cellcard cellcard

យុវវ័យឆ្នើម៖ អ្នកសង្កេតសង្គមចង់ឃើញកំនែទំរង់

ដោយ​ វ៉ា សុនីកា Share:

ភ្នំពេញ​ ខ្មែរថាមស៍ – កំលាំងស្នូលនៃការ អភិវឌ្ឍន៍របស់ប្រទេសមួយ គឺយុវវ័យ នេះជា​ការយល់ឃើញមួយរបស់ លោក នាន់ សិរិបុត្ត ដែលមានវ័យ ២៥ឆ្នាំ។
 
ដោយសារលោកបានឃើញស្ថានភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា លោក សិរីបុត្ត បានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរ ប្រទេសជាតិ ដែលលោកគិតថា អាចចាកចេញ ពីភាពក្រីក្រដូចបច្ចុប្បន្ននេះបាន។
 
លោក សិរីបុត្ត ដែលបានទទួលបរិញ្ញាប័ត្រផ្នែក សង្គមវិទ្យា ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ មានចំណាប់អារម្មណ៍ និងចំណូលចិត្តតាម ដានសង្គម និងនយោបាយ តាំងពីកាលនៅ រៀន វិទ្យាល័យ។ សំរាប់គាត់ការអានអំពីប្រវត្តិ របស់ប្រទេស និងរៀនសូត្រពីមូលដ្ឋានគ្រឹះនៃសង្គម បានបង្រៀនគាត់អោយយល់ដឹងពីភាពអយុត្តិធម៌ និងភាពមិនស្មើភាពគ្នា។ 
 
“បច្ចុប្បន្ន ខ្ញុំបានប្រលូកក្នុងរឿងនយោបាយ ហើយខ្ញុំចូលចិត្តសង្កេត ពិភាក្សា និងជជែកជា មួយអ្នកដទៃ” លោកបាននិយាយ។ “ខ្ញុំសឹង តែដូចជាអ្នកនយោបាយម្នាក់ តែខ្ញុំមិនទាន់ជា អ្នកនយោបាយទេ” ។
 
អ្នកជំនាញខាងបណ្តាញសង្គម
 
ក្រៅពីការស្រាវជ្រាវពីសង្គម និងសុខភាព លោកតាមដាន រឿងនយោបាយនៅកម្ពុជា យ៉ាងមធ្យ័ត។ លោកក៏បានតាមដានពត៌មាន អន្តរជាតិផងដែរ ដើម្បីអោយដឹងថាប្រទេស ផ្សេងទៀត កំពុងកែប្រែអោយប្រសើរឡើងលើចំនុចអ្វីខ្លះ។
 
ដូចមនុស្សដទៃទៀត ក្នុងវ័យនេះដែរ  បណ្តាញ សង្គមជាផ្នែកសំខាន់មួយ នៅក្នុងជីវិតរាល់ថ្ងៃ របស់គាត់។ តាមរយៈការងាររបស់លោកជា ប្រធានគ្រប់គ្រង មាតិកាសង្គម សំរាប់គេហ ទំព័រ  politikoffee.com ដែលជាវេទិកាមួយ សំរាប់ការ ពិភាក្សាពីបញ្ហានយោបាយ និង​សង្គម លោកអាចយល់ដឹងថាបញ្ហាណាខ្លះ ដែលជាបញ្ហាសំខាន់ សំរាប់យុវវ័យនៅកម្ពុជា បច្ចុប្បន្ន។
 
ការដឹកនាំល្អ
 
ក្នុងចំណោមប្រធានបទ ជាច្រើនដែលមនុស្ស ម្នាក្នុងវ័យដូចលោក ចូលចិត្តជជែកពិភាក្សា ប្រធានបទ “ការដឹកនាំល្អ”  គឺជាប្រធានបទនៅ លើគេ។ មានមនុស្សជាច្រើននៅលើគេហទំ ព័ររបស់លោក មានការមិនពេញចិត្តចំពោះវិធី គ្រប់គ្រង របស់រដ្ឋាភិបាលហើយមានការរិះគន់ ថារដ្ឋាភិបាល មិនបានធ្វើការងារបានល្អក្នុង ការបំរើផលប្រយោជន៍ ប្រជាជនជាពិសេស យុវវ័យទេ។
 
“ខ្ញុំចង់ឃើញ ប្រទេសយើងមានអ្នកដឹកនាំ ដែល ស្មោះត្រង់មួយរូប”លោកបាននិយាយ។ “ដូចនេះហើយ ខ្ញុំចង់កសាងខ្លួន សំរាប់ថ្ងៃ អនាគត។ ខ្ញុំបានព្យាយាម យកមេរៀនក្នុង សង្គម មកអនុវត្តក្នុងជីវិត និងរៀនពីកំហុស របស់ខ្ញុំ”  ។
 
គណបក្សនយោបាយអនាគត
 
ការបោះឆ្នោតដោយសេរី គឺជាតំរូវការយ៉ាង សំខាន់សំរាប់ លទ្ធិប្រជាធិបតេយ្យ ហើយ លោកសង្ឃឹមថា ថ្ងៃណាមួយ ប្រទេសជាតិទាំង មូលនឹងអាចមានតំណាង និងសំលេងគ្រប់គ្រាន់នៅក្នុងប្រព័ន្ធនយោបាយបច្ចុប្បន្ន។
 
“យើងមានគណបក្ស នយោបាយជាច្រើនដូច នេះយើងមិនត្រូវ ការបង្កើនគណបក្សបន្ថែម​ ទៀតទេ” លោកបាននិយាយ។ លោកសង្ឃឹម ថាលោកនឹងអាចចូលរួមជាមួយ  ចលនាខ្មែរ ដើម្បីខ្មែរ ប៉ុន្តែលោកក៏ចង់គិតពិចារណាអោយ បានដិតដល់ពីគណបក្សមួយណា ដែលបាន ព្យាយាមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ប្រទេស ជាតិ។
 
បណ្តាញយុវជនដែលរឹងម៉ាំមួយ គឺជាកត្តា សំខាន់សំរាប់ជំរើសគណបក្ស លោកចង់ចូល រួម ហើយប្រសិនបើគណបក្សបច្ចុប្បន្ន មិនមាន  គណបក្សមួយណា មានលក្ខណៈគ្រប់គ្រាន់ នឹងបំរើដល់អ្នកដឹកនាំ ប្រទេសជាតិទៅអនាគត បានទេ លោកប្រហែលជាអាចបង្កើតគណ បក្សមួយខ្លួនឯងផ្ទាល់។
 
“ខ្ញុំតែងតែបារម្ភពីប្រទេសជាតិ និងយុវជននៅ ពេលបច្ចុប្បន្ន” លោកបានបន្ថែម។ “វាដល់ ពេលដែលយុវជន អាចចូលរួមពិភាក្សាជាមួយ អ្នកនយោបាយ ដើម្បីទាមទារអោយប្រទេស ជាតិបំពេញតំរូវការរបស់គេបានហើយ”៕ 

Previous Article

កម្មវិធីក្តារចុចអក្សរខ្មែរថ្មីសំរាប់ទូរស័ព្ទឆ្លាតវៃ

Next Article

ជប៉ុនពង្រឹងទំនាក់ទំនងជាមួយកម្ពុជា