cellcard cellcard

យុវវ័យឆ្នើម៖ អនាគតអ្នកជំនាញច្បាប់សមុទ្ររបស់កម្ពុជា

ដោយ មុនី សីទ្ធីណា Share:

ភ្នំពេញ​ ខ្មែរថាមស៍ – ដានី ច័ន្ទ្ររស្មីឈូករ័ត្ន ជា និសិត្ស កំពុងធ្វើការស្រាវជ្រាវ ថ្នាក់អនុបណ្ឌិត ​ផ្នែកច្បាប់សមុទ្រ នៅសកលវិទ្យាល័យណាហ្គូ យ៉ា ប្រទេសជប៉ុន សង្ឃឹមថាពេលត្រលប់មក កម្ពុជាវិញ នៅពេលនាងបញ្ចប់ការសិក្សានាង នឹងអាចប្រើប្រាស់ចំណេះដឹង​ របស់ខ្លួនបាន ពេញលេញ។
 
កញ្ញាឈូករ័ត្ន គឺជានិស្សិតម្នាក់ ក្នុងចំណោម និស្សិតពីរនាក់ ពីសកលវិទ្យាល័យភូមិន្ទសេដ្ឋ កិច្ច និងនិតិសាស្រ្ត ដែលបានទទួលអាហារូប ករណ៍ទៅសិក្សា ថ្នាក់ក្រោយឧត្តមសិក្សានៅ សកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន កាលពីឆ្នាំមុន។ នាងមានចំណូលចិត្តសិក្សា ពីច្បាប់សមុទ្រនេះ យូរមកហើយនិងសង្ឃឹម ថានឹងអាចធ្វើជាអ្នកជំនាញ ក្នុងវិស័យនេះនិង តំណាងអោយកម្ពុជា ពេលកម្ពុជា មានជម្លោះ ដែនសមុទ្រ។
 
“ខ្ញុំយល់ថា មិនមានមនុស្សច្រើននៅកម្ពុជា មានជំនាញខាងច្បាប់សមុទ្រនោះទេ។ តាមខ្ញុំ ដឹង អ្នកដែលមានជំនាញខាងនេះ ច្រើនតែ ជាមនុស្សប្រុសដែលមានវ័យចាស់ មិនមាន មនុស្សវ័យក្មេង សិក្សាជំនាញនេះទេ” និស្សិត ថ្នាក់អនុបណ្ឌិត វ័យ២២ឆ្នាំ រូបនេះបាន និយាយ។
 
“សាលាសេដ្ឋកិច្ច និងច្បាប់មានថ្នាក់អនុបណ្ឌិត ផ្នែកច្បាប់សមុទ្រនេះ ប៉ុន្តែមិនមានលំអិតដូច នៅជប៉ុនទេ។ ប្រសិនបើយើងប្រៀបធៀបកម្ម វិធីរបស់ ប្រទេសយើង ទៅនឹងប្រទេសផ្សេង ទៀតដែលមានព្រំដែនសមុទ្រ យើងនៅមិន ទាន់ដល់កំរិតខ្ពស់នៅឡើយ” នាងបាននិយាយ ដោយបន្ថែម ថាជម្លោះព្រំដែនសមុទ្រ ដែល នៅបន្តមាន ក៏បានជំរុញអោយនាងសិក្សា ជំនាញនេះដែរ។

កញ្ញាឈូករ័ត្ន ជាស្រ្តីមួយរូបដែលតែងតែចង់ ជំនះលើឧបសគ្គ និងបទពិសោធន៍ថ្មី។ នៅ ប្រទេសកម្ពុជា នាងបានសិក្សាថ្នាក់បរិញ្ញាប័ត្រ ចំនួនបីក្នុងពេលតែមួយ បរិញ្ញាប័ត្រច្បាប់ជា ខ្មែរ បរិញ្ញាប័ត្រច្បាប់ជាអង់គ្លេស និងបរិញ្ញា ប័ត្រផ្នែក បង្រៀនភាសាអង់គ្លេសនៅវិទ្យាស្ថាន ភាសាបរទេស។
 
នៅពេលដែល នាងធ្វើការសិក្សាស្រាវជ្រាវនៅ សកលវិទ្យាល័យណាហ្គូយ៉ា ពីច្បាប់សមុទ្រ កញ្ញា ឈូករ័ត្ន មានបញ្ហាប្រឈមជាច្រើនជា ពិសេសទៅលើការស្រាវជ្រាវឯកសារ ដែល បានបោះពុម្ភពីមុន ប៉ុន្តែសំរាប់ការបែងចែក ពេលវេលា វាមិនមែនជាបញ្ហាធំទេ។
 
“ថ្នាក់រៀនមិនសូវពិបាកទេ ព្រោះកាលពីខ្ញុំនៅ ស្រុកខ្មែរ ខ្ញុំបានពុះពាររៀនបរិញ្ញាប័ត្របីក្នុង ពេលតែមួយ។ សំរាប់ខ្ញុំ បច្ចុប្បន្នខ្ញុំមានពេល ទំនេរច្រើនជាងពេលខ្ញុំរៀននៅស្រុកខ្មែរ” នាង និយាយ ដោយសើចតិចៗ។ “នៅស្រុកខ្មែរខ្ញុំរវល់រហូតគ្មានពេលគ្រប់គ្រាន់សំរាកទេ” ។
 
នៅពេលសួរថា នាងជួបឧបសគ្គអ្វីខ្លះពេល ទៅសិក្សា នៅឆ្ងាយពីផ្ទះ នាងបាន និយាយថា បញ្ហាលំបាកតែមួយគត់ដែលនាងមាន គឺបញ្ហា ភាសា។
 
“នៅស្រុកខ្មែរ គ្រូខ្ញុំនិយាយភាសាអង់គ្លេស​ហើយ​ខ្ញុំក៏បានសិក្សា ថ្នាក់ច្បាប់ជាភាសាអង់ គ្លេសដែរ។ នៅទីនេះ គ្រូជនជាតិជប៉ុននិយាយ​ ភាសាអង់គ្លេស។ ខ្ញុំគិតថា ភាសាអង់គ្លេស ​របស់ពួកគាត់រាងពិបាកស្តាប់បន្តិច”​ នាងបាន និយាយ។ នាងត្រូវ​ចំណាយពេលបន្តិចទំរាំអាច សំានឹងភាសាគេ​បាន។
 
ដូចសកលវិទ្យាល័យ នៅបរទេសផ្សេងទៀត ដែរ គ្រូតែងតែពិនិត្យ ការងារស្រាវជ្រាវ និង ការងារផ្សេងទៀត ដើម្បីរកមើលការលួចចំលង ពីអ្នកដទៃ និងការផ្តល់ការទទួលស្គាល់ការងារ អ្នកដទៃ។ ដើម្បីសំរេចការងារស្រាវជ្រាវ បានគេត្រូវអានឯកសារ ជាច្រើនហើយសំរាប់ កញ្ញាឈូករ័ត្ន ការងារនេះមានទំងន់ទ្វេដង ដោយសារ មិនសូវមានឯកសារច្រើនបោះពុម្ភ អំពីប្រធានបទដែល នាងស្រាវជ្រាវទេ។ នាង ត្រូវរកឯកសារ នៅតាមបណ្ណាល័យក្រៅពី​សាលារបស់នាងទៀត។
 
“សំរាប់ខ្ញុំ ការងារដែលគ្រូដាក់អោយ ពិបាក ជាងការងារនៅស្រុកខ្មែរបន្តិច ដោយសារ សកលវិទ្យាល័យណាហ្គូយ៉ា ផ្តល់តំលៃសំខាន់ ទៅលើការ ស្រាវជ្រាវច្រើនជាងសាលាដទៃ” នាងបាននិយាយ។ “គ្រូប្រឹក្សារបស់ខ្ញុំតឹងរ៉ឹង​បន្តិច ដូចនេះ​ហើយ ខ្ញុំត្រូវប្រយ័ត្នប្រយែង សំរាប់​ការងារដែលខ្ញុំផ្ញើរអោយគាត់”។
 
កញ្ញាឈូករ័ត្ន នឹងបញ្ចប់ការសិក្សាថ្នាក់អនុ បណ្ឌិត របស់នាងនៅខែកញ្ញា។ នាងសង្ឃឹម ថានឹងត្រលប់មកកម្ពុជាវិញ និងធ្វើការនៅ ក្រសួងបរិស្ថាន ឬទីស្តីការគណៈរដ្ឋមន្រ្តីប្រសិន បើនាងមានឱកាស។ នាងក៏នឹងបន្តរកមើលឱកាសដើម្បីបន្តការសិក្សា ទៅថ្នាក់បណ្ឌិត ទៅអនាគតផងដែរ៕ 

Previous Article

ស្ថានីយប្រេង គួរទម្លាក់ថ្លៃ

Next Article

សាក្សីនៃប្រវត្តិសាស្រ្តកម្ពុជាជាងកន្លះសតវត្ស