cellcard cellcard

ស្ថានីយប្រេង គួរទម្លាក់ថ្លៃ

ដោយ នៅ ស៊ីវុត្ថា Share:

ម្ចាស់ម៉ូតូកំពុងចាក់សាំងក្នុងស្ថានីយប្រេង តេលា នៅភ្នំពេញ (រូបថត Jonathan Pannetier )
 
ភ្នំពេញ​ ខ្មែរថាមស៍ –  រដ្ឋាភិបាលបានជំរុញអោយ​ស្ថានីយប្រេងទម្លាក់ថ្លៃប្រេង នៅពេលដែល តម្លៃប្រេងក្នុងពិភពលោក​ធ្លាក់ចុះ ដល់តម្ល​ៃទាប​ បំផុតក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ។
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្តីបន្ទោស ក្រុមហ៊ុនស្ថានីយប្រេង បរទេសមួយចំនួនថាមិន បានទម្លាក់ថ្លៃប្រេង អោយបានដល់អតិថិជន ហើយច្រានចោល​ ការអះអាងរបស់បណ្តាក្រុម ហ៊ុនទាំងនោះ ដែលថាគេមិនទាន់បានចំណេញ ពីតម្លៃចំណាយទៅលើការ ស្តុកប្រេងទុកពីប៉ុន្មាន ខែមុនពេលតម្លៃ នៅលើ​ពិភពលោក នៅថ្លៃ។ សម្តេចបាននិយាយថា ស្ថានីយកាល់តិចរបស់​ ក្រុមហ៊ុនអាមេរិក និងស្ថានីយតូតាល់របស់ក្រុម ហ៊ុនបារាំងបានលក់ ប្រេងម៉ាស្សូតថ្លៃ៤,១០០ រៀលមួយលីត្រប្រេង សាំងធម្មតា ៤,២៤០រៀល មួយលីត្រ និង ៤,៤៥០រៀលមួយលីត្រសំរាប់​ ប្រេងស៊ូពែរ នៅពេលដែល ស្ថានីយ​ក្នុងស្រុក លក់ថ្លៃ ៤,០០០ ៤,២០០ និង ៤,៤០០រៀលមួយ លីត្រសំរាប់ប្រេងដូចគ្នា។
 
តម្លៃប្រេង រង្វាស់ខ្នាត សមុទ្រខាងជើងបានធ្លាក់​ ចុះដល់ថ្លៃ ៤៧.៣៦ដុល្លា ក្នុងមួយធុងកាលពី ថ្ងៃអង្គារ ដែលជាតម្លៃមួយទាបបំផុតតាំងពីដើម ឆ្នាំ២០០៩។ តម្លៃប្រេងបានធ្លាក់ជាង៥០ភាគរយ  ចាប់តាំងពីខែមិថុនាដែលនៅពេល នោះប្រេង ថ្លៃ ១១០ដុល្លាមួយធុង។
 
កាលពីខែតុលា បណ្តាស្ថានីយប្រេងក្នុងភ្នំពេញ លក់ប្រេងសាំងធម្មតាថ្លៃពី ៥,១៥០ រៀល ដល់ ៥,៨០០រៀល។ ក្រសួងពាណិជ្ជកម្មបានជួប ប្រជុំជាមួយតំណាង ក្រុមហ៊ុនចែកចាយប្រេង ផ្សេងៗ ក្នុងពេលថ្មីៗនេះ ដើម្បីជំរុញអោយពួក គេទម្លាក់ថ្លៃប្រេង លក់រាយ នៅតាមស្ថានីយគេ អោយសមទៅតាមតម្លៃ ប្រេងឆៅ ក្នុងពិភព​លោក។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស៊ុន ចាន់ថុល បានជួបប្រជុំជាមួយ​តំណាងក្រុមហ៊ុន​ ទាំងនោះកាលពីថ្ងៃសុក្រ ដើម្បីជំរុញពួកគេេម្តង ទៀត អោយទម្លាក់ថ្លៃប្រេង និងបានស្រុះស្រួល គ្នាជួបប្រជុំរៀងរាល់ ១០ថ្ងៃម្តងដើម្បីពិនិត្យតម្លៃ ប្រេងក្នុងស្រុក។
 
“ពួកយើងបានជួបគ្នា បីដងហើយ (តាំងពីខែ វិច្ឆិកា) ដើម្បីពិភាក្សាពីការទម្លាក់ថ្លៃប្រេងដោយ បានទម្លាក់ពីថ្លៃជាង៥,០០០ រៀលមួយលីត្រ” អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ​ កែន រដ្ឋា បានប្រាប់កាសែតខ្មែរថាមស៍ ។  “បន្ទាប់ពី ការប្រជុំចុងក្រោយ របស់យើងកាលពីថ្ងៃទី០៩ មករា ក្រុមហ៊ុនលក់រាយ បានបញ្ចុះថ្លៃប្រេង របស់ពួកគេដល់ ៤,១០០រៀលមួយលីត្រជា​មធ្យម តែក្រុមហ៊ុនខ្លះ នៅតែលក់ក្នុង តម្លៃ ៤,៨០០រៀលមួយលីត្រដដែល ដោយសារមិន​ អាចទម្លាក់ថ្លៃ​ បានរហូតដល់លក់ប្រេងដែលគេ ស្តុកទុកអស់” ។
 
ក្រុមហ៊ុនលក់រាយ បានអោយដឹងថាពួកគេត្រូវ ការពេលវេលាខ្លះ ក្នុងការឆ្លើយតបទៅនឹងតម្លៃ ពិភពលោក ដោយសារគេទិញប្រេងស្តុកទុក ពីរបីខែមុន។ ពួកគេក៏បាននៅបន្តត្អូញត្អែរផង​ ដែរ ពីតម្លៃដឹកជញ្ជូនប្រេង ដែលនៅមិនទាន់ មាន ធ្លាក់ចុះ។
 
លោក រដ្ឋា បាននិយាយថា រដ្ឋាភិបាលគ្រោង នឹងជួបជាមួយ ក្រុមហ៊ុនលក់រាយប្រេង រៀង  រាល់ ១០ថ្ងៃម្តងប៉ុន្តែ “មិនអាចបង្ខំពួកគេអោយ បញ្ចុះថ្លៃប្រេងបានទេ ដោយសារលក្ខណៈទីផ្សារ​ សេរី” ។
 
លោកស្រី ថន ចាន់លក្ខណ៍ អ្នកនាំពាក្យ ក្រុមហ៊ុន សេ្រហ្វន កម្ពុជា (ដែលជាក្រុមហ៊ុន របស់ស្ថានីយកាល់តិច) បាននិយាយថាក្រុម ហ៊ុន បានអនុវត្តការបញ្ចុះតម្លៃប្រេងខ្លះហើយ ដើម្បីឆ្លើយតបទៅនឹង ការធ្លាក់ចុះនៃតម្លៃប្រេង ពិភពលោក ដែលការទម្លាក់ថ្លៃចុងក្រោយរបស់ ក្រុមហ៊ុនគឺក្រោយពីមានការប្រជុំជាមួយក្រសួង នៅថ្ងៃទី០៩ មករា។
 
សេ្រហ្វន  “ធ្វើការតាមដាន តម្លៃប្រេងក្នុងទីផ្សារ​កម្ពុជាយ៉ាងដិតដល់ ហើយតម្លៃប្រេងនៅតាម ស្ថានីយផ្អែកទៅលើ កត្តាមួយចំនួនដូចជាអត្រា ប្តូរប្រាក់ តម្រូវការទីផ្សារ និងការប្រកួតប្រជែង” លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការមួយ។
 
ក្រុមហ៊ុនស្ថានីយតូតាល់ និងក្រុមហ៊ុនស្ថានីយ តេឡា បដិសេដមិនធ្វើការអត្ថាធិប្បាយ បន្ទាប់ពី​ យើងបានទាក់ទងទៅកាលពីថ្ងៃអង្គារ៕  

Previous Article

កូនប្រុសលោកស៊ីន ស៊ីសាមុត ទទួលមរណភាព

Next Article

ទិដ្ឋភាពនយោបាយប្រែប្រួលក្នុងឆ្នាំ២០១៥