cellcard cellcard

យុវវ័យឆ្នើម៖ អ្នកលេង​វីយ៉ូឡុងវ័យក្មេងមានសុបិន្តធំ

ដោយ​ វ៉ា សុនីកា Share:

យុវជន សយ សិទ្ធវង្ស (រូបថត សាម៉ីខ្លួន)
 
ភ្នំពេញ​ ខ្មែរថាមស៍ – ទោះបីជាមានវ័យតែ ១៨ឆ្នាំ​ ក៏ដោយ  ក៏ សយ សិទ្ធវង្ស មានសុបិន្តចង់ក្លាយ ទៅជាអ្នកលេងវីយ៉ូឡុងល្អជាងគេ នៅកម្ពុជា ហើយកំពុងតែទទួលបាន​ អ្នកគាំទ្រជាច្រើននៅ​លើប្រព័ន្ធផ្សព្វផ្សាយសង្គម។
 
សិទ្ធវង្ស បានលេងបទ Blank Space របស់អ្នក​​ចំរៀងល្បីរបស់អាមេរិក ឈ្មោះ Taylor Swift ហើយបានដាក់បង្ហោះវីដេអូ របស់គេ​នៅលើ ទំព័រហ្វេសប៊ុករបស់ប្អូន។ វីដេអូនោះត្រូវបានគេ មើលចំនួនជាង ៣ពាន់ដងនៅថ្ងៃដំបូងបន្ទាប់ពី ប្អូនបានបង្ហោះវា។ ប្អូនមានការសប្បាយចិត្ត​ ដែលវីដេអូដំបូងរបស់ប្អូនបាន ទទួលប្រជាប្រិយ ភាពខ្លាំង ហើយនឹងបន្តបង្ហោះ​វីដេអូ ប្រហាក់​ប្រហែលគ្នានេះថែម​ទៀតក្នុង​ ពេលឆាប់ៗ ។
 
“ខ្ញុំនឹងបង្កើនចំណេះដឹងរបស់ខ្ញុំ អោយក្លាយជា អ្នកលេង វីយ៉ូឡុងពូកែម្នាក់ បន្ទាប់មកខ្ញុំនឹង បង្ហោះវីដេអូថ្មីទៀត​ នៅលើប្រព័ន្ធយ៉ូធូបដើម្បី ទទួលបានអ្នកគាំទ្រច្រើនទៀត” ។
 
ប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយជាវេទិកា​សំរាប់អោយ​មនុស្សម្នាជាពិសេស អ្នកសិល្បៈ វ័យក្មេងផ្សព្វផ្សាយពីការងារ និងស្នាដៃរបស់គេ នៅលើឆាកអន្តរជាតិ។  ប្អូន សិទ្ធវង្ស បានចាប់ផ្តើម រៀន​លេងឧបករណ៍វីយ៉ូឡុង កាលពីប្អូនអាយុ ១១ឆ្នាំ។ បន្ទាប់ពីវឹកហាត់​អស់រយៈពេល៤ឆ្នាំ មក ប្អូនបានឈប់រៀនឧបករណ៍នេះ ហើយងាក មកផ្តោតលើការអនុវត្តលេងឧបករណ៍នេះវិញ។
 
ប្អូនដឹងច្បាស់ក្នុងចិត្តថា ប្អូនត្រូវការពេលវេលា អនុវត្តច្រើនទៀត ដើម្បីអោយទឹកដៃរបស់​ប្អូន បានល្អឡើង ប៉ុន្តែប្អូនមានការ​ជឿជាក់ថាប្អូននឹង ក្លាយខ្លួនជាអ្នកលេងវីយ៉ូឡុងឆ្នើមម្នាក់។ ប្អូន សុបិន្តថា ថ្ងៃណាមួយ ប្អូននឹងអាចតែងបទភ្លេង របស់ប្អូនខ្លួនឯងបាន។
 
យុវវ័យនៅ ស្រុកខ្មែរភាគច្រើនជ្រើសរើសយក ឧបករណ៍ហ្គីតា ជាឧបករណ៍ពេញនិយមដែល គេចង់លេង ដោយសារគេអាចលេងជាក្រុម បាន។ ក្រុមតន្រ្តីភាគច្រើន លេងភ្លេងតន្រ្តីសម័យ ហើយ ឧបករណ៍វីយ៉ូឡុងភាគច្រើន គេប្រើ ដើម្បីលេងតន្ត្រី ដែលមានលក្ខណៈបុរាណនិង អណ្តែតអណ្តូង។  ប្អូនបាននិយាយថាវីយ៉ូឡុង ពិបាកលេងជាងហ្គីតា ទោះបីជាវាមានខ្សែតិច ជាងហ្គីតាក្តី។ គ្រាន់តែកាន់​ឧបករណ៍ នេះអោយ មាន ត្រឹមត្រូវក៏វាអាចធ្វើ​អោយរោយដៃដែរ។ ប្អូន ក៏មាន​សមត្ថភាព​លេងហ​្គីតា ផងដែរហើយ អាចលេងបទ​មួយ​ចំនួនបាន បន្ទាប់ពីគ្រាន់តែស្តាប់បទនោះម្ត។
 
គោលបំណងរបស់ខ្ញុំ គឺបង្កើតក្រុមមួយហើយ​ ចែករំលែកតន្រ្តីរបស់យើង ជាមួយពិភពលោក។ អ្នកលេងវីយ៉ូឡុង វ័យក្មេងរូប នេះបាននិយាយ ថាប្អូនចង់អោយ ប្រិយមិត្តរបស់ប្អូនចាប់អារម្មណ៍ តន្រ្តីរបស់ប្អូន។
 
ប្រព័ន្ធផ្សព្វផ្សាយសង្គម បានធ្វើអោយប្អូន សិទ្ធ វង្ស ទទួលបានប្រជាប្រិយភាព ជាពិសេសក្នុង ចំណោមយុវជនខ្មែរ។ ប្អូនត្រូវបានអញ្ជើញទៅ សំដែងក្នុងពិធីជាច្រើន មានទាំងព្រឹត្តិ​ការ​ណ៍ សប្បុរសធម៌ និងព្រឹត្តិការណ៍រកកំរៃ។ ប្អូនបាន បន្ថែមថា “ខ្ញុំធ្លាប់សំដែងដោយមិនយកកំរៃនៅ មន្ទីរពេទ្យគន្ធៈបុប្ផា និងពិពរណ៍សៀវភៅកម្ពុជា ដើម្បីរៃអង្គាសប្រាក់សំរាប់កុមារ​កម្ពុជា” ។
 
ដោយសារឃើញ មាន​សិល្បករវ័យក្មេងជាច្រើន បានចេញឈ្មោះឡើង នៅក្នុងប្រទេសកម្ពុជាប្អូន និយាយថា “យុវវ័យសព្វថ្ងៃមានគំនិតឆ្នៃប្រឌិត ច្រើន ដែលជួយអោយខ្លួនគេប្រសើរឡើង។  ពួក គេអាចនិពន្ធបទភ្លេងល្អៗ ដោយខ្លួនឯងបាន”។
 
ប្អូនសិទ្ធវង្ស បាននិយាយថាប្រទេសកម្ពុជាសព្វ ថ្ងៃកំពុងស្វែងរកវិធីដើម្បី ចូលប្រលូកក្នុងឆាក តន្រ្តីអន្តរជាតិ ហើយប្អូននឹងព្យាយាមអោយអស់ ពីសមត្ថភាពរបស់ប្អូន ដើម្បីពាំនាំតន្រ្តីរបស់ប្អូន ទៅទីនោះ ៕ 

Previous Article

កូនប្រុសលោកស៊ីន ស៊ីសាមុត ទទួលមរណភាព

Next Article

ទិដ្ឋភាពនយោបាយប្រែប្រួលក្នុងឆ្នាំ២០១៥