិយា។ 
 
“ភ្ញៀវភាគច្រើន មកពីប្រទេសក្នុងទ្វីបអាស៊ី ដែលមិនចូលចិត្តចំណាយអស់ច្រើន” លោកស្រីបាននិយាយ។ “មានភ្ញៀវចំនួនតូចប៉ុណ្ណោះ ដែលជ្រើសរើសសំបុត្រ ៧ថ្ងៃ ហើយស្នាក់ នៅសៀមរាបមួយសប្តាហ៍” ។
 
តំណាងរាស្រ្តមកពី គណបក្សសង្រ្គោះជាតិ ឯកឧត្តម ស៊ុន ឆៃ  ថ្មីៗ នេះបានទទួលស្គាល់ ថាចំនូលសរុបដែល បានប្រកាសពិតជាមាន   ចំនួន ច្រើនជាងឆ្នាំមុន ប៉ុន្តែលោកនៅតែអះ អាងថា ចំនួន នោះមិនមានលក្ខណៈសុក្រឹតទេ។ លោកទាមទារ អោយមានការ ធ្វើសវនកម្មជា ពិសេសទៅលើចំនួនសំបុត្រ ១ថ្ងៃ និង ៣ថ្ងៃ ដែលបាន លក់ដាច់ក្នុងមួយថ្ងៃៗ។
 
លោកបាននិយាយថា របាយការណ៍ពីចំនូល ដែលបានប្រកាស ដោយអាជ្ញាធរអប្សរាមិន ត្រឹមត្រូវទេ ហើយគណកម្មការដែលមានអ្នក ជំនាញឯករាជ្យមួយ គួរត្រួតពិនិត្យ លើរបាយ ការណ៍នោះ។ “មន្រ្តីមកពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមកពីអាជ្ញាធរសនវកម្មជាតិ មិនមានពេលគ្រប់គ្រាន់ក្នុង ការវិភាគរបាយ ការណ៍នោះទេ” លោកបាននិយាយ។
 
“ការងារអ្វីដែលគេធ្វើ សុទ្ធតែផ្អែក ទៅលើ របាយការណ៍ ដែលអាជ្ញាធរអប្សរាផ្តល់អោយ ប៉ុណ្ណោះ” ៕ 
 

ភ្ញៀវទេសចរណ៍កូរ៉េ កំពុងមើលចំលាក់តាម ថែវប្រាសាទបាយ័ន (រូបថតAKP)

Previous Article

ទូរស័ព្ទ Samsung Galaxy A កាលីបទាន់​សម័យអស់ទាស់!

Next Article

ជប៉ុនពង្រឹងទំនាក់ទំនងជាមួយកម្ពុជា